-
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបចំពោះការផ្សាយ មួលបង្កាច់ពីគម្រោងព្រែកជីកហ្វូណន តេជោ នឹងសម្រួលដល់វត្តមានកងទ័ពចិន នៅមូលដ្ឋានទ័ពជើងទឹករាម

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការឆ្លើយតប ៦ចំណុច បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ ។ សម្ដេចតេជោ បានលើកឡើងថា ថ្ងៃនេះ ខ្ញុំចង់ដាស់តឿន ដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើចំណុចមួយចំនួន ដូចខាងក្រោម៖ ១. តើកម្ពុជា ត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? ២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាង ប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អ លើគ្រប់វិស័យ។ ៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ៤. តើកម្ពុជា ឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញ របស់ខ្លួនឬ?…
-
សម្តេច ម៉ែន សំអន ដឹកនាំគណ:ប្រតិភូ អញ្ជើញបំពេញទស្សន:កិច្ច និងចូលរួមក្នុងកិច្ចប្រជុំរណសិរ្សបីប្រទេសនៅ ប្រទេសឡាវ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក្រុមប្រឹក្សាជាតិរណសិរ្សជាតិ សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញ ដឹកនាំគណ:ប្រតិភូ អញ្ជើញ បំពេញ ទស្សន:កិច្ចជាផ្លូវការ និងចូលរួមក្នុងកិច្ចប្រជុំរណសិរ្សបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ដំណើរបំពេញទស្សន:កិច្ចនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន (SINLAVONG KHOUTPHAYTHOUNE) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចាប់ពីថ្ងៃទី០៩-១១ ខែមេសា ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងជួបពិភាក្សាការងារជាមួយ៖ ១.ឯកឧត្តម ថោងលូន ស៊ីសូលីត (THONGLOUN SISOULITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងផែនការ មានតួនាទីសំខាន់ ក្នុងការសម្រប សម្រួល ការរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការវិនិយោគសាធារណៈ

(ភ្នំពេញ)៖ ក្រសួងផែនការ មានតួនាទីជាសេនាធិការដ្ឋានដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការវិនិយោគសាធារណៈ ។ នេះជាប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ថ្លែង ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើក ទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងផែនការ មានតួនាទីជាសេនាធិការដ្ឋានដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការវិនិយោគសាធារណៈ មានជាអាទិ៍ ១. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ សម្រាប់ អនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, គោលដៅ និងអនុសញ្ញាសកលនានា ដែលកម្ពុជាបានផ្តល់សច្ចាប័ន ។ ២. កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ក៏ជា ឧបករណ៍សម្រាប់អនុវត្តគោលនយោបាយអាទិភាពជាតិ ដែលមានចែងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងជា ធាតុចូលសម្រាប់ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ក្របខ័ណ្ឌថវិការយៈពេលមធ្យម និងជាច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ។…
-
ប្រធានវិទ្យាស្ថាន KSI គ្រោងនាំសហគ្រិន និងវិនិយោគិនជាច្រើនមកកម្ពុជា ដែលផ្ដោតលើ វិស័យហិរញ្ញវត្ថុ, កសិកម្ម និង ថាមពល កកើតពីជីវម៉ាស

(ភ្នំពេញ)៖ ខណៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក គ្រោងនឹងនាំសហគ្រិន អ្នកវិនិយោគជាច្រើន មកកម្ពុជា ដែលផ្ដោតទៅលើវិស័យហិរញ្ញវត្ថុ, កសិកម្ម និងវិស័យថាមពលដែលកកើតពីជីវម៉ាស ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក តាន់ ស្រ៊ី មីឆែល យ៉េវ ដែលកន្លងមក វិទ្យាស្ថាន KSI តែងតែគាំទ្រកម្ពុជា ពិសេសក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះដឹកនាំអាស៊ានឆ្នាំ២០២២ ហើយក៏អរគុណចំពោះវិទ្យាស្ថានដែលបានផ្ដល់ពានរង្វាន់មួយជីវិតដល់សម្ដេច ជាថ្នាក់ដឹកនាំឆ្នើមនៅក្នុងអាស៊ាន ដែលបានកាន់ញរញ៊ួអាស៊ានរហូតដល់ទៅ ៣ដង ។ សម្ដេច ក៏បានសម្ដែងការរីករាយដោយបានធ្វើការជាមួយគ្នាក្នុងរយៈពេលជាងដប់ឆ្នាំនេះ ដែលលោក…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តគ្រួសារណា មានជីវភាពល្អប្រសើរ យកកូនឱ្យបានច្រើន

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តលើកទឹកចិត្តគ្រួសារណាមានជីវភាពល្អប្រសើរ យកកូនឱ្យបានច្រើន ដើម្បីទប់ស្កាត់កង្វះកម្លាំងពលកម្មមនុស្សពេញវ័យ នៅក្នុងប្រទេស ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើក ទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យោងតាមរបាយការណ៍ និងការព្យាករណ៍តាមរយៈក្រសួងផែនការ បានឱ្យដឹងថា ទៅថ្ងៃខាងមុខ អាត្រាប្រជាជនវ័យជំទង់ ទាបជាងវ័យជរា ឬមនុស្សចាស់ ដែលកត្តានេះ អាចនឹងធ្វើឱ្យកម្ពុជា ជួបផលប៉ះពាល់ដល់អាត្រាកង្វះខាតធនធានកម្លាំងពលកម្ម មនុស្សពេញវ័យ។ សម្តេចនាយករដ្ឋមន្រ្ដី សូមលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីចៀសវាង និងទប់ស្កាត់កង្វះកម្លាំងពលកម្មមនុស្សពេញវ័យនៅក្នុងប្រទេស ។ សម្តេចធិបតី បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០៥០ ហើយចាប់ផ្តើមជាបណ្តើរៗយើងឃើញថា មានការថយចុះ អីចឹងជាថ្មីម្តងទៀត ទោះបីជាការព្យាករណ៍ ផ្អែកទៅលើទិន្ន័យនៃការជំរឿននេះ គិតថា យើងមិនទាន់មានជាបញ្ហាចោទ…
-
អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ជំរុញឱ្យមន្ត្រីមូលដ្ឋានទាំងអស់ បន្តរួមគ្នា អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យ មានប្រសិទ្ធិភាព

(ភ្នំពេញ)៖ សូមកោតសរសើរដល់ មន្ត្រីគ្រប់ការិយាល័យទាំងអស់ បានបំពេញការងារ ប្រ កប ទៅដោយភាពទទួលខុសត្រូវ ជាពិសេសលើការផ្ដល់សេវាសាធារណៈ ជូនប្រជាពល រដ្ឋ គ្រប់សេវាទាំងអស់ មិនថាតែ សេវា ច្រកចេញចូលតែមួយ ឬក៍សេវ៉ាសន្តិសុខនោះទេ លទ្ធផលដែលទទួលបានមកនេះគឺបង្ហាញពីការសាមគ្គីគ្នាក្នុងការអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវតាមតួនាទី និងជំនាញរៀងៗខ្លួន ។ នេះជាការថ្លែងបញ្ជាក់របស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កាលពី ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅគ្រាដែលលោកអភិបាលជួបសំណេះសំណាល ជាមួយ មន្ត្រី សាលា ខ ណ្ឌជាង ១០០នាក់ មកពីគ្រប់ការិយាល័យចំណុះអោយ រដ្ឋបាលខណ្ឌ ច្បារអំ ពៅ ។ ក្រៅពីការកោតសរសើរដល់មន្ត្រីជំនាញគ្រប់ការិយាល័យដែលអនុវត្តភារកិច្ចប្រកបដោយភាពទទួលខុសត្រូវរួចមក លោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយមន្ត្រីជំនាញគ្រប់ ការិយាល័យទាំងអស់សូមបន្តពង្រឹងនូវស្មារតីទទួលខុសត្រូវទៅតាមជុំនាញ តាមតួនាទី ភារកិច្ច សហការគ្នាធ្វើការងារជាក្រុមកុំអត្តនោម័តដោយខ្លួនឯង ។ គ្រប់ការិយាល័យ ទាំង អស់សូមពង្រឹងការគ្រប់គ្រងបញ្ជីរវត្តមានរបស់មន្ត្រីជាប្រចាំ ។ ចំពោះការងារ សន្តិសុខ សូម យកចិត្តទុកដាក់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងផែនការ ត្រូវធ្វើទិន្នន័យឱ្យបានច្បាស់លាស់

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់ក្រសួងផែនការ ត្រូវធ្វើ ទិន្ន ន័យ ឱ្យបានច្បាស់លាស់ ព្រោះទិន្នន័យជាផ្លូវរៀបចំផែនការបានត្រឹមត្រូវ និងជួយឱ្យរាជ រដ្ឋាភិបាលរៀបចំគោលនយោបាយបានស៊ីជម្រៅ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីបិទ សន្និបាត បូកសរុបការងារ ឆ្នាំ២០២៣ និងលើក ទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួ ងផែនការ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទិន្នន័យត្រឹមត្រូវ ធ្វើឲ្យការដាក់ផែនការបានល្អ និងជួយឲ្យរាជរដ្ឋាភិបាលរៀបចំគោលនយោបាយបានស៊ីជម្រៅ ដូច្នេះទិន្នន័យនេះ គឺមាន សារសំខាន់ខ្លាំងណាស់ ហើយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទិន្នន័យនេះ ។ សម្ដេចធិបតី បានធ្វើការណែនាំដល់ក្រសួងផែនការ ត្រូវធ្វើទិន្នន័យឲ្យបានច្បាស់ លាស់ បំផុត បើមិនមានទិន្នន័យត្រឹមត្រូវ ការងារនឹងមានភាពក្រឡាប់ចាក់ ហើយការរៀបចំ ផែន ការអ្វី មួយ ក៏មិនអាចទៅរួចនោះដែរ ដូច្នេះដើម្បីឱ្យក្លាយទៅជាស្តង់ជាតិរួមមួយដ៏ល្អ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា បន្តមានបន្ទុកសេដ្ឋកិច្ចស្រាល

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា បន្តមានបន្ទុក សេដ្ឋ កិច្ចស្រាល តាមរយៈផលធៀប ក្នុងបន្ទុកសេដ្ឋកិច្ចមានចំនួន ៤៨នាក់ ក្នុងចំណោម កម្លាំង ពលកម្ម ១០០នាក់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បាន ថ្លែង ដូច្នេះនៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើក ទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក់ព័ន្ធនឹង គោលនយោបាយជាតិប្រជាជន ខ្ញុំតែង បានលើកជាហូរហែ នៅក្នុងវេទិកានានា ពាក់ព័ន្ធនឹងការកើនឡើង នៃចំនួន មនុស្ស វ័យចាស់កម្ពុជា នៅក្រោយឆ្នាំ២០៥០ ។ នៅពេលនេះ ខ្ញុំសូមធ្វើការគូសបញ្ជាក់ឡើងវិញថា ការចំណោលប្រជាជនតាមសេណារីយ៉ូ សមស្របដោយ ផ្អែកតាមលទ្ធផលជំរឿនទូទៅ នៃប្រជាជនឆ្នាំ២០១៩…
-
រដ្ឋមន្ត្រីក្រសួងផែនការ ៖ ឆ្នាំ២០២៣ កន្លងទៅ ក្រសួងសម្រេចបានការងារ ជាច្រើន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ឆ្នាំ២០២៣កន្លងទៅ ក្រសួង សម្រេច បានការងារ ជាច្រើន ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ថន និងមន្ត្រី គ្រប់លំ ដាប់ថ្នាក់ របស់ក្រសួង។ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួង ផែនការ បានថ្លែង ដូច្នេះនៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើក ទិសដៅ ការ ងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។ ក្រសួងផែនការ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ សម្របសម្រួល និង គ្រប់គ្រងការងារវិស័យផែនការ ស្ថិតិ និងប្រជាជន និងអភិវឌ្ឍន៍ ដើម្បីការអភិវឌ្ឍ សង្គម -សេដ្ឋ កិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្រសួងផែនការមានភារកិច្ចដឹកនាំ…
-
ក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវចូលរួមផ្សាយសារអប់រំបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ក្នុងឱកាស ពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ ក្រសួងព័ត៍មាន បានចេញសេចក្តីជូនដំណឹងអោយ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវចូលរួមផ្សាយសារអប់រំបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងដែល ទូសទស្សន៍អប្សារា ទទួលបាន នាយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងដដែលបានអោយដឹងថា សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា នៅក្នុងឱកាសពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មន្ត្រីរាជការ កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប បានឈប់សម្រាកពីការងារ ដើម្បីទទួលអំណរស្វាគមន៍ចំពោះ ការចូលមកដល់នៃឆ្នាំថ្មី និងបានធ្វើដំណើរទៅតាមបណ្តារាជធានី ខេត្ត ជួបជុំគ្រួសារ ញាតិមិត្ត បងប្អូន និង ទៅកាន់ទីវត្តអារាម ដើម្បីធ្វើបុណ្យឧទ្ទិសកុសល លេងកម្សាន្តល្បែងប្រជាប្រិយប្រពៃណីជាតិ ក៏ដូចជាធ្វើ ដំណើរកម្សាន្ត…