-
ក្រសួងកសិកម្មសាទរចំពោះ លោក គ្រី ប៉ះផល ដែលបានទទួលយុត្តិធម៌ពីតុលាការ អាមេរិក និងបានថ្កោលទោសចំពោះទង្វើរំលោភច្បាប់របស់ទីភ្នាក់ងារមច្ឆជាតិ និង សត្វព្រៃអាមេរិក

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានសាទរចំពោះ លោក គ្រី ប៉ះផល ដែលបានទទួលយុត្តិធម៌ពីតុលាការ អាមេរិក។ ជាមួយគ្នានេះ ក្រសួងក៏បានធ្វើការថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិ និង សត្វព្រៃអាមេរិក ដែលរំលោភ អំណាច និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិ ក្នុងការ អនុវត្តច្បាប់ឆ្លងដែន។ ក្រៅពីនេះក្រសួងកសិកម្មក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ជូនមន្ត្រី ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាសក្ខីភាពបង្ហាញថា មន្ត្រីកម្ពុជាស្អាតស្អំ មិនអាចត្រូវ រំលោភបំពានបានឡើយ ទោះស្ថិតនៅក្នុងកាលៈទេសៈ និងពីសំណាក់មជ្ឈដ្ឋាន ណាក៏ ដោយ ។ ក្រសួងកសិកម្មបានឱ្យដឹងដែរថា លោក គ្រី ប៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និង ជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការរដ្ឋហ្គូរីដា សហរដ្ឋអាមេរិក សម្រេចកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿង សមគំនិត ក្នុងការរត់ពន្ធសត្វស្វាក្តាមទៅ សហរដ្ឋអាមេរិកនោះទេ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក…
-
ផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី

(ភ្នំពេញ)៖ កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយ ស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិករបស់ ប.ស.ស គឺជាកម្មវិធីអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ក្នុងការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធី គ្រប ដណ្ដប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាលដែលត្រូវបានប្រកាស ដាក់ឱ្យអនុវត្ត ជាផ្លូវការកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ស៊ុ សោភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីផ្សព្វផ្សាយ ស្ដីពី ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលបានទទួលយកសំណូមពររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…
-
គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំលើកទី១ គណៈ កម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ក៏បានបង្ហាញអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសផែនការសកម្មភាពសំខាន់ៗសម្រាប់អនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤”។ អង្គប្រជុំបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងខាងលើ និងស្នើឲ្យក្រសួងទេសចរណ៍បន្តជំរុញយុទ្ធនាការទាំង៣ ការអនុវត្តគោលនយោបាយទេសចរណ៍ពិសិដ្ឋ និងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ដែលបានទទួលការអនុម័តពីរាជរដ្ឋាភិបាលរួចហើយដូចជាផែនការមេអភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្តសៀមរាប (២០២១-២០៣៥) ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តកែប (២០២៣-២០៣៥)ជាដើម ។ អង្គប្រជុំ ក៏បានឯកភាពក្នុងការពង្រឹង និងពង្រីកទីផ្សារទេសចរណ៍ថ្មីៗបន្ថែម ដូចជាទីផ្សារឥណ្ឌា ទីផ្សារអូស្រ្តាលី ការជំរុញការអនុវត្តកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការវាងកម្ពុជា និងម៉ាល់ឌីវ រួមជាមួយជំរុញការអនុវត្តនូវគំនិតផ្តួចផ្តើម “ប្រទេសបី គោលដៅមួយ (Three Countries, One Destination) ជាដើម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ បន្ទាប់ពី បំពេញទស្សនកិច្ចដោយជោគជ័យ នៅប្រទេសឡាវ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ កំពុងអញ្ជេីញដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍មកកាន់ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ ដោយជោគជ័យ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ ។ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង ពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ដែលនឹងផ្តល់ផល់ប្រយោជន៍ទៅវិញទៅមកជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ ៕ ដោយ ៖ វណ្ណលុក
-
ប្រធានរដ្ឋឡាវមានជំនឿជាក់ថា មរតក នៃទំនាក់ទំនងល្អរបស់ថ្នាក់ដឹកនាំជំនាន់មុន នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយបន្តពូនជ្រំ

(ភ្នំពេញ)៖ ឯកឧត្តមប្រធានរដ្ឋឡាវ មានជំនឿជាក់ថា មរតកនៃទំនាក់ទំនងល្អរបស់ថ្នាក់ដឹកនាំជំនាន់មុន នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយបន្តពូនជ្រំ ។ នេះបើតាមលទ្ធផលនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម ថងលុន ស៊ីសុលីត បានសម្តែងនូវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងបានសម្ដែងនូវក្ដីរីករាយចំពោះជំនួបពិភាក្សាទ្វេភាគី ប្រកបដោយផ្លែផ្កា រវាងសម្តេចធិបតី និង ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានរដ្ឋ…
-
សម្តេចតេជោ ហ៊ុន សែន ស្នើកម្ពុជា-កូរ៉េ យកចិត្តទុក្ខដាក់ដល់វិស័យសំខាន់ៗចំនួន៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ស្នើកម្ពុជា-កូរ៉េ យកចិត្តទុក្ខដាក់ដល់វិស័យសំខាន់ៗចំនួន៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យ លោកបណ្ឌិត ចាង ដេវ៉ាន (Chang Dae-whan) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ចូលជួបស្តែងការគួរសម និងពិភាក្សាការងារនៅ វិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមហ៊ុន មេកខ្យង (Maekjung Group) នៅកម្ពុជា ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកក្នុងការស្វែងយល់អំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីជាឱកាសដល់ការវិនិយោគនៅកម្ពុជា។ ឯកឧត្តម ចាង ដេវ៉ាន បានជម្រាបជូនសម្តេចតេជោ ថា ឯកឧត្តម ពិតជាមានកិត្តិយសខ្លាំងណាស់ដែល សម្ដេចតេជោ…
-
ខេត្តក្រចេះ ជាខេត្តទី១៥ អស់មីននៅកម្ពុជា

(ខេត្តក្រចេះ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តក្រចេះ គឺជាខេត្តទី១៥ ជាខេត្តអស់មីននៅទូទាំងប្រទេសកម្ពុជា នាព្រឹកថ្ងៃថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានលើកឡើងថា រយៈជាង ៤០ឆ្នាំនេះ ប្រជាពលរដ្ឋខេត្តក្រចេះបានរស់នៅ និងរងគ្រោះដោយសាឃាតករលាក់មុខ (គ្រាប់មីន) និងបានបណ្តាលឲ្យប្រជាពលរដ្ឋក្លាយជាអ្នកកំព្រា អ្នកមេម៉ាយ ពោះម៉ាយ តែពេលនេះខេត្តក្រចេះអស់មីន គឺបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ខេត្តផងដែរ ។ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អ នុ ប្រធាន ទី១ អាជ្ញាធរមីន បានលើកឡើងថា រយៈពេល ជាង ៣០ ឆ្នាំ ចាប់ពី ឆ្នាំ ១៩៩២…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រំលឹកដល់អ្នកសារព័ត៌មានអំពីតួនាទីរបស់ខ្លួន

ស្ទឹងត្រែង៖រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា សារព័ត៌មាន គឺជាអំណាចសង្គមដែលប្រជាជនអាចបញ្ចេញមតិដោយ សេរីតាមរយៈសារព័ត៌មាន ហើយសារព័ត៌មាន មានតួនាទីសម្រាប់នាំយកព័ត៌មានពីថ្នាក់ដឹកនាំទៅដល់ប្រជាជន និងពីមូលដ្ឋានទៅថ្នាក់ដឹកនាំវិញប្រកបដោយជាក់លាក់ ងាយស្រួលដល់ថ្នាក់ដឹកនាំបានដោះស្រាយបញ្ហាជូនប្រជាជនទាន់ពេលវេលា និងប្រសិទ្ធភាព ។ ក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃចន្ទទី២៥ ខែមីនា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តល់សារដល់អ្នកសារព័ត៌មានទាំងអស់ សូមឱ្យផលិតព័ត៌មាន មានគុណភាព និងការពិតចៀសវាងការប្រឈមនឹងផ្លូវច្បាប់ ។ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើសិនអ្នកសារព័ត៌មានពេលកំពុងបំពេញវិជ្ជាជីវៈដែលប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈហើយប្រឈមទៅនឹងផ្លូវច្បាប់លើករណីណាមួយ ក្រសួងព័ត៌មាន នឹងមានមេធាវីសម្រាប់ជួយដោះស្រាយដែលផ្តល់ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តាំផ្ញើដល់អ្នកព័ត៌មានក្នុងខេត្តស្ទឹងត្រែងទាំងអស់ មិនត្រូវយកវិស័យព័ត៌មានធ្វើជាអាជីពសម្រាប់ដោះដូរនិងផលប្រយោជន៍ ដែលនាំឱ្យប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈដែលនាំឱ្យមានការប្រឈមជាមួយផ្លូវច្បាប់នោះឡើយ ៕ដោយៈ ដេង ម៉ាវិន
-
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់គ្រូពេទ្យឯកទេសព្យាបាលការកើនជាតិពុលក្នុងក្រពេញពកក ឬក្រពេញទីរ៉ូអ៊ីតរបស់ស្រ្តីម្នាក់

(ភ្នំពេញ)៖ ដោយក្តីមេត្តករុណាដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា(JH) ពិនិត្យ និងព្យាបាល បងស្រី លីម ចាន់ណា ៣៩ ឆ្នាំ រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយការប្រើប្រាស់ថ្នាំប្រឆាំងការកើនជាតិពុលនៅក្រពេញពកក ឬក្រពេញទីរ៉ូអ៊ីត ដែល បងស្រី មានបញ្ហានេះរយៈពេលជាច្រើនឆ្នាំ និងបណ្តាលឱ្យគាត់មានអាការហត់ និងញ័រដើមទ្រូង ។ បច្ចុប្បន្ន បងស្រី បានធូរស្បើយ និងនៅបន្តជួបជាមួយគ្រូពេទ្យឯកទេស ដើម្បីតាមដាន និងទទួលយកថ្នាំទៅប្រើបាស់ជាប្រចាំ ជាមួយអាម្មរណ៏អរសប្បាយ និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ទាំងក្នុងការពិនិត្យ ព្យាបាល ការប្រើប្រាស់ថ្នាំ ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕ ដោយ…
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមវេទិកាបូអាវ ប្រចាំឆ្នាំ នៅប្រទេសចិន ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ ២០២៤

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ សម្រាប់ អាស៊ី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រ សួងការបរទេស ដែលទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ អញ្ជើញអមដំណើរ សម្តេចតេជោ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា…