-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយមិនមែននៅតែលើក្រដាសនោះទេ គឺត្រូវខិតខំធ្វើជូនប្រជាពលរដ្ឋ

កណ្ដាល៖ គោលនយោបាយមិនមែននៅតែលើក្រដាសនោះទេ គឺត្រូវខិតខំធ្វើ ជូនប្រជា ពលរដ្ឋ ដើម្បីឱ្យឃើញជាក់ស្ដែង ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង១០លានដុល្លារ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពី២០២២ បងប្អូនឃើញលើក្រដាសគម្រោង នៃការសាងសង ពេលនោះអាចគិតថា មករកសន្លឹកឆ្នោត តែជាក់ស្តែងពេលនេះ សមិទ្ធផលនេះចេញជារូបរាងពិតប្រាកដដោយមិនកុហក ពោលគឺកសាងដើម្បីផលប្រយោជន៍ពលរដ្ឋគ្រប់រូប។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា គោលនយោបាយ មិនមែននៅតែលើក្រដាសនោះទេ គឺត្រូវខិតខំធ្វើជូនប្រជាពលរដ្ឋ ដើម្បីឱ្យឃើញនៅលើដី ។ សម្តេចធិបតី បានបញ្ជាក់ថា ដរាបណាប្រជាពលរដ្ឋនៅតែផ្ដល់ឱកាសគាំទ្រគណបក្សប្រជាជនកម្ពុជា យើងនឹងខិតខំកសាងសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជូនដល់ប្រជាពលរដ្ឋរបស់យើងបន្តទៀត ដោយគ្មានការភូតកុហកនោះឡើយ ។ សម្តេចធិបតី បានបានរំលឹកថា គ្រាន់តែរយៈ២ថ្ងៃខេត្តកណ្តាលមានសមិទ្ធផល២ធំៗជាប្រវត្តិសាស្រ្ត ក្នុងនោះទី១…
-
រដ្ឋមន្ត្រីសុខាភិបាល៖ មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើប

កណ្ដាល៖ មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយ។ មន្ទីរពេទ្យតេជោសែនកោះធំ មានឈ្មោះដើមមន្ទីរពេទ្យស្រុកកោះធំ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ឯកឧត្តម ឈាង រ៉ា បានថ្លែងថា មន្ទីរពេទ្យតេជោសែនកោះធំ រយៈពេលសាងសង់ ១៨ខែ ១៣ថ្ងៃ (ថ្ងៃទី០៧ខែមករាឆ្នាំ២០២២ ដល់ ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៣) ចំណាយថវិកាសាងសង់ និង បំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លា ។ មន្ទីរពេទ្យតេជោសែនកោះធំមានឈ្មោះដើមមន្ទីរពេទ្យបង្អែកកោះធំ ដែលមានប្រវត្តិដូចតទៅ ៖ មន្ទីរពេទ្យស្រុកកោះធំ ចាប់ផ្តើមដំណើរការក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលបានផ្តល់សេវាដូចជាពិគ្រោះ និងព្យាបាលជំងឺ ទូទៅ…
-
ព្រលានយន្តហោះភ្នំពេញថ្មីបើកដំណើរការខែប្រាំមួយឆ្នាំក្រោយ ប្រទេសប្រាំមួយសហការគូរប្លង់

ភ្នំពេញ៖ រយៈពេលបួនឆ្នាំបន្ទាប់ពីសាងសង់ឥតឈប់ អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់រាជធានីភ្នំពេញនឹងចាប់ផ្តើមបើកទទួលយន្តហោះគ្រប់ប្រភេទនៅខែមិថុនាឆ្នាំ២០២៤ ខាងមុខ។ ក្រោយដំណើរការ អាកាសយានដ្ឋាននេះនឹងក្លាយជាព្រលានយន្តហោះដែលទំនើបជាងគេរបស់កម្ពុជា ដែលមានតម្លៃ ១ ៥០០លានដុល្លារ ថ្លៃជាងអាកាសយានដ្ឋានផ្សេងទៀតរបស់ខ្មែរ។ ក្នុងពេលកំពុងពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានថ្មីនៅព្រឹកថ្ងៃអង្គារនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ព្រលាននេះត្រូវបានសិក្សាគូរប្លង់និងសាងសង់ ដោយក្រុមហ៊ុនរបស់ប្រទេសចំនួនប្រាំមួយបញ្ចូលគ្នា មានក្រុមហ៊ុនរបស់អង់គ្លេស ដាណីម៉ាក ហូឡង់ កូរ៉េខាងត្បូង ចិន និងកម្ពុជា។ មកដល់ពេលនេះ ការសាងសង់បានចាយប្រាក់អស់ប្រមាណ ៩០០លានដុល្លារហើយ និងសម្រេចបានជារូបរាងបានជាង៦០ភាគរយបើជាមួយនឹងគំនូរប្លង់ដើមសម្រាប់ដំណាក់កាលទី១។ ក្នុងដំណាក់កាលទី១នេះ ព្រលានថ្មីលាតសន្ធឹងលើផ្ទៃដី ២៦០០ហិកតា និងអាចទទួលអ្នកដំណើរ១៣លាននាក់ក្នុងមួយឆ្នាំ។ ក្នុងដំណាក់កាលទី២ ព្រលាននេះនឹងត្រូវពង្រីកបន្ថែមដែលអាចទទួលអ្នកដំណើរបាន៣០លាននាក់នៅឆ្នាំ ២០៣០ និងដំណាក់កាលទី៣ អាចទទួល៥០លាននាក់នៅត្រឹមឆ្នាំ២០៥០។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជាជឿថា ព្រលាននេះនឹងផ្តល់ប្រយោជន៍ច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាពិសេសសម្រាប់ខេត្តកណ្តាល តាកែវ និងតំបន់ភូមិភាគនិរតី ដែលនៅមិនឆ្ងាយពីប្រលាននេះ។ ព្រលានយន្ដហោះ ថ្មីនេះ ស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រខាងត្បូង រាជធានីភ្នំពេញនេះ។ អាកាសយានដ្ឋាននេះ អាចទទួលយន្តហោះធុនធំ ដូចជា Airbus A380-800…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង ១០លានដុល្លារ

កណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។ មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយ។ មន្ទីរពេទ្យតេជោសែនកោះធំ មានឈ្មោះដើមមន្ទីរពេទ្យស្រុកកោះធំ។ មន្ទីរពេទ្យស្រុកកោះធំ ចាប់ផ្តើមដំណើរការក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយផ្តល់សេវាដូចជាពិគ្រោះ និងព្យាបាលជំងឺទូទៅ ជំងឺកុមារ ជំងឺសម្ពព រោគស្ត្រី ជំងឺវះឃាត់ ជំងឺរបេងជាដើម។ នៅឆ្នាំ១៩៩៧ មន្ទីរពេទ្យបានដូរឈ្មោះពីមន្ទីរពេទ្យស្រុកកោះធំមក ជាមន្ទីរពេទ្យបង្អែកកោះធំ។ មន្ទីរពេទ្យបង្អែកកោះធំ ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) ដែលមានសេវាដូចជា ពិគ្រោះ ជំងឺក្រៅទូទៅ ជំងឺកុមារ កាមរោគ-អេដស៍ ទឹកនោមផ្អែម-លើសឈាម និងជំងឺសម្រាកពេទ្យមាន សេវាវះកាត់ ព្យាបាលជំងឺទូទៅ ជំងឺ…
-
សហភាពអឺរ៉ុបផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៨៩,៣ លានអឺរ៉ូដល់វិស័យចំនួនបួននៅកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុបនិងក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះកិច្ចព្រមព្រៀងជាមួយគ្នាចំនួនបួនដែលជាហិរញ្ញប្បទាន ឥតសំណងរបស់សភាពអឺរ៉ុបក្នុងទំហំទឹកប្រាក់៨៩,៣ លានអឺរ៉ូ។កិច្ចព្រមព្រៀងនេះកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យឧស្សាហកម្ម វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាល ។ ពិធីចុះហត្ថលេខាបានធ្វើឡើងរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយស្នងការអឺរ៉ុប លោកស្រី ជូតា យូភីលឡៃណាន់(Jutta Urpilainen) តំណាងមកពីប្រទេសសមាជិកសហភាពអឺរ៉ុប កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤នានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្លែងក្នុងពិធីនេះឯកឧត្តមនអូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ពិធីចុះហត្ថលេខានេះធ្វើឡើងក្នុងក្របខណ្ឌចំនួន៤។ គឺទី ១)ភាពជាដៃគូដើម្បីនិរន្តភាពប្រព័ន្ធកសិកម្ម និង ស្បៀងនៅកម្ពុជា , ២). កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបដើម្បីការប្រើប្រាស់ថាមពលប្រកបដោយចិរភាពនៅក្នុងវិស័យឧស្សាហកម្ម, ៣) កម្មវិធីភាពជាដៃគូ សហភាពអឺរ៉ុប-កម្ពុជា សម្រាប់បណ្តុះបណ្តាលបច្ចេកទេសឆ្នាំ២០២៤-២០២៧; និង ៤). កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបដើម្បីឆ្លើយតបពាណិជ្ជកម្មសកលរបស់សហភាពអឺរ៉ុប។ ដោយទាំង៤កម្មវិធីនេះសហភាពអឺរ៉ុបបានផ្តល់ ហិរញ្ញប្បទានឥតសំណងសរុបចំនួន ៨៩,៣ លានអឺរ៉ូ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបន្ថែមថា កម្មវិធីទាំង៤នេះបានធ្វើឡើងក្រោមក្របខណ្ឌយុទ្ធសាស្រ្តថ្មីរបស់សហភាពអឺរ៉ុបក្នុងគម្រោងមួយដែលមានឈ្មោះថា Global Gateway។កម្មវិធីទាំង៤នេះធ្វើឡើងក្រោមការគាំទ្រសមាហរណកម្ម…
-
ក្រសួងព័ត៌មានប្រារព្ធសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម កំណែទម្រង់ ហិរញ្ញ វត្ថុសាធារណៈរបស់ក្រសួង

សៀមរាប៖ក្នុងពិធីបើកសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម កំណែទម្រង់ ហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងព័ត៌មាននៅខេត្តសៀមរាប ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា រាជរដ្ឋាភិបាលថ្មី បានដឹកនាំបន្តនូវគោលនយោបាយកំណែ ទម្រង់ ហិរញ្ញវត្ថុសាធារណៈ ចំនួនបួន ។គឺ កំណែទម្រង់ ៣+១ នោះសំដៅទៅលើកំណែទម្រង់ រដ្ឋបាលសាធារណៈ កំណែទម្រង់ ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ហើយមួយថែមទៀត គឺការកំណែទម្រង់វិស័យយុត្តិធម៌។ សិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម កំណែទម្រង់ ហិរញ្ញវត្ថុ សាធារណៈ ខាង លើប្រារព្ធរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១១និង ទី១២ ខែមីនា ឆ្នាំ២០២៤ ។ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ការកែទម្រង់ការគ្រប់គ្រង ហិរញ្ញ វត្ថុសាធារណៈ ជាយន្តការដ៏សំខាន់ ដែលជួយ ទ្រទ្រង់ដល់ ដំណើរ ការ កំណែទម្រង់ស្ថាប័នទាំងមូលប្រកបដោយប្រសិទ្ធិភាព ។ការពង្រឹង គុណ ភាពអភិបាលកិច្ចល្អ និង ការកសាង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹង មាំមួយ ដែលអនុញ្ញាតឱ្យរាជដ្ឋាភិបាលអាចលើកកម្ពស់ ជីវភាព និង បម្រើ…
-
សម្តេច ម៉ែន សំអន ផ្តាំផ្ញើដល់នារីទាំងអស់ត្រូវចូលរួមថែរក្សាឱ្យបាន សន្តិភាព ត្រូវពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញ ឲ្យស្របទៅនឹងយុគសម័យឌីជីថល

(ភ្នំពេញ)៖ នារីទាំងអស់ត្រូវចូលរួមថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញ ឲ្យស្របទៅនឹងយុគសម័យឌីជីថលនេះ សម្រាប់បំពេញភារកិច្ចប្រចាំថ្ងៃ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្បលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស។ នេះគឺជាកាឆរលើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌទួលគោក ដើម្បីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅសាលមហោស្រពចេនឡា រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសរសើរមន្រ្តីជានារីគ្រប់លំដាប់ថ្នាក់នៃខណ្ឌទួលគោក ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើមី្បចូលរួមចំណែកក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ គួររំលឹកថា ៖ ទិវាអន្តរជាតិនារីលើកទី១១៣ គឺដើម្បីរំលេចសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងយុគសម័យឌីជីថល ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងធានាបាននូវសិទ្ធិ ព្រមទាំងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស និងភាពជាតំណាងប្រកបដោយសក្តានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពេលកម្ពុជា មានព្រែកជីកហ្វូណន ប្រជាពលរដ្ឋ នឹងទទួលបានផលប្រយោជន៍កាន់តែច្រើន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងប្រព័ន្ធដឹកជញ្ជូន ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ខណៈដែលព្រែកជីកហ្វូណន នឹងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលបានប្រតិកម្មចំពោះការផ្សាយរបស់វិទ្យុបម្រើបរទេស ខេមបូឌាដេលី ដែលផ្សាយបំភ្លៃពាក់ព័ន្ធនឹងគម្រោងព្រែកជីកតេជោ-ហ្វូណន ដែលវិទ្យុនេះតែងតែអះអាងថា បានប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច។ ខេមបូឌាដេលី បំភ្លៃថា ព្រែកជីកហ្វូណន-តេជោ ជាគម្រោងគ្មានប្រយោជន៍ និងធ្វើឲ្យរាជរដ្ឋាភិបាលផុងខ្លួននឹងបំណុល ។ យ៉ាងណាសម្ដេចធិបតីបញ្ជាក់ថា សម្ដេចមិនជឿថា មានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និយាយផលអវិជ្ជមាន គម្រោងព្រែកជីកហ្វូណន-តេជោ ដូចការផ្សាយវិទ្យុប្រតិក្រិយាឡើយ ។ ក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រែកជីកហ្វូណន-តេជោនេះ ជាគម្រោង BOT ដែលរដ្ឋអត់មានខ្ចីលុយគេទេ ។ គម្រោងព្រែកជីកហ្វូណន-តេជោ ក៏មិនមែនធ្វើបានសម្រាប់តែផ្ទះលើទឹកតូចៗ និងទូកនេសាទតូចៗ នោះដែរ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញុំហ៊ានអួត ព្រោះជាសមិទ្ធផលកើតលើទឹកដីខ្មែរ ដែលមិនធ្លាប់មាន

(ភ្នំពេញ)៖ ខ្ញុំហ៊ានអួត ព្រោះខ្ញុំមិនខ្លាច ព្រោះជាសមិទ្ធផលរបស់ខ្មែរ កើតលើទឹកដីខ្មែរ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា បន្តិចទៀត មានអ្នកថា ខ្ញុំអួតទៀតហើយ ខ្ញុំសុខចិត្តថា ខ្ញុំអួតក៏អួតចុះ ព្រោះខ្ញុំអួតមែន ព្រោះកម្ពុជាយើង មិនដែលមានព្រលានយន្តហោះខ្នាតអន្តរជាតិលេខ១ ដូចនេះទេ បងប្អូនយើងរួមគ្នាធ្វើបានប៉ុណ្ណេះ ខ្ញុំហ៊ានអួត ព្រោះខ្ញុំមិនខ្លាច ព្រោះជារបស់ខ្មែរ លើទឹកដីខ្មែរ ។ សម្តេចបន្ថែមថា បើសិនគេថា សម្តេសអួតខ្យល់ មិនដឹងនិយាយយ៉ាងណាទៀតនោះទេ ព្រោះសមិទ្ធផល បានចេញជារូបរាងច្រើនហើយមកដល់ពេលនេះ, សម្តេចហ៊ានអួតដូចនេះ ព្រោះរដ្ឋាភិបាលបានព្យាករ និងមានចក្ខុវិស័យរួចហើយ នៅពេលដែលព្រលានយន្តហោះនេះ ធ្វើរួចនៅឆ្នាំក្រោយ…
-
កីឡាការិនីបាល់ទាត់ ថុល រត្ថា បង្ហាញបទពិសោធន៍ដែលអាចវិវឌ្ឍខ្លួនទៅជាកីឡាការិនី បាល់ទាត់អាជីព

(ភ្នំពេញ)៖ កីឡាការិនី ថុល រត្ថា ជាកីឡាករិនីបាល់ទាត់នារីឆ្នើមមួយរូបនៅកម្ពុជា ដែលមាន បទពិសោធន៍ធ្លាប់លេងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។ កីឡាការិនីរូបនេះ បច្ចុប្បន្នកំពុងតែលេងនៅក្នុងក្លិបបាល់ទាត់អាជីព វីសាខា ក្នុងតួនាទីជាខ្សែការពារស្លាបស្តាំ។មុនក្លាយជាកីឡាការិនីអាជីពដូចបច្ចុប្បន្ននេះ ថុល រត្ថា បានផ្តើមចេញពីការលេងក្នុងពានរង្វាន់បាល់ទាត់ស្រ្តីប្រចាំឆ្នាំ របស់អង្គកា រផ្កាយសមុទ្រ។ ការវិវឌ្ឍខ្លួនចេញពីកីឡាការិនីដែលចូលចិត្តកីឡាបាល់ទាត់ធម្មតារហូតបានក្លាយជាកីឡាការិនីបាល់ជម្រើសជាតិនារីលេងតំណាងជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងធ្លាប់លេងឲ្យក្លិបបាល់ទាត់អាជីពចំនួន២នៅកម្ពុជាត្រឹមវ័យ១៩ឆ្នាំនេះ កីឡាការិនីបាល់ទាត់ ថុល រត្ថា បានពន្យល់ថា បើយើងជាស្រ្តីចង់ក្លាយខ្លួនជាកីឡាការិនី បាល់ទាត់សម្រេចក្តីស្រម៉ៃ ក្លាយជាកីឡាការិនីលេងឲ្យក្លិបបាល់ទាត់អាជីពដូចរូបនាង ក្នុងពេលបច្ចុប្បន្ន ត្រូវជម្នះឧបស្គ ចំពោះការារាំងពីអាណាព្យបាល ពិសេស ត្រូវតស៊ូខិតខំ ហ្វឹក ហាត់ និងមានក្តីស្រម៉ៃមួយ ដែលជាទិសដៅខិតខំប្រឹងប្រែងចេញពីចិត្តខ្លួនឯងផ្ទាល់។ នៅក្នុងអាជីពបាល់ទាត់មួយនេះទម្រាំ កីឡាការិនី ថុល រត្ថា បានក្លាយជាកីឡាការិនីបាល់ ទាត់ កម្រិតអាជីពដូចបច្ចប្បន្ននេះ នាងបានឆ្លងកាត់ឧបស្គរារាំងជាច្រើនពីអាណាព្យាបាល ព្រោះតែពួកគាត់មានក្តីបារម្មណ៍ចំពោះសុវត្ថិភាពកូនស្រីទៅលើបញ្ហារបួសអំឡុងពេលហ្វឹកហាត់ឬប្រកួតជាដើម។ ប៉ុន្តែការជម្នះរបស់នាង តស៊ូប្រឡូកក្នុងវិស័យមួយនេះដោយទទួល បាន លទ្ធផល ជាបន្តបន្ទាប់រហូតទទួលបានប្រាក់ខែពីក្លិប និងក្លាយខ្លួនជាកីឡាការិនីអាជីព…