Category: នយោបាយ

  • ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ផ្តល់តម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា

    ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ផ្តល់តម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Chang Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម Chang Won Sam បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបផងដែរថា កម្ពុជាជាប្រទេសទីមួយ ដែល ឯកឧត្តមបានមកបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ី ចាប់តាំងពីឯកឧត្តមបំពេញតួនាទីជាប្រធាន KOICA កាលពីឆ្នាំ២០២៣។ ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី កម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តមប្រធាន បានគោរពជម្រាបជូនសម្តេចធិបតីថា ឯកឧត្តមធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាម្តងកាលពីឆ្នាំ២០០៦ ហើយតាមរយៈទស្សនកិច្ចលើកនេះ ឯកឧត្តមបានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរ និងភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅកម្ពុជា ដែលនេះបង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កម្ពុជា…

  • អ្នកនាំពាក្យ ក្រសួងអធិការកិច្ច ចេញ សេចក្តីបំភ្លឺព័ត៌មាន ស្តីពីករណីផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី (ABC) តាមរយៈជនអនាមិកទូរសព្ទចោទប្រកាន់មកលើមន្រ្តីក្រសួងអធិការកិច្ច ថា៖ បានទាមទារប្រាក់ ចំនួន ៥០០០$ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ

    អ្នកនាំពាក្យ ក្រសួងអធិការកិច្ច ចេញ សេចក្តីបំភ្លឺព័ត៌មាន ស្តីពីករណីផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី (ABC) តាមរយៈជនអនាមិកទូរសព្ទចោទប្រកាន់មកលើមន្រ្តីក្រសួងអធិការកិច្ច ថា៖ បានទាមទារប្រាក់ ចំនួន ៥០០០$ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ
  • គណៈអភិបាលខេត្តជួបពិភាក្សាជាមួយអនុព័ន្ធយោធាបរទេស

    គណៈអភិបាលខេត្តជួបពិភាក្សាជាមួយអនុព័ន្ធយោធាបរទេស

    សៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាង ឯកនឧត្តម ប្រាក់ សោភ័ណអភិបាលខេត្តសៀមរាបបាន ជួបពិភាក្សា ការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន ១៤ ប្រទេសប្រចាំព្រះរាជាណាចក្រកម្ពុជា  ដែលដឹកនាំដោយលោក វរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ អនុព័ន្ធយោធា ប្រចាំ ស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា   ។ ក្នុងជំនួបកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែមីនាលោកប្រធាន ប្រតិភូ អនុព័ន្ធយោធាបានចាប់អារម្មណ៍លើការងារ សន្តិសុខ សណ្តាប់ធ្នាប់និងលើកឡើងពីចម្ងាយផ្លូវពីក្រុងសៀមរាបទៅអាកាសយានដ្ឋានអន្តរជាតិថ្មីផងដែរ ។ លោក ពិន ប្រាកដ បានបញ្ជាក់ជូនភ្ញៀវថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការងារ សន្តិសុខសុវត្ថិភាព ជូនដល់ភ្ញៀវ ទេសចរជាតិអន្តរជាតិនិងគណៈប្រតិភូជាន់ខ្ពស់។ខេត្តជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកម្សាន្ត និង ជាទីកន្លែងធ្វើកិច្ចប្រជុំកំពូលៗ ថ្នាក់អាស៊ាន ដោយ មានថ្នាក់ដឹកនាំប្រទេសកំពូលៗលើពិភពលោកមកចូលរួម និង ដោយមានកិច្ចការពារសន្តិសុខបានល្អ ពុំមានហេតុការណ៍អ្វី កើតឡើង   ។ លោកក៏បានជម្រាបជូនប្រតិភូអំពីគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ និង គម្រោងផ្លូវរទេះភ្លើងល្បឿនលឿនខ្នាតតូច ដែល បានកំពុងធ្វើការសិក្សាផ្លូវ ចាប់ពីអាកាសយានដ្ឋានថ្មី ចូល មកក្រុងសៀមរាប ដើមី្បសាងសង់ក្នុងពេលឆាប់ៗខាងមុខ។ក្នុងកិច្ចសន្ទនារដ្ឋបាលខេត្តនិងគណៈប្រតិភូបានចែករំលែកបទពិសោធន៍ជូនគ្នា៕ …

  • យុវជន បាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ

    យុវជន បាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ

    (ភ្នំពេញ៖ យុវជន បាន និងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងមាំសម្រាប់ជំនាន់ក្រោយទៀត ។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ សមាជិក និង សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យនូវសមិទ្ធផល ចំណុចខ្វះខាត និង បញ្ហាប្រឈម ក្នុងការអនុវត្តការងារកន្លងមក ព្រមទាំង ពិភាក្សា ផ្លាស់ ប្តូរ មតិយោបល់ និង ឧត្តមានុវត្ត ដែលជាធាតុចូល សម្រាប់លើកទិសដៅអនុវត្តការងារនៅឆ្នាំបន្ទាប់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ។ នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកនឹកដល់គុណូបការៈ ប្រកបដោយក្តីកតញ្ញូដ៏ជ្រាលជ្រៅបំផុតជូនចំពោះអតីតយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តតស៊ូលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ដោយបានចាប់ផ្តើមចលនាតស៊ូរំដោះជាតិ ដើម្បីសង្រ្គោះប្រទេសកម្ពុជាឱ្យផុតពីជ្រោះមរណៈ ហើយបានបន្តការពារ ស្តារ…

  • គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និង សំ បូរ ព្រៃគុក (ICC-Angkor) របស់អង្គការ UNESCO កំពុងជួបប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

    គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និង សំ បូរ ព្រៃគុក (ICC-Angkor) របស់អង្គការ UNESCO កំពុងជួបប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

    (សៀមរាប)៖ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយ ដ្ឋាន អង្គរ និងសំបូរព្រៃគុក កំពុងតែជួបប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប នាព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ បានដឹកនាំដោយលោក IChitomo Taninai ជាអនុប្រ ធាន បេសកកម្មនៃស្ថានទូតជប៉ុន និងលោកPiere Vincent ទីប្រឹក្សា ទទួល បន្ទុក ផ្នែក វប្បធម៌ របស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា ។ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ក្រុមអ្នកជំនាញអន្តរជាតិ បានពិភាក្សានិងពិនិត្យ ទៅលើការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែ ដំណើរ ការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា។ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញ អន្តរជាតិ ក៏នឹងធ្វើការតាមដាន និងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗ បន្ថែម…

  • ពិរណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ រយៈពេល ៣ថ្ងៃមានអ្នកចូលរួមទស្សនាសរុបជាង ១ម៉ឺននាក់

    ពិរណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ រយៈពេល ៣ថ្ងៃមានអ្នកចូលរួមទស្សនាសរុបជាង ១ម៉ឺននាក់

    (ភ្នំពេញ)៖ ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដែលបានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៍កោះពេជ្រ មានអ្នកចូលរួមសរុបចំនួន ១០៦០៩នាក់ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រះសង្ឃ សិស្សនិស្សិត មន្ត្រីរាជការបុគ្គលិកវិស័យឯកជន ព្រមទាំងសាស្ត្រាចារ្យ អ្នកជំនាញបច្ចេកវិទ្យាផងដែរ ។ ពិព័រណ៍រដ្ឋាភិបាលឌីជីថលនិងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ មានក្រសួង ស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ទូរគមនាគមន៍ អប់រំបណ្តុះបណ្តាល ក្នុងប្រទេស និងអន្តរជាតិចំនួន ១១៩ បានចូលរួមរៀបចំដាក់តាំងបង្ហាញអំពីការងារ សមិទ្ធផល និងផលិតផលរបស់ខ្លួនជូនអង្គវេទិកា និងសាធារណជនទស្សនានិងសិក្សាស្វែងយល់ ។ ក្នុងពិធីបិទវេទិការដ្ឋាភិបាលឌីជីថល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា មានប្រសាសន៍ថា សមាជិក-សមាជិកានៃអង្គពិធីដែលអញ្ជើញមកពីក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា និងដៃគូពាក់ព័ន្ធបានស្តាប់និងចូលរួមក្នុងកិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់ ប្រកបដោយស្មារតីបើកចំហរវាងថ្នាក់ដឹកនាំ អ្នកជំនាញបច្ចេកទេស និងអ្នករៀបចំ គោលនយោបាយមកពីស្ថាប័នជាតិនិងអន្តរជាតិជាច្រើន។ វេទិកាដែលមានកិច្ចពិភាក្សាកម្រិតខ្ពស់ ១…

  • ស្នងការសហភាពអឺរ៉ុប៖ កម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ និងដំណើរទស្សនកិច្ច ជាការ រឹតចំណង កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដើម្បីជំរុញការវិនិយោគ

    ស្នងការសហភាពអឺរ៉ុប៖ កម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ និងដំណើរទស្សនកិច្ច ជាការ រឹតចំណង កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដើម្បីជំរុញការវិនិយោគ

    ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំគឺជាលើកដំបូងដែលបានមកកាន់តំបន់អាស៊ាន ហើយការមកកាន់កម្ពុជានេះដែរគឺជាជាការរឹតចំណង កិច្ចសហប្រតិបត្តិការដ៏យូរ អង្វែង រវាងកម្ពុ ជា និងសហភាពអឺរ៉ុប និងក៏ជាគំនិតផ្តើមផ្តើមនៃការចាប់ផ្តើម ដើម្បីជំរុញការវិនិ យោគ បន្ថែមទៀតនៅកម្ពុជា។នេះជាការលើកឡើងពីសំណាក់ ស្នងការសហភាព អឺរ៉ុប ទទួល បន្ទុកភាពជាដៃគូអន្តរជាតិលោក ជំទាវ ជូតា យូភើលឡៃណាន់(Jutta Urpilainen) ។ គួរបញ្ចាក់ថាការថ្លែងពីសំណាក់លោក ជំទាវ ជូតា យូភើលឡៃណាន់នេះធ្វើឡើងនាអាកាស យាន្តដ្ឋានអន្តរជាតិភ្នំពេញក្នុងពេលលោកជំទាវបានវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញក្រោយបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី១២-១៣ ខែមិនា ឆ្នាំ ២០២៤រួចមក។ ថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០២៤លោក ជំទាវ ជូតា យូភើលឡៃណាន់បានឱ្យដឹងថា៖”នេះវាជាដំណើរទស្សនកិច្ចលើកដំបូង របស់ខ្ញុំ មក កាន់ តំបន់អាស៊ីអាគ្នេយ៍ ហើយ កម្ពុជា ជា ប្រទេសដំបូងដែលខ្ញុំបានមក ក្នុងតំបន់អាស៊ាន។ដំណើរទស្សនកិច្ចនេះ បានផ្តល់បទពិសោធន៍ជាច្រើន។ វាជាកិត្តិយសណាស់ដែលបាន ជួប ដៃគូ ជាច្រើនក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ មិនថារដ្ឋាភិបាល ធុរកិច្ច សង្គមស៊ីវិល…

  • ព្រឹកនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា

    ព្រឹកនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បិទកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែមីនា ឆ្នាំ ២០២៤ នៅសាល សន្និសីទសណ្ឋាគារសុខាភ្នំពេញ ។ កិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. បានបើក ដំណើរ ការនៅថ្ងៃទី១៣ ខែមីនា ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ហើយបានបញ្ចប់ទៅ ដោយ រលូន និងប្រកបដោយលទ្ធផលផ្លែផ្កា។ តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំ បានធ្វើការរាយការណ៍អំពីរបាយការណ៍សង្ខេប នៃសកម្មភាព ស.ស.យ.ក. ដែលសម្រេចបាន នារយៈកាល កន្លងមក និងមានបទអន្តរាគមន៍យ៉ាងផុសផុល ពីសំណាក់ សមាជិក សមាជិកានៃអង្គប្រជុំ ។ នៅក្នុងបទអន្តរាគមន៍នាឱកាសនោះ អង្គប្រជុំ បានពិភាក្សា និ ងផ្តល់ ជាមតិយោបល់ ដើម្បីជាធាតុចូលលើការបណ្តុះបណ្តាល សមត្ថភាពយុវជន និងការលើកកម្ពស់ការអប់រំសមត្ថភាព យុវជន…

  • មន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ ប្រមាណ ៣៥០នាក់ចូលរួមសិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ»

    មន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ ប្រមាណ ៣៥០នាក់ចូលរួមសិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ»

    ភ្នំពេញ៖ សិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ» ត្រូវបានបើកធ្វើនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានកការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ មកពីបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុបប្រមាណ៣៥០នាក់។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងកោតសរសើរ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណៈមតិ (គ.ស.ព.ស.)និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្ដួចផ្ដើមគំនិតសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមរួមរបស់ពិភពលោក ដែលទាមទារឱ្យក្រុមការងារទាំងកំរិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងឆ្លើយតបឱ្យបានលឿនរហ័ស ដើម្បីបន្សាបឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយទាំងនោះ។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា ប្រមុខដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវត្តថ្មីៗនៃបច្ចេកវិទ្យា ជាពិសេសព័ត៌មានក្លែងក្លាយដែលចូលមកបំពុលសង្គមនិងធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ។ ឯកឧត្តម ស្វាយ…

  • ឯកឧត្តម ម៉ប់ សារិន កោតសសើរ កងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួម ធ្វើឱ្យដំណើរការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន

    ឯកឧត្តម ម៉ប់ សារិន កោតសសើរ កងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួម ធ្វើឱ្យដំណើរការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិនាឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ប់ សារិន បានកោតសសើរ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត,គណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានរៀបចំ និងចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ល្អ ធ្វើឱ្យដំណើរការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហឹង្សា ការគំរាមគំហែង និង សុវត្ថិភាពទាំងស្រុង តាំងពីមុនពេលយុទ្ធនាការឃោសនា, ក្នុងពេលយុទ្ធនា ឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតដោយទទួលបានជោគជ័យ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់មន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញប្រមាណជាង ៥០០នាក់ ក្រោយការពិនិត្យរកសារធាតុញៀន គឺមិនមានមន្ត្រីណាម្នាក់មានសារធាតុញៀននៅក្នុងខ្លួននោះទេ មានន័យថា ល្អ១០០% ។ យើងនឹងធ្វើការពិនិត្យ មន្ត្រីរាជការនៅតាមបណ្ដាខណ្ឌទាំង ១៤និងកងកម្លាំងប្រដាប់អាវុធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញបន្តទៀត ដើម្បីអនុវត្តទៅតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះដែរការត្រួតពិនិត្យក្លឹបកំសាន្តនានានៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវតែធ្វើដោយភាពម៉ឺងម៉ាត់ផងដែរ ដើម្បីបញ្ជាក់ថា នៅតាមក្លឹបកំសាន្តទាំងអស់នោះ គឺមិនមានការជួញដូរ និងសេព គ្រឿងញៀនឡើយ…