-
ល្បែងប្រជាប្រិយខ្មែរ៖

១.ល្បែងស្ដេចចង់ ឬអៀវ ២.ល្បែងឈូង ៣.ល្បែងចាប់កូនខ្លែង ៤.ល្បែងលោតអន្ទាក់ ៥.ល្បែងលាក់កន្សែង ៦.ល្បែងឱបត្រឡាច ៧.ល្បែងប្រជល់មាន់ ៨.ល្បែងគ្របមាន់ ៩.ល្បែងបិទពួន ១០.ល្បែងអង្គញ់ ១១.ល្បែងគោះពព្លាក់ ១២.ល្បែងគោះត្រឡោក ១៣.ល្បែងសី ១៤.ល្បែងទាញព្រ័ត្រ ១៥.ល្បែងកូនគោល ១៦.ល្បែងរាវបង្កង ១៧.ល្បែងចោះប្រមាត់ ១៨.ល្បែងបាយខុំ ១៩.ល្បែងលាក់កូនកាស ២០.ល្បែងលាក់ធ្យូង ២១.ល្បែងប៉ក់ចាប ២២.ល្បែងចត្រង្គ #សច្ចធម៌ប្រវត្តិសាស្រ្ត #ព្រះរាជាណាចក្រកម្ពុជា #ប្រពៃណីខ្មែរ #ទំនៀមទំលាប់ #ល្បែងប្រជាប្រិយខ្មែរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media
-
កម្ពុជា និងអាស៊ែបៃហ្សង់ ពិភាក្សាការជំរុញទំនាក់ទំនង

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម សុខ ចិន្តាសោភា និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការប្រារព្ធខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអាស៊ែបៃហ្សង់ (១៩៩៤-២០២៤) ហើយបានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងប្រកបដោយភាពស្និទ្ធស្នាល និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតម្រូវការក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគ ដោយពិនិត្យលទ្ធភាពរៀបចំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតរដ្ឋមន្ត្រី នាពេលអនាគត ក្នុងគោលបំណងកំណត់ទិសដៅ និងអាទិភាពជាក់ស្តែង ក្នុងវិស័យសក្តានុពលនានា ។ ភាគីទាំងពីរ បានរំលឹកពីការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះលទ្ធផល…
-
សម្តេចធីបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សហគមន៍អ៊ិស្លាមកម្ពុជា ឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបចេ្ចកវិជ្ជាផ្សេងៗ

ភ្នំពេញ៖ សម្តេចធីបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់សហគមន៍អ៊ិស្លាមកម្ពុជាឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបចេ្ចកវិជ្ជាផ្សេងៗ ដើម្បីបងប្អូនខ្មែរអ៊ិស្លាម ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិ កាន់តែប្រសើរឡើងថែមទៀត ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌននៃសាសនាអ៊ិស្លាមកម្ពុជា លើកទី ៨ ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី បានរំឭកនូវអត្ថន័យ នៃការប្រារព្ធពិធីពិសាអាហារស្រាយបួសនេះ ជាការផ្តួចផ្តើមគំនិតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានរៀបចំ តាំងពីឆ្នាំ ២០១៤ កន្លងមក។ ដោយអនុវត្តតាមគន្លងដ៏ប្រពៃរបស់សម្តេចតេជោ បន្ទាប់ពីការស្រាយបួសនៅទីនេះហេីយ សម្តេចតេជោ តែងតែបានជ្រើសរើសទីតាំងមួយទៀត ទៅចូលរួមស្រាយបួស ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។ សម្ដេចបន្តថា ពិធីនេះរៀបចំឡើង…
-
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ជំរុញឲ្យអាជ្ញាធរខេត្តបាត់ដំបង គិតគូរពីការអភិវឌ្ឍ ពង្រឹងសហគមន៍ និងបង្កើតការបណ្ដុះបណ្ដាលវិស័យកសិកម្ម

ខេត្តបាត់ដំបង៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណ:កម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណ:កម្មការទី៣) បានមានប្រសាសន៍ថា ខេត្តបាត់ដំបង ជាខេត្តមានអំណោយផលដល់វិស័យកសិកម្ម ដែលអាចធ្វើឱ្យប្រជាពលរដ្ឋមានភាពសម្បូរ សប្បាយ តាមរយៈការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដូច្នេះអាជ្ញាធរខេត្តត្រូវគិតគូរពីការអភិវឌ្ឍ ការពង្រឹងសហគមន៍ បង្កើតការបណ្ដុះបណ្ដាលជំនាញកសិកម្មដល់ប្រជាពលរដ្ឋ ម្យ៉ាងទៀតខេត្តមួយនេះ ជាខេត្តជាប់ព្រំដែនប្រទេសថៃ ដែលមានភាពងាយស្រួលក្នុងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនាំកសិផលលក់ចេញទៅក្រៅប្រទេសផងដែរ។ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំសមាជិក សមាជិកាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ជួបប្រជុំ និងពិភាក្សាការងារជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធក្នុងវិស័យទទួលបន្ទុករបស់គណៈកម្មការទី៣ នៅក្នុងសាលប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី២១…
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត ផ្តល់អនុសាសន៍ ៤ចំណុច រួមចំណែក លើកកម្ពស់ជនមានពិការភាពនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន ៤ចំណុច ដើម្បីចូលរួមចំណែក លើកកម្ពស់ និងយកចិត្តទុកដាក់បន្ថែមទៀត ដល់ជនមានពិការភាពនៅកម្ពុជា ។ ដើម្បីរួមចំណែកការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាបន្ននៅក្នុងសហគមន៍ នៅក្នុងដំណើរអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា សម្តេច បានផ្តល់នូវអនុសាសន៍ដូចខាងក្រោម៖ ទី១. សម្ដេចធីបតី សូមណែនាំដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួម និងរៀបចំបទដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ជាសម្បត្តិសម្រាប់ជនមានពិការភាពរបស់យើងប្រើប្រាស់ជាបន្ត និងតរៀងទៅ ទាំងនាពេលបច្ចុប្បន្ន និងអនាគត ។ ទី២. គ្រប់កិច្ចអភិវឌ្ឍទាំងអស់ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ត្រូវលើកទឹកចិត្ត និង លើកកម្ពស់ឱ្យមានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិត សហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព…
-
ល្ងាចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជា លើកទី៨

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញជាអធិបតី ពិធី “ពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនា អ៊ិស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ ” នារសៀលនេះ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាង ៦០០០នាក់ ។ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការ រៀបចំពិធីអាហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនា ឥស្លាមកម្ពុជា បានឱ្យដឹងថា វត្តមានដ៏មានតម្លៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់មហាកិត្តិយស និង កម្លាំងចិត្ត ក្នុងពិធីពិសាអាហារ ស្រាយបួស លើកទី៨ ឆ្នាំ២០២៤ ជាមួយបងប្អូនសាសនិកអ៊ិស្លាមកម្ពុជា និង ប្រិយមិត្តបរទេស ដែលរៀបចំដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា…
-
ក្រសួងការងារបានបង្ហាញពីខ្លឹមសារនិងបទដ្ឋានគតិយុត្តិស្តីពីអត្ថប្រយោជន៍ដែលទទួលបាន ក្រោយរំលាយកិច្ចសន្យាការងារ

(ភ្នំពេញ)៖ ដើម្បីចៀសវាងការបកស្រាយខុសនឹងខ្លឹមសារច្បាប់ស្តីពីការងារ និង លិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង ការទូទាត់បំណាច់បញ្ចប់កិច្ចសន្យាការងារ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញ ដល់ សាធារណជន អង្គការវិជ្ជាជីវៈ និងបងប្អូនកម្មករនិយោជិតទាំងអស់ ឱ្យបានដឹង ទាក់ ទិនទៅនឹងខ្លឹមសារនិងបទដ្ឋានគតិយុត្តិស្តីពីអត្ថប្រយោជន៍ដែលទទួលបាន ក្រោយ រំលាយកិច្ចសន្យាការងារ ។ ក្រសួងការងារបានបញ្ជាក់ថាបើយោងតាមច្បាប់ស្តីពីការងារ បងប្អូនកម្មករ និយោជិត ត្រូវ ទទួលបាននូវប្រាក់ឈ្នួល និងប្រាក់បំណាច់ ក្រោយរំលាយកិច្ចសន្យាការងារ ដូចខាង ក្រោម៖ ករណីកិច្ចសន្យាការងារត្រូវបានរំលាយដោយនិយោជក និង ករណីសហ គ្រាសក្ស័យធនជាដើម៕ (សូមមើលខ្លឹមសារខាងក្រោម) ដោយ ៖ ម៉ាដេប៉ូ
-
កិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករ ទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៤ ធ្វើឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២១ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ កិច្ចប្រជុំចង្អៀតលើកទី១នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សា និយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៤ ត្រូវបានធ្វើឡើង នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩-២១ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឧត្តមមន្ត្រី អមដោយប្រតិភូនៃបណ្តាប្រទេសជាសមាជិក និងតំណាងលេខាធិការដ្ឋានអាស៊ាន។ សំរាប់កម្ពុជា ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍ និងជា ប្រធានឧត្តមមន្ត្រីឌីជីថលអាស៊ាន (ASEAN Digital Senior Officials Meeting-ADGSOM) បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំ ឧត្តមមន្ត្រីឌីជី ថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន នេះផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា តែងតែរៀបចំពិធីស្រាយបួសជារៀងរាល់ឆ្នាំ ដែលបញ្ជាក់អំពីការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាជនមូស្លីម

(ភ្នំពេញ)៖ កម្ពុជា តែងតែរៀបចំពិធីស្រាយបួសជារៀងរាល់ឆ្នាំ ដែលបញ្ជាក់អំពីការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាជនមូស្លីម ។ នេះជាការបញ្ជាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដមបណ្ឌិត Agung Laksono អនុប្រធាន CAPDI អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ ។ ឯកឧត្ដមបណ្ឌិត បានបង្ហាញនូវក្ដីរីករាយយ៉ាងខ្លាំង ដែលសម្ដេចតេជោ បានអនុញ្ញាតឲ្យ ឯកឧត្តម និងប្រតិភូចូលជួបសំដែងការគួរសម ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត និងប្រតិភូអញ្ជើញចូលរួមកម្មវិធីស្រាយបួស ក្រោមអធិបតីភាពរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២១ មីនា។ ឯកឧត្ដមបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្ដម បណ្ឌិត Jusuf Kalla ប្រធាន CAPDI អតីតអនុប្រធានាធិបតី និងបានគោរពថ្លែងអំណរគុណ ជូនចំពោះ សម្ដេចតេជោ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាជនមូស្លីមនៅកម្ពុជា តាំងតែពីពេលដែលសម្ដេចតេជោ នៅជានាយករដ្ឋមន្ត្រី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរើសអើង និងមើលរំលងសមត្ថភាពជន មាន ពិការភាព គឺជាកំហុសឆ្គងទាំងផ្នែកសីលធម៌ ស្មារតី និងគោលការសកលស្តីពី ជនមាន ពិការភាព

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការរើសអើង និងមើលរំលងសមត្ថភាពជនមានពិការភាព គឺជាកំហុសឆ្គងទាំងផ្នែកសីលធម៌ ស្មារតី និងគោលការសកលស្តីពីជនមានពិការភាព ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូចនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការលើកកម្ពស់សិទ្ធរស់រានមានជីវិតរបស់ជនមានពិការភាព គឺជារឿងចាំបាច់ ដើម្បីធ្វើឲ្យបងប្អូនទាំងនោះទទួលបានសិទ្ធដូចប្រជាជនដ៏ទៃទៀត ដែលមិនមានពិការភាពរួមមាន៖ សិទ្ធទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូលរូមក្នុងសកម្មភាពសង្គម សាសនា កីឡា សិល្បៈ និងនិយោបាយ ដោយពេញលិញ និងស្មើភាពគ្នា ដោយគ្មានការរើសអើង។ សម្តេចធិបតី បានបន្ថែមថា ការកែលំអ និងអភវឌ្ឍន៍នូវបរិស្ថានរូបវន្ត មធ្យោបាយដឹងជញ្ជូនសារធារណៈ ចំណេះដឹងព័ត៌មាន និងទំនាក់តំនងក្នុងយុគ្គសម័យឌីជីថត គឺជាកត្តាចាំបាច់ក្នុងការជម្រុញការចូលរួមប្រកបដោយចេរភាពរបស់ជនមានពិការភាពផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានរំលេចថា ការរើសអើង និងមើលរំលងសមត្ថភាពជនមានពិការភាព គឺជាកំហុសឆ្គងទាំងផ្នែកសីលធម៌…