Category: នយោបាយ

  • ប្រតិភូទីប្រឹក្សាដោះស្រាយវិវាទ (CAO) ឈ្វេងយល់ ពីគោលនយោបាយរៀបចំដែនដី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា

    ប្រតិភូទីប្រឹក្សាដោះស្រាយវិវាទ (CAO) ឈ្វេងយល់ ពីគោលនយោបាយរៀបចំដែនដី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យប្រតិភូទីប្រឹក្សាដោះស្រាយវិវាទ ហៅកាត់ថា CAO ចូលជួបពិភាក្សាការងារ និងឈ្វេងយល់ពីគោលនយោបាយរៀបចំដែនដី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ពិសេសការចុះបញ្ជីដីធ្លីជូនជនជាតិដើមភាគតិច នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញការងារចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា យុទ្ធនាការចុះបញ្ជីដីធ្លីបញ្ចប់ទូទាំងប្រទេស គឺធ្វើឡើងដោយមិនបែងចែកចំពោះប្រជាពលរដ្ឋទូទៅ ឬជនជាតិដើមភាគតិចនោះទេ។ គិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីធ្លីប្រមាណជាង ៧ លានបណ្ណ ជូនប្រជាពលរដ្ឋ ហើយនៅសល់ប្រមាណជា ៥ លានក្បាលដីទៀត ដែលត្រូវចុះបញ្ជីឱ្យចប់ជាស្ថាពរនៅអំឡុង ២…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិបូអាវ ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិបូអាវ ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅ ដល់ទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមវេទិកាបូអាវប្រចាំឆ្នាំ តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវ សម្រាប់អាស៊ី។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការ ចុះចត នៅអាកាសយានដ្ឋានអន្តរជាតិបូអាវ កាលពីវេលាម៉ោង១០ និង២៥នាទី ម៉ោង នៅប្រទេសចិន ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ពីលោកស្រី ហ៊្សី ជីង អភិបាលរងខេត្តហៃណាន ភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋ ប្រជាមានិតចិន និងលោកអគ្គកុងស៊ុល ប្រចាំទីក្រុងហៃគូ ខេត្តហៃណាន ព្រមទាំងអស់ លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្តហៃណាន និងមន្រ្តីការទូតរបស់កម្ពុជា ប្រចាំប្រ ទេស ចិនជាច្រើនរូប ។ សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់ ពីថ្ងៃ…

  • ជនសង្ស័យ ៨១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួ ន៣២ករណី ថ្ងៃទី២៦ ខែមីនា

    ជនសង្ស័យ ៨១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួ ន៣២ករណី ថ្ងៃទី២៦ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៨១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៧នាក់ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៥នាក់ស្រី ៣នាក់ ប្រើប្រាស់ ១៤ករណី ឃាត់ ៤៨នាក់(ស្រី ២នាក់) វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៥៩៦៨៣៩,៣៩ក្រាម។ កេតាមីន(Ke) ស្មើ ១៩១៨១៣,២៤ក្រាម ។ អុិចស្តាសុី(mdma) ស្មើ៤៨៩៤៩,០៦ក្រាម។ កញ្ឆា ស្មើ ១៧០០០,០ក្រាម។ គីមីផ្សំ ស្មើ ៨៧៦ក្រាម។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • ក្រសួងការងារ ចុះ MOU ជាមួយ ស.ស.យ.ក. ដើម្បីជំរុញការផ្សព្វផ្សាយ វគ្គបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនឱ្យកាន់តែទូលំទូលាយ

    ក្រសួងការងារ ចុះ MOU ជាមួយ ស.ស.យ.ក. ដើម្បីជំរុញការផ្សព្វផ្សាយ វគ្គបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនឱ្យកាន់តែទូលំទូលាយ

    ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយសហការី នៅមជ្ឈមមណ្ឌលម៉ានី អគារ The Kampus នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក សមាជិកា ស.ស.យ.ក. យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីព ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានជ្រើសរើស ស.ស.យ.ក. ដើម្បីជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន និងការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីព ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងអំពីប្រវត្តិ បេសសកម្ម និងចក្ខុវិស័យ ស.ស.យ.ក. ផងដែរ…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីកម្ពុជា ទៅចូលរួម វេទិកាបូអាវ ប្រចាំឆ្នាំនៅប្រទេសចិន រយៈពេល ៣ថ្ងៃ

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីកម្ពុជា ទៅចូលរួម វេទិកាបូអាវ ប្រចាំឆ្នាំនៅប្រទេសចិន រយៈពេល ៣ថ្ងៃ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ ចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ សម្រាប់ អាស៊ី ។ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់អ្នកយកព័ត៌មានថា អញ្ជើញអមដំណើរ សម្តេចតេជោ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង…

  • ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍ ដំណើរត្រឡប់មកកាន់កម្ពុជាវិញ របស់ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាលព្រៃឈើ

    ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍ ដំណើរត្រឡប់មកកាន់កម្ពុជាវិញ របស់ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាលព្រៃឈើ

    ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្ដ្រី ឌិត ទីណារដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា«សូមស្វាគមន៍ លោក គ្រី ម៉ះផល ត្រឡប់មកកាន់មាតុប្រទេសវិញ ។ ១ឆ្នាំ ៤ខែ និង ១០ថ្ងៃ គឺជារយៈពេលដ៏យូរសម្រាប់មន្ដ្រីកម្ពុជាស្អាតស្អំម្នាក់ ដែលរងការចោទប្រកាន់ដោយអយុត្តិធម៌ ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និង ព្រៃឈើ អាមេរិក ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងផងថា ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណ ដល់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំង ក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលយកចិត្តទុកដាក់ និង សហការគាំទ្រ ក្នុងដំណើរការស្វែងរកយុត្តិធម៌ ជូន លោក គ្រី ម៉ះផល ។ យុត្តិធម៌ សម្រាប់មន្ដ្រីស្អាតស្អំ មិនអាចកាត់ថ្លៃបានទេ ។ គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់…

  • ព្រឹកនេះ ក្រសួងយុត្តិធម៌ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត រយៈពេល ៣ថ្ងៃ

    ព្រឹកនេះ ក្រសួងយុត្តិធម៌ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត រយៈពេល ៣ថ្ងៃ

    ភ្នំពេញ៖ ក្រសួងយុត្តិធម៌ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំង ចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ប្រមាណជាង ៧០០នាក់។ មហាសន្និបាតលើកទី១ សម្រាប់វិស័យយុត្តិធម៌នេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលវិស័យយុត្តិធម៌ សម្រេចបានក្នុងឆ្នាំ២០២៣, ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់…

  • ក្រសួងបរិស្ថាន រៀបចំយុទ្ធសាស្រ្តជាមួយដៃគូអភិវឌ្ឍន៍ បណ្តុះពន្លកបៃតង ដែលជា មរតករស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

    ក្រសួងបរិស្ថាន រៀបចំយុទ្ធសាស្រ្តជាមួយដៃគូអភិវឌ្ឍន៍ បណ្តុះពន្លកបៃតង ដែលជា មរតករស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

    ភ្នំពេញ៖ ក្រសួងបរិស្ថាន បានកំពុងរៀបចំ និង ផ្សព្វផ្សាយយុទ្ធសាស្ត្រដាំស្តាដើមឈើឡើងវិញ នៅតាមតំបន់រេចរឹលដែលងាយរងគ្រោះដោយការបាក់ច្រោះដីពីជំនន់ទឹកភ្លៀង និងទឹកភ្លៀង ដើម្បីការពារការបាត់បង់ទីទួល និងភ្នំនៅតាមតំបន់គោលដៅមួយចំនួនក្នុងខេត្តពោធិសាត់ និងខេត្តកំពង់ស្ពឺ ។ យុទ្ធសាស្រ្តពង្រីកវិសាលភាពបៃតងនេះត្រូវបាន រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត យកចិត្តទុកដាក់បំផុត ដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានរៀបចំរួចជាស្រេចហើយនូវថ្នាលបណ្តុះកូនឈើ នៅទូទាំងរាជធានី/ខេត្តចំនួន ២៥ និងសម្រេចបានកូនឈើចំនួន១លាន ២សែនដើម សម្រាប់យកទៅដាំដុះ នារដូវវស្សាខាងមុខនេះ ដើម្បីការពារការបាក់ច្រោះដោយទឹកភ្លៀង នៅតាមទីទួល និងភ្នំមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តពោធិសាត់ ដែលបានប្រឈមនឹងការហូរច្រោះទាំងនេះ។ លើសពីនេះ ការដាំស្តាដើមឈើឡើងវិញ គឺមិនចំពោះតែដៃគូអភិវឌ្ឍន៍តែប៉ុណ្ណោះទេ ឯកឧត្តមរដ្ឋមន្រ្តីបានប្រកាស និងផ្សព្វផ្សាយជាសាធារណៈឱ្យមានការចូលរួមចំណែកពីក្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលរួមមានការចូលរួមពីប្រជាជនកម្ពុជាគ្រប់រូប អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាពិសេសអ្នកស្រឡាញ់ និងការពារបរិស្ថាន…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រការវិនិយោគកាបូន ឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រការវិនិយោគកាបូន ឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស

    ភ្នំពេញ៖ ខណៈទទួលជួបពិភាក្សាការងារជាមួយ លោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម រសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនដៃគូអភិវឌ្ឍន៍រួមចំណែកក្នុងការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស។ លោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម បានស្នើចូលរួមចំណែកជាមួយការងារអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការផ្តល់ជូននូវធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃការពារបរិស្ថាន ដើម្បីចែកជូនប្រជាជនក្រីក្រនៅតាមតំបន់ដាច់ស្រយាលនានានៅកម្ពុជា។ ការរួមចំណែកនេះ គឺជាផ្នែកមួយក្នុងការទប់ស្កាត់កុំឱ្យមានការកើនឡើងកម្តៅផែនដី ជាមួយនឹងការប្រើប្រាស់ថាមពលដោយសន្សំសំចៃ ជាពិសេសចង្រា្កននេះ បានកាត់បន្ថយការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស គឺជួយឱ្យខ្យល់កម្ពុជាស្អាត និងក៏ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អនុលោមតាមវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ដល់កម្ពុជាវិញហើយ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅប្រទេសឡាវ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ដល់កម្ពុជាវិញហើយ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅប្រទេសឡាវ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នារសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការដោយជោគជ័យ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ ដោយបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ពិសេស ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ដែលនឹងផ្តល់ផល់ប្រយោជន៍ទៅវិញទៅមកជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ ។ សូមរំលឹកថា តបតាមការអញ្ជើញរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, នៅថ្ងៃទី២៥ ខែមីនា ម្សិលមិញនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អមដោយអ្នកវិនិយោគមកពីសភាពាណិជ្ជកម្មកម្ពុជាផងនោះ បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា…