-
ប្រតិភូយោធាការពារព្រំដែនខេត្តអានយ៉ាង អញ្ជើញសួរសុខទុក្ខ និងជូនពរ កងទ័ពតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ខេត្តកណ្ដាល)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល កាកលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ លោក វរសេនីយ៍ឯក ង្វៀន ហុងខៀម មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្តអានយ៉ាង នៃកងទ័ពប្រជាជនវៀតណាម ដែលបានដឹកនាំប្រតិភូអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ។ វរសេនីយ៍ឯក ង្វៀន ហុងខៀម មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្តអានយ៉ាង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ បក្សរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម និងបានជូនពរក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាក្នុងឱកាសនោះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត លើគ្រប់ភារកិច្ច និងសូមឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និយាយរួម និយាយដោយឡែក ចំពោះកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឲ្យនៅគង់វង្សស្ថិតស្ថេរជារៀងរហូត។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម…
-
ឯកឧត្តម ប្រាជ្ញ ចន្ទ ផ្ញើសារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយក្រៃលែង ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតគាំទ្រជាឯកច្ឆន្តជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ សុខ ណេត
-
ឯកឧត្តម ប្រាជ្ញ ចន្ទ ផ្ញើសារលិខិតអបអរសាទរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរប្រកបដោយ មនោ សញ្ចេតនាសោមនស្សរីករាយក្រៃលែង និង សូមគោរព ជូននូវសព្ទសារធុការពរចំពោះ សម្តេច វិបុលសេនាភក្តី ក្នុងឱកាសដែល សម្តេច ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជា ណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យ លេខ នស/រកត/០៣២៤/២៨៩ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ៕ ដោយ ៖ សុខ ណេត
-
ប្រធានអនុសញ្ញា អូតាវ៉ា ឆ្នាំ២០២៤ ស្នើដល់សហគមន៍អន្តរជាតិ និងពិភពលោកទាំងមូល លើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់សហគមន៍អន្តរជាតិ និងពិភពលោកទាំងមូល ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដូចនេះក្នុងឱកាសអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៤ តាមបណ្ដាញសង្គមតេលេក្រាម ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៤ រៀបចំឡើងក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងសូមរំលឹក នឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សទូទាំងពិភពលោក ។ គ្រាប់មីន បានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់ ហេតុនេះហើយ ការបោសសម្អាតមីន មិនត្រឹមតែកាត់បន្ថយគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើដល់ការអភិវឌ្ឍ…
-
ក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តបាត់ដំបងត្រេកអរសម្ដេចតេជោ ហ៊ុន សែន ក្លាយជា ប្រធានព្រឹទ្ធសភានីតិកាលទី៥

បាត់ដំបង៖ ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជានៃខេត្តបាត់ ដំបង និងជាអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ បានបង្ហាញនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះវត្តមានដ៏ឧត្តុងឧត្តម ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំង ជាប្រធានព្រឹទ្ធសភានីតិកាលទី៥ របស់ ព្រះរាជាណាចក្រ។ អានៈ អង្គបោះឆ្នោត ជាប្រធាន និងសមាជិកនៃក្រុមប្រឹក្សាឃុំ សង្កាត់ បានអះអាងពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួន ក្នុងការបោះឆ្នោត”គាំទ្រ”សម្ដេចតេជោ ហ៊ុនសែន ជា “ប្រធានព្រឹទ្ធសភា”។ បញ្ជាក់ប្រាប់ទូរទស្សន៍អប្សរា អង្គបោះឆ្នោតបញ្ជាក់ថា តំណែង “ប្រធានព្រឹទ្ធសភា”គឺពិតជាស័ក្តិសមបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន។ លោកគឺជាវីរៈជនដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា និងមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ចំពោះ “ជាតិ និង ប្រជាជនកម្ពុជាយើង”។ ក្រុមប្រឹក្សាឃុំ សង្កាត់ មានជំនឿយ៉ាងមុតមាំថា ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន កម្ពុជា នឹងមានស្ថេរភាពប្រកបដោយឋាមពល ,មានការអភិវឌ្ឍរីកចម្រើន។កិត្យានុភាពជាតិ នឹងកាន់តែលើកកម្ពស់ថែមទៀតនៅលើឆាកអន្តរជាតិ។ គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានីតិទី៥ នៅក្នុងសម័យប្រជុំលើកដំបូង នៃព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា…
-
ឯកឧត្តម ជា វ៉ាន់ដេត ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោត ជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។ ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន…
-
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំ អនុក្រឹត្យ ដោយឡែកសម្រាប់ការផ្តល់ទិដ្ឋាការពិសេសដល់វិនិយោគិន និង ធុរជនក្នុងខេត្ត

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សា លើការរៀបចំអនុក្រឹត្យដោយឡែកសម្រាប់ការផ្តល់ទិដ្ឋាការពិសេសដល់វិនិយោគិន និង ធុរជនក្នុងខេត្ត ដើម្បីពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យដោយឡែក ស្តីពីការផ្តល់ ទិដ្ឋាការពិសេស ដល់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះ ធ្វើឡើង កាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំ ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការ អញ្ជើញចូលរួមពី សមាជិកក្រុមការងារ មន្ត្រីជំនាញ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ។ អនុក្រឹត្យដោយឡែកស្តីពីការផ្តល់ទិដ្ឋាការពិសេសនេះ មានគោលបំណងទាក់ទាញ និង ជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ តាមរយៈការផ្តល់ទិដ្ឋាការពិសេស ដល់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ សម្រាប់ការទិញ ឬ ជួលអចលនទ្រព្យរយៈ ពេលវែង…
-
ក្រចេះ ស្ទឹងត្រែង មានទីលានដាក់សំរាមថ្មី តម្លៃជិត ១០លានដុល្លារ

ភ្នំពេញ៖ ខេត្តនៅភូមិភាគឦសាន្តចំនួនពីរគឺ ក្រចេះ និងខេត្តស្ទឹងត្រែង នៅពេលនេះមានទីលានទុកដាក់សំរាម ថ្មីចំនួន២ ដែល ចំណាយ ទឹក ប្រាក់ សាង សង់ជិត ១០លានដុល្លារ អាមេរិក។ ទីលាននោះមានអាយុ ប្រតិបត្តិការរយៈពេល២០ឆ្នាំ និងស្របតាមបទដ្ឋាន បច្ចេកទេស។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួង សាធារណការ និង ដឹកជញ្ជូនបាន ប្រាប់ ទូរទស្សន៍ថា ទីលានដាក់សំរាម ទី១នៅ ខេត្តក្រចេះត្រូវបានសាងសង់លើផ្ទៃដីប្រាំមួយហិកតា ស្ថិតនៅ ស្រុកចិត្របុរីនិងអាចផ្ទុកសំរាមបានប្រមាណជិត២០ម៉ឺនម៉ែត្រគូប។ ចំណែកទីលាននៅខេត្តស្ទឹងត្រែងវិញ អាចផ្ទុកសំរាម បាន ១៧ម៉ឺនម៉ែត្រគូប និងស្ថិតនៅលើផ្ទៃដី ៧ហិកតា នៅស្រុកថាឡាបរិវ៉ាត់។ នេះជាផ្នែកមួយនៃ ជាគម្រោងអភិវឌ្ឍន៍ ក្រុងរបៀង មហាអនុតំបន់មេគង្គ ដែល ជា កម្ចី ឥណទាន ធ នាគារ អភិវឌ្ឍន៍ អាស៊ី (ADB)។ លោក ម៉ែន…
-
ចូលឆ្នាំ! ឡានក្រុងជាង ៤៥០គ្រឿងដឹកអ្នកដំណើរអត់យកលុយ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ខាងមុខនេះ ប្រជាជនអាចធ្វើដំណើរតាមរថយន្តក្រុងទៅស្រុកកំណើត ដោយមិនអស់ប្រាក់។ ឡានក្រុង ៤៥កៅអីចំនួន ៤៥៥គ្រឿង បានត្រៀមដឹកជញ្ជូនអ្នកដំណើរ ពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តក្រុងនានា និងត្រលប់មករាជធានីភ្នំពេញវិញ។ រដ្ឋបាល រាជធានី ភ្នំពេញដែលជាអ្នករៀបចំការដឹកជញ្ជូននេះ បានឲ្យដឹងនៅថ្ងៃពុធនេះថា បេសសកម្មនេះនឹងជួយប្រជាពលរដ្ឋកាត់ចំណាយលើថ្លៃធ្វើដំណើរទៅកាន់ស្រុកភូមិក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ ការដឹកជញ្ជូនឥតគិតថ្លែបែបនេះមានជារៀងរាល់ឆ្នាំ ជាពិសេសសម្រាប់បុណ្យជាតិធំៗ។សង្គមស៊ីវិលលើកឡើងថា នេះជា មធ្យោបាយ ដ៏ ល្អ ក្នុងការបញ្ចៀស ការ ដំឡើង ថ្លៃធ្វើដំណើរពី សំណាក់ ម្ចាស់ រថយន្ត ឈ្នួល ។ កាលពីឆ្នាំ ២០២៣ មានប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃ ប្រមាណជិត៥ម៉ឺននាក់ ទៅលេងស្រុកកំណើត ក្នុងនោះ ខ្សែរត់តាមផ្លូវជាតិលេខ៦Aច្រើនជាងគេ គឺមានអ្នកជិះរហូតដល់ជិត២ ម៉ឺននាក់។ នេះមានការរំពឹងទុកថា នឹងមានចំនួនអ្នកដំណើរប្រហាក់ប្រហែលគ្នានេះនៅឆ្នាំ២០២៤នេះ៕ដោយៈទួន សុផល
-
ប្រធានក្លឹបអ្នកកាសែតកម្ពុជា ៖ អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា មានអ្វីប្លែក?

ភ្នំពេញ៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានសរសេរលើបណ្ដាញសង្គមនៅយប់ថ្ងៃទិ០៣ ខែមេសា ឆ្នាំ២០២៤ ថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភា នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ជាតំណែងដែលផ្តល់តួនាទីកាន់តែទូលាយមិនត្រឹមតែជាដើមខ្សែអូសបន្ទាត់នយោបាយ ទៅលើស្ថាប័ននីតិប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែបានប្រឡាយរហូតដល់ស្ថាប័ននីតិប្បញ្ញត្តិដ៏កំពូលមួយទៀត ។ ក្រោយចាកចេញពីកៅអីនយោបាយកំពូលបាន៧ខែ លោកក៏វិលត្រលប់មកវិញ កាន់តំណែងជាប្រធានព្រឹទ្ធសភានៅពេលដែលលោកចូលដល់វ័យចំណាស់៧២ឆ្នាំ «ជាឆ្នាំលេខគូកន្ទុយដូចគ្នា» បន្ទាប់ពីលោកបានក្លាយជានាយករដ្ឋមន្រ្តីកាលពីនៅវ័យ៣២ឆ្នាំ ហើយក៏ជាឆ្នាំគាប់ជួននឹងពេលវេលាបញ្រ្ចាសពី៧២ទៅនឹង២៧ ដែលលោកក្លាយជារដ្ឋមន្ត្រីការបរទេសនៅវ័យ២៧ឆ្នាំ។ បទចម្រៀង «បុរីជូឡុង» បានរៀបរាប់អំពី «ស្នេហ៍វ័យចំណាស់ ចេះថ្នាក់ថ្នមចិត្ត» បានបង្កប់នូវអត្ថន័យបែបមនោសញ្ចេតនាផ្អែមល្ហែមដែលគួរឱ្យទាក់ទាញក្នុងបរិបទស្នេហា ប៉ុន្តែក្នុងបរិបទនយោបាយ ប្រហែលពិបាករកអ្នកនិពន្ធដែលហ៊ានអះអាងថា លោកនឹងផ្អែមល្ហែម ស្រទន់ដូចបទចម្រៀងមួយនេះ ។ ជាប្រធានគណបក្សកាន់អំណាច លោកអាចតែងតាំង ដោះដូរ និងមានឥទ្ធិពលពេញសំណុំទៅលើឥស្សរជននយោបាយគ្រប់រូប សូម្បីតែនាយករដ្ឋមន្ត្រី ដរាបណាឥស្សរជនទាំងនោះមកពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ ជាប្រធានព្រឹទ្ធសភា លោកនឹងក្លាយជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រ អវត្តមានពីប្រទេស។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភា លោកក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជក្រឹត្យនានានៅពេលព្រះមហាក្សត្រអវត្តមាន។ ជាស្វ័យប្រវត្តិ លោកក៏ជាប្រធានក្រុមប្រឹក្សារាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យនៅពេលវេលាណាមួយចូលមកដល់។ ក្រៅពីនោះ…