-
ឯកឧត្តម ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារស្រុកព្រះនេត្រព្រះ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការងារស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក និងថ្នាក់ដឹកនាំកងកម្លាំង មន្ត្រីមូលដ្ឋាន នៃ ស្រុកព្រះនេត្រព្រះ ។ បន្ទាប់ពីការលើកឡើងពីតួអង្គពាក់ព័ន្ធអំពីស្ថានភាពឃុំ ទាំង ៩ នៃ ស្រុកព្រះនេត្រព្រះ រួចមក ឯកឧត្តម ឌិត ទីណា បានពន្យល់ពី គោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ដល់ អង្គប្រជុំ និង ណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់តាមដាន និង អនុវត្ត កម្មវិធីគោលនយោបាយ ឱ្យមានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់ ដើម្បីដោះស្រាយបញ្ហានានា…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសសើរនារី ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូល រួម ចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍជាតិ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមា ជិកា នៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងកិច្ចការនារី និង បុគ្គ លិក និងស្រ្តីផ្នែក សេវាកម្សាន្ត ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត ១.០០០នាក់ ដើម្បីអបអរ សាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រី ក្នុង បរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅក្រសួងកិច្ចកានារី រាជធានីភ្នំពេញ នារសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តី នឹករលឹក ពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន…
-
គណ:ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យផែនការ វិនិយោគ និងធនធានទឹក នៅខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)៖ ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ គណ:ប្រតិភូគណ:កម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណ:កម្មការ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសលើការងារធ្វើផែនការវិនិយោគ និងធនធានទឹក ។ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ជម្រាបគណៈប្រតិភូរដ្ឋសភាពីស្ថានភាពទូទៅ និងសភាពការណ៍ ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការដូចជាការងាររៀបចំផែនការវិនិយោគនិងធនធានទឹកនៅក្នុងខេត្តពោធិ៍សាត់។ ឯកឧត្តម ខូយ រីដា…
-
ឯកឧត្តម សុខ សូកេន ទទួលជួប ទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

(ភ្នំពេញ)៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេស ចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាលើកាលានុវត្តភាពកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣ (BUILD + 3Ds)” និងចក្ខុវិស័យក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដើម្បីគៀងគរឱ្យមានការចូលរួមកាន់តែសកម្មពីវិស័យឯកជន។ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់ពីការចូលរួមយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) លើការអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញក្រុមហ៊ុន និងអ្នកវិនិយោគ ទេសចរណ៍អឺរ៉ុបមកបោះទុន វិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា និងបានស្នើឱ្យ ឯក ឧត្ត ម ឯកអគ្គរដ្ឋទូត ជួយជំរុញឱ្យមានជើងហោះហើរត្រង់ពីតំបន់អឺរ៉ុបមកកម្ពុជាផងដែរ ៕ ចាន់ វិចិត្រ
-
កម្ពុជា-អាហ្សែបៃហ្សង់ ពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្សែបៃហ្សង់ដែលមាននិវេស្សនដ្ឋានប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា និងបានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ចែករំលែកបទពិសោធន៍ តាមរយៈក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា វិទ្យាស្ថានជាតិទេសចរណ៍ និងសាលា វិជ្ជាជីវៈទេសចរណ៍ជាដើម។ ដោយឆ្នាំ២០២៤ ជាឆ្នាំគម្រប់ខួប ៣០ឆ្នាំ នៃទំនាក់ទំនង ការទូតកម្ពុជា-អាហ្សែបៃហ្សង់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលទ្ធភាពសហការរៀបចំកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃទំនាក់ទំនងការទូតនេះ និងជំរុញលំហូរទេសចរនៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានឯកភាពជំរុញការចុះហត្ថលេខា លើអនុស្សណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជំរុញការតភ្ជាប់ប្រទេសទាំងពីរឲ្យបានឆាប់រហ័សផងដែរ ៕ ចាន់ វិចិត្រ
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃជិត ២០លានដុល្លារ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួម ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ក្នុងពិធីសម្ពោធស្ថានីយ៍អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃជិត ២០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញា ក្នុងការដឹកនាំខេត្ត ក៏ដូចជាការខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ដែលសម្ពោធនាពេលនេះ ។ សមិទ្ធផលទាំងឡាយនៅក្នុងខេត្តព្រះសីហនុ បានឆ្លើយតបយ៉ាងសកម្មទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឬតំបន់ឆ្នេរ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ជាកន្លែងបង្កើតការងារសំរាប់ប្រជាពលរដ្ឋ ជាទីក្រុងងាយស្រួលរស់នៅ និងមានសេដ្ឋកិច្ចខ្លាំង ។ សូមបញ្ជាក់ថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃជិត ២០លានដុល្លារបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដោយក្រុមហ៊ុន Xwater technology Co. LTD ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ មានតួនាទីបន្សុទ្ធទឹកកខ្វក់ ឱ្យក្លាយជាទឹកស្អាតស្របតាមស្តង់ដារបរិស្ថាន…
-
សម្តេចប្រមុខរដ្ឋស្តីទី ៖ ដំណើរទស្សនកិច្ចគណប្រតិភូសភាថៃ មកកាន់កម្ពុជា រួមចំណែករក្សា មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិ

(ភ្នំពេញ)៖ សម្តេចប្រមុខរដ្ឋស្តីទីបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ ពិតជាបានរួមចំណែកថែរក្សាពូនជ្រំចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។ ការលើកឡើងនេះក្នុងឱកាសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានកត់សម្គាល់ឃើញថា ការវិនិយោគទុនរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ព្រមទាំងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើងលើគ្រប់វិស័យ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ចាប់តាំងពីពេលមុន និងក្រោយវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនជាខ្លាំងខុសពីមុនប្រៀបដូចមេឃនិងដី។ ឯកឧត្ដមប្រធានរដ្ឋសភាថៃ បានគូសបញ្ជាក់ថា សភានៃប្រទេសទាំងពីរ មានក្រុមមិត្តភាព និងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយគ្នា និងសូមឱ្យទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែសកម្មថែមទៀត ដើម្បីបុព្វហេតុរួមនៃប្រទេស និងប្រជាជនទាំងពីរ។ ឯកឧត្ដមប្រធានរដ្ឋសភាថៃបានចាត់ទុកប្រទេសថៃ និងប្រទេសកម្ពុជា គឺជាបងប្អូន ជាអ្នកជិតខាងល្អ…
-
កម្ពុជា-ថៃបើកកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការព្រំដែនទូទៅនៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (The 16o General Border Committee Meeting “GBC) នៅសណ្ឋាគារ Garden City Phnom Penh។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងលោក ស៊ុធីន ខ្លាំងស៊ែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងជាសហប្រធានគណៈកម្មាធិការ ព្រំដែនទូទៅថៃ។ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៦ គឺជាកិច្ចប្រជុំលើកទី១ នៅក្នុងអាណត្តិរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសកម្ពុជា-ថៃ ទាំង២រូបផងដែរ។ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៦ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee GBC) ត្រូវបានបង្កើតឡើងដោយមានការជួបប្រជុំប្តូរវេនយ៉ាងទៀងទាត់រៀងរាល់ឆ្នាំ រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រទេសទាំងពីរ កម្ពុជា-ថៃ។ កិច្ចប្រជុំលើកទី១៦នេះ ភាគីទាំងពីរ កម្ពុជា-ថៃ…
-
ឯកឧត្តម គង់ វិបុល ៖ កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ គឺជាការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាព័ត៌មាន ឱ្យកាន់តែងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពជាងមុន

(ភ្នំពេញ)៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) មិនមែនជាកម្មវិធីថ្មីនោះទេ តែជាការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាព័ត៌មាន សម្រាប់អ្នកជាប់ពន្ធប្រើប្រាស់ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលាជាងមុន និងកាន់តែមានសុវត្ថិភាព ក្នុងការរក្សាទុកឯកសារ ឬលិខិតរដ្ឋបាលនានា ដែលបានដាក់មក អគ្គនាយកដ្ឋានពន្ធដារ និងអង្គភាពក្រោមចំណុះ ។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ មានប្រសាសន៍បែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)” នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមពីឧកញ៉ា សុខ ពិសិដ្ឋ សហប្រធានក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ-វិស័យឯកជន លោក Darc Arnaud សហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ក្រុម “ឃ” ឯកឧត្តម លោកជំទាវ លោក អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមានវត្តមានចូលរួម របស់អភិបាល បណ្ណាធិការ…
-
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសទាំងពីរ កម្ពុជា-ថៃ លើក កម្ពស់ ថែមទៀតលើកិច្ចសហប្រតិបត្តិការច្រើនវិស័យ

ភ្នំពេញ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាន់ មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រទី២២ ខែមីនា ឆ្នាំ២០២៤ សម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញ ឱ្យប្រទេស ទាំងពីរ កម្ពុជា-ថៃ លើកកម្ពស់ថែមទៀត លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យការងារ និង ទេសចរណ៍ ជាដើម ។ ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ យ៉ាង កក់ក្ដៅចំពោះឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា មកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជា ណាចក្រកម្ពុជា។ សម្ដេចតេជោ មានជំនឿយ៉ាងមុតមាំថា…