Category: នយោបាយ

  • រាជរដ្ឋាភិបាល មិនដេកមើលការលំបាករបស់ពលរដ្ឋនោះទេ ពោល គឺកំពុងជួយដោះស្រាយបញ្ហារវាងម្ចាស់បុរី និងអតិថិជនជាបន្តបន្ទាប់

    រាជរដ្ឋាភិបាល មិនដេកមើលការលំបាករបស់ពលរដ្ឋនោះទេ ពោល គឺកំពុងជួយដោះស្រាយបញ្ហារវាងម្ចាស់បុរី និងអតិថិជនជាបន្តបន្ទាប់

    (តាកែវ)៖ រាជរដ្ឋាភិបាល មិនបានដេកមើលការលំបាក របស់ពលរដ្ឋនោះទេ ពោល គឺកំពុងជួយដោះស្រាយ បញ្ហារវាងម្ចាស់បុរី និងអតិថិជនជាបន្តបន្ទាប់ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ គិរីសួគ៌ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ សម្ដេចធិបតី បានថ្លែងថា ជាការពិតណាស់ បញ្ហាផ្ទះបុរី មានបញ្ហាគាំងដោយសារបញ្ហាកូវីដ តែរាជរដ្ឋាភិបាល ក៏កំពុងខិតខំដោះស្រាយជាបន្តបន្ទាប់ ជាលំដាប់លំដោយ គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ ។ យើងមិនអាចយករូបមន្ត សម្លាប់មេមាន់នោះទេ យើងត្រូវធ្វើយ៉ាងម៉េច ឱ្យមេមាន់នៅរស់ ដើម្បីមានពងមាន់ សម្រាប់បង្កើនចំនួនមេមាន់ ឬយកពងមាន់ខ្លះ មកធ្វើម្ហូបអាហារជាដើម ។ សម្ដេច ថា រាជរដ្ឋាភិបាល មិនបានដេកមើលការលំបាករបស់ ប្រជាជននោះទេ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានឯកឧត្តម…

  • មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ៖ គុណភាពទឹកពុំមានអ្វីប្រប្រួលទេគឺស្ថិតនៅក្នុងសភាពប្រក្រតីក្រោយឧបទ្ទវហេតុក្រឡាប់ រថយន្តដឹកសារធាតុអាស៊ីស៊ុលហ្វូរិច ៣០តោន នៅឡាវ

    មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ៖ គុណភាពទឹកពុំមានអ្វីប្រប្រួលទេគឺស្ថិតនៅក្នុងសភាពប្រក្រតីក្រោយឧបទ្ទវហេតុក្រឡាប់ រថយន្តដឹកសារធាតុអាស៊ីស៊ុលហ្វូរិច ៣០តោន នៅឡាវ

    (ភ្នំពេញ) ៖ មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថាក្រុមការងារជំនាញនៃក្រសួងបរិស្ថានបានបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានគុណភាពទឹក បន្ទាប់ពីកើតឧបទ្ទេវហេតុរថយន្តមួយគ្រឿងធ្វើឱ្យកំពប់សារជាតិអាស៊ីស៊ុលហ្វូរិច(Sulfuric Acid) ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ប្រទេសឡាវ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គរួចមក ។ ក្នុងនេះក្រុមមន្រ្តីជំនាញបានចុះយកសំណាកជាប្រចាំថ្ងៃ។ដោយឡែកកាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤កន្លងទៅក្រុមមន្រ្តីជំនាញបានចុះយកសំណាក់ចំនួន៣កន្លែងផ្សេងគ្នាក្នុងនោះលទ្ធផលបានបង្ហាញថាគុណភាពទឹកពុំមានអ្វីប្រប្រួលទេពោលគឺស្ថិតនៅក្នុងសភាពប្រក្រតីធម្មតា។ បញ្ជាក់ប្រាប់ AMSនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៤នេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វែ អាទិត្យា ឱ្យដឹងថា សម្រាប់ទីតាំងដែលក្រុមមន្រ្តីជំនាញបានចុះពិនិត្យមានដូចជា៖១/ចំណុចកោះហាន ទឹកមានសភាពធម្មតា pH= 8.18, DO=8.52 mg/L, TDS=0.384 g/L២/ចំណុចជ្រោយ ទឹក មានសភាពធម្មតា pH=8.38 , DO=6.53 mg/L, TDS= 0.392 g/L៣/ចុំណុចក្បែរស្ថានីតាមដានគុណភាពទឹក ខេត្តស្ទឹងត្រែង របស់ក្រសួងបរិស្ថាន (ស្ថឹតនៅគល់ស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រែង) ទឹក មានសភាពធម្នតា pH=8.36 , DO= 7.83…

  • នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាខ្លាំង

    នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាខ្លាំង

    (តាកែវ)៖ ព្រែកជីកហ្វូណនតេជោ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាខ្លាំង កម្ពុជាគ្មានហេតុផលណាឲ្យមានកងទ័ពបរទេសនៅលើទឹកដីខ្លួនឯងខុសពីរដ្ឋធម្មនុញ្ញនោះទេ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ គិរីសួគ៌ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កង្វល់ពីមតិពលរដ្ឋមួយចំនួន ថា ជីកធ្វើអ្វី រាក់ពេក បានល្អមើលអត់ល្អស៊ី ។ សម្តេចបន្តថា ព្រែកជីកហ្វូណនមានមុខកាត់១០០មែត្រ ជម្រៅ ៤ម៉ែត្រ ដឹកទំនិញបាន៣ពាន់តោន ។ សម្តេច ថា មានអ្នកខ្លះបារម្ភថា ខូចបរិស្ថាន ។ យើងបានសិក្សាច្បាស់លាស់ណាស់ គម្រោងព្រែកជីកហ្វូណន-តេជោ ប្រមូលផ្តុំអ្នកជំនាញសិក្សាទាំងជាតិ និង អន្តរជាតិ ចាយពេលសិក្សារយៈពេល២៦ខែ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាគ្មានបង្កើតសត្រូវជាមួយប្រទេសណាទេ កម្ពុជាបង្កើតមិត្តគ្រប់ប្រទេស…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សូមយុវជនលេងកំសាន្តចូលឆ្នាំថ្មី ដោយមានសុជីវធម៌ គោរពគ្នាទៅវិញទៅមក

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សូមយុវជនលេងកំសាន្តចូលឆ្នាំថ្មី ដោយមានសុជីវធម៌ គោរពគ្នាទៅវិញទៅមក

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមយុវជនលេងកំសាន្តចូលឆ្នាំថ្មី កុំឲ្យប៉ះពាល់ដល់កិត្តិយសដល់ស្រីៗ លេងដោយមានសុជីវធម៌ គោរពគ្នាទៅវិញទៅមក ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ គិរីសួគ៌ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចូលឆ្នាំថ្មីយើងមិនមានអង្គរសង្រ្កាន្ត តែយើងមានសង្ក្រាន្តសៀមរាប សង្ក្រាន្តតាមបណ្តារាជធានីខេត្ត ។ សម្តេច បង្ហាញការចាប់អារម្មណ៍ថា ឥឡូវឃើញមានលេងកំសាន្តសប្បាយដូចជាសង្ក្រាន្តតាមសាលារៀននានា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់យុវជនកម្ពុជាថា ចូលឆ្នាំថ្មីយើងនាំគ្នាលេងល្បែងប្រជាប្រិយទៅ តែលេងដោយគោរពគ្នា ជាពិសេស លេងកំសាន្តចូលឆ្នាំថ្មី កុំឲ្យប៉ះពាល់ដល់កិត្តិយសដល់ស្រីៗ ។ សូមជំរាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ឆាប់ៗនេះ ពោលពីថ្ងៃទី ១៣ ដល់ទី១៦ ខែមេសា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ៣ខែ ដើមឆ្នាំនេះ កម្ពុជា មានវិនិយោគថ្មី ១០៦គម្រោង

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ៣ខែ ដើមឆ្នាំនេះ កម្ពុជា មានវិនិយោគថ្មី ១០៦គម្រោង

    តាកែវ៖ រយៈពេល ៣ខែ ដើមឆ្នាំនេះ កម្ពុជា មានវិនិយោគថ្មី ១០៦គម្រោង គិតជាទឹកប្រាក់ជាង ២ពាន់ ២០០លានដុល្លា បង្កើតការងារដល់ពលរដ្ឋជាង ១សែននាក់ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ គិរីសួគ៌ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយះពេល៣ខែ ដើមឆ្នាំ២០២៤ កម្ពុជា មានគម្រោងវិនិយោគថ្មី ១០៦ គិតជាទឹកប្រាក់ជាង២ពាន់២០០លានដុល្លា បង្កើតការងារដល់ពលរដ្ឋជាង ១០ម៉ឺន ៧ពាន់ កន្លែង ។ សម្តេចធិបតី បានបញ្ជាក់ថា ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវតែរួមគ្នាដើម្បី បង្ករលក្ខណៈ និងភាពងាយស្រួលដល់បណ្តាវិនិយោគិន។ សម្តេចបន្តថា យើងជាអ្នកអនុវត្តន៍ផ្ទាល់សូមបន្តការខិតខំ ទើបទទួលបានផលសម្រាប់ជាតិ និងប្រជាជនយើង…

  • សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ឡាវ បានឈានដល់កម្រិតដៃគូរ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង

    សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ឡាវ បានឈានដល់កម្រិតដៃគូរ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង

    រដ្ឋធានីវៀងចន្ទន៍៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សា ជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិត ឡាវ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេស ឡាវ នារសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និង ឡាវ បានពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ និងបានឈានដល់កម្រិត ដៃគូរ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង។ សម្តេចបានលើកឡើងបន្តថា ទំនាក់ ទំនងដ៏ ល្អរវាងប្រទេសទំាងពីរ មិនត្រឹមបង្កើតបាននូវសុខដុមរមនារវាងប្រជាជាតិ មានភូមិ ផងរបង ជាប់គ្នានេះទេ តែបាននាំមកនូវវិបុលភាព ស្ថិរភាពសង្គម និងការពង្រឹងគោល ការណ៍ ពហុនិយមដល់តំបន់និងសកលលោកថែមទៀតផង។ ឯកឧត្តម SONEXAY SIPHANDONE បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបច្ចុប្បន្ន មានសមត្ថភាពកសាងសមិទ្ធផលដោយស្នាដៃខ្មែរខ្លួនឯងបានច្រើន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបច្ចុប្បន្ន មានសមត្ថភាពកសាងសមិទ្ធផលដោយស្នាដៃខ្មែរខ្លួនឯងបានច្រើន

    តាកែវ៖ កម្ពុជាបច្ចុប្បន្ន មានសមត្ថភាពកសាងសមិទ្ធផលដោយស្នាដៃខ្មែរខ្លួនឯងបានច្រើន ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ គិរីសួគ៌ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពថា សមត្ថភាពរបស់កូនខ្មែរយើងឥឡូវមានសមត្ថភាពច្រើន សំខាន់យើងត្រូវខិតខំកសាងសមត្ថភាពឲ្យកាន់តែច្រើន ដើម្បីទទួលបានឱកាស ។ សម្តេចធិបតី បានបន្តថា សំភារៈខ្លះដែលខ្មែរធ្លាប់ទិញពីគេ ឥឡូវអាចផលិតក្នុងស្រុកខ្លួនឯង។ សម្តេច ក៏បានជំរុញឲ្យខ្មែរយើងបន្តខិតខំផលិត ដោយមិនត្រូវគិតតែពីបរិមាណនោះទេ អ្វីដែលសំខាន់ក៏ត្រូវគិតគូរលើគុណភាពផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់ លើកទឹកចិត្តវិនិយោគបន្ថែមដល់វិស័យឯកជន តាមរយះរកទីផ្សារ គោលនយោបាយបង្ករភាពងាយស្រួលដល់បណ្តាវិនិយោគិនជាតិ និងអន្តរជាតិ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌

    តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ គិរីសួគ៌ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូង គេបង្អស់ នៅ ក ម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ ប្រកប ដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល បានចាប់ផ្តើម ដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០។ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានទទួលដី សម្ប ទានទំហំ ៣០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ…

  • អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ បរិមាណនាំប្លាស្ទិកចូលមកកម្ពុជាមានការថយចុះប្រមាណ ៧៥ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៤

    អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ បរិមាណនាំប្លាស្ទិកចូលមកកម្ពុជាមានការថយចុះប្រមាណ ៧៥ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៤

    ភ្នំពេញ៖ យោងតាមនាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឱ្យដឹងថា ការនាំចូលប្លាស្ទិកឆ្នាំ ២០២៤ សម្រាប់ប្រើប្រាស់ទូទៅ មានក្រុមហ៊ុនចំនួន ០១ប៉ុណ្ណោះ ដែលទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិក ប្រើប្រាស់ ទូទៅ សរុបបរិមាណចំនួន ១២ ៣៣៦, ៣៨ គីឡូក្រាម គិតត្រឹមរយៈពេល ត្រីមាសទី១ ឆ្នាំ២០២៤។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ។ ឯកឧត្តម ខ្វែ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤នេះថា ៖ ក្នុងការនាំ ចូលថង់ប្លាស្ទិក សម្រាប់បម្រើសង្វាក់ផលិតកម្ម ឃើញមានក្រុមហ៊ុនចំនួន០២ ប៉ុណ្ណោះ ទទួលបានការអនុញ្ញាត ពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ ផលិតកម្ម សរុបបរិមាណចំនួន ៩ ១៥២, ៤៤គីឡូក្រាម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤នេះ។ មន្រ្តីអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ៖ បើប្រៀបធៀប ការនាំចូលថង់ប្លាស្ទិកសម្រាប់ប្រើ ប្រាស់…

  • សម្តេច ម៉ែន សំអន ៖ កម្ពុជា-ឡាវ បន្តពង្រឹង និងពង្រីកចំណងមិត្តភាព នៃរណសិរ្ស ទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំយូរអង្វែង

    សម្តេច ម៉ែន សំអន ៖ កម្ពុជា-ឡាវ បន្តពង្រឹង និងពង្រីកចំណងមិត្តភាព នៃរណសិរ្ស ទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំយូរអង្វែង

    ក្រុងវៀងចន្ទន៍៖ ជំនួបទ្វេរភាគីរវាង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា និងឯកឧត្តមបណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្ស អភិវឌ្ឍជាតិឡាវ បានរៀបចំឡើងនៅសណ្ឋាគារ ឡែនម៉ាក នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នារសៀល ថ្ងៃពុធទី១០ ខែមេសា ឆ្នាំ២០២៤ ។ ថ្លែងក្នុងជំនួបនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រណសិរ្សប្រទស ឡាវ ដែលបានទទួលគណ:ប្រតិភូកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះក្នុងការរៀចំកិច្ចប្រជុំ និងការ ចុះអនុស្សរណ:យោគយល់គ្នារវាងប្រទេសកម្ពុជា ឡាវ និងវៀតណាមបានដំណើរការ ទៅ ដោយរលូន។ សម្តេច ក៏បានគូសរំលេចនូវចំណងសាមគ្គីភាព និងចំណងទំនាក់ទំនងដ៏ល្អ ជាប្រពៃណី នៃប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ។ បន្ទាប់មកទៀត សម្តេចក៏បានលើកឡើងអំពីវឌ្ឍន:ភាពរបស់រណសិរ្ស និងបន្តរិតចំណងសាមគ្គីភាពរវាង ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមបណ្ឌិត ក៏បានកោតសសើរចំពោះកាដឹកនាំរបស់ រាជរដ្ឋាភិបាលម្ពុជា ចំពោះការ អភិវឌ្ឍន៍សេដ្ឋកិច្ចមានការរីកចម្រើនគួឲ្យកត់សម្គាល់ ព្រមទាំងមានយុវជនបន្តវេន ប្រកប ដោយសក្តានុពល រួមជាមួយយុទ្ធសាស្រ្តបច្ចកោណដំណា់កាលទី ១ ដ៏មុតស្រួចដែលអាច…