Category: នយោបាយ

  • សម្តេចធិបតី បង្ហាញសុទិដ្ឋិនិយមថា វិស័យ ទេសចរណ៍នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការរួមចំណែកសម្រេចបានគោលដៅនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

    សម្តេចធិបតី បង្ហាញសុទិដ្ឋិនិយមថា វិស័យ ទេសចរណ៍នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការរួមចំណែកសម្រេចបានគោលដៅនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

    (សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយមថា វិស័យទេសចរណ៍ នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ, មុខរបរ, ប្រាក់ចំណូល និង រួមចំណែកការសម្រេចបានគោលដៅនៃ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេ លើកទី៨ ក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យ អាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ សម្តេច ថា៖ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យ អាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ការជំរុញការនាំចេញនៅ នឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច,…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅរដ្ឋមន្ត្រីការងារ ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ស្វាគមន៍បងប្អូនពលករត្រឡប់មកពីប្រទេសថៃ ពេលចូលឆ្នាំខ្មែរ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅរដ្ឋមន្ត្រីការងារ ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ស្វាគមន៍បងប្អូនពលករត្រឡប់មកពីប្រទេសថៃ ពេលចូលឆ្នាំខ្មែរ

    (សៀមរាប)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យគោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងការងារ ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ស្វាគមន៍បងប្អូនពលករត្រឡប់មកពីប្រទេសថៃ ពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីមានភាពកក់ក្តៅ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេ លើកទី៨ ក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ ហើយម្សិលមិញ ខ្ញុំបានឱ្យគោលការណ៍ទៅឯកឧត្តម ហេង សួរ ធ្វើការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបណ្តាខេត្តជាប់ព្រំដែន ពេលចូលឆ្នាំបងប្អូនពលករយើងហ្នឹងត្រឡប់មកវិញ ពីប្រទេសថៃ ស្វាគមន៍តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីមានភាពកក់ក្តៅ ។ បន្ថែមពីនេះ សម្តេចធិបតី បានបញ្ជាក់ថា សម្តេចបានចរចាជាមួយនាយករដ្ឋមន្ត្រីរបស់ថៃ កាលកំឡុងសម្តេចអញ្ជើញទៅបំពេញបេសកកម្មនៅប្រទេសថៃ ដោយភាគីថៃ បានឯកភាពមិនឱ្យពលករខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ។ ក្រៅពីការនេះ សម្តេចនាយករដ្ឋមន្ត្រី…

  • រាជរដ្ឋាភិបាល បន្តគាំទ្រ និងផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្ស និងអភិវឌ្ឍសម្បត្តិធនធានដ៏មានតម្លៃរបស់កម្ពុជា

    រាជរដ្ឋាភិបាល បន្តគាំទ្រ និងផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្ស និងអភិវឌ្ឍសម្បត្តិធនធានដ៏មានតម្លៃរបស់កម្ពុជា

    (សៀមរាប)៖ រាជរដ្ឋាភិបាល បន្តគាំទ្រ និងផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្ស និងអភិវឌ្ឍសម្បត្តិធនធានដ៏មានតម្លៃរបស់កម្ពុជា ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេ លើកទី៨ ក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ” ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន និងឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងជួយជំរុញ ឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន ។ ជាមួយនឹងវិធានការទាំងនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាកាលានុវត្តភាពថ្មីមួយ ដែលកំពុងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍កម្ពុជាទាំងមូល និយាយជារួម ។ សម្ដេចធិបតី បានបន្តថា ទន្ទឹមនេះ…

  • ល្ងាចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីបុណ្យទន្លេ លើកទី៨ ក្រោម ប្រធាន បទ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ នៅខេត្តសៀមរាប

    ល្ងាចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីបុណ្យទន្លេ លើកទី៨ ក្រោម ប្រធាន បទ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ នៅខេត្តសៀមរាប

    (ខេត្តសៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបើកជា ផ្លូវការ “ បុណ្យទន្លេ លើកទី ៨ ” ក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ” នៅល្ងាចថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ មីនា ឆ្នាំ២០២៤ ។ ពិធីបុណ្យទន្លេ លើកទី៨ រៀបចំឡើងក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ នាដងស្ទឹងក្រុងសៀមរាប ចាប់ពីចំណុច សួនច្បារជិតវិហារព្រះអង្គចេកព្រះអង្គចម រហូតដល់ចំណុចស្ពាន រង្វង់មូលវត្តដំណាក់ផ្សារ ចាស់ ។ សូមជម្រាបថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងទេសចរណ៌ រៀបចំបុណ្យទន្លេ តាម រយៈ…

  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្រុកហ្វាឆន់ របស់កូរ៉េខាងត្បូង បានចុះអនុស្សរណៈ នៃការយោគយល់គ្នាពង្រីកកិច្ចសហការលើវិស័យការងារ

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្រុកហ្វាឆន់ របស់កូរ៉េខាងត្បូង បានចុះអនុស្សរណៈ នៃការយោគយល់គ្នាពង្រីកកិច្ចសហការលើវិស័យការងារ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ លោក ឆ្វេ មូនស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជា ដែលមានបំណងទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះហេត្ថលេខានេះ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ថ្លែងក្នុងជំនួបទ្វេភាគីមុនពិធីចុះហត្ថលេខា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកអភិបាលស្រុកហ្វាឆន់ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ និងបានស្នើឱ្យពិនិត្យផងដែរលើការទទួលយកពលករជំនាញរបស់កម្ពុជាប្រភេទវីសា(E7)ពីសំណាក់វិស័យឯកជននៅក្នុងស្រុកហ្វាឆន់។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានស្នើឱ្យលោក ឆ្វេ មូនស៊ូន គិតគូនិងមើលថែពីសុខទុក្ខរបស់ពលរដ្ឋខ្មែរដែលនឹងត្រូវធ្វើការនៅក្នុងស្រុកហ្វាឆន់ នៃប្រទេសកូរ៉េខាងមុខក្រោយការចុះអនុស្សរណៈដ៏សំខាន់នាពេលនេះ ។ ទន្ទឹមនឹងនោះ លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីសម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួងនាពេលនេះ ខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ(EPS)រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់សាធារណរដ្ឋកូរ៉េជាច្រើនមកហើយ។ សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ រួមទាំងកម្មវិធីពលកររដូវកាលទៅសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាព និងការគាំពារសិទ្ធិរបស់ពលករ ៕ ប្រភព ៖…

  • វីដេអូ៖ ខៀវ សំផន កម្មាភិបាលក្អែកខ្មៅ ក្នុងព្រៃតំបន់រំដោះ ១៩៧៣

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភពដោយ៖ ឯកសារស្រាវជ្រាវ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #ប្រវត្តិសាស្ត្រខ្មែរ #ខ្មែរក្រហម #ខៀវសំផន #កម្មាភិបាល #តំបន់រំដោះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់

    រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់

    (ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីចុះហត្ថលេខាជាមួយ ឯកឧត្តម Sanui Kazumasa ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា លើកិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ (Regional Hospital Development Project) ដែលមានទឹកប្រាក់ចំនួន ២១ ១០៤ លានយ៉េនជប៉ុន ឬ ប្រមាណ ១៤១ លានដុល្លារអាម៉េរិក (តាមអត្រាបានកំណត់ក្នុងឯកសារកិច្ចព្រមព្រៀង) នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ គឺជាគម្រោងស្ថិតក្នុងវិស័យអាទិភាពសំខាន់មួយ ក្នុងចំណោមគម្រោងអាទិភាពនានា ហើយក៏ជាគម្រោងលើកដំបូងផងដែរ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ជាមួយប្រទេសជប៉ុន (Japanese ODA Yen…

  • ឯកឧត្តម ទេព ងន បំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ២២៨រូប ដែលបានខិតខំបំពេញការងារកន្លងមក

    ឯកឧត្តម ទេព ងន បំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ២២៨រូប ដែលបានខិតខំបំពេញការងារកន្លងមក

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលមានស្នាដៃការងារប្រចាំឆ្នាំ២០២២ និងឆ្នាំ២០២៣ ចំនួន២២៨រូប ត្រូវបានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានជម្រាបជូនអង្គពិធីថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចំនួន២២៨រូប ដែលមានស្នាដៃការងារប្រចាំឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានឆ្លងកាត់ការពិនិត្យវាយតម្លៃលក្ខណៈសម្បត្តិពីអង្គភាព ពីគណៈកម្មការពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិបេក្ខជនដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស និងមេដាយការងារ ដោយបានវាយតម្លៃយ៉ាងត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដើម្បីជ្រើសរើសរកមន្រ្តីមានស្នាដៃពិតប្រាកដ ដោយផ្អែកតាមលក្ខណៈសម្បត្តិ ០៥ យ៉ាង រួមមាន៖ -ការគោរពវិន័យ និងសីលធម៌រស់នៅ។-ឧស្សាហ៍ព្យាយាម សកម្មក្នុងការងារ។-មានស្មារតីទទួលខុសត្រូវ និងមានគំនិតផ្តួចផ្តើម ចេះច្នៃប្រឌិត។-សាមគ្គីភាព និងទំនាក់ទំនងល្អជាមួយ មជ្ឈដ្ឋានខាងក្នុង និងខាងក្រៅ ។ -មានឆន្ទៈគិតគូរ…

  • កិច្ចប្រជុំគណៈកម្មាធិការប្រតិ្ត និងក្រុមប្រឹក្សាសមាគមលើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល

    កិច្ចប្រជុំគណៈកម្មាធិការប្រតិ្ត និងក្រុមប្រឹក្សាសមាគមលើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល

    (ខេត្តកណ្ដាល)៖ ព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល លើកទី០៥ អាណត្តិទី០៣ ក្រោមអធិបតីភាព ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅសាលប្រជុំសាលាខេត្តកណ្ដាល។ បន្ទាប់ពី លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្តាល បង្ហាញរបាយការណ៍លទ្ធផលការងាររបស់សមាគមនក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់រួចមក ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា៖កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគម ដើម្បី បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្តាល នាឱកាសនេះ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន សង្គមជាតិ និងសេដកិច្ច

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន សង្គមជាតិ និងសេដកិច្ច

    ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែដំបូង រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមៗនៅក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតមទៅនឹងសេចក្តីតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាជន សង្គមជាតិ និងសេដកិច្ច។ សម្តេច ថា រាជរដ្ឋាភិបាល ក៏សម្រេចបាននូវការពង្រីកនូវរបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល ដែលការងារនេះ រាជរដ្ឋាភិបាល បានធ្វើបន្តពីអាណត្តិមុនៗ ។ សម្តេចធិបតី បានគូសរំលេចថា ជាលទ្ធផល ក្នុងរយៈ៦ខែដំបូង របបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល បានគ្របដណ្តប់ប្រជាពលរដ្ឋ៦.៨លាននាក់ ដែលក្នុងនោះមានសមាជិក ប.ស.ស. ទាំងរបបកាតាព្វកិច្ច និងរបបស្ម័គ្រចិត្តសរុបជាង២,១លាននាក់ ។ សម្តេច បានបន្ថែមថា ក្នុងចំណោមប្រជាពលរដ្ឋ៦,៨លាននោះរួមមាន៖ ទី១-សមាជិក ប.ស.ស ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តសរុបជាង២,១លាននាក់ ទី២-មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារងាយរងហានិភ័យចំនួន៤៩ម៉ឺនគ្រួសារស្មើនឹង១,៨លាននាក់ ទី៣-មូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋនៃគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មាន៧០ម៉ឺនគ្រួសារ…