Category: នយោបាយ

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះ អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដែលតែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហការប្រតិបត្តិការប្រយុទ្ធ ប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន អំពើរត់ពន្ធ- ជួញដូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ជាដើម ។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងបែបនេះ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ខណៈអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅទីស្តីការ ក្រសួងមហាផ្ទៃ ក្នុងឱកាសឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅ ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា នៅទីក្រុងដាណាំង ប្រទេសវៀតណាម កាលពី ថ្ងៃទី២៨-៣០ ខែមីនា…

  • ព្រឹទ្ធសភា ចាប់ផ្ដើមពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

    ព្រឹទ្ធសភា ចាប់ផ្ដើមពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

    ភ្នំពេញ៖ ព្រឹទ្ធសភា បានប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ ព្រឹទ្ធសភា មានសមាជិក ស្មើនឹងពាក់កណ្ដាល នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយ ព្រះមហាក្សត្រ។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានចាត់តាំង ដោយព្រះមហាក្សត្រ រួមមាន៖ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ។ ចំណែកឯសមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប រួមមាន៖ ឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាក់លីម ។ រីឯសមាជិក ព្រឹទ្ធសភាឯទៀត…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យរៀបចំកន្លែងសាកអគ្គិសនី ដើម្បីលើកទឹកចិត្តពលរដ្ឋ ប្រើរថយន្ត និងម៉ូតូអគ្គិសនី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យរៀបចំកន្លែងសាកអគ្គិសនី ដើម្បីលើកទឹកចិត្តពលរដ្ឋ ប្រើរថយន្ត និងម៉ូតូអគ្គិសនី

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យរៀបចំកន្លែងសាកអគ្គិសនី ដើម្បីលើកទឹកចិត្តពលរដ្ឋ ប្រើរថយន្ត និងម៉ូតូអគ្គិសនី ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា” ។ ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំកន្លែងសាកអគ្គិសនី ដើម្បីលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់រថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី ។ សម្តេចធិបតី បានថ្លែងបន្តថា ប្រទេសគេ គេនាំគ្នាងាកមកប្រើរថយន្តអគ្គិសនី ឬម៉ូតូអគ្គិសនីហើយ ដូច្នេះប្រទេសយើងត្រូវតែជំរុញការប្រើប្រាស់ដែរ ។ សម្តេច បញ្ជាក់ថា ពីមុនមានការឲ្យរៀបចំកន្លែងសាកអគ្គិសនីឲ្យបានច្រើន តែមានបញ្ហាខ្ទាស់គ្នាចំពោះក្រសួងដែលទទួលបន្ទុករៀបចំ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ថ្ងៃមុន ខ្ញ៉ំបានសំរេចហើយ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំ និងបណ្តុះបណ្តាល គឺត្រូវធ្វើមួយជីវិត

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំ និងបណ្តុះបណ្តាល គឺត្រូវធ្វើមួយជីវិត

    ភ្នំពេញ៖ ការអប់រំ និងបណ្តុះបណ្តាល មិនមែនអប់រំត្រឹមមួយថ្ងៃ ១២ឆ្នាំ ឬ ២០ឆ្នាំទេ គឺត្រូវការអប់រំបណ្ដុះបណ្ដាលមួយជីវិត ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា” ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអប់រំ គឺមិនមែនអប់រំមួយថ្ងៃ ១២ឆ្នាំ ឬ ១៦ឆ្នាំ ២០ឆ្នាំទេ គឺត្រូវការអប់រំមួយជីវិត បណ្ដុះបណ្ដាលមួយជីវិត។ សម្តេចធិបតី បានបញ្ជាក់ថា គ្រូបង្រៀន ក៏ត្រូវតែរៀន សូម្បីសម្ដេចជានាយករដ្ឋមន្ត្រី ក៏ត្រូវតែរៀនរាល់ថ្ងៃដែរ រៀនចំពោះបញ្ហាដែលកើតឡើង រៀនដោះស្រាយបញ្ហាដែលកើតថ្មី ប៉ុន្តែអ្វីដែលជាគុណភាព ធានានូវធនធានមនុស្ស គឺការអប់រំ ហើយជាពិសេស នៅមូលដ្ឋានគ្រឹះតែម្ដង។ សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការកសាងមូលដ្ឋានគ្រឹះ ដែលយើងដាក់គោលដៅ គឺពង្រឹងនៅមូលដ្ឋាន…

  • នាយករដ្ឋមន្ត្រី ៖ ឪពុកម្ដាយខ្លះស្រឡាញ់កូនជ្រុល បែជាប្រើបណ្ដាញសង្គមបង្ហោះ រិះគន់គ្រូបង្រៀន រឿងដាក់វិន័យកូនសិស្ស

    នាយករដ្ឋមន្ត្រី ៖ ឪពុកម្ដាយខ្លះស្រឡាញ់កូនជ្រុល បែជាប្រើបណ្ដាញសង្គមបង្ហោះ រិះគន់គ្រូបង្រៀន រឿងដាក់វិន័យកូនសិស្ស

    ភ្នំពេញ៖ ឪពុកម្ដាយខ្លះស្រឡាញ់កូនខ្លាំងពេក បែជាប្រើប្រាស់បណ្ដាញសង្គមបង្ហោះ រិះគន់គ្រូបង្រៀន គ្រាន់តែរឿងដាក់វិន័យដល់កូនសិស្ស ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កាលពីកន្លងទៅ សម្តេចបានឃើញតាម បណ្តាញសង្គមហ្វេសបុកមួយ ដែលបានបង្ហោះរិះគន់គ្រូបង្រៀន គ្រាន់តែលោកគ្រូនោះ បានដាក់ពិន័យកូនរបស់ខ្លួន ដោយសារតែធ្វើខុសវិន័យសាលារៀន ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បញ្ហាម្ដាយឳពុកស្រឡាញ់កូនជ្រុលហួស កាន់ជើងកូននេះ គឺកើតឡើងបាន ដោយសារតែអាណាព្យាបាលរបស់សិស្សានុសិស្សខ្លះ មិនសូវបានទំនាក់ទំនងជាមួយគ្រូបង្រៀន ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ទំនាក់ទំនងរវាងគ្រូបង្រៀន អាណាព្យាបាល ជាមួយសិស្ស ជាកត្តាសំខាន់ ដែលជួយឱ្យការអប់រំ ទទួលបានផលល្អប្រសើរ ៕ អត្ថបទ៖ វណ្ណលុករូបភាព៖ វ៉េង…

  • កម្ពុជា ត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន និងប្តេជ្ញាសហការជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់

    កម្ពុជា ត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន និងប្តេជ្ញាសហការជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ច ប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ ។ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូល ធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ។ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកកាន់កម្ពុជា ធ្វើការពិភាក្សាក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ដែលជារបៀបវារៈត្រូវតាមកាលៈទេសៈ និងមាន មហិច្ឆតា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការលើកស្ទួយការជឿនលឿននៃបច្ចេកវិទ្យា និងជំរុញសហគមន៍អាស៊ានឱ្យកាន់តែមានវិបុលភាព និងសមធម៌…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រា កំណើន ៥,៦% ក្នុងឆ្នាំ២០២៣

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រា កំណើន ៥,៦% ក្នុងឆ្នាំ២០២៣

    (ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ២០២៣ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ ។ នេះជាការគូស បញ្ចាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រ កម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូល ធុរកិច្ចអា ស៊ាន -កម្ពុជា ឆ្នាំ២០២៤ ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ធ្លាប់បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់ សម្គាល់ ពោលគឺបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប តាមរយៈការធ្វើសមាហរណកម្ម ទៅក្នុង សេដ្ឋកិច្ចសកល ពីព្រោះនៅមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជា រក្សាបាននូវ អត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល២ទសវត្សរ៍ ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបន្តថា បើទោះបី មានការបន្ទច់បង្អាក់ នាពេលថ្មីៗ នេះ ក៏ដោយ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កម្ពុជា មានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលយើងត្រូវ ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាព ដែលកំពុងកើតមាននៅក្នុងតំបន់របស់យើង”។ សម្តេចធិបតី បានបញ្ជាក់ថា មូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» គឺជារបៀបវារៈចំកាលៈទេសៈ និងមានមហិច្ឆតា ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា សុន្ទរកថាគន្លឹះ នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល នឹងពិភាក្សាស៊ីជម្រៅ អំពីបញ្ហាសំខាន់ៗ ដែលមានការពាក់ព័ន្ធខ្ពស់នឹងតំបន់របស់យើង ប្រធានបទដែលត្រូវបានជ្រើសរើស ឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីគោលការណ៍ណែនាំរបស់អាស៊ាន ការអភិវឌ្ឍថ្មីៗ និងទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសចូលរួមពិធី “បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤” នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ។ សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជាឱកាសក្នុងការបញ្ចេញសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសអាស៊ាន ដោយបានលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមដូចជា៖…

  • សម្តេចតេជោ ហ៊ុន សែន ដាក់លិខិតលាឈប់ ពីសមាជិករដ្ឋសភា

    សម្តេចតេជោ ហ៊ុន សែន ដាក់លិខិតលាឈប់ ពីសមាជិករដ្ឋសភា

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ដាក់លិខិតលាឈប់ ពីសមាជិករដ្ឋសភា ដើម្បីទៅ កាន់ តំណែងប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយទទួលបានយល់ព្រមពីប្រធានរដ្ឋសភា ។ នេះបើតាមលិខិត នៃពាក្យសុំលាឈប់ ពីសមាជិករដ្ឋសភា ដែលបណ្ដាញព័ត៌មាន ទទួលបាន នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ។ លិខិត នៃពាក្យសុំលាឈប់ ពីសមាជិករដ្ឋសភា របស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹម សារ ដូច្នេះថា ខ្ញុំ ហ៊ុន សែន ជាតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលខេត្តកណ្តាល ។ ជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃ ព្រះរាជា ណាចក្រកម្ពុជា, សំណើសុំលាឈប់ ពីសមាជិករដ្ឋសភា នីតិកាលទី៧ ។ លិខិត នៃពាក្យសុំលាឈប់ ពីសមាជិករដ្ឋសភារបស់សម្ដេចតេជោ បានបន្តថា សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា…

  • សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុន ឱ្យកាន់ចតែខ្លាំងក្លាថែមទៀត ជាពិសេសស្ថាប័នសភាប្រទេសទាំង២

    សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុន ឱ្យកាន់ចតែខ្លាំងក្លាថែមទៀត ជាពិសេសស្ថាប័នសភាប្រទេសទាំង២

    (ភ្នំពេញ)៖ កម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំ ង ក្លាថែមទៀត ជាពិសេស ស្ថាប័នសភា ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃ ប្រទេស ទាំងពីរ ។ នេះជាការបញ្ជាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអនុញ្ញាតអោយ ឯកឧត្តម អូអីណូ អាហ្សឹហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំ នៅកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានអបអរសាទរចំពោះ សម្តេចតេជោ ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃស្អែកនេះ ហើយសង្ឃឹមថាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជានឹងត្រូវបានពង្រឹងពង្រីកថែមទៀតទាំងក្របខណ្ឌសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ដែលបានសម្របសម្រួលរៀបចំបានយ៉ាងល្អ ជូនចំពោះ សម្តេច នៅពេលដែលសម្តេច បានអញ្ជើញទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤កន្លងទៅ។…