Category: នយោបាយ

  • ប្រធានក្រុមការងារគណៈពង្រឹងបក្សមូលដ្ឋានស្រុករតនមណ្ឌល ចុះជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតគណបក្សប្រជាជន

    ប្រធានក្រុមការងារគណៈពង្រឹងបក្សមូលដ្ឋានស្រុករតនមណ្ឌល ចុះជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតគណបក្សប្រជាជន

    ភ្នំពេញ:នៅក្នុងឱកាសចុះពិនិត្យមើលពីស្ថានភាពទូទៅរបស់គណបក្សមូលដ្ឋានឃុំទាំង៥និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាអង្គបោះឆ្នោតនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីថ្ងៃអាទិត្យទី៣១ ខែមីនាឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុករតនមណ្ឌល បានរំលឹកដល់គ្រប់សមាជិកអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាស្រុកនិងឃុំទាំង៥ទូទាំងស្រុករតនមណ្ឌល និងជាអង្គបោះឆ្នោតរបស់គណបក្សនប្រជាជនកម្ពុជាត្រូវត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុកនៅខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ មណ្ឌលនិងបានអញ្ជើញដឹកនាំនៃកិច្ចប្រជុំការងារគណបក្សឆ្នាំ២០២៤និងលើកទិសដៅអនុវត្តបការងារបន្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ។ឯកឧត្តមប្រធានក្រុមការងារបានបន្ថែមថា អង្គបោះឆ្នោត ត្រូវតែបន្តក្តាប់ឲ្បបាន នូវ រាល់សំណូមពររបស់ប្រជាពលរដ្ឋ និងបន្តដោះស្រាយជូនពួកគាត់ឱ្យចំបញ្ហា ដោយផ្តល់នូវសេវាគំរូដ៏ល្អប្រកបដោយការយកចិត្តទុកដាក់។ព្រោះជាភារកិច្ចស្នូលរបស់មន្ត្រីរាជការដែលជាកូនចៅ និងជា អ្នកបម្រើប្រជាពលរដ្ឋ ត្រូវតែបំពេញ។សូមរំលឹកថានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង៧ ព្រឹកដល់ម៉ោង១៥នរសៀល៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

  • សំណេរសម្ដេចតេជោក្នុងបញ្ជីវត្តមានតំណាងរាស្ត្រ « លាហើយរដ្ឋសភា »

    សំណេរសម្ដេចតេជោក្នុងបញ្ជីវត្តមានតំណាងរាស្ត្រ « លាហើយរដ្ឋសភា »

    ភ្នំពេញ៖ ក្នុងបញ្ជីវត្តមានតំណាងរាស្រ្ត ក្នុងសម័យប្រជុំ លើកទី២ នៃរដ្ឋសភា នីតិកាលទី៧ នាថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានសរសេរថា «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤» ។ សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភានាថ្ងៃនេះ មានរបៀបវារៈចំនួន២ រួមមាន៖ ១-ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ។ ២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២…

  • សម្តេច ម៉ែន សំអន ៖ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងកិច្ចការអភិវឌ្ឍជាតិ

    សម្តេច ម៉ែន សំអន ៖ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងកិច្ចការអភិវឌ្ឍជាតិ

    ខេត្តកំពត៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុង សន្និបាតបូកសរុបលទ្ធផលកាការងារ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ ដែលបានរៀបចំឡើង នៅសាលសន្និសីទបូកគោ ស្ថិតក្នុងសាលាខេត្តកំពត នាព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ។ លោកជំទាវ ហ៊ុន ចាន់ធី មៅ ធនិន ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេតកំពត បានបង្ហាញថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានបង្កលក្ខណៈជួយសម្របសម្រួល និងដោះស្រាយបាននូវបញ្ហាបានជាច្រើន ជាពិសេស ពាក់ព័ន្ធជាមួយនឹងស្ត្រី និងការដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាដើម ។ល។…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់រាជធានី-ខេត្ត បន្តប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីនេះ ឱ្យកាន់តែធំថែមទៀត

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់រាជធានី-ខេត្ត បន្តប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីនេះ ឱ្យកាន់តែធំថែមទៀត

    (ពោធិ៍សាត់)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ពាក់ព័ន្ធករណី ប្រជាពលរដ្ឋ បានសម្ដែងក្ដីព្រួយបារម្ភរឿង «សង្ក្រាន្ត» នៅកម្ពុជា ដោយថា សូមកុំបារម្ភ រាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ រហូតដល់អាណត្តិនេះ មានការយកចិត្តទុកដាក់ ខ្ពស់ណាស់ចំពោះបញ្ហាវប្បធម៌ប្រពៃណីខ្មែរនេះ ។ សម្តេច ថា សាសនា និងវប្បធម៌ គឺសំខាន់ ហើយការការពារសម្បត្តិវប្បធម៌ គឺជាអាទិភាពធំណាស់ របស់រាជរដ្ឋាភិបាលកម្ពុជា រាប់អាណត្តិមកហើយ ។ សម្តេចធិបតី បានបញ្ជាក់ថា សាសនា និងវប្បធម៌ គឺសំខាន់ ខណៈសាសនា មានការផ្សាភ្ជាប់គ្នាជាមួយវប្បធម៌របស់កម្ពុជាតាំងពីយូរណាស់មកហើយ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា កន្លងទៅថ្មីៗនេះ មានការបារម្ភ ប្រជាពលរដ្ឋ បានចូលខមិនជជែកចុះឡើងតាមបណ្តាញសង្គម អ្នកខ្លះច្រឡំថា សង្ក្រាន្តចូលឆ្នាំ យើងរៀប ចំសង្ក្រាន្តនៅស្រុកខ្មែរលែងបានហើយ ព្រោះនៅប្រទេសជិតខាង គេយកបានចុះបេតិកភណ្ឌ ។ សម្តេច បញ្ជាក់ថា សូមបងប្អូនកុំបារម្ភ តែការព្រួយបារម្ភរបស់បងប្អូនកន្លងទៅ គឺត្រឹមត្រូ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះការចូលរួមសាមគ្គីក្នុងការលើកកម្ពស់វិស័យ ព្រះពុទ្ធសាសនានៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះការចូលរួមសាមគ្គីក្នុងការលើកកម្ពស់វិស័យ ព្រះពុទ្ធសាសនានៅកម្ពុជា

    (ពោធិ៍សាត់)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះការ ចូលរួម សាមគ្គី ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសនៃការ អញ្ជើញ ជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណ ចំពោះប្រជាពលរដ្ឋក្នុង ខេត្តពោធិ៍សាត់ ដែលបន្ដទុកចិត្ដ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយទាំងអស់របស់ រាជរដ្ឋា ភិបាល មិនមែនសំដៅតែមួយកន្លែងទេ គឺគ្រប់ទីកន្លែងទាំងអស់ ហើយការពង្រឹង និងការខិតខំក្នុងការពង្រាយសមិទ្ធផលនៅខេត្តសំខាន់ណាស់ ដូច្នេះយើងត្រូវជួយគ្រប់វិស័យទាំងអស់ ។ សម្ដេចបន្តថា អ្វីដែលជាតម្រូវការរបស់ប្រជាជន គឺយើងត្រូវតែធ្វើ។ អ្វីៗក៏ដោយ មិនអាចធ្វើត្រឹមមួយថ្ងៃនោះទេ។ ការសាមគ្គី…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ចប់ទស្សនកិច្ចការងារផ្លូវការលើកដំបូង នៅប្រទេសវៀតណាម ដោយជោគជ័យ ជាពិសេសលើកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងវិស័យសន្តិសុខ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ចប់ទស្សនកិច្ចការងារផ្លូវការលើកដំបូង នៅប្រទេសវៀតណាម ដោយជោគជ័យ ជាពិសេសលើកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងវិស័យសន្តិសុខ

    (ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃ ដើម្បីចូលរួម កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រសួងសន្តិសុខសាធារណៈ និងក្រសួងនគរបាល កម្ពុជា-ឡាវ-វៀតណាម រៀបចំនៅទីក្រុងដាណាំង សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឱ្យដឹងថា ជោគជ័យស្នូល នៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺការធ្វើឱ្យកាន់តែប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងវិស័យសន្តិសុខ បន្តពីសមិទ្ធផលសហប្រតិបត្តិការដែលសាងឡើងដោយ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។ ក្នុងកិច្ចប្រជុំត្រីភាគី ឯកឧត្តម អភិសន្តិបណ្ឌិត ស…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្នាដៃគំនូរចម្លាក់រចនាបទផ្សេងៗក្នុងវត្តមណីរតនារាម បានបញ្ជាក់ពីស្នាដៃសមត្ថភាពកូនខ្មែរ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្នាដៃគំនូរចម្លាក់រចនាបទផ្សេងៗក្នុងវត្តមណីរតនារាម បានបញ្ជាក់ពីស្នាដៃសមត្ថភាពកូនខ្មែរ

    (ពោធិ៍សាត់)៖ ស្នាដៃគំនូចម្លាក់រចនាបទផ្សេងៗក្នុងវត្តមណីរតនារាម បានបញ្ជាក់ពីស្នាដៃសមត្ថភាពកូនខ្មែរសុទ្ធសាធ ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ពិធី “បុណ្យឆ្លងព្រះបទុមចេតីយ វត្តមណីរតនារាម” នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្នាដៃគំនូរចម្លាក់រចនាបទផ្សេងៗ ក្នុងវត្តមណីរតនារាម បានបញ្ជាក់ពីស្នាដៃសមត្ថភាពកូនខ្មែរសុទ្ធសាធ។ សម្តេច បានបន្តថា ស្នាដៃទាំងនេះ មិនត្រឹមតែបានបំរើប្រយោជន៍ដល់អ្នកពោធិ៍សាត់នោះទេ ជាការផ្តល់ផលដល់ពលរដ្ឋទូទាំងប្រទេស។ សម្តេចធិបតី ក៏បានស្នើដល់ខេត្ត ស្រុក ក្រុង ឃ៉ំ សង្កាត់ ភូមិ បន្តបំរើដល់ប្រជាពលរដ្ឋបន្តទៀត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា សន្តិភាព ពិតជាមានសារៈសំខាន់ណាស់មិនអាចខ្វះបាន មិនអាចបាត់បង់បាននោះទេ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលគោនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការបំរើពលរដ្ដ្ឋគោលនយោបាយទាំង៦ រួមមាន៖…

  • រយៈពេលពីរខែ”កម្មវិធីអប្សរា យប់នេះ” ទាក់ទាញការចូលមើល ជិត ១០លានដង

    រយៈពេលពីរខែ”កម្មវិធីអប្សរា យប់នេះ” ទាក់ទាញការចូលមើល ជិត ១០លានដង

    ភ្នំពេញ៖គ្រាន់តែក្នុងរយៈពេលពីរខែគត់នៃការផ្សាយសាកល្បងនៃ កម្មវិធី “អប្សរា យប់នេះ”(APSARA TONIGHT)នៃស្ថានីយវិទ្យុនិងទស្សន៍ អប្សរាទទួលបានការចូលមើលជិត១០លានដងពីវីដេអូព័ត៌មានប្រមាណ៣០០ឃ្លីប។តួលេខដែលមិនមែនជាការតាក់តែង បានឆ្លុះ បញ្ចាំង ពីចំណាប់ អារម្មណ៍និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើកម្មវិធីអប្សរាយប់នេះ ឬ អប្សរា ធូណាយ ។ កម្មវិធីអប្សរា យប់់នេះ ឬអប្សរា ធូណាយ ត្រូវបានប្រកាសដាក់ឱ្យ ដំណើរ ការជាផ្លូវកាលពីរសៀលថ្ងៃសុក្រទី២៩ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធី សម្ពោធ អគារការិយាល័យ AMS ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ និងវិទ្យុFM 97 MHz FM 99 MHzបន្ទាប់ពីបានដំណើរការ ផ្សាយសាកល្បងលើ កញ្ចក់ទូរទស្សន៍ និងលើបណ្ដាញសង្គមពេញរយៈពេលពីរខែ។ ដោយផ្អែកទៅលើតួលេខជិត១០លានដងនៃការចូលមើលក្នុងរយៈពេលសាកល្បងអ្នកស្រី រស់ សុធា អ្នកកាន់កម្មវិធីអប្សរា ធូណាយបានបញ្ជាក់ថា លើស ពីចំនួននៃការមើល វាឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍និងទំនុកចិត្តរបស់ប្រជា ពលរដ្ឋមកលើកម្មវិធី របស់យើង។សមិទ្ធផលនេះជាសញ្ញាបង្ហាញពីអនាគត នៃកម្មវិធី Apsara Tonight ជាអនាគត ដែលពោរពេញដោយសក្តានុពល ការរីកចម្រើន និងឧត្តមភាព។អ្នកស្រីបន្ថែមថា អប្សរា…

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងព្រះបទុមចេតីយ វត្តមណីរតនារាម

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងព្រះបទុមចេតីយ វត្តមណីរតនារាម

    (ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ពិធី “ បុណ្យឆ្លងព្រះបទុមចេតីយ វត្តមណីរតនារាម ” នៅព្រឹកថ្ងៃអាទិត្យ ទី៣១ មីនា ២០២៤ ។ វត្តមណីរតនារាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានផ្ទៃដីទំហំប្រាំបីហិកតា។ ពីដំបូងទីវត្ដនេះ មានឈ្មោះថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន ដែលកាលមុនជាមជ្ឈមណ្ឌលអប់រំព្រះពុទ្ធសាសនា មានទីតាំងនៅក្នុងវត្តកែវសុវណ្ណ ឃុំបន្ទាយដី ស្រុកល្អៀង ខេត្តពោធិ៍សាត់។ ដើម្បីពង្រីកមណ្ឌលអប់រំឱ្យទូលំទូលាយងាយស្រួលដល់អ្នកសិក្សា ប្រតិបត្តិ និងជាទីគង់នៅសិក្សារបស់ព្រះសង្ឃផងនោះ គណៈកម្មការបានផ្តួចផ្តើមគំនិតបង្កើតឱ្យមានមណ្ឌលសិក្សាមួយដោយឡែកនៅលើទីតាំងណាមួយមិនឆ្ងាយពេកពីទីប្រជុំជន។ ដោយទឹកចិត្តសទ្ធាជ្រះថ្លា របស់លោក ជុក ប៉ិលសន្តិភាព និងឧបាសិកា ជា កែវមុនី លោកបានបរិច្ចាគដីស្រែរបស់លោកដែលមានទីតាំងក្នុងភូមិថ្នល់បំបែក ឃុំរលាប ស្រុកសំពៅមាស (បច្ចុប្បន្នក្រុងពោធិ៍សាត់) ខេត្តពោធិ៍សាត់ ទំហំ ២ហិកតា ប្រគល់ជូនគណៈកម្មការសម្រាប់សាងសង់ជាមណ្ឌលសិក្សា ហើយបានស្នើសុំបង្កើតមណ្ឌលអប់រំព្រះពុទ្ធសាសនា លើទីតាំងខាងលើ បន្ទាប់មក បានប្ដូរទីតាំងមជ្ឈមណ្ឌលអប់រំព្រះពុទ្ធសាសនាពីវត្តកែវសុវណ្ណ មកសាងសង់លើទីតាំងថ្មីនៅឆ្នាំ២០០១ ដោយបានប្តូរឈ្មោះពីមជ្ឈមណ្ឌលអប់រំព្រះពុទ្ធសាសនា ជាពុទ្ធសាសនមណ្ឌលមណីរ័ត្នវិញ។ លុះថ្ងៃទី១៩ ខែធ្នូ…

  • ស្រុកស្វាយជ្រំ ទទួលបានមណ្ឌលសុខភាពថ្មីសន្លាង មួយខ្នង

    ស្រុកស្វាយជ្រំ ទទួលបានមណ្ឌលសុខភាពថ្មីសន្លាង មួយខ្នង

    ស្វាយរៀង៖ ប្រជាពលរដ្ឋឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀងបានទទួលមណ្ឌលសុខភាពថ្មីសន្លាងមួយខ្នងដែលដាក់ឈ្មោះថា “មណ្ឌលសុខភាពបាសាក់ថ្មី”។មណ្ឌលសុខ ភាពនេះ នឹងបានជាប្រយោជន៍ដល់សុខភាពសាធារណៈ សម្រាប់ ប្រជាពលរដ្ឋ នៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុក ស្វាយជ្រំ និងភូមិឃុំដទៃទៀតដែលត្រូវការសេវា សុខភាព។ អញ្ជើញចូលរួមក្នុងពិធីសម្ពោធមណ្ឌលសុខភាពបាសាក់ថ្មីកាលពីព្រឹកថ្ងៃសៅរ៍ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងបាន នាំ នូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចំពោះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង និងការគិតគូរអំពីសុខទុក្ខ ប្រជាពលរដ្ឋ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូន លោក កែវ ឆាន និង លោកស្រី អេង…