Category: នយោបាយ

  • គណបក្សប្រជាជនកម្ពុជា ជួយសង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតឡើងវិញ ពីរបប ប៉ុល ពត មានជីវភាពរុងរឿង និងការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃនេះ

    គណបក្សប្រជាជនកម្ពុជា ជួយសង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតឡើងវិញ ពីរបប ប៉ុល ពត មានជីវភាពរុងរឿង និងការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃនេះ

    ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងការជួយសង្គ្រោះប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនាំឱ្យប្រជាពលរដ្ឋមានជីវភាពរុងរឿង និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរហូតមកដល់សព្វថ្ងៃ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមមូលបទ៖ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មវិធីឌីជីថល នៅទីស្នាក់ការគណបក្សស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម សុខ ចិន្តាសោភា បន្តថា គណបក្សប្រជាជនកម្ពុជា បានខិតខំបំពេញកិច្ចការងារជាច្រើនដោយមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ប្រជាជន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត លើវិស័យអប់រំ ជាពិសេស តាមរយៈការសាងសង់សាលារៀន ផ្តល់សម្ភារៈសិក្សា ជាដើម។ ឯកឧត្តមប្រធានក្រុមការងារក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការអប់រំ ដោយបានថ្លែងអំណរគុណដល់ឪពុកម្តាយទាំងអស់ដែលបានបញ្ជូនកូនរបស់ខ្លួនទៅសាលារៀន។ ក្នុងបរិបទបច្ចុប្បន្ននេះ សិស្សានុសិស្សមិនត្រឹមតែត្រូវមានចំណេះដឹងមូលដ្ឋាន ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងឌីជីថលទៀតផង ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ពិធីបើក “វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤” នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ សូមបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់ កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោ បាយសេដ្ឋកិច្ច និង សង្គមឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមកម្ល៉េះ។ ក្នុងនីតិកាលថ្មីដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាល លើឌីជីថលកាន់តែច្បាស់លាស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះបញ្ចកោណទី៥ បានផ្តោតលើការអភិវឌ្ឍ សេដ្ឋ កិច្ច និងសង្គមឌីជីថល។ ផ្អែកលើស្មារតីខាងលើនេះហើយ ទើបក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍រៀបចំឡើងនូវ «វេទិការដ្ឋា ភិ បា លឌីជីថល…

  • ក្រសួងបរិស្ថាន និង គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់

    ក្រសួងបរិស្ថាន និង គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នារសៀលថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់។ គួរបញ្ជាក់ថា ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖ ១) ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ២) ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ ។ ៣) បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក ។ ៤) ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់…

  • កម្ពុជា បង្ហាញពីការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ថា ពិតជាមានសារៈសំខាន់ជាសកល

    កម្ពុជា បង្ហាញពីការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ថា ពិតជាមានសារៈសំខាន់ជាសកល

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងនៅវេទិកាពិភពលោក ស្តីពីសំណង់និងការប្រែប្រួលអាកាសធាតុ រៀបចំដោយ UNEP និង ក្រសួងបរិស្ថាននៃប្រទេសបារាំង កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសបារាំង ថាកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់កម្ពុជា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ក្នុងវិស័យសំណង់ ពិតជាមានសារៈសំខាន់និងសម្រេចបានតាមរយៈផែនការសកម្មភាពជាច្រើនកន្លងមក ។ សម្រាប់ដំណោះស្រាយដែលកម្ពុជាទទួលបានកន្លងមករួមមានដូចជា៖(1) ការអនុម័ត និងការអនុវត្តផែនការសកម្មភាពប្រព័ន្ធត្រជាក់ជាតិ.(2) ការអភិវឌ្ឍស្តង់ដារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ និង(3) ការពង្រឹងការយល់ដឹងជាសាធារណៈ និងការអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តគោលលនយោបាយ និងសកម្មភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។(4) ការលើកកម្ពស់ការធ្វើផែនការប្រើប្រាស់ដីសម្រាប់ផ្ទះក្នុងទីក្រុង និងសំណង់អគារ ដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងអ្នកគ្មានផ្ទះសម្បែង។និង (5) ផ្តល់ហិរញ្ញប្បទានអាកាសធាតុទាន់ពេលវេលា សម្រាប់ការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ ថាកម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈពង្រឹងការអនុវត្តការសាងសង់ប្រកបដោយនិរន្តរភាព និងប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថាឧស្សាហកម្មសំណង់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ហើយកម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ជំរុញឱ្យមានការសហការជាសកល សម្រាប់អនាគតកម្ពុជាបៃតង និងធន់ជាងមុន។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកម្ពុជា ដែលបានបំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោក ក្នុងព្រឹត្តិការណ៍ BOOSTRONG ខ្មែរមានក្ដីស្រលាញ់ លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកម្ពុជា ដែលបានបំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោក ក្នុងព្រឹត្តិការណ៍ BOOSTRONG ខ្មែរមានក្ដីស្រលាញ់ លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈបណ្ដាញសង្គមតេលេក្រាមនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានចូលរួមអបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលបានបំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោក Guiness world record ក្នុងព្រឹត្តិការណ៍ BOOSTRONG ខ្មែរមានក្ដីស្រលាញ់ លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេ ៕ ដោយ ៖ វណ្ណលុក

  • ឆ្នេរកែប ទសវត្សរ៍៦០

    ឆ្នេរកែប ទសវត្សរ៍៦០

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ឆ្នេរកែប #ទសវត្សរ៍៦០ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • រដ្ឋមន្ត្រីក្រសួងការងារកូរ៉េ សរសើរ កិច្ចសហការបញ្ជូនពលករដោយស្មារតីទទួលខុសត្រូវ ពិសេសពលករកម្ពុជា មានការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម និងស្មោះត្រង់

    រដ្ឋមន្ត្រីក្រសួងការងារកូរ៉េ សរសើរ កិច្ចសហការបញ្ជូនពលករដោយស្មារតីទទួលខុសត្រូវ ពិសេសពលករកម្ពុជា មានការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម និងស្មោះត្រង់

    (សាធារណរដ្ឋកូរ៉េ)៖ រដ្ឋមន្ត្រីក្រសួងការងារកូរ៉េ សរសើរ ក្រសួងការងារ ដែលបានសហការបញ្ជូនពលករប្រកបដោយស្មារតីទទួលខុសត្រូវ ពិសេស ពលករកម្ពុជា មានការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម និងស្មោះត្រង់។ កត្តាទាំងនេះហេីយ ដែលនាំឲ្យក្នុងឆ្នាំ២០២៤ កម្ពុជា ទទួលបានកូតាកាន់តែច្រើនបន្ថែមទៀតពីរដ្ឋាភិបាលកូរ៉េ ។ នេះជាការលើកឡើងរបស់ឯកឧត្តម Lee Jung Sik (លី ចង់ស៊ីក) រដ្ឋមន្ត្រីក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តម Lee Jung Sik ចំពោះការជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសចំពោះកិច្ចសហប្រតិបត្តិការលើការទទួលពលករតាមប្រព័ន្ធអនុញ្ញាតមុខរបរ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦មក ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈប្រព័ន្ធនេះ ពលករកម្ពុជាអាចទទួលបានប្រាក់ចំណូលខ្ពស់ ដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសារទាំងមូលរបស់ពួកគាត់បាន។ ទន្ទឹមនឹងនេះ ពលករកម្ពុជាអាចទទួលបានបទពិសោធន៍ និងចំណេះជំនាញលើវិស័យសំខាន់ៗ ដើម្បីត្រឡប់មកជួយពង្រឹង…

  • ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ៖លទ្ធផលល្អនៅក្នុងឆ្នាំ២០២៣របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងសហការល្អរបស់នាយ-ពលទាហានទាំងអស់

    ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ៖លទ្ធផលល្អនៅក្នុងឆ្នាំ២០២៣របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងសហការល្អរបស់នាយ-ពលទាហានទាំងអស់

    (កណ្តាល)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានលើកឡើងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ ចំពោះលទ្ធផលការងារល្អនៅឆ្នាំ២០២៣កន្លងទៅនេះ ចំពោះលទ្ធផលឯកភាពចំណុះ ដែលបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់នាយ-ពលទាហាន ទាំងអស់ទូទាំងយោធភូមិភាគពិសេស និយាយជារួម និងនិយាយដោឡែក តំបន់ប្រតិបត្តិការសឹករងកណ្តាល ក្នុងការសម្រេចជោគជ័យរាល់ភារកិច្ច តាមការដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក ក៏ដូចយោធភូមិភាគពិសេស និងរាល់បទបញ្ជារបស់ថ្នាក់លើ ដូចជា ក្នុងកិច្ចសហការការពារ សន្តិសុខសុវត្តិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំងបង្រ្កាបបទល្មើសផ្សេងៗ តាមគោលនយោបាយ ៧ចំណុចគឺឃុំសង្កាត់មានសុវត្តិភាព ពិសេសកិច្ចសហការការពារចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺឆ្លងនានានៅតាមច្រកទ្វាព្រំដែនចេញចូល កម្ពុជា-វៀតណាម ពីសំណាក់ប្រជាពលរដ្ឋ កម្មករនិយោជក និងភ្ញៀវបរទេស ចូលរួមសហការជាមួយគណបញ្ជាការឯកភាព ខេត្តក្រុង ស្រុកខណ្ឌ័ បានទាន់ពេលវេលា ទៅតាមផែនការក៏ដូចជា សារាចរណ៍ណែនាំ យើងសហការការពារ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ សម្រចបាននូវរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ក្នុងភូមិសាស្រ្តដឹកនាំគ្រប់គ្រង់របស់ខ្លួន ។ ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព…

  • ព្រះមហាក្សត្រតែងតាំង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥

    ព្រះមហាក្សត្រតែងតាំង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ កម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ។ ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក៦២រូប ក្នុងនោះមាន ២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង។ តាមលទ្ធផលនៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ដែលមានគណបក្សនយោបាយចំនួន ៤ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ ។ ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ៕

  • សម្តេច ម៉ែន សំអន ៖ គណបក្សប្រជាជនគ្រប់ថ្នាក់ ត្រូវត្រៀមអនុវត្តតាមផែនការកំណត់ ក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ

    សម្តេច ម៉ែន សំអន ៖ គណបក្សប្រជាជនគ្រប់ថ្នាក់ ត្រូវត្រៀមអនុវត្តតាមផែនការកំណត់ ក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ

    (ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងបានថ្លែងថា យោងតាមសេចក្តីសម្រេច របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ គណបក្សគ្រប់ថ្នាក់ ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវត្រៀមអនុវត្ត នូវភារកិច្ចមួយចំនួនបន្តទៀត ដើម្បីគណបក្សខេត្តស្វាយរៀង សម្រេចឲ្យបានតាមផែនការកំណត់របស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល។ ការថ្លែងបែបនេះរបស់ សម្ដេច ម៉ែន សំអន ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី កម្ពុជា ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសសើរចំពោះគណបក្សខេត្ត រដ្ឋបាលខេត្ត…