-
ក្រសួងការងារ និង GIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោង គំនិតផ្តួចផ្តើមការ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយទីភ្នាក់ងារកិច្ចសហ ប្រតិបត្តិការ អាល្លឺម៉ង់(GIZ) ស្តីពីការអនុវត្តគម្រោងគំនិតផ្តួចផ្តើមការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស។ អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅនៅទីស្តីការក្រសួងការងារនេះ នឹងជួយបំពេញ បន្ថែមលើសមត្ថភាពនៃកម្លាំងពលកម្មកម្ពុជាដែលមានជំនាញទាប ឬបានសិក្សាតិចតួច ឱ្យមាន ជំនាញបច្ចេកទេសច្បាស់លាស់ជាឈ្នាន់ក្នុងការទទួលបាន ឱកាសការងារសមរម្យ ដែលជាកត្តាគន្លឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិ។ ថ្លែងក្នុងជំនួបទ្វេភាគីមុនពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូស បញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងជួយបំពេញបន្ថែមនូវអ្វីដែលក្រសួង បាន បណ្តុះបណ្តាលកន្លងមកដោយបាននិងកំពុងផ្តោតលើក្រុមគោលដៅ និងកម្រិត នៃការ បណ្តុះបណ្តាលដ៏សម្បូរបែប។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការប្រឹងប្រែងលើបណ្តុះបណ្តាលជំនាញ ដល់ពល រដ្ឋនេះ គឺជាការត្រៀមខ្លួនមួយរបស់កម្ពុជាដើម្បីចាកចេញពីប្រទេស ដែលមានចំណូល ទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូល កំរិតខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ លោក Günter Riethmacher នាយកទីភ្នាក់ងារកិច្ចសហប្រតិបត្តិ ការ អាល្លឺ ម៉ង់ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនេះ នឹងបង្កើតឱកាសក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា៕…
-
សម្ដេចធិបតី ៖ ការពង្រឹងវិស័យពិការភាព គឺជាការចូលរួមគ្នា បង្កើន ក្តីសង្ឃឹម

ភ្នំពេញ៖ ក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការ តេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថាការពង្រឹងវិស័យពិការភាព គឺជាការចូលរួមគ្នាបង្កើនក្តីសង្ឃឹម ខណៈរាជរដ្ឋាភិបាលចាត់ទុកជនមានពិការភាព គឺជាមូលធន មនុស្សដ៏មានសក្តានុពល ។ សម្តេចធិបតីបន្តថា ការពង្រឹងវិស័យពិការភាព គឺជាការ ចូល រួមគ្នា បង្កើនក្តីសង្ឃឹមបន្ថែមជូនបងប្អូនទាំងអស់ នូវភាព អង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព,សេចក្តីថ្លៃថ្នូរ របស់ បងប្អូនដែលមានពិការភាពព្រមទាំងផ្លាស់ប្តូរឱ្យបាននូវការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាពដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាបន្ននៅក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍ សង្គមសេដ្ឋកិច្ច ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ជន មាន ពិកា រភាពទាំងអស់ថា បងប្អូនមិនឯកោនោះទេ ពោលគឺរាជរដ្ឋា ភិបាល មិនទុកចោលជនមានពិការភាពណាម្នាក់ ដែលមិន បានដោះស្រាយនោះឡើយ ៕ដោយ៖វណ្ណលុក
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំ មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ជាទីតាំងប្រវត្តិសាស្ត្ររបស់ជនពិការ តជំនាន់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងពាក់ព័ន្ធ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិ ដើម្បីធានាថា មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ជាទីតាំងប្រវត្តិសាស្ត្ររបស់ជនពិការ តជំនាន់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាមរយះការស្នើសុំពីមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ខ្ញុំសូមសម្រេចថា ឱ្យរក្សាការពារសមិទ្ធផលនៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ជាទីតាំងប្រវត្តិសាស្ត្ររបស់ជនពិការទៅអនាគត ។ សម្តេចធិបតី បានបញ្ជាក់ថា ទីតាំងនេះ មិនរើទៅណាទេ ដរាបណាខ្ញុំជានាយករដ្ឋមន្រ្តី ហើយទីតាំងនេះ មានសមិទ្ធផលជាច្រើន តាំងពីសិលាចារិកជាដើម ។ សម្តេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តនូវគោលនយោបាយគាំទ្រ ដល់បងប្អូនជនមានពិការភាព ធ្វើយ៉ាងណា ផ្តល់នូវអត្ថប្រយោជន៍តាមលទ្ធភាពដែលអាចធ្វើបានដើម្បីជួយដល់បងប្អូនជនមានពិការភាព។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងពាក់ព័ន្ធ…
-
សមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ សមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូ សម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រោម អធិបតីភាពដ៏ខ្បង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម យី វាសនា អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែនមានផ្ទៃដីទំហំ៥០០០ម៉ែត្រក្រឡា ស្ថិតនៅក្នុងភូមិត្រពាំង ស្វាយ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលបានកសាងសមិទ្ធផលដូចជា៖ អាគារការិយាល័យធំមួយ ទទឹង២០ម៉ែត្រនិងបណ្តោយ២៥ម៉ែត្រ កម្ពស់ពីរជាន់មានចំនួន ១០បន្ទប់ ធំទូលាយ សាលប្រជុំធំដាក់ចំណុះបាន ១០០នាក់ ការិយាល័យសម្រាប់មន្ត្រីចំនួន៤០នាក់ និង កន្លែងទទួលភ្ញៀវ ។ អាគារស្នាក់នៅរបស់ជនពិការ និស្សិតអាហារូបករណ៍និងអត្តពលិកជនពិការ ចំនួន ២អាគារ មាន ២០បន្ទប់ អាចស្នាក់នៅបានចំនួន ៨០នាក់ ទីលានមជ្ឈមណ្ឌលហ្វឹកហាត់…
-
សមត្ថកិច្ច ឃ្លុំដីបានជាង ១៧០០ហិកតា ឃាត់មនុស្ស ៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសកាប់ រុករានទន្ទ្រាន ព្រៃយកដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ ក្នុងខេត្តពោធិ៍សាត់

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឱ្យដឹងថាកងកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសកាប់ រុករានទន្ទ្រានព្រៃយកដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធ នៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៤ បានសម្រេច ឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១៧៣៣,១៧ហិកតា និងបានដកហូតរណារយន្តតូច ធំ ៤គ្រឿង, ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ធុងបាញ់ថ្នាំចាស់ ១គ្រឿង, កាំភ្លើងកែច្នៃឆ្នុកចាស់ ១ដើម, អង្គប់១៦ និងអាយកូម ២គ្រឿង។ ប្រភពខាងលើនេះបានឱ្យដឹងថា៖ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះ បានឃាត់មនុស្ស ៣នាក់, បានកសាងសំណុំរឿង តាមនីតិវិធី(អញ្ញាតជន) ២ករណី និងបានស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ៖ ២ករណី ថែមទៀត ដែលកម្លាំងសមត្ថកិច្ច កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេត និង បានអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួន ៥នាក់។ នៅថ្ងៃដដែលកម្លាំងចម្រុះ បានរឹមអូសវត្ថុតាងនៅហ្នឹងកន្លែង រួមមានផ្ទះ ១ខ្នង, ខ្ទមបណ្តោះអាសន្នចំនួន២៧ខ្ទម, ឈើក្តារ និងគ្រឿងធ្វើផ្ទះ ចំនួន ៣,៥ ម៉ែត្រគីប, ដំឡូងមី ២៧៥០បាច់, និងម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង, រួមទាំងដើមដំឡូងមី…
-
ប្រតិភូយុវជនគណបក្ស នាំយកវត្ថុអនុស្សាវរីយ៍បស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដល់គេហដ្ឋាន

ភ្នំពេញ៖ ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្តុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត អនុប្រធានគបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២០ខែមីនា ឆ្នាំ២០២៤ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ដែលយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទាំងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានបញ្ជាក់ពីការគាំទ្រនិងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបានដាក់ចេញនិងកំណត់នូវចក្ខុវិស័យ ផែនការ យុទ្ធសាស្រ្តច្បាស់លាស់ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ។ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ តាំងពីការសិក្សានិងការបំពេញការងារជូនជាតិមាតុភូមិ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រស់…
-
ក្រសួងមហាផ្ទៃប្រកាសរឹតបន្តឹងការគ្រប់គ្រងសិប្បកម្ម អាជីវកម្ម ផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវផ្ទុះ

ភ្នំពេញ៖ សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើ ប្រាស់ រំសេវផ្ទុះនៅតាមបណ្តា រាជធានី ខេត្ត នឹងត្រូវបាន រិត បន្តឹង។ ក្នុងករណីអាជីវកម្មទាំងនេះពុំមានអាជ្ញាបណ្ណ ឬ លិខិតអនុញ្ញាតទេ នឹងត្រូវបិទជាបន្ទាន់។ វិធានការនេះ ក្នុងបំណង ពង្រឹងការគ្រប់គ្រងបទដ្ឋានបច្ចេកទេស និង បង្ការហានិភ័យនានាដែលអាចកើតឡើងជាយថាហេតុ បង្កការប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសន្តិសុខសង្គម។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២០ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរឹតបន្តឹងការ គ្រប់គ្រងសិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែល ប្រើប្រាស់រំសេវផ្ទុះនៅតាមបណ្តា រាជធានី ខេត្ត៕ដោយ៖វណ្ណលុកសូមជូនសេចក្តីជូនដំណឹង៖
-
ឯកឧត្តម ឌិត ទីណា ស្វាគមន៍អង្គការអភិរក្សអន្តរជាតិ (CI) ដែលស្វែង រកកិច្ច សហប្រតិបត្តិការ និងការគាំទ្រពីក្រសួងកសិកម្ម

(ភ្នំពេញ)៖ ខណៈអនុញ្ញាតឱ្យអង្គការអភិរក្សអន្តរជាតិ (CI) ជួបសម្តែងការគួរសម និង ពិភាក្សា ការងារ នាទីស្តីការក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ ចំពោះអង្គការអភិរក្សអន្តរជាតិ (CI) ដែលស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ពី ក្រសួងកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា គោលនយោបាយវិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង ធ្វើឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន តាមរយៈការជំរុញ សហគមន៍ កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហា ជូនប្រជាកសិករទាំងបច្ចេកទេសទីផ្សារ និងបញ្ហាប្រឈមផ្សេងៗទៀត រួមទាំងការគ្រប់ គ្រង ធនធានធម្មជាតិផងដែរ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អង្គការអភិរក្សអន្តរជាតិ (CI) ត្រូវយល់ឱ្យបាន ច្បាស់ លាស់ពីគោលនយោបាយជាតិដែលបានដាក់ចេញនៅអាណត្តិទី៧នេះ និងត្រូវយល់ពីគ្នា សហការជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចគោលដៅរួម។ លើសពីនេះទៀត…
-
សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយសម្រាកពីការងារនាយករដ្ឋមន្រ្ដី មានពេលហាត់កីឡា ថែរក្សាសុខភាព

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីកម្ពុជា បានលើកឡើងថា ក្រោយសម្រាកពីការងារនាយករដ្ឋមន្រ្ដី មានពេលហាត់កីឡា ថែរក្សាសុខភាព ។ សម្ដេចតេជោ ហ៊ុន សែន បានលើកដូច្នេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយបានបង្ហាញនូវរូបថតសកម្មភាពចេញហាត់កីឡាវាយកូនហ្គោល និង សកម្មភាព មួយ ចំនួន ទៀត ដោយ ភាពស្វាហាប់ និងស្រស់ស្រាយនៅជុំវិញគេហដ្ឋានរបស់សម្ដេចផ្ទាល់ ។ សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមថា ខាន ត្រូវ កំដៅ ថ្ងៃ យូរណាស់មកហើយ គឺចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ សម្ដេចមានប្រសាសន៍ថា ថ្ងៃនេះឆ្លៀតពេល ដើរ ជុំវិញ ផ្ទះ ដោ យវាយ កូ ន ហ្គោល ផង មើលដំណាំ និងដើមឈើដែលដាំជុំវិញផ្ទះផង និងអញ្ជើញ ពិនិត្យ…
-
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមអបអរសាទរ និងជូនពរឯកឧត្តម វ្ល៉ាឌីមៀ ពូទីន ដែលបន្ដជាប់ឆ្នោតជា ប្រធានាធិបតីសហព័ន្ធរុស្ស៊ីជាថ្មី

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានផ្ញើសារលិខិតផ្លូវការ ដើម្បីចូលរួមអបអរសាទរ និងជូនពរឯកឧត្តម វ្ល៉ាឌីមៀ ពូទីន ដែលបន្ដជាប់ឆ្នោតជា ប្រធានាធិបតីសហព័ន្ធរុស្ស៊ីជាថ្មី ។ ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ខ្ញុំសូមគោរពជូនពរ ឯកឧត្តម ក្នុងឱកាសដែល ឯកឧត្តម បានជាប់ឆ្នោតជាថ្មីជាប្រធានាធិបតីនៃ សហព័ន្ធរុស្សីសម្រាប់អាណត្តិទី៥ ។ សម្ដេចតេជោបានបន្តថា កម្ពុជា វាយតម្លៃខ្ពស់ និងរីករាយសាទរយ៉ាងជ្រាលជ្រៅ ចំពោះចំណងមិត្តភាពជាប្រពៃណី និង ស្និទ្ធស្នាលជាមួយសហព័ន្ធរុស្ស៊ី ដែលត្រូវបានបង្កើតឡើង ក្នុងស្មារតីនៃការគោរព និងការយោគយល់គ្នា ការប្រកាន់គុណតម្លៃរួមគ្នា និងផលប្រយោជន៍រួម ។ សម្ដេចបន្ថែមថា អស់រយៈពេលជិតប្រាំពីរទស្សវត្សកន្លងមកនេះ ប្រទេស យើងទាំងពីរ បានរក្សានូវទំនុកចិត្តនយោបាយទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការគាំទ្រដល់ទំនាក់ ទំនងរវាងរដ្ឋយើង ហើយបានសាយភាយយ៉ាងទូលំទូលាយ ទៅគ្រប់វិស័យ នៃកិច្ចសហប្រតិបត្តិការ។ ក្នុងតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន…