-
កម្ពុជា-ចិន បង្ហាញការពេញចិត្តចំពោះការរីកចម្រើនទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការណ៍លើគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈឹមបក្ស នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយឧត្តមសេនីយ៍ អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន បានជជែកពិភាក្សាទៅលើការពង្រឹង កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែក បទពិសោធន៍ និងការដោះមីន ។ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានបង្ហាញ កា រពេញចិត្ត ចំពោះការរីកចម្រើន ទំនាក់ទំនងកិច្ចសហប្រតិបត្តិ ការណ៍លើគ្រប់វិស័យ រវាងកម្ពុជា និងចិន ៕…
-
ខេត្តឡុងអានស្វែងរកការពង្រឹងកិច្ចសហការជាមួយខេត្តបាត់ដំបង លើការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃខេត្តឡុងអាន ប្រទេសវៀតណាម និង មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាល ខេត្តបាត់ដំបងបានជួបពិភាក្សា ការងារ ដ៏ សំខាន់ មួយក្នុងសប្តាហ៍នេះ ដោយផ្តោតលើ ការបន្តពង្រឹងនូ វកិច្ចសហការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលី ក្នុងសម័យសង្គ្រាម នៅកម្ពុជា។ ជំនួបដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នេះ ភាគី កម្ពុជាដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។ចំណែក ភាគីវៀតណាមដឹកនាំលោក ផាម តឹនហ្វា អនុប្រធានគណៈ កម្មា ធិការប្រជា ជនខេត្តឡុងអាន ប្រធានគណៈកម្មការ ណែនាំ៥១៥ខេត្ត ។កិច្ចពិភាក្សាបានផ្លាស់ប្ដូរយោបល់ និងឯកភាពលើខ្លឹមសារនៃកិច្ច សហការ ក្នុងការអនុវត្តរុករក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនវៀតណាមដែលពលីលើទឹកដីកម្ពុជា ដំណាក់កាលទី២៣ ( រដូវប្រាំង ២០២៣ – ២០២៤ )។ ប្រាប់ទៅភាគីវៀតណាម ឯកឧត្តម សុខ លូ បានលើកឡើងថា…
-
សម្ដេចតេជោ ហ៊ុន សែន៖ ចិន បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ដែលជាគំរូ សម្រាប់តួអង្គផ្សេងទៀត

(ភ្នំពេញ)៖ ចិន បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ដែលជាគំរូដ៏ត្រឹមត្រូវសម្រាប់តួអង្គផ្សេងទៀត ។ នេះជាប្រសាសន៍គូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវ (Boao) សម្រាប់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកទី២៨ ខែមីនា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់តំបន់ និងពិភពលោក គឺបាននឹងកំពុងមានសេចក្ដីរីករាយ នៅពេលដែលប្រទេសចិន បានបន្តអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មបើកជំហរ និងបង្ហាញការប្ដេជ្ញាយ៉ាងមុតមាំ នៅក្នុងការកសាងសហគមន៍ ជោគវានារួមសម្រាប់មនុស្សជាតិ តាមរយៈការលើកកម្ពស់សាកលភាវូបនីយកម្ម ដែលផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍរួម សម្រាប់ទាំងអស់គ្នា ។ ទន្ទឹមនេះ សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានចាត់ទុកសកម្មភាពយ៉ាងសកម្មរបស់ចិន ក្នុងការស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន គឺជាគំរូដ៏ត្រឹមត្រូវ សម្រាប់តួអង្គផ្សេងទៀត ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារកត្តានិន្នាការសាកលនាពេលបច្ចុប្បន្ន ដែលកំពុងមានភាពលំបាក និងមិនច្បាស់លាស់…
-
សម្ដេចតេជោ ហ៊ុន សែន៖ ការទទួលខុសត្រូវរួម របស់មេដឹកនាំទាំងអស់ក្នុងតំបន់អាស៊ី គឺជាការរក្សាបានសន្ដិភាព និងសន្ដិសុខនៅក្នុងតំបន់

(ភ្នំពេញ)៖ ការទទួលខុសត្រូវរួមរបស់មេដឹកនាំទាំងអស់គ្នានៅក្នុងតំបន់អាស៊ីគឺជាការរក្សាសន្ដិភាព និងសន្ដិសុខនៅក្នុងតំបន់ ។ នេះជាប្រសាសន៍គូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវ (Boao) សម្រាប់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកទី២៨ ខែមីនា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញក្ដីបារម្ភលើទិដ្ឋភាពភូមិសាស្រ្ដនយោបាយសាកលនាពេលបច្ចុប្បន្ននេះ ខណៈបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោក បានប្រើប្រាស់របៀបវារៈនយោបាយ ទៅលើរបៀបវារៈសេដ្ឋកិច្ចសាកល ។ សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានមានប្រសាសន៍ថា ខណៈពេលមហាអំណាចធំៗមួយចំនួន មិនទាន់អាចបញ្ចប់បទឈប់បាញ់នៅឡើយ បច្ចុប្បន្នបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ក៏មានចំណុចរំញោចជាច្រើន ដែលធ្វើឱ្យមានជម្លោះអាចផ្ទុះឡើង ប្រសិនបើមេដឹកនាំនៅអាស៊ី មិនពិគ្រោះយោបល់ និងប្រាស្រ័យទាក់ទងគ្នា ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាប្រកបដោយខ្លឹមសារ និងការទទួលខុសត្រូវនោះទេ ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការទទួលខុសត្រូវរួមរបស់មេដឹកនាំទាំងអស់គ្នានៅក្នុងតំបន់អាស៊ី គឺជាការរក្សាសន្ដិភាព និងសន្ដិសុខនៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាព នឹងមិនវិលត្រលប់ថយក្រោយ និងការធានាជំរុញឱ្យកាន់តែប្រសើរឡើង…
-
សហជីពនៅកម្ពុជា ចាត់ទុកដំណោះស្រាយចំពោះកម្មកររោងចក្រ R.G ជារឿងត្រឹមត្រូវ និងអំពាវនាវឱ្យកម្មករទទួលយក

ភ្នំពេញ៖ ប្រធានសហជីពនានានៅកម្ពុជា នាថ្ងៃទី២៧ មីនា ឆ្នាំ២០២៤ បានប្រកាស ចាត់ ទុកដំណោះស្រាយទាំង៣ចំណុចដែលរាជរដ្ឋាភិបាលបានដោះ ស្រាយចំពោះ ករណី រោងចក្រ ស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) គឺជារឿងត្រឹមត្រូវស្របតាមច្បាប់ជាមូលដ្ឋាន និងអំពាវនាវឱ្យកម្មករ ទទួល យក ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ដំណោះស្រាយ ទាំង៣ចំណុច ដែលផ្តល់ឱ្យកម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ ដែលរួមមាន ប្រាក់ឈ្នួល ដែលមិនទាន់បានបើកក្នុងខែចុងក្រោយ, ប្រាក់ជួសការឈប់សម្រាក ប្រចាំឆ្នាំ ដែលនៅសល់ និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៥%ជារឿងត្រឹមត្រូវ។ ប្រធានសហជីពរូបនេះ ពន្យល់ថា ករណីរោងចក្រ អ.ជី ហ្វ៊ូតវែរ ជាករណី ប្រធាន សក្តិ ដោយ សារតែការខូចខាត ទាំងស្រុងដោយអគ្គីភ័យដែលមិនអាច ស្រោចស្រង់ បានវិញ បានឆាប់ៗនោះទេ…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អូស្រ្តាលី កម្ពុជា បន្តជំរុញការបង្កើនកិច្ចសហប្រតិ បត្តិការ រវាងរដ្ឋាភិបាល នាពេលបច្ចុប្បន្ន និង អនាគត

ភ្នំពេញ៖ ខណៈទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកជំនួបជាមួយ ឯកអគ្គរាជទូតអូស្រ្តាលី និងសហការី ដោយបានចាត់ទុកជំនួបនាឱកាសនេះថា ជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល អូស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអបអរសាទរ ចំពោះរដ្ឋាភិបាល អូស្រ្តាលី ដែលបានទទួលរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ក៏ដូចជាការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊នកាលពីដើមខែមីនា ឆ្នាំ២០២៤ ក៏ដូចជាកិច្ចប្រជុំចង្អៀត និងទ្វេភាគីផ្សេងៗទៀត ដែលមានការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ប្រកបដោយជោគជ័យ។ ឯកអគ្គរាជទូតអូស្រ្តាលី ជឿជាក់ថាក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត ។ ឯកឧត្ដមឯកអគ្គរាជទូត និងឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា…
-
រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅថ្ងៃទី១ ខែមេសាខាងមុខ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃពុធទី២៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដោយមានរបៀបវារៈចំនួនពីរ មាន៖ ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។ទី២-របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ មីនា ឆ្នាំ២០២៤។ លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១និងលើកទី២ នេះ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័ត នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តបញ្ចូលរាល់សកម្មភាពបន្ថែមរបស់រដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។ សូមជម្រាបថា រដ្ឋសភាបើកសម័យប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែ។ នៅក្នុងចន្លោះសម័យប្រជុំរដ្ឋសភានីមួយៗ រដ្ឋសភាបានបំពេញមុខងាររបស់ខ្លួន យ៉ាងសកម្ម រួមមាន មុខងារនីតិកម្ម (ការតាក់តែង និងអនុម័តច្បាប់)…
-
ប្រតិភូក្រុមហ៊ុនសាធារណរដ្ឋកូរ៉េ បង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគ នៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់ រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ ទុនវិនិយោគនៅកម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យឯកឧត្តម In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តមសហប្រធានគណៈប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីក ចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនា សម្ព័ន្ធ និងការបំពេញតួនាទីលើឆាកអន្តរជាតិរបស់កម្ពុជាប្រកបដោយភាពជោគជ័យ ដូចជាការធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីឆ្នាំ២០២២ ។ ជាមួយគ្នានេះ ឯកឧត្តមសហប្រធានគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងក្នុងការពង្រឹង…
-
រដ្ឋមន្ត្រីយុត្តិធម៌ ៖សសរស្តម្ភសំខាន់ពីរ នៃការកែទម្រង់ប្រព័ន្ធ យុត្តិធម៌ នៅកម្ពុជា

ភ្នំពេញ៖ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នឹងត្រូវប្រមូលផ្តុំការ យកចិត្តទុកដាក់ទៅលើសសរស្តម្ភសំខាន់ពីរ ។គឺការកែទម្រង់ ប្រព័ន្ធ តុលាការ និងការកែទម្រង់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសដែលបើកមហាសន្និបាតបូកសរុប លទ្ធផលការងារ វិស័យយុត្តិធម៌ ទូទាំង ប្រទេស ឆ្នាំ២០២៣ និងកំណត់ ទិសដៅការងារជាអាទិភាពបន្តកាលពីព្រឹកថ្ងៃពុធទី២៧មីនា ឆ្នាំ ២០២៤ នៅសណ្ឋាគារ ហ្គាដិន ស៊ីធី (Garden City) ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ ។ ឯកឧត្តម កើត រិទ្ធ បានបន្តថា មហាសន្និបាតវិស័យយុត្តិធម៌នេះ នឹង ត្រូវចារឹកទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ វិស័យ យុត្តិធម៌ ដោយទី១-គឺជាមហាសន្និបាតលើកទី១ ក្នុងវិស័យយុត្តិធម៌ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សំខាន់ៗ ក្នុងវិស័យយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់នៅ ទូទាំងប្រទេស…
-
សហគ្រាសឧស្សាហកម្មធំៗចិនចំនួន ១៧ ចាប់អារម្មណ៍ពង្រីក ការវិនិយោគបន្ថែមនៅកម្ពុជា

(ភ្នំពេញ)៖ សហគ្រាសឧស្សាហកម្មធំៗចំនួន ១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួបក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ លោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ និងសម្របសម្រួលដល់កិច្ចដំណើរការវិនិយោគរបស់សហគ្រាសឧស្សាហកម្មនៅកម្ពុជានាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ត ក្នុងការជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញ នូវវិនិយោគិនថ្មីៗបន្ថែមទៀត មកកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ…