Category: នយោបាយ

  • វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកិច្ចប្រជុំកំពូលចំនួនពីរ នៅកម្ពុជា ក្នុងឆ្នាំនេះ

    វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកិច្ចប្រជុំកំពូលចំនួនពីរ នៅកម្ពុជា ក្នុងឆ្នាំនេះ

    ភ្នំពេញ៖ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំ កិច្ចប្រជុំកំពូលចំនួនពីរ នៅកម្ពុជា ក្នុងនោះមាន៖ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី ឆ្នាំ២០២៤ ដើម្បីទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោកឲ្យមកវិនិយោគនៅកម្ពុជា ។ នេះបើតាមលោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានជម្រាបជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ លោកប្រធានវិទ្យាស្ថាន បានសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកប្រធានវិទ្យាស្ថាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រហូតដល់ពេលបច្ចុប្បន្ន ហើយលោកមានជំនឿជាក់ថា…

  • សម្ដេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ជួបនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមរយៈវីដេអូ ដើម្បីពិភាក្សាប្ដូរយោបល់ ស្វែងរកដំណោះស្រាយ វិបត្តិ នៅមីយ៉ាន់ ម៉ា

    សម្ដេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ជួបនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមរយៈវីដេអូ ដើម្បីពិភាក្សាប្ដូរយោបល់ ស្វែងរកដំណោះស្រាយ វិបត្តិ នៅមីយ៉ាន់ ម៉ា

    ភ្នំពេញ៖ ខណៈអនុញ្ញាតឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី កម្ពុជា បានបង្ហាញបំណងចង់ជួប នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមរយៈវីដេអូ ដើម្បីពិគ្រោះពិភាក្សាប្ដូរយោបល់ ស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានស្នើសុំអនុសាសន៍របស់សម្ដេចតេជោ ទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា ដោយឯកឧត្តម បានបញ្ជាក់អំពីស្ថានភាពមីយ៉ាន់ម៉ាចុងក្រោយជូន សម្ដេចតេជោ ថា ដោយសារមានក្រុមភេរវករធ្វើការបះបោរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ាបានខិតខំធានាឲ្យមានសន្តិភាព សន្តិសុខនៅក្នុងប្រទេសយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ មីយ៉ាន់ម៉ាក៏ទទួលរងគ្រោះពីការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅផងដែរ។ ឯកឧត្ដម ក៏បានលើកឡើងអំពីការជួយពីខាងក្រៅដល់ក្រុមភេរវករ ក្រុមជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស ដែលធ្វើប្រទេសខាងក្រៅបានដាក់សម្ពាធទៅមីយ៉ាន់ម៉ា ថែមទៀត ធ្វើឱ្យមីយ៉ាន់ម៉ាកាន់តែជួបការលំបាក ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការរៀបចំអនុវត្តគោលការណ៍៥ចំណុច សម្រាប់ការឈានឆ្ពោះទៅរកការបោះឆ្នោត ដោយភាពត្រឹមត្រូវនិងយុត្តិធម៌ ខាងមុខនេះ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន Sunwah Group នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន Sunwah Group នៅវិមានសន្តិភាព

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបជាមួយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ។ ក្រុមហ៊ុន Sunwah Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៧ គ្របដណ្តប់លើផ្នែកចំនួន៨ រួមមាន អាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការបណ្តុះបណ្តាល និង Green Tech និងការថែទាំសុខភាព។ ក្រុមហ៊ុននេះដំណើរការនៅចិនដីគោក ជប៉ុន ម៉ាកាវ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី កាណាដា អឺរ៉ុប អាមេរិក អូស្ត្រាលី និងកម្ពុជាផងដែរ។ នៅកម្ពុជា…

  • សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា នឹងខិតខំប្រើប្រាស់តួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរបន្ថែមទៀត

    សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា នឹងខិតខំប្រើប្រាស់តួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរបន្ថែមទៀត

    ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា និងប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភា កម្ពុជា សង្ឃឹមថា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា នឹងខិតខំប្រើប្រាស់តួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរបន្ថែមទៀត ។ សម្ដេចតេជោ ហ៊ុន សែន បន្តថា ឯកឧត្តម គឺជាអ្នកការទូតទីមួយ ដែល សម្ដេច បានទទួលជួបដំបូង បន្ទាប់ពី សម្ដេចក្លាយជាប្រធានព្រឹទ្ធសភា កម្ពុជា ហើយក៏ក្នុងពេលដែលសម្ដេចជាប្រមុខរដ្ឋស្ដីទីផងដែរ។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានទទួលជួបឯកឧត្តម និងប្រតិភូនាពេលនេះ និងអបអរសាទរចំពោះ សម្ដេចនិងគណបក្សប្រជាជនកម្ពុជា ដែលការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅទទួលបានជោគជ័យ និងជាងនេះទៅទៀតគឺ សម្ដេចតេជោ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភាកម្ពុជា។ ឯកឧត្តម…

  • ឯកឧត្តម ជា វ៉ាន់ដេត ជំរុញដល់អាជ្ញធរមូលដ្ឋានក្នុងខេត្តតាកែវ ត្រូវសហការគ្នា អនុវត្តន៍ឱ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្តិភាព

    ឯកឧត្តម ជា វ៉ាន់ដេត ជំរុញដល់អាជ្ញធរមូលដ្ឋានក្នុងខេត្តតាកែវ ត្រូវសហការគ្នា អនុវត្តន៍ឱ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្តិភាព

    តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានជំរុញ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមអនុវត្តន៍អោយបានម៉ឺងម៉ាត់ និងមិនលើកលែងចំពោះការងរបង្រ្កាបល្បែង ស៊ីសងគ្រប់ប្រភេទ ដែលខុសច្បាប់ រួមជាមួយនិងបញ្ហាគ្រឿងញៀន ក្មេងទំនើង ចោរកម្មផ្សេងៗ ពិសេសគឺគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ដើម្បីបង្កឱ្យ បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គមកាន់តែល្អប្រសើរឡើង។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅសាលាស្រុកត្រាំកក់ ខេត្តតាកែវ ដោយមាន ការ អញ្ជើញ ចូលរួមពី ប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកត្រាំកក់ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្រមាណ ៨០០នាក់។ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ ដែលបានបោះឆ្នោតព្រឹទ្ទសភា ភូមិភាគ៥ ទទួលបានជោគជ័យរហូតដល់ ទៅ៧លើ៧ អាសនៈ ជាកត្តាគាំទ្រដល់បេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភានាពេលថ្មីៗនេះ។…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន Sunwah Group នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន Sunwah Group នៅវិមានសន្តិភាព

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញទទួលជួបជាមួយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ។ ក្រុមហ៊ុន Sunwah Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៧ គ្របដណ្តប់លើផ្នែក ចំ នួន ៨ រួមមាន អាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគ អចលនទ្រព្យ សេវាកម្មហិរញ្ញ វត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការបណ្តុះបណ្តាល និង Green Tech និងការថែទាំសុខភាព។ ក្រុមហ៊ុននេះដំណើរការនៅចិនដីគោក ជប៉ុន ម៉ា កាវ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី…

  • ព្រះរាជសាររបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានដល់ជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ (ថ្ងៃទី០៨ ខែមសា ឆ្នាំ២០២៤)

    ព្រះរាជសាររបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានដល់ជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ (ថ្ងៃទី០៨ ខែមសា ឆ្នាំ២០២៤)
  • ក្រសួងការងារ៖ មន្ត្រីកម្ពុជា ជួយសម្រួលនីតិវិធីឯកសារ ជូនពលរដ្ឋខ្មែរនៅច្រកភាគីថៃ ដើម្បីពន្លឿនការវិលត្រឡប់ ចូលកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំ

    ក្រសួងការងារ៖ មន្ត្រីកម្ពុជា ជួយសម្រួលនីតិវិធីឯកសារ ជូនពលរដ្ឋខ្មែរនៅច្រកភាគីថៃ ដើម្បីពន្លឿនការវិលត្រឡប់ ចូលកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំ

    ភ្នំពេញ៖ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះ បណ្តា ល វិជ្ជាជីវៈ ដែលជាប្រធានក្រុមការងារ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បាន ឱ្យដឹងថា នៅថ្ងៃអាទិត្យទី៧ ខែមេសា មន្ត្រីកម្ពុជាដែលរួមមាន អគ្គកុងស៊ុល មន្ត្រីក្រសួង ការងារ អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ និងអាជ្ញាធរពាក់ព័ន្ធបានចុះជួយ សម្រប សម្រួលផ្នែកឯកសា រ ដល់ពលរដ្ឋខ្មែរនៅច្រកព្រំដែនខាងប្រទេសថៃ ដែលជាទីត្រូវបំពេញ នីតិវិធីមុនពេលបានចាកចេញមកកម្ពុជា ខណៈដែលពលរដ្ឋខ្មែរកាន់តែច្រើនបានសម្រុក ចាកចេញ មកស្រុកកំណើតសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា៖ មន្ត្រីយើង បានចុះទៅជួយសម្រួលឯកសារដល់ បងប្អូនពលករដើម្បីឱ្យគាត់ចេញមកបានលឿន រហ័ស ដោយមិនអស់ថរិកាអ្វីទាំងអស់។ ការដាក់មន្ត្រីសម្របសម្រួលនេះ គឺធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួល ជូនប្រជាពលរដ្ឋខ្មែរ ដែលវិលមកកម្ពុជាវិញដោយឥតគិតថ្លៃតាមការព្រមព្រៀងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃដែលជាកាដូជូនពលរដ្ឋ ទាំងសងខាង សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ទៅតាម គំនិតផ្តួ ចផ្តើមរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា កាលពី…

  • ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង ប្រដាប់អាវុធឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

    ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង ប្រដាប់អាវុធឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

    (ខេត្តបន្ទាយមានជ័យ)៖ ការងារដែលត្រូវធ្វើបន្ត គឺពិនិត្យអង្គភាពទាំងអស់ ក្នុងការជួយ ដោះ ស្រាយបញ្ហាប្រឈមនានា និងចែករំលែកបទពិសោធល្អៗ ដើម្បីសម្រេចគោលដៅ ប្រែក្លាយខេត្តបន្ទាយមានជ័យ ជាខេត្តដែលផ្តល់សេវាសាធារណៈល្អដាច់គេក្នុងប្រទេស។ ដូច្នេះសន្តិសុខ សុវត្ថិភាព និងការពារព្រំដែនក៏ជាការរួមចំណែកមួយសំខាន់ ដើម្បីឈាន ទៅសម្រេចគោលដៅនេះផងដែរ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ខណៈជួបសំណេះសំណាល និង សួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ចំនួន១៩អង្គភាព ក្នុងឱកាសអបអរ សាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ នាសាលាខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម ឌិត ទីណា បានផ្តាំផ្ញើនូវការនឹករឭកពីក្រុមការងារទាំងអស់ ចំពោះបងប្អូន ដែលជាកងកម្លាំងប្រដាប់អាវុធនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលជាការបន្ត ប្រពៃណី សម្រាប់ផ្សារភ្ជាប់រវាងប្រជាជនស៊ីវិល និងកងកម្លាំងយោធា ដែលបង្ហាញ ពីសាមគ្គីភាពរឹងមាំជាមួយគ្នា ដើម្បីសង្គមជាតិ ៕ ប្រភព ៖…

  • ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា ប្រទេសតូចតែអាចធ្វើបានយ៉ាងល្អគួរឱ្យមោទនៈ

    ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា ប្រទេសតូចតែអាចធ្វើបានយ៉ាងល្អគួរឱ្យមោទនៈ

    (ភ្នំពេញ)៖ កម្ពុជាឈរលំដាប់ទី១ ក្នុងតំបន់អាស៊ាន និងទី៣ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ក្នុងតំបន់អាស៊ី ជាមួយកំណើនសេដ្ឋកិច្ច ៦,១% ក្នុងឆ្នាំ២០២៤។ នេះគឺជាចំណាត់ថ្នាក់ស្តីពីកំណើនសេដ្ឋកិច្ចដែលចេញផ្សាយដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដោយយោងលើមូលដ្ឋាននៃការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ លទ្ធផលបែបនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាផ្លែផ្កានៃការដាក់ចេញគោលនយោបាយ ការដឹកនាំនិងចាត់ចែងបានល្អរបស់រាជរដ្ឋាភិបាលដែលជាចន្ទល់នៃកំណើនសេដ្ឋកិច្ចដោយមិនអាចប្រកែកបាន។ គេនៅចាំបានថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាធ្លាប់មានកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរក្នុងរង្វង់ ៧% រយៈពេលរាប់ទសវត្សរ៍។ នេះគឺជាកាលានុវត្តភាពដែលជំរុញឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍយ៉ាងលឿនរហ័ស បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញដោយនយោបាយឈ្នះឈ្នះនាឆ្នាំ១៩៩៨។ កូវីដ-១៩ បានចូលមកបង្អាក់និងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូលយ៉ាងគំហុកដែលគ្មាននរណានឹកស្មានដល់។ កម្ពុជាក៏មិនអាចចៀសផុតពីផលប៉ះពាល់នៃវិបត្តិសុខភាពសាធារណៈដ៏មហន្តរាយនេះដែរ។ ប៉ុន្តែ ក្រោមការចាត់ចែងនិងដឹកនាំដ៏ឆ្លាតវៃរបស់ប្រមុខដឹកនាំដែលពោរពេញដោយបទពិសោធន៍ រាជរដ្ឋាភិបាលបានកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបជាងទំហំនៃមហន្តរាយពិត និងបានអូសទាញប្រទេស និងប្រជាពលរដ្ឋឱ្យចាកចេញពីកូវីដ-១៩ជាបណ្តើរៗបានយ៉ាងឆាប់រហ័សជាងបណ្តាប្រទេសនានាជាច្រើននៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។ ទោះបីជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែននៅតែមានឥទ្ធិពលទៅលើសេដ្ឋកិច្ចពិភពលោកក្តី ក៏រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរយ៉ាងស្វាហាប់ប្រកបដោយថាមពលក្លៀវក្លា និងចក្ខុវិស័យយ៉ាងច្បាស់លាស់។ ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់កម្ពុជាបានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ប្រកបដោយមហិច្ឆតាឆ្ពោះទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ។ ដើម្បីសម្រេចគោលដៅនេះ កម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច ត្រូវបានប្រកាសឱ្យអនុវត្តជាបន្ទាន់ ដោយគ្រប់ចំណុចទាំងអស់សុទ្ធតែជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ។ ទន្ទឹមនឹងនោះ «ការទូតសេដ្ឋកិច្ច»ក៏ជានយោបាយការបរទេសដ៏សំខាន់មួយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដោយផ្តោតទៅលើការទាក់ទាញវិនិយោគនិងទេសចរណ៍។ នយោបាយសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រទេសត្រូវបានអនុវត្តយ៉ាងសកម្ម។…