Category: នយោបាយ

  • រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

    (ភ្នំពេញ)៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។ កិច្ចប្រជុំលើកទី៥នេះ រៀបចំទ្បេីងក្នុងគោលបំណងដេីម្បីពិនិត្យ និងពិភាក្សាលេីរបៀបវារៈចំនួន ២ ហើយជាលទ្ធផល ៖ ទី១- សម្រេចផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. តាមការស្នេីសុំរបស់មន្ត្រី សម្រុះសម្រួល ដោះស្រាយ វិវាទ ចំនួន ៨៧ រូប ក្នុងនោះស្រ្តី ១៧រូប។ ទី២- អនុម័តជាគោលការណ៍លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការ សម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ។ ទន្ទឹមគ្នានេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អង្គប្រជុំ ក៏បានណែនាំអំពីការងារ មួយចំនួនដែលត្រូវអនុវត្តបន្ត រួមមាន៖…

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីគោលដៅអាទិភាពចំនួនពីរ របស់ព្រឹទ្ធសភា នីតិកាលទី៥

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីគោលដៅអាទិភាពចំនួនពីរ របស់ព្រឹទ្ធសភា នីតិកាលទី៥

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីគោលដៅអាទិភាពចំនួនពីរ របស់សម្តេចក្នុងតំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ គឺការលើកតម្កើងការទូតសភា និងគណនេយ្យភាពចំពោះអង្គបោះឆ្នោត ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម វឿង ឌិញវ៉េ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃសុក្រទី៥ ខែមេសា ឆ្នាំ២០២៤ តាមប្រព័ន្ធវីដេអូ ។ ក្នុងជំនួបនេះ ឯកឧត្តម វឿង ឌិញវ៉េ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ព្រមទាំងបានអបអរសាទរនិងកោតសរសើរ សម្តេចតេជោ ដែលត្រូវបាន កិច្ចប្រជុំដំបូងនៃព្រឹទ្ធសភា បោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដែលជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតរបស់សម្តេច។ ឯកឧត្តមប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការនាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់កម្ពុជាក្នុងវេទិកាតំបន់ និងអន្តរជាតិ។ឯកឧត្តមប្រធានរដ្ឋសភាជឿជាក់ថា កម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីថែមទៀត…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ ផ្ញើក្តីអាណិតស្រឡាញ់ និងផ្តល់ការអប់រំផ្លូវចិត្តដល់ស្ត្រី នៅមណ្ឌលអប់រំកែប្រែទី២

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ ផ្ញើក្តីអាណិតស្រឡាញ់ និងផ្តល់ការអប់រំផ្លូវចិត្តដល់ស្ត្រី នៅមណ្ឌលអប់រំកែប្រែទី២

    ភ្នំពេញ៖​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ឆាប់ៗនៅថ្ងៃសុក្រទី៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះជួបសំណេះសំណាល និងនាំនូវការសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ រួមជាមួយអំណោយមនុស្សធម៌មួយចំនួនចែកជូនដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជន និងស្ត្រីអាយុ ៦០ឆ្នាំឡើងចំនួន ៩៧នាក់ នៅមណ្ឌលអប់រំកែប្រែទី២ ដែលស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឳកាសនេះលោកជំទាវ អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខនាថ្ងៃនេះ គឺជាការអនុវត្តនូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនាមជាអ្នកម្តាយមួយរូប ដែលផ្តោតលើការសង្គ្រោះផ្លូវចិត្តរបស់បងប្អូនក្មួយៗទាំងអស់ ជាពិសេសស្ត្រី និងកុមារ ដែលជាមុខសញ្ញាអាទិភាព សមស្របទៅនឹងគោរមងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏មានកម្មវិធីស្តារទំនាក់ទំនងគ្រួសារ ដែលបាននិងកំពុងធ្វើការជាមួយមណ្ឌលអប់រំកែប្រែ ដើម្បីបញ្ជូនសារលិខិតឆ្លើយឆ្លងរវាងអ្នកជាប់ឃុំ ជាមួយសាច់ញាតិគ្រួសារផងដែរ។លោកជំទាវបន្តថា…

  • លទ្ធផលសម័យប្រជុំលើកទី១ព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤

    លទ្ធផលសម័យប្រជុំលើកទី១ព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ អគ្គលេខាធីការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល សម័យប្រជុំលើកទី១ព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា ដោយមានរបៀបវារៈដូចខាងក្រោម ៖ ១-ការអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ។ ២-ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា ។ សូមជូនលទ្ធផល សម័យប្រជុំលើកទី១ព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ៖ ដោយ ៖ វណ្ណលុក

  • ព្រះមហាក្សត្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ

    ព្រះមហាក្សត្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសពព្រះរាជហឫទ័យ ស្ដេចយាងបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៥-៩ ខែមេសា ឆ្នាំ២០២៤ ។ ព្រះអង្គ បានយាងចាកចេញពីមាតុប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។ យោងព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ មេសា បានឱ្យដឹងថា ព្រះករុណាព្រះមហាក្សត្រ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី…

  • ឯកឧត្តម ប្រាជ្ញ ចន្ទ ផ្ញើសារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    ឯកឧត្តម ប្រាជ្ញ ចន្ទ ផ្ញើសារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    (ភ្នំពេញ)៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរប្រកបដោយ មនោសញ្ចេតនាសោមនស្សរីករាយក្រៃលេង ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតគាំទ្រជាឯកច្ឆន្តជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៕ ប្រភព ៖ គ ជ ប

  • ឯកឧត្តម ប្រាជ្ញ ចន្ទ ផ្ញើសារលិខិតអបអរសាទរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    ឯកឧត្តម ប្រាជ្ញ ចន្ទ ផ្ញើសារលិខិតអបអរសាទរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    (ភ្នំពេញ)៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយក្រៃលែង និង សូមគោរពជូននូវសព្ទសារធុការពរចំពោះ សម្តេចវិបុលសេនាភក្តី ក្នុងឱកាសដែល សម្តេច ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣២៤/២៨៩ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ៕ ប្រភព ៖ គ ជ ប

  • កម្ពុជា ប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីនដេីម្បីរំលឹកពីកាតព្វកិច្ចរួម និងការប្តេជ្ញាចិត្តជាសកល

    កម្ពុជា ប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីនដេីម្បីរំលឹកពីកាតព្វកិច្ចរួម និងការប្តេជ្ញាចិត្តជាសកល

    សៀមរាប៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ឆ្នាំ២០២៤ ។ពិធីបានប្រារព្ធកាលពីថ្ងៃព្រហស្បតិ៍ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត។ ទិវាអន្តរជាតិយល់ដឹងអំពីមីន ឆ្នាំនេះក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មកលើប្រជាជនស្លូតត្រង់នៅទូទាំងពិភពលោក។ ពិធីនេះ មានការចូលរួមផ្តល់នូវចំណាប់អារម្មណ៍ពីឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា តំណាងស្ថានទូតចិន ស្ថានទូតជប៉ុន ស្ថានទូតហ្វីលីពីន ស្ថានទូតអាមេរិក ស្ថានទូតបារាំង ទីភ្នាក់ងារស្វីសសម្រាប់ការអភវិឌ្ឍន៍ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងតំណាងសមាគម TAFTAC  ផងដែរ។ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា គ្រាប់មីន នៅតែបន្តគំរាមកំហែងដល់អាយុជីវិត រារាំងការអភិវឌ្ឍន៍ និងរំខានដល់សន្តិភាព ព្រមទាំងជារបាំងដល់ការរីកចម្រើននៃសហគមន៍ និងការរស់ឡើងវិញនៃប្រជាជាតិ ហើយការប្រារព្ធទិវាអន្តរជាតិនេះ គឺជាការរំលឹកពីកាតព្វកិច្ចរួម…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់ QR Code ទប់ស្កាត់ការក្លែងក្លាយ នឹងត្រូវផ្តល់ជូនគ្រប់អ្នកសារព័ត៌មានទាំងអស់

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់ QR Code ទប់ស្កាត់ការក្លែងក្លាយ នឹងត្រូវផ្តល់ជូនគ្រប់អ្នកសារព័ត៌មានទាំងអស់

    ភ្នំពេញ៖ ខណៈចុះពិនិត្យការផ្តល់សេវាសាធារណៈ នៅច្រកចេញចូលតែមួយ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ដើម្បីគ្រប់គ្រងចំនួនអ្នកសារព័ត៌មាននៅកម្ពុជា ឱ្យបានច្បាស់លាស់ ក្រសួងបានចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីប្រកបគុណភាពខ្ពស់ ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន ។ ឯកឧត្តមបានថ្លែងថាក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក សូមអញ្ជើញមកទទួលយកនៅច្រកចេញចូលតែមួយរបស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ចំពោះអង្គភាពសារព័ត៌មានដែលបន្តចេញបណ្ណសម្គាល់ខ្លួនជូនអ្នកកាសែតខ្លួនអាចបន្តធ្វើបាន ប៉ុន្តែស្នើសុំឱ្យស្នើសុំយក QR Code ពីអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ដើម្បីបំពាក់លើបណ្ណដែលខ្លួនចេញ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន ដាក់ពាក្យស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណចេញដោយក្រសួងដើម្បីទទួលបានភាពស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណចំពោះសមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបាន ផ្តល់នូវការសហការល្អ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថានៅកម្ពុជាអង្គភាពសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើបមានជាង ២០០០…

  • ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ កម្ពុជា បន្តគោលនយោបាយចាស់ រក្សាមិត្តភាព ភាព ជា អ្នកជិតខាងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅ

    ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ កម្ពុជា បន្តគោលនយោបាយចាស់ រក្សាមិត្តភាព ភាព ជា អ្នកជិតខាងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគោលនយោបាយចាស់ដដែលគឺ រក្សាមិត្តភាព ភាពជាអ្នកជិតខាងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅ ។ វិនិយោគិនវៀតណាម គឺជាអ្នកវិនិយោគដែលគួរទុកឱ្យចិត្ត ហើយការវិនិយោគកន្លងមកបានផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងវៀតណាម ជាពិសេសផ្ដល់ការងារ និងប្រាក់ចំណូលជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខណៈទទួលជួបសំដែងការគួរសមជាមួយតំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ តំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ជម្រាបថា្នក់ដឹកនាំក្រសួងអំពីសាវតា ទិសដៅ និងសកម្មភាពការងារ និងដំណើរការប្រព្រឹត្តទៅរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម និងបានថ្លែងអំណរគុណដល់ក្រសួងរៀបចំដែនដី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគវៀតណាម ក្នុងការមកវិនិយោគនៅកម្ពុជា ។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងអំពីភាពខុសគ្នានៃគោលនយោបាយសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកាលពីអតីតកាល និងបច្ចុប្បន្ន ដែលកាលពីមុនយើងផ្ដោតទៅលើតែទឹក ភ្លើង ផ្លូវ ប៉ុន្តែបច្ចុប្បន្នយើងរួមបញ្ចូលការនាំចេញនៅនឹងកន្លែង និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី ហើយកម្ពុជាបាននិងកំពុងរៀបចំការអភិវឌ្ឍសម្បទានដីសង្គមកិច្ចឱ្យក្លាយទៅជាបុរីជនបទ ដែលមានសាលារៀន មន្ទីរពេទ្យ មានការដាំដុះដំណាំ និងចិញ្ចឹមសត្វជាដើម។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នឹងផ្ដោតទៅលើការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី…