Category: នយោបាយ

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើប លើកដំបូង នៅ កម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេច ធិបតី មិនត្រឹមតែពង្រឹងដល់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកប៉ុណ្ណោះទេ ការដឹកជញ្ជូនផ្លូវ អាកាស ក៏ ស្ថិត ក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ…

  • ឯកឧត្តមបណ្ឌិត សម តារា ស្នើដល់ស្ត្រីត្រូវសិក្សារៀនសូត្របន្ថែម ដើរឲ្យទាន់បរិវត្តកម្មឌីជីថល ដើម្បីប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ

    ឯកឧត្តមបណ្ឌិត សម តារា ស្នើដល់ស្ត្រីត្រូវសិក្សារៀនសូត្របន្ថែម ដើរឲ្យទាន់បរិវត្តកម្មឌីជីថល ដើម្បីប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ

    (ស្វាយរៀង)៖ ស្ត្រីត្រូវសិក្សារៀនសូត្របន្ថែមអំពីបច្ចេកវិទ្យា ដើម្បីដើរឲ្យទាន់បរិវត្តកម្មឌីជីថលក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ ឲ្យមានប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនាឆ្នាំ ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល នាព្រឹកថ្ងៃទី ១១ ខែមីនាឆ្នាំ២០២៤។ ពិធីនេះមានការចូលរួមពីឯកឧត្តមប៊ុន សាវ៉ាន់សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ,លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ និងលោកជំទាវជាភរិយាលោកបណ្ឌិតសម តារា ព្រមទាំងលោកស្រីជាអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំជាច្រើនរូបទៀតផងដែរ។ ឯកឧត្តមបណ្ឌិតក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោកស្រីដែលជាអភិបាលរងនិងសមាជិកក្រុមប្រឹក្សាស្រុក,សមាជិកក្រុមប្រឹក្សាឃុំនៅទូទាំងស្រុកកំពង់រោទិ៍ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តីទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលរួមបញ្ចូលការងាររបស់ស្ត្រី ជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិហើយបានផ្តល់ឱកាស និងលើកទឹកចិត្តឱ្យស្រ្តីមានតួនាទី និងមុខដំណែងជាអ្នកគ្រប់គ្រង និងដឹកនាំចាប់តាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ដឹកនាំ កំពូល។ ជាក់ស្តែង យើងមានសមាសភាពជានារីនៅក្នុងជួរថ្នាក់ដឹកនាំចាប់ពី ឃុំ សង្កាត់…

  • ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ៖ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឱ្យអ្នកវិនិយោគធំៗ ជ្រើសរើស កម្ពុជា ជាគោលដៅក្នុងការវិនិយោគ

    ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ៖ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឱ្យអ្នកវិនិយោគធំៗ ជ្រើសរើស កម្ពុជា ជាគោលដៅក្នុងការវិនិយោគ

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក Fan Fangnian នាយកប្រតិបត្តិក្រុមហ៊ុនសម្ព័ន្ធ Ningbo (រួមមានអាជីវកម្មខាងផ្នែកកាបូប និងផលិតស្បែក ផ្លាស្ទិក និងឧបករណ៍អុបទិក) និងជាប្រធានសមាគម Ningbo Leather Association ដែលជាបណ្តុំក្រុមហ៊ុនផលិតកាបូប និងសម្ភារៈធ្វើដំណើរពីស្បែក និងកាបូបធ្វើដំណើរចំនួន ១០៨ក្រុមហ៊ុន ជាសមាជិក និងសហការី ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Zhejiang ខេត្ត Ningbo សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការវិនិយោគ និងការអភិវឌ្ឍសង្គមជាតិ។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកយ៉ាងសំខាន់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ ព្រមទាំងបានជម្រាបជូន អំពីការរីកចម្រើនថ្មីៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា ដែលកើតចេញពីកត្តាសុខសន្តិភាព…

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី នៅប្រទេសបារាំង ប្រកបដោយជោគជ័យ

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី នៅប្រទេសបារាំង ប្រកបដោយជោគជ័យ

    (ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព ក្រោមពីបានបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី នៅសាធារណបារាំងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០ ខែមីនាឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភាបារាំង។ វត្តមានប្រធានរដ្ឋសភាកម្ពុជាជាស្រ្តី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីដែលមានវត្តមានប្រធានសភាចំនួន ២៥ប្រទេសក្នុងសកលោកចូលរួម ជាមោទកភាពរបស់កម្ពុជា និងជាឱកាសរដ្ឋសភាកម្ពុជាលើកកម្ពស់វិស័យការទូតសភាជាមួយសភាជាមិត្ត ក្នុងការជំរុញយន្តការសភានៅក្នុងការដោះស្រាយនិងស្វែងរកផលប្រយោជន៍ជូនពលរដ្ឋ ជាពិសេសស្រ្តីនិងកុមារ។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី បានប្រើប្រាស់នូវទេពកោសល្យ បទពិសោធន៍ ការទូតសភាដ៏ទន់ភ្លន់ រស់រវើក ម៉ឹងម៉ាត់ ឈរគោលការណ៍ឯករាជ្យ អធិបតេយ្យ ដើម្បីទាញយកផលប្រយោជន៍ ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ តាមរយៈវិស័យការទូតសភា រឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែសកម្មជាមួយសមភាគីបារាំង និងសភាបណ្តាប្រទេសនានា ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី ដូចជាការទាក់ទាញអ្នកវិនិយោគ អ្នកទេសចរ ស្វែងរកគាំទ្រដល់អភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាពមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភា ភ្ជាប់ទំនាក់ទំនងរដ្ឋសភាកម្ពុជា ជាមួយរដ្ឋសភាបរទេសនៅគ្រប់កម្រិត ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ តំណាងរាស្រ្ត និងកម្រិតអគ្គលេខាធិកាដ្ឋានរដ្ឋភា ផងដែរ…

  • វីដេអូ៖ នយោបាយអព្យាក្រឹត្យ​ ឆ្នាំ១៩៥៥-ឆ្នាំ១៩៧០

    វីដេអូ៖ នយោបាយអព្យាក្រឹត្យ​ ឆ្នាំ១៩៥៥-ឆ្នាំ១៩៧០

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភពដោយ៖ ឯកសារស្រាវជ្រាវ #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា​ #ដំណើរកម្ពុជា​ #៦០វិនាទីនៃប្រវត្តិសាស្រ្ត​ #នយោបាយ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • សេចក្តីព្រៀងច្បាប់សំខាន់ចំនួន២ នឹងត្រូវលើកយកទៅអនុម័តនៅថ្ងៃស្អែកក្នុង កិច្ចប្រជុំពេញអង្គព្រឹទ្ធសភា

    សេចក្តីព្រៀងច្បាប់សំខាន់ចំនួន២ នឹងត្រូវលើកយកទៅអនុម័តនៅថ្ងៃស្អែកក្នុង កិច្ចប្រជុំពេញអង្គព្រឹទ្ធសភា

    (ភ្នំពេញ)៖ សេចក្តីព្រៀងច្បាប់សំខាន់ចំនួន២ នឹងត្រូវលើកយកទៅអនុម័តនៅក្នុងសម័យ ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ។ សេចក្តីព្រៀងច្បាប់ទាំង២នោះគឺ ៖១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ សម្រាប់ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភព លោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ។ នេះបើយោងតាមស្មារតី នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ៕ ដោយ / គ្រី សម្បត្តិ

  • អនុស្សរណៈយោគយល់ចំនួន៤ ត្រូវចុះបានហត្ថលេខា ក្នុងវេទិការរដ្ឋាភិបាលឌីជីថល លើកទី១

    អនុស្សរណៈយោគយល់ចំនួន៤ ត្រូវចុះបានហត្ថលេខា ក្នុងវេទិការរដ្ឋាភិបាលឌីជីថល លើកទី១

    (ភ្នំពេញ)៖ ក្នុងពិធីបើក “វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤” នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ចំនួន៤ ដែលកនុងនោះរួមមាន៖ ១/ អនុស្សរណៈនៃការយោគយល់ ស្តីពីបរិវត្តកម្មឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍នៃសាធារណរដ្ឋប្រជាមានិតឡាវ ។ ២/ អនុស្សរណៈនៃការយោគយល់ ស្តីពីបរិវត្តកម្មឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ។ ៣/ អនុស្សរណៈនៃការយោគយល់ ស្តីពីមជ្ឈមណ្ឌល សហប្រតិបតិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ ។ ៤/ អនុស្សរណៈនៃការយោគយល់ ស្តីពីមជ្ឈមណ្ឌល បច្ចេកវិទ្យាឌីជីថលរវាងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) ។ សូមជំរាបថា មុំថ្មី១…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអង្គវេទិការយកចិត្តទុកដាក់ លើចំណុចជាគន្លឹះចំនួន៥ ដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអង្គវេទិការយកចិត្តទុកដាក់ លើចំណុចជាគន្លឹះចំនួន៥ ដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអង្គវេទិការការយកចិត្តទុកដាក់ លើចំណុច ជាគន្លឹះចំនួន៥ ដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានស្នើដូច្នេះក្នុងពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤” នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មុំថ្មី១ “បច្ចេកវិទ្យា” ដែលជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បន្ថែមពីលើមុំទាំង៤ នៃយុទ្ធសាស្ត្រចតុកោណដែលមានស្រាប់ មាន “មនុស្ស ទឹក ផ្លូវ ភ្លើង” រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតក្របខណ្ឌគោលនយោបាយសង្គម សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយមួយ គឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨)។ យុទ្ធសាស្រ្តនេះមានគោលបំណងជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលត្រូវបានគេស្គាល់ថាជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានកំណត់យកអាទិភាពគន្លឹះ សំខាន់ៗចំនួន៥ ដោយរួមបញ្ចូល…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ការធ្វើឌីជីថលលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខ ក្នុងល្បឿន គួរឲ្យកត់សម្គាល់

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ការធ្វើឌីជីថលលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខ ក្នុងល្បឿន គួរឲ្យកត់សម្គាល់

    ភ្នំពេញ៖ ក្នុងពិធីបើក “វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤” នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ការធ្វើឌីជីថលលូបនីយកម្ម (ឌីជីថលូបនីយកម្មគឺ ជាសកម្មភាពនានាឲ្យទៅប្រពន្ធ័ឌីជីថល)នៅកម្ពុជា បានបោះជំហានទៅមុខ ក្នុងល្បឿន គួរឲ្យកត់សម្គាល់ ។ សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់ជាអាទិភាព ចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងនោះ បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់ក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្របខណ្ឌគោលនយោបាយ ជាផែនទីចង្អុលផ្លូវមួយ ជាមួយចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងនិងសង្គមឌីជីថល រស់វើកតាមរយៈការរៀបចំមូលដ្ឋានគ្រឹះ ជំរុញការទទួលយកការធ្វើបដិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋពលរដ្ឋ ដើម្បីជំរុញសន្ទុះកំណើតសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាភាព ។ សម្ដេច…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យផ្តោតការយកចិត្តទុកដាក់ ចំពោះការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា AI ដែលកំពុងរីកស្គុសស្គាយ និងមានការពេញនិយមជាខ្លាំង

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យផ្តោតការយកចិត្តទុកដាក់ ចំពោះការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា AI ដែលកំពុងរីកស្គុសស្គាយ និងមានការពេញនិយមជាខ្លាំង

    ភ្នំពេញ៖ ក្នុងពិធីបើក “វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤” នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់ ចំពោះការឆ្លើយតប និងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត AI ។ ការស្នើរបស់ប្រមុខ រាជរដ្ឋាភិបាលនេះ ដោយសារសម័យបច្ចុប្បន្ននេះ បច្ចេកវិទ្យា AI កំពុងរីកស្គុសស្គាយ និងមានការពេញនិយមជាខ្លាំង ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ដើម្បីជាធាតុចូលដល់កិច្ចពិភាក្សា ខ្ញុំសូមស្នើឲ្យអង្គវេទិកា ផ្តោតការយកចិត្តទុកដាក់ ទៅលើចំណុចជាគន្លឹះ ដូចខាងក្រោម ទី១ ការឆ្លើយតបនិងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលម្យ៉ាងនាំឲ្យមានការជំរុញនវានុវត្តន៍ និងបង្កើនផលិតភាព និងម្យ៉ាងទៀត នាំឲ្យមានកំណើន…