-
ក្រចេះ ជាខេត្តទី៣ ត្រូវបានប្រកាសជាខេត្តអស់មីន

ភ្នំពេញ៖ ក្រចេះ ជាខេត្តទី៣ ត្រូវបានប្រកាសជាខេត្តអស់មីន នៅទូទាំងប្រទេស ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអបអរសាទរខេត្តក្រចេះ ដែលត្រូវបានប្រកាសជាខេត្តអស់មីន នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី បានអោយដឹងថា ថ្ងៃទី២៦មីនា ២០២៤ គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាព រួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយខេត្តក្រចេះ គឺជាខេត្តទី១៥ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចបានបន្តថា រយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ នៃការងារ បោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទឹកដីខេត្តក្រចេះ មានប្រតិ បត្តិករ ចំនួន ៣ រួមមាន៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំ ណល់ សង្រ្គាម មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការហេឡូត្រាស់ បាន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា នារសៀល ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម ខាំបៃ ដាំឡាត់ (Khambai Damlat) ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម ខាំបៃ ដាំឡាត់ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីបានចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី កម្ពុជា នីតិកាលទី៧ កាលពី ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម ក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការធ្វើឱ្យជីវភាពរបស់ប្រជាជនមានភាពរីកចម្រើនកាន់តែប្រសើរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានសមាគម បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីមកកាន់ប្រទេសឡាវនាឱកាសនេះ ហើយមានជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការលើកពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត ។ ឯកឧត្តមប្រធានសមាគម បានគោរពរាយការណ៍ជូនសម្ដេចធិបតី…
-
ឯកឧត្តម នេត្រ ភក្ត្រា ៖ ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ជាតិ និងថ្នាក់ខេត្ត បន្តអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក ក្រុង ទាំង៧ ក្នុងខេត្តក្រចេះ ត្រូវបន្តការផ្សារភ្ជាប់នូវទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ហើយបន្តរៀបចំវេទិកា សាធា រណៈនៅតាមឃុំស្រុកនានាដើម្បីក្តាប់ឱ្យបាននូវក្តីកង្វល់ សំណើ និងសំណូមពរ ពីបងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង ជាពិ សេសបន្តរួមគ្នាក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន ។ នេះគឺជាការផ្តាំផ្ញើរបស់ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកប ដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ជូនប្រជាពលរដ្ឋ ។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានបញ្ជាក់អំពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១…
-
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្ដេជ្ញាធ្វើឱ្យខេត្តបន្ទាយមានជ័យ មានសេវាសាធារណៈល្អដាច់គេ

នៅក្នុងកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក នារសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានប្រកាសប្ដេជ្ញាធ្វើយ៉ាងណាឱ្យខេត្តបន្ទាយមានជ័យ ក្លាយជាខេត្តដែលល្អដាច់គេក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាជន ។ ឯកឧត្តម ឌិត ទីណា កំពុងស្ថិតនៅក្នុងដំណើរបេសកកម្មរយៈពេលពេញមួយសប្ដាហ៍ ដើម្បីជួបប្រជុំជាមួយក្រុមការងារចុះមូលដ្ឋាននៅស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ។ ស្រុកថ្មពួក គឺជាស្រុកទី៤ហើយ ដែលឯកឧត្តម បានជួប និងស្ដាប់របាយការណ៍ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ។ ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តដល់មន្ដ្រីរាជការ និងអាជ្ញាធរនៅឃុំទាំង៦នៃស្រុក បន្តយកចិត្តទុកដាក់បម្រើប្រជាជនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។ ឯកឧត្តម ប្ដេជ្ញាធ្វើឱ្យខេត្តបន្ទាយមានជ័យ មានសេវាសាធារណៈល្អដាច់គេ តាមរយៈការរៀបចំផ្ដល់មន្ដ្រីកិច្ចសន្យាបន្ថែមទៅកាន់ស្រុកនីមួយៗ តាមចំនួនដែលចាំបាច់។ សេវាសាធារណៈដែលល្អនិងលឿនរហ័ស សម្រាប់ឯកឧត្តមប្រធានក្រុមការងារ នឹងជួយសម្រួលដល់ប្រជាជននៅក្នុងមូលដ្ឋាននីមួយៗ ដែលអាចរួមចំណែកក្នុងការលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
កម្មកររោងចក្រ Y&W និងសហជីព ស្ញប់ស្ញែងរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ

(ភ្នំពេញ)៖ កម្មករនិយោជិត នៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាល ដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជូនកម្មករ ខណៈសហជីព វាយតម្លៃខ្ពស់អំពីដំណោះស្រាយ របស់ក្រសួងការងារលើករណីរោងចក្រ Y&W នេះ។ កញ្ញា ឡាយ ថាវង្ស ដែលជាកម្មករិនី Y&W ថា៖«ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលបើទោះបីថ្ងៃសៅរ៍ អាទិត្យក៏ដោយ ក៏នៅតែធ្វើការ ដើម្បីបើកប្រាក់ឈ្នួល ជូនកម្មករទាំងអស់ផងដែរ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលទទួលបានប្រាក់ឈ្នួលនៅពេលនេះ»។ លោក ធន ពន្លឺ ដែលជាកម្មករនៃរោងចក្រ Y&W លើកឡើងថា ខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ដែលទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ។ លោកអរគុណរាជរដ្ឋាភិបាល ដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល ឱ្យកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់ផងដែរ។ ដោយឡែកលោកស្រី ឱក ចន្ថា ដែលជាកម្មករិនីនៃរោងចក្រ Y&W កោតសរសើររាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានដោះស្រាយករណីរោងចក្រ Y&W ហើយកម្មករនិយោជិតទាំងអស់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអញ្ជើញដល់ប្រទេសឡាវ ដើម្បីបំពេញទស្សនកិច្ចផ្លូវ ការរយៈពេល ២ថ្ងៃ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជ រដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុខសុវត្ថិភាពហើយ បន្ទាប់ពីធ្វើដំណើរប្រមាណជាង១ម៉ោង នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ។ ដំណើរអញ្ជើញដល់របស់សម្តេចធិបតី និងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិ Wattay នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ ឯកឧត្តម Alounxai Sounnalath រដ្ឋមន្ត្រីអម និងឯកឧត្តម Phoxay Khaykhamphithoune អនុរដ្ឋមន្ត្រីការបរទេស ព្រមទាំង ឯកឧត្តម Phouvong Vongkhamsao អភិបាលរងក្រុងវៀងចន្ទន៍ និងឯកអគ្គរាជទូត និងមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសឡាវ ។ សូមបញ្ជាក់ថា នៅម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២៥មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវ ការនៅប្រទេស ឡាវ ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤…
-
ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ៖ សហគ្រាសធុនតូច និងមធ្យម ចំនួន ២ភាគរយប៉ុណ្ណោះ ចុះបញ្ជីក្នុងសេដ្ឋកិច្ចប្រព័ន្ធ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី បានលើកឡើងថា ក្នុងចំណោមអង្គភាព សេដ្ឋកិច្ចជាង ៧៥ម៉ឺនអង្គភាព គឺមានសហគ្រាសធុនតូច និងមធ្យម(SMEs) ផ្លូវការតែ ២ភាគរយប៉ុណ្ណោះ ដែលស្ថិតក្នុងបញ្ជីសេដ្ឋកិច្ចក្នុងប្រព័ន្ធ ហើយក្រុមហ៊ុនធំៗប្រហែល ០,២ពីភាគរយ ។ នេះបើយោងតាមការជំរឿនសេដ្ឋកិច្ច។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាឱកាសនៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលបានកំពុងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា កម្ពុជា មានសហគ្រាសប្រភេទធុនតូចបំផុត(MSMEs) រហូតដល់ជាង៩៧ភាគរយ ហើយក្នុងចំណោមប្រភេទនេះភាគច្រើននេះទៅទៀត គឺស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលការណ៍នេះ តម្រូវឱ្យចូលរួមក្នុងប្រព័ន្ធ ដើម្បីទទួលបានការគាំពារ និងអត្ថប្រយោជន៍ផ្សេងៗ ។ ឯកឧត្តម មានសន្និដ្ឋានថា អាចមានកត្តាជាច្រើន ដែលធ្វើឱ្យសហគ្រាសធុនមីក្រូនៅតូច និងមិនចូលក្នុងប្រព័ន្ធមា នជាអាទិ៍៖ បទពិសោធន៍អាជីវកម្ម ការចាប់យកទីផ្សារ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ពីថ្ងៃទី២៥ ដល់ ២៦ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមដំណើរ សម្តេចធិបតីទៅកាន់ប្រទេសឡាវ រួមមាន៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសភា ពាណិជ្ជ កម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយឯកឧត្តម ថងលុន ស៊ីសុលីត…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យនេះ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និបាត និងពិព័រណ៌កោះពេជ្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍» ដែលប្រធានបទនេះ ជាគតិបណ្ឌិតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានសម្រេចចិត្តប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ ផ្សារភ្ជាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការអភិវឌ្ឍឧស្សាហកម្ម សហគ្រាស ធុនតូច និងមធ្យម រហូតឈានទៅបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។ នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសសរស្តម្ភ និងជាក្បាលម៉ាស៊ីន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ប្រាំចំណុច ដើម្បីជំរុញការចូលរួមអនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ នាព្រឹកថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ប្រាំចំណុច ដើម្បីជំរុញការចូលរួមអនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ជាមួយនឹងការពង្រឹងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យកាន់តែរឹងមាំ។ អនុសាសន៍ណែនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួង ស្ថាប័ន ពាក់ព័ន្ធសម្រាប់អនុវត្តបន្តក្នុងនេះមាន ទី១. បន្តពង្រឹងអភិបាលកិច្ចលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ស្របតាមបទដ្ឋានគតិយុត្តជាធរមាន។ ខណៈនេះ យើងមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាស្ថាប័នមានសមត្ថកិច្ចគតិយុត្តលើវិស័យនេះ។ដូច្នេះសូមដាក់ចេញនូវការណែនាំ ប្តូរទម្លាប់ពីការធ្វើការជាលក្ខណៈសាយឡូដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ ស្មារតីសហការគ្នា…