-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មនុស្សមួយចំនួនតូច មើលឃើញតែពីរោងចក្របិទទ្វារ តែក៏សុំក្រឡេកទៅមើលរោងចក្រ កំពុងបើកដំណើរការថ្មីផង

ភ្នំពេញ៖ មនុស្សមួយចំនួនតូច មើលឃើញតែពីរោងចក្របិទទ្វារ តែក៏សុំក្រឡេកទៅមើលរោងចក្រ កំពុងបើកដំណើរការថ្មីផង ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើយើងមើលពាក់ព័ន្ធទៅនឹងសហគ្រាសទាំងចុះនៅក្នុង CDC ទាំងមិនបានចុះនៅ CDC ប្រភពពីក្រសួងការងារ ក្នុងរយៈពេល ៦ខែនេះ ពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ រោងចក្រសហគ្រាសសរុប ដែលបានបើកថ្មី គឺមាន៣,៣១៣ ក្នុងនោះក្នុងវិស័យកាត់ដេរ ១៦៤រោងចក្រ បង្កើតការងារ ៥២,៥៩៧កន្លែង និងសហគ្រាសក្រៅពីវិស័យកាត់ដេរ មាន ៣,១៤៩ មានតូច មានធំ ដែលបង្កើតការងារជាង ២៤,៦១២នាក់ សរុប គឺ ៧៧,២០៩នាក់ ដែលបានបង្កើតការងារថ្មី ជាមួយនឹងសហគ្រាស…
-
សាលាបឋមសិក្សាចំនួន ៥០ នឹងត្រូវជ្រើសរើសជំហានដំបូង លើកម្មវិធីក្រៅម៉ោងសិក្សា

ភ្នំពេញ៖ សាលាបឋមសិក្សាចំនួន ៥០ នឹងត្រូវជ្រើសរើសជំហានដំបូងលើកម្មវិធីក្រៅម៉ោងសិក្សាដោយ ផ្តោតលើវិន័យ សីលធម៌ ចរិយាធម៌ និងការងារស្ម័គ្រចិត្តសហគមន៍ ។ នេះជាការលើកឡើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងកិច្ចប្រជុំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីវិធានគន្លឹះទី២ របស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ដែលបានដាក់ចេញពាក់ព័ន្ធនឹងការកែទម្រង់វិស័យអប់រំ។ ចំពោះកិច្ចការងារនេះ គឺរាជរដ្ឋាភិបាលបានសម្រេចបង្កើត គណៈកម្មការជាតិ ជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងអប់រំ កំណែទម្រង់វិស័យអប់រំ និងលេខាធិការដ្ឋានគណៈកម្មការកែទម្រង់វិស័យអប់រំ ។ សម្ដេចធិបតី បានមានប្រសាសន៍ថា សាលាបឋមសិក្សាចំនួន ៥០ នៅរាជធានី-ខេត្តចំនួន ៩ កំពុងត្រូវបានជ្រើសរើស សម្រាប់ការអនុវត្តជំហានដំបូង ដោយផ្ដោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន ២ម៉ោងបន្ថែម ដែលរួមមាន៖ វិន័យ, សីលធម៌, ចរិយាធម៌, ការងារស្ម័គ្រចិត្តសហគមន៍, ការចូលរួមពីសហគមន៍…
-
សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងឡាវ ដែលត្រូវបានពង្រឹង និងពង្រីកជាលំដាប់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងឡាវ ជាពិសេស លើផ្នែកសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗទៀត ដែលត្រូវបានពង្រឹង និងពង្រីកជាលំដាប់ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវការពេញចិត្តដូច្នេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមាន៧មករា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈរបស់ឡាវនៅកម្ពុជានាពេលនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ជាពិសេស លើផ្នែកកិច្ចការសន្តិសុខ ដែលប្រទេសទាំងពីរ ជាប្រទេសភូមិផងរបងជាមួយគ្នា ។ ឯកឧត្តម វិល័យ ឡាខាំហ្វង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក…
-
អ្នកនាំពាក្យ បំភ្លឺព័ត៌មានដែលផ្សាយដោយស្ថានីយវិទ្យុ អេ ប៊ី ស៊ី ថា មន្រ្តីក្រសួងអធិការកិច្ច ទាមទារប្រាក់ ៥០០០ដុល្លារ ពីមន្ទីរ សេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ខេត្ត កំពង់ធំ ជាថ្នូរនឹង ការមិន ត្រួតពិនិត្យឯកសារ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអធិការកិច្ច មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាអង្គភាពសារព័ត៌មាន ទាំងអស់ជ្រាបថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមរយៈការផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី (ABC) មានជនអនាមិកបានទូរសព្ទចូលកម្មវិធីផ្សាយផ្ទាល់ដោយផ្តល់ព័ត៌មានមិនពិត ចោទប្រកាន់មកលើមន្ត្រី ក្រសួងអធិការកិច្ច ថាបានទារប្រាក់ចំនួន ៥ ០០០$ (ប្រាំពាន់) ដុល្លារអាម៉េរិក ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។ អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ខាងលើ និងចាត់ទុកថា ការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាស់លាស់ មានចរិតមួលបង្កាច់ បង្អួចកិត្តិយសស្ថាប័នរដ្ឋ បំពុលបរិយាកាសសង្គម ញុះញង់ និងបំភ្លៃការពិតដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមបំភ្លឺជូនសាធារណជនជ្រាបដូចខាងក្រោម៖ ១. យោងលិខិតបញ្ជាបេសកកម្ម និងផែនការប្រតិបត្តិការអធិការកិច្ច គណៈប្រតិភូចុះធ្វើអធិការកិច្ច ចាប់ផ្តើមអនុវត្តការងារពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើកម្មវត្ថុ ចំនួន ៣ គឺ៖ (ទី១) ការអនុវត្តតួនាទី ភារកិច្ច (ទី២) ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ…
-
អ្នកនាំពាក្យ ក្រសួងអធិការកិច្ច ចេញ សេចក្តីបំភ្លឺព័ត៌មាន ស្តីពី ករណីផ្សាយជាសាធារណៈ របស់ ស្ថានីយវិទ្យុ អេ ប៊ី ស៊ី (ABC)

-
គម្រោងវិនិយោគថ្មីចំនួន ១៧៣ មានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ បានចុះបញ្ជី វិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៦ខែនេះ

(ភ្នំពេញ)៖ គម្រោងវិនិយោគថ្មីចំនួន១៧៣ មានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ បានចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ។ នេះជាការលើកឡើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។ ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងថ្មីរយៈពេល ៦ខែ មាន១៧៣គម្រោងមកចុះបញ្ជីវិនិយោគនៅកម្ពុជា និងមានទំហំទឹកប្រាក់ជាង ៤១៥០លានដុល្លារអាមេរិក។ សម្តេចធិបតី បានបញ្ជាក់ថា គម្រោងទាំង១៧៣នោះ ត្រូវបានចុះបញ្ជីនៅ CDC រួចរាល់ហើយ ថែមទាំងមានការជ្រើសរើសទីតាំងថែមទៀតផង ដែលត្រូវបានគេព្យាករថា គម្រោងទាំងនេះ នឹងផ្តល់ឱកាសការងារជាង១៧ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ។ សម្តេច ថា រាដ្ឋាភិបាលថ្មី ដើរទាក់ម៉ូយអ្នកវិនិយោគពីបរទេស មិនមែនដើរទាក់ខ្យល់នោះទេ ដោយពាក្យថា ដើរទាក់ម៉ូយ គឺដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ។ សម្តេចនាយករដ្ឋមន្ត្រី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអ្នកដែលថា សម្តេចទៅក្រៅប្រទេស ជួបវិស័យ ឯក ជន ច្រើន តែមិនមានអ្នកមកវិនិយោគនោះ សូមស្រាវជ្រាវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងយកព័ត៌មានឱ្យចំកន្លែង

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអ្នកដែលថា សម្តេចទៅក្រៅប្រទេស ជួបវិស័យឯកជនច្រើន តែមិនមានអ្នកមកវិនិយោគនោះ សូមស្រាវជ្រាវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងយកព័ត៌មានឱ្យចំកន្លែង ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ដោយឃើញថា មានការផ្សព្វផ្សាយមួយចំនួន ដោយកន្លែងខ្លះ ក៏មានការងឿងឆ្ងល់ កន្លែងខ្លះក៏មានចេញជាការចំអកឌឺដង ដែលសម្ដេចតែងតែប្រើពាក្យថា យើងដើរទាក់ម៉ូយ ក៏ដូចជាស្ថាប័នទាំងអស់ ដោយពាក្យនេះ ផ្ដោតទៅលើគោលដៅធំបំផុតនៅក្នុងការជំរុញសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ ។ សម្ដេចបានថ្លែងដោយទទួលស្គាល់ថា ស្ថានភាពសេដ្ឋកិច្ចរបស់យើង មិនមែនល្អឥតខ្ចោះនោះទេ។ ការបង្កើតការជួបប្រាស្រ័យទាក់ទងនៅក្នុងវិស័យឯកជនយើង មិនបញ្ជាក់ថា គ្រប់រូប គ្រប់ប្រទេស គ្រប់ក្រុមហ៊ុនវិនិយោគ ដែលយើងបានជួប គាត់នឹងមកដាក់ទុននោះទេ ហើយយើងក៏ទទួលស្គាល់ថា អ្នកដែលមកដាក់ទុន មិនអាចជប់ ១ថ្ងៃចេញនោះទេ មិនអាចថា ការចាប់អារម្មណ៍ ស្អែកឡើងនិងចេញរោងចក្រ ៣ពាន់លានដុល្លារ ផលិតកង់ឡាន…
-
កម្ពុជាត្រៀមខ្លួនរួចជាស្រេច ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ សាធារណរដ្ឋសំប៊ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍រួម

ភ្នំពេញ៖ សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ច សហ ប្រតិ បត្តិការដ៏ជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាល នៃសាធារណរដ្ឋសំប៊ី ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផល ប្រយោជន៍ ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ។ នេះជាការលើកឡើងរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដម Morecome Mumba ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសំប៊ី ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្ដម Morecome Mumba បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច វិបុល សេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យ ឯកឧត្តម ចូលជូនសារតាំង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។ កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីនេះ ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈសំខាន់ៗ មួយចំនួនដូចខាងក្រោម៖ ១៖ សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ។ ២៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៥-២០២៧ ។ ៣៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។ កិច្ចប្រជុំ ក៏នឹងពិភាក្សាលើបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធនឹងកិច្ចការដឹកនាំរដ្ឋ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លិមហួត , សួង…
-
ក្រសួងបរិស្ថាន ចេញវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ

ភ្នំពេញ៖ ក្រសួងបរិស្ថានពិនិត្យឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ បំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងកំពុង បានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។ ក្នុងន័យនេះ ដើម្បីបន្តពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានសូមដាក់ ចេញនូវវិធានការដូចខាងក្រោម៖ ១. សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើក លែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។ ២. សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ៣. បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬ ឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ ៤. បុគ្គលដែលបានប្រព្រឹត្តអំពើដូចមានចែងក្នុងចំណុចទី៣ខាងលើ ត្រូវប្រគល់ដីដែលខ្លួនបានកាន់ កាប់នោះជូនមកសមត្ថកិច្ចក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។ ក្រសួងបរិស្ថានបាននឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ…