-
អនុប្រធានក្រុមការងារ៖ មន្ត្រីណាប្រព្រឹត្តខុសឆ្គង សុំឱ្យដកខ្លួនចេញឳ្យផុតពីបទល្មើសនានា

កំពង់ធំ៖ មន្ត្រីណាប្រព្រឹត្តខុសឆ្គង សុំឱ្យដកខ្លួនចេញឳ្យផុតពីបទល្មើសនានាជាបន្ទាន់ ។ជាពិសេស មន្ត្រីណា ដែលឃុបឃិត ឬធ្វើជាមេខ្លោងក្នុងការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ ឬទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុក និងឃុំទាំង៩ របស់ស្រុកសណ្ដាន់ ព្រមទាំងប្រគល់រថយន្តគិលានសង្គ្រោះ ជូនមន្ទីរពេទ្យបង្អែកស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្តម ម៉ៅ សុផាន់ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ អាជ្ញាធរភូមិ ឃុំ ក្នុងស្រុកសណ្ដាន់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិ និងប្រជាជនបានល្អប្រសើរ និងបានក្រើនរំលឹកដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការគ្រប់រូប ត្រូវបន្តខិតខំបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម និងបានគូសបញ្ជាក់ថាស្នាមញញឹមរបស់ប្រជាជន គឺជាសេចក្តីសុខ និងសុភមង្គលរបស់យើងគ្រប់គ្នាៗ ។ ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ សុផាន់ បានព្រមានចំពោះមន្ត្រីណាដែលឃុបឃិត ឬធ្វើជាមេខ្លោងក្នុងការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ ឬទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ឬជាមេខ្លោងជួញដូរ ឬប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ដូច្នេះបើសិនមានមន្ត្រីណាប្រព្រឹត្តខុសឆ្គង សុំឲ្យដកខ្លួនចេញផុតពីបទល្មើសនានាជាបន្ទាន់…
-
ក្រុមការងារគណបក្សចុះមូលដ្ឋានក្នុងស្រុកសណ្ដាន់ ប្ដេជ្ញាទទួលខុសត្រូវលើភារកិច្ច ដែលបក្សបានប្រគល់ជូន

កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំរួមដំណើរដោយឯកឧត្តម សុក រីនណា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស តំណាងឯកឧត្តម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេច បែងចែកក្រុមការងារចុះមូលដ្ឋានឃុំទាំង៩ របស់ស្រុកសណ្ដាន់ ។ ក្នុងឳកាសនេះឯកឧត្តម សុក រីនណា តំណាងឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ បានណែនាំ និងបានប្រគល់ភារកិច្ចមួយចំនួន ជូនដល់ក្រុមការងាររបស់គណបក្សតាមឃុំនីមួយៗ ត្រូវទទួលខុសត្រូវខ្ពស់តាមភារកិច្ច ដែលគណបក្សបានប្រគល់ជូន ។ជាមួយនោះដែរត្រូវបន្តសកម្មភាពចុះមូលដ្ឋានឃុំ.ភូមិនីមួយៗ ដែលខ្លួនទទួលខុសត្រូវ ដើម្បីចិញ្ចឹមចលនា ផ្សារភ្ជាប់ជិតស្និទ្ធជាមួយមហាជន និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំ ភូមិនីមួយៗឲ្យបានទាន់ពេលវេលា។ ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ បានប្ដេជ្ញាចិត្តដាច់ខាតទទួលខុសត្រូវលើភារកិច្ច ដែលគណបក្សបានប្រគល់ជូន និងអនុវត្តន៍ឱ្យទទួលបានជោគជ័យ តាមសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំ ដើម្បីឈានទៅដណ្ដើមយកជ័យជម្នះ ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់តាមលទ្ធិប្រជាធិបតេយ្យនៅពេលខាងមុខ ទៀត ៕ដោយ:ប៊ុន រដ្ឋា
-
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកកិច្ចប្រជុំ លើការពង្រឹង សន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាកិច្ចការអាទិភាព ។ ដូចនេះ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកំលាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់លើការល្បាតត្រួតពិនិត្យអាវុធ ជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានការប្រុងប្រយត្ន័ និងបង្ការគ្រោះអគ្គិភ័យ ជាដើម ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាថ្មី នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ មេសា ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យធ្វើការរួមគ្នាដោយបែងចែកកម្លាំងល្បាតទាំងថ្ងៃទាំងយប់ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយភាព សប្បាយរីករាយឈានទៅដណ្តើមយកជ័យលាភីលើការរៀបចំសង្គ្រាន្តបានល្អ និងមានសណ្តាប់ធ្នាប់ល្អ ។ សូមបញ្ជាក់ថា ៖ ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី និងសង្រ្គាន្តវត្តភ្នំ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងលំអ អំពូលភ្លើងចម្រុះពណ៌ ទង់ជ្វាលា កន្លែងលេងល្បែងប្រជាប្រិយ៍ មានទាញព្រាត់ ចោលឈូង បោះអង្គុញ លាក់កន្សែងជាដើម ។ នេះជាឆ្នាំទី១ អាណត្តិទី៧…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ សម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ។ សារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្រាបថ្វាយបង្គំព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថា នៅក្នុងឱកាសអភិលក្ខិតកាលដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយបំផុតនៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៥កើត ថ្ងៃអាទិត្យ ៦កើត ថ្ងៃចន្ទ ៧កើត និងថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា គ.ស.២០២៤ ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាល កម្ពុជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការទូទាំង ប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ ព្រមទាំងភរិយា ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរ សាទរ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤នេះ បានបង្ហោះសារអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ដែលបាន បញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ និងអំពាវនាវឱ្យបន្តថែរក្សា នូវសុខដុមនីយកម្មជាតិសាសន៍។ បន្ថែមពីនេះ សម្តេចក៏បានអរគុណ បងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែ រក្សាសុខ សន្តិភាព ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល នៅគ្រប់ កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ និងការពារ ថែរក្សាបានយ៉ាងល្អ នូវសុខដុម នីយកម្មជាតិសាសន៍។ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបាន បញ្ចប់នូវ ពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ ថ្ងៃ…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សេវាសាធារណៈ តាមប្រព័ន្ធឌីជីថល

ភ្នំពេញ៖ ការបង្កើតសេវាគាត់ចិត្ត និងផ្តល់ភាពងាយស្រួលនៅក្នុងការទិញលក់ ឬដាក់បញ្ចាំ នឹងចូលរួមកាត់បន្ថយរឿងរាវច្រើនដែលធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុបានជួបប្រទះ ឬដាក់បន្ទុក ។ ជាមួយគ្នានេះ ការបំពេញបែបបទតាមប្រព័ន្ធឌីជីថល ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធលើដីធ្លី ឬអចលនទ្រព្យ អាចបង់ពន្ធ ឬលក់ដីរបស់គាត់ តាមរយៈធនាគារ ដោយមានភាពងាយស្រួល លឿនរហ័ស និងប្រកបដោយទំនុកចិត្ត ។ តាមរយៈការចរចារពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាមួយ ក្រសួងមហាផ្ទៃ ទៅថ្ងៃខាងមុខប្រជាពលរដ្ឋអាចទិញ លក់ដី ឬផ្ទះ កាន់តែងាយស្រួល ដោយមិនបាច់ទៅបញ្ជាក់ពីមេឃុំ ចៅសង្កាត់ ឬច្រកចេញចូលតែមួយដូចមុននោះទេ គឺគ្រាន់តែចុចនៅលើទូរសព្ទ័ដៃជាការស្រេច ដែលសម័យឌីជីថលនេះ បានជួយដោះស្រាយការងារយ៉ាងច្រើន ប្រកដោយប្រសិទ្ធភាព និងមិនមានបញ្ហា ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី…
-
ក្រសួងបរិស្ថាន បញ្ជាក់ថា កំពុងតាមដានជាប់ជាប្រចាំនូវគុណភាពទឹកទន្លេមេគង្គ

ភ្នំពេញ ៖ក្រសួងបរិស្ថានបានបញ្ជាក់ថា បានចាត់មន្ត្រីនៅប្រចាំការតាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង បន្ទាប់ពីឧបទ្ទវហេតុនៃការក្រឡាប់រថយន្តដឹកអាស៊ីតស៊ុលហ្វូរិច នៅប្រទេសឡាវ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារ។ សេចក្តីប្រកាសបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកអាស៊ីតស៊ុលហ្វូរិច (Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយប្រមាណ ១ ៣៧០ គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា-ឡាវ។ ប្រភពដដែលបន្តថា ជាការឆ្លើយតបចំពោះគ្រោះឧបទ្ទវហេតុនេះ ក្រសួងបរិស្ថានបានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ដោយបានចាត់ក្រុមការងារជំនាញចុះទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅតាមតំបន់ ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការ តាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង។ ក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ នឹងករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹក ទន្លេមេគង្គជាបន្តទៀត។នេះជាការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន៕ដោយៈគ្រី សម្បត្តិ
-
មេដឹកនាំចិន-អាល្លឺម៉ង់នឹងជួបគ្នានៅចុងសប្តាហ៍នេះ

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ ដោយលោកគ្រោងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Hebestreit នៅថ្ងៃចន្ទនេះថ្លែងថា ក្រៅពីបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឆុងឈីង និងទីក្រុងសៀងហៃ។ លោក សូលស៍ នឹងត្រូវអមដំណើរដោយគណៈប្រតិភូធុរកិច្ច រួមទាំងរដ្ឋមន្ត្រីកសិកម្ម លោក Cem Özdemir រដ្ឋមន្ត្រីដឹកជញ្ជូនអាល្លឺម៉ង់ លោក Volker Wissing និងរដ្ឋមន្ត្រីបរិស្ថានអាល្លឺម៉ង់ លោកស្រី Steffi Lemke។ នៅរដ្ឋធានីប៉េកាំង លោក សូលស៍ នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង។ នាឱកាសនោះដែរ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចិន-អាល្លឺម៉ង់ផងដែរ។ សារព័ត៌មាន AFP…
-
កម្ពុជា ជាប្រទេសរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដែលប្រទេសធំៗ គឺជាអ្នកបង្កឡើង

(ខេត្តសៀមរាប)៖ ប្រទេសកម្ពុជាជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ មិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ហើយប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះគឺជាប្រទេសធំៗដែលមានឧស្សាហកម្មជឿនលឿន ។ គួរបញ្ជាក់ថា ការថ្លែងបែបនេះធ្វើឡើងពីសំណាក់ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងបទសំភាសន៍ជាបណ្តាញសារព័ត៌មានក្រោយបញ្ចប់នៃសិក្ខាសាលាបញ្រ្ជាបចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុទៅកាន់យុវជន និងអ្នកជំនាញសារព័ត៌មានក្នុងស្រុក»នាខេត្តសៀមរាប ក្នុងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា ៖ តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះដែរអ្វីដែលអាចជួយកសិករបានគឺយើងធ្វើយ៉ាងណាឱ្យពួកគាត់មានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុព្រោះការប្រែប្រួលអាកាសធាតុនេះមានជាដ៏រាបមិនមានការប្រួលប្រួលនោះទេ ។ អញ្ចឹងហើយការងារសំខាន់ដែលយើងធ្វើនោះគឺត្រូវធ្វើយ៉ាងណាឱ្យកសិករចេះបន្សាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុតាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ការចេះបង្កើតអេកូទេសចរណ៍ឬយើងហៅថាគោលដៅលំហែកម្សាន្តដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទាញចំណូលមិនរំខានដល់ព្រៃឈើទេ ។ ឯកឧត្តម បានថ្លែងថា ៖ ដើម្បីថែរក្សាព្រៃឈើបានគង់វង្សយើងចាំបាច់ត្រូវឱ្យប្រជាសហគមន៍សហការជាមួយមន្រ្តីឧទ្យានុរក្សដោយក្នុងនេះធ្វើយ៉ាងណាល្បាត និងអភិរក្សព្រៃឈើឱ្យខានតែបាន ។ ដោយឡែកដើម្បីសម្រេចឱ្យបាននៃទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ទៅលើការដាំដុះព្រៃឈើ ក្នុងឆ្នាំ២០៥០ ឲ្យបានគម្របព្រៃឈើ៦០ភាគរយ និងដើម្បីឲ្យក្លាយទៅជាប្រទេស ដែលមានអព្យាក្រឹតកាបូននោះត្រូវបានត្រូវបានឯកឧត្តម ជួប ប៉ារីស៍ បញ្ជាក់ថាក្រសួងបរិស្ថានបានដាក់ចេញនូវមុំចំនួន ៣ គឺទី១ត្រូវដាំដើមឈើឡើងវិញ ទី២ ត្រូវការពារព្រៃឈើ ដែលយើងមានឱ្យគង់វង្ស និងទី៣ ជួយដល់សហគមន៍ ឲ្យពួកគាត់មានជីវភាពល្អប្រសើរ និងឲ្យពួកគាត់បានស្វែង យល់ពីអត្ថប្រយោជន៍ នៃព្រៃឈើ ដើម្បីកុំឲ្យរំខានឬកាប់ព្រៃឈើនោះទេ ។…
-
ឯកឧត្តម ជួប បារីស៍ ៖ ការប្រែប្រួលអាកាសធាតុមិនមែន មកពីការកាប់ព្រៃឈើប៉ុណ្ណោះទេ ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការដុតផូស៊ីលចេញពីប្រទេសឧស្សាហកម្មធំៗ

(សៀមរាប)៖ ឯកឧត្តម ជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ មិនមែនបណ្ដាលមកពីការកាប់ព្រៃឈើប៉ុណ្ណោះទេ គឺដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយសាយភាយ ទៅលើភពផែនដី ព្រមទាំងការដុតផូស៊ីលចេញពីប្រទេសឧស្សាហកម្មធំៗ ។ នេះជាការលើកឡើងក្នុងសិក្ខាសាលាបញ្រ្ជាបចំណេះដឹង ស្តីពី ការប្រែប្រួលអាកាសធាតុទៅកាន់យុវជន និងអ្នកជំនាញសារព័ត៌មានក្នុងស្រុក នាព្រឹកថ្ងៃទី០៩ ខែមេសា នៅសាលាខេត្តសៀមរាប ។ ឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានឲ្យដឹងថា ដើម្បីចូលរួមចំណែក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល។ ជាក់ស្តែងសិក្ខាសាលាថ្ងៃនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបញ្ជ្រាបចំណេះដឹងដល់យុវជនដែលជាសសរទ្រូងប្រទេស ដើម្បីបង្កើនការរយល់ដឹងដល់យុវជន និងអ្នកសារព័ត៌មានក្នុងស្រុកពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ឯកឧត្តម ជួប បារីស៍ មានប្រសាសន៍បន្ថែមថា ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ធនធានធម្មជាតិដ៏សំខាន់ ដែលអាចជួយទប់ស្កាត់ នៃការហូរច្រោះ ធ្វើឲ្យដីល្អ…