Category: នយោបាយ

  • ក្រសួងបរិស្ថាន បន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

    ក្រសួងបរិស្ថាន បន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

    ភ្នំពេញ ៖ យុទ្ធនាការពង្រឹងវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ បានបន្តរៀបចំឡើងនៅតាមបណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ។ នៅថ្ងៃពុធទី០៣ ខែមេសា ឆ្នាំ២០២៤ យុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ បានរៀបចំឡើង នៅក្នុងខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងឯកឧត្តម ងួន លីណា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពី តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ផងដែរ។ យុទ្ធនាការនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូចមានចែងនៅក្នុងសារាចរណែនាំ របស់រាជរដ្ឋាភិបាល លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សំដៅលើកកម្ពស់គុណភាពខ្យល់ និងធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថាន។ នាពេលកន្លងទៅនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញភាពស្អាតលើបរិយាកាស ស្របតាមយុទ្ធសាស្រ្តចក្រកាវិស័យបរិស្ថាន ដែលបានដាក់ចេញផ្តោតលើមុំ៣សំខាន់ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។…

  • ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូ ជួបប្រជុំជាមួយតំណាងក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច

    ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូ ជួបប្រជុំជាមួយតំណាងក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំ គណៈ ប្រតិភូ ក្រសួងអធិការកិច្ច ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ជាមួយតំណាងក្រសួង មុខងារ សាធារណៈ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ពាក់ ព័ន្ធ មកពីក្រសួងអធិការកិច្ច ក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង សេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួន ៥៤រូប នៅទីស្តីការ ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។ បន្ទាប់ពី ឯកឧត្តម ហួត…

  • សម្ដេចតេជោ ហ៊ុន សែន ៖ តាំងពីចាប់បដិសន្ធិមក ព្រឹទ្ធសភា មានសមត្ថភាព ចាស់ទុំ ខាង នយោបាយ ទទួលខុសត្រូវខ្ពស់បំផុត បម្រើប្រយោជន៍ស្នូល របស់ជាតិ និងប្រជាជន

    សម្ដេចតេជោ ហ៊ុន សែន ៖ តាំងពីចាប់បដិសន្ធិមក ព្រឹទ្ធសភា មានសមត្ថភាព ចាស់ទុំ ខាង នយោបាយ ទទួលខុសត្រូវខ្ពស់បំផុត បម្រើប្រយោជន៍ស្នូល របស់ជាតិ និងប្រជាជន

    (ភ្នំពេញ)៖ តាំងពីចាប់បដិសន្ធិមក ព្រឹទ្ធសភា មានសមត្ថភាព ភាពចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការបម្រើប្រយោជន៍ស្នូល របស់ជាតិ និងប្រជាជន ។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ក្នុងឱកាសអញ្ជើញកាន់តំណែង ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បានអរគុណ ទៅដល់សមាជិកសភាទាំងមូល ចាប់តាំងពីពេលចាប់បដិសន្ធិមក ព្រឹទ្ធសភា បានបង្ហាញឱ្យឃើញនូវសមត្ថភាពវិសេសវិសាល ភាពចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការបម្រើប្រយោជន៍ស្នូល របស់ប្រទេសជាតិ និងប្រជាជនយើង សម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាព គួរឱ្យស្ញប់ស្ញែងជាច្រើន ក្នុងពេលអនុវត្តមុខងារស្នូលទាំងបី របស់ខ្លួន ពោលគឺ មុខងារនិតីកម្ម មុខងារតាមដានការ អនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារតំណាង ។ សម្ដេចតេជោ បានបន្តថា ទន្ទឹមនេះ ព្រឹទ្ធសភា ក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួលការងាររវាងរដ្ឋសភា…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ វិស័យមុខងារសាធារណៈជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ វិស័យមុខងារសាធារណៈជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញនូវមោទនភាពខ្ពស់ចំពោះការបោះជំហានឆ្ពោះ ទៅមុខនៃវិស័យមុខងារសាធារណៈ ដែលបាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងនេះអាចសម្រេចទៅបាន អាស្រ័យដោយកត្តាសំខាន់ ៣ យ៉ាងគឺ៖ (១) កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ (២) កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារតែយើងមានចក្ខុវិស័យ ឆន្ទៈ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធការងារល្អ និងជាពិសេស មានថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិតដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើ មូលដ្ឋានអភិក្រមបុរេសកម្មនិងសកម្ម យោគយល់ អធ្យាស្រ័យ សហការគ្នា ស្មារតីជាក្រុម និងទទួលខុសត្រូវខ្ពស់ទៅតាមជំនាញនិងភារកិច្ចរៀងៗខ្លួន និងទី(៣) កត្តាចូលរួមរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ជាមួយក្រសួងមុខងារសាធារណៈ គឺជាលក្ខខណ្ឌដ៏ចាំបាច់និងមិនអាចខ្វះបាន ដែលធានាឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន នាពេលកន្លងមក…

  • សម្ដេចតេជោ ហ៊ុន សែន ៖ ព្រឹទ្ធសភានីតិកាលទី៥ ផ្ដល់អាទិភាពលើការងារការទូត និងទំនាក់ទំនងជាមួយក្រុមប្រឹក្សាឃុំសង្កាត់

    សម្ដេចតេជោ ហ៊ុន សែន ៖ ព្រឹទ្ធសភានីតិកាលទី៥ ផ្ដល់អាទិភាពលើការងារការទូត និងទំនាក់ទំនងជាមួយក្រុមប្រឹក្សាឃុំសង្កាត់

    ភ្នំពេញ៖ព្រឹទ្ធសភានីតិកាលទី៥ នឹងយកការងារការទូត និងបង្កើនទំនាក់ទំនងជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ អាទិភាព ។ នេះជា ការ បញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញ កាន់ តំណែងជាប្រធានព្រឹទ្ធសភានីតិកាលទី៥នាព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃការថ្លែងសារលើកដំបូងជាប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានអរគុណទៅដល់សមាជិកសភាទាំងមូល ដែលទុកចិត្តមកលើសម្ដេច ។សម្ដេចក៏បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការរក្សាប្រជាធិបតេយ្យនិងគ្រឹះនៃតម្លៃសង្គមកម្ពុជា។ ការងារជាអាទិភាពរបស់សម្ដេចក្នុងនាមជាប្រធានព្រឹទ្ធសភា នឹងផ្ដោតលើ «ការទូតសភា» ព្រោះថា ក្នុងស្ថានភាពការ ទូត សកល កំពុងតែមានភាពចម្រូងចម្រាស់បែបនេះ ត្រូវការចាំ បាច់បំផុត ក្នុងការពង្រឹងនៅការទូតមួយរបស់កម្ពុជា ឱ្យមាន រឹងមាំ តាមរយៈ ការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសភាក្នុងតំបន់ និងជុំវិញពិភពលោក និងការ បំពេញបន្ថែម ទៅលើ សកម្មភាព ដែលដឹកនាំដោយរាជ រដ្ឋា ភិបាល និងរដ្ឋសភាអាចរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកកម្ពស់នូវសន្តិភាព សន្តិសុខស្ថេរភាពនិងវិបុលភាព សម្រាប់សាកលលោក ។នេះជាការបញ្ជាក់បន្ថែមរបស់ សម្ដេចតេជោ…

  • សម្តេចតេជោ ហ៊ុន សែន ៖ ៥៤ឆ្នាំមុន រៀបចំចូលព្រៃតស៊ូ ពេលនេះអាយុ ៧២ឆ្នាំ មកដឹកនាំព្រឹទ្ធសភា ខណៈអាយុ ៣២ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រី

    សម្តេចតេជោ ហ៊ុន សែន ៖ ៥៤ឆ្នាំមុន រៀបចំចូលព្រៃតស៊ូ ពេលនេះអាយុ ៧២ឆ្នាំ មកដឹកនាំព្រឹទ្ធសភា ខណៈអាយុ ៣២ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រី

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពី ៥៤ឆ្នាំមុន ចូលព្រៃតស៊ូ ពេលនេះមកដឹកនាំព្រឹទ្ធសភា ខណៈកាលពីអាយុ ៣២ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រី ពេលនេះ អាយុ ៧២ឆ្នាំ ក្លាយជាប្រធានព្រឹទ្ធសភា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញកាន់តំណែង ជាប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៤ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការគាប់ជួន ៥៤ ឆ្នាំមុន ខ្ញុំកំពុងត្រៀមរៀបចំ គម្រោងលួចលាក់ខោអាវ ចូលទៅព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយនៅពេលដែលខ្ញុំ ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងវ័យ ៣២ឆ្នាំ ដោយឡែកថ្ងៃនេះ ចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា ក្នុងវ័យ ៧២ឆ្នាំ គាប់ជួនមានលេខ២នៅខាងចុង…

  • ព្រឹទ្ធសភានីតិកាលទី៥៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា,ឯកឧត្តម ប្រាក់សុខុន អនុប្រធាន ទី១,ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២

    ព្រឹទ្ធសភានីតិកាលទី៥៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា,ឯកឧត្តម ប្រាក់សុខុន អនុប្រធាន ទី១,ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២

    ភ្នំពេញ៖នៅព្រឹកថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា នីតិកាលទី៥ បានបន្តអនុវត្តនីតិវិធី បោះឆ្នោត ជ្រើសរើស ប្រធានព្រឹទ្ធសភា អនុប្រធានទី១ និងអនុប្រធាន ទី២ ព្រឹទ្ធសភា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជនកម្ពុជា ត្រូវបានសម័យប្រជុំព្រឹទ្ធសភា នីតិកាលទី៥ លើកដំបូង បានបោះឆ្នោតដោយ សំឡេង ជាឯកច្ឆ័ន្ទគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធាន ព្រឹទ្ធសភានីតិកាលទី៥។ ព្រឹទ្ធសភា ក៏បានបោះឆ្នោតដោយសំឡេងឯកច្ឆ័ន្ទគាំទ្រ ឯកឧត្តម ប្រាក់សុខុន ជាអនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តម អ៊ុច បូររិទ្ធ ជាអនុ ប្រធានទី២ ព្រឹទ្ធសភា។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ គណបក្សប្រជាជនកម្ពុជា ទទួល បានសំឡេងគាំទ្រ យ៉ាងច្រើនលើសលប់ នៅក្នុងមណ្ឌល…

  • ព្រះមហាក្សត្រកម្ពុជា៖ ការថែរក្សាការពារសន្តិភាព និងស្ថិរភាព គឺធានាដល់ដំណើរជីវិត ជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិ

    ព្រះមហាក្សត្រកម្ពុជា៖ ការថែរក្សាការពារសន្តិភាព និងស្ថិរភាព គឺធានាដល់ដំណើរជីវិត ជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិ

    ភ្នំពេញ៖ ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿន របស់ប្រទេសជាតិ ។ នេះបើតាមព្រះរាជសុន្ទរកថារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤ ។ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា នាឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបើកនីតិកាលថ្មី និងកំពុងបន្តការងារ របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមគ្នាជាមួយនឹងរាជរដ្ឋាភិបាលបន្តវេនថ្មី ដែលបាននឹង កំពុងដំណើរការក្នុងជំហានដ៏ស្វាហាប់ មានឆន្ទៈមោះមុតពិតប្រាកដ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រទេសជាតិ និងប្រជារាស្ត្រ ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលបន្តថា ខ្មែរ គឺជាប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់យើងត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណ ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ ។ ក្នុងន័យនេះ ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិ គ្រប់ផ្នែក គ្រប់វិស័យ រួមទាំងការផ្តល់ឱកាសដល់ ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ…

  • ព្រះមហាក្សត្រ៖ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព

    ព្រះមហាក្សត្រ៖ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព

    ភ្នំពេញ៖ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម ។ សាមគ្គីជាតិរឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវដើរទន្ទឹមនឹងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និង ពិភពលោក ។ នេះបើតាមព្រះរាជសុន្ទរកថារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។ ព្រះមហាក្សត្រ មានព្រះរាជសុន្ទរកថា ដូច្នេះថា៖ ក្នុងអំឡុងពេលនៃបួននីតិកាលកន្លងទៅនេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានដំណើរ ការដោយរលូន ប្រកបដោយភាពចាស់ទុំខាងនយោបាយ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងដឹកនាំបន្តដោយភាព វៃឆ្លាត…

  • ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអាជ្ញាធរឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រពលដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

    ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអាជ្ញាធរឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រពលដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

    ភ្នំពេញ៖ ក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពី បទវិន័យនគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរ សមត្ថកិច្ច តាមបណ្ដារាជធានីខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យសង្ក្រាន្តនៅតាមគ្រប់តំបន់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលខិតជិតចូលមកដល់នាពេលខាងមុខ ។ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានមកដល់នៅសប្ដាហ៍ក្រោយនេះ ដូចនេះស្នងការនគរបាលរាជធានី ខេត្ត ត្រូវត្រៀមនូវកម្លាំងការពារសន្តិសុខ ពិសេសនគរបាលសម្រួលចរាចរណ៍ ព្រោះនៅមុនពេលពិធីបុណ្យ ប្រជាពលរដ្ឋនឹងធ្វើដំណើរទៅស្រុកកំណើនច្រើន ហើយត្រូវយកឱកាសនោះ អប់រំផ្សព្វផ្សាយបន្ថែមច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ឯកឧត្តមបន្តថា មួយវិញទៀត នៅទីតាំងរៀបចំពិធីសង្ក្រាន្ត តាមវត្តអារាម សាលារៀន តាមរមណីយដ្ឋានទេសចរណ៍ ពិធីបុណ្យចូលឆ្នាំជាដើម ត្រូវពង្រឹងនូវសុត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដើម្បីពួកគេបានដើរលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងមានភាពកក់ក្ដៅ ។ ពាក់ព័ន្ធប្រកាសស្តីពី បទវិន័យនគរបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានផ្តួចផ្តើមគំនិត ដោយសហការជាមួយអង្គភាព ពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំប្រកាសនេះឡើង…