Category: នយោបាយ

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផល និងបិទវគ្គ បណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផល និងបិទវគ្គ បណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រ កម្ពុជា អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺន ឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ។ អគារសាលសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។ សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថាន ឧត្តមសិក្សារបស់ ក្រសួង ការពារជាតិ ដោយសិក្សាលើផ្នែកវិភាគស្ថានការណ៍សន្តិសុខ វាយតម្លៃការ គំរាមកំហែងមកលើសន្តិសុខជាតិ គោលនយោបាយការពារជាតិ កិច្ចការ ពារព្រំដែន កិច្ចការពារសន្តិសុខជាតិ កំណែទម្រង់យោធា ការចូលរួមក្នុង វិស័យការពារជាតិ…

  • សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ

    សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរលើបណ្ដាញសង្គមថា ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ខ្ញុំ ជាមួយអនុប្រធានទាំងពីរូប បានជួបសន្ទនាជាមួយឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ាឌី ឯកឧត្តម គង់ មុនីកា ដែលជាសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ។ ជាងបីម៉ោង នៃការសន្ទនាប្រកបដោយភាពស្មោះត្រង់ ស្និទ្ធស្នាលគោរពគ្នាទៅវិញទៅមកធ្វើឳ្យខ្ញុំជឿជាក់ថាព្រឹទ្ធសភា និងដំណើការល្អ។ សម្ដេចតេជោបន្តថាយើងបានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសចូលឆ្នាំថ្មីដែលទើបកន្លងផុតទៅ ៕ដោយៈ វណ្ណលុក

  • អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រជុំរៀបចំផែនការ សកម្មភាព និងថវិកាឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង-ស្ថាប័ន

    អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រជុំរៀបចំផែនការ សកម្មភាព និងថវិកាឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង-ស្ថាប័ន

    (ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ក្រសួង ស្ថាប័ន នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់អនុសាសន៍ ៧ចំនុចដល់ក្រសួង ស្ថាប័ន ដើម្បីយកទៅអនុវត្តន៍។ មតិ និងអនុសាសន៍ ទាំង ៧ចំណុចរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី រួមមាន៖ ១.ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ផ្តោតលើសំខាន់លើផ្នែកបង្ការ។ ២.ត្រូវរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន។ ៣.សកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ត្រូវចាប់ផ្តើមពីផ្ទៃក្នុងនៃក្រសួង ស្ថាប័ន ដោយអនុវត្តចាប់ពីអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងវិធានការបង្ការដល់បុគ្កលិក មន្រ្តីរាជការ បន្តមកដល់ស្ថាប័ន និងវិស័យដែលមានចំណុះក្រសួង ស្ថាប័ន ដូចជា សហគ្រាស រោងចក្រ ។ ៤.ក្នុងភារកិច្ចរបស់ក្រសួង ស្ថាប័ន ត្រូវបកប្រែភាសាគោលនយោបាយជាតិបញ្ចប់អេដស៍ ទៅតាមវិស័យរបស់ខ្លួន និងរៀបចំនូវផែនការសកម្មភាពថវិការបស់ខ្លួន ព្រមទាំងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ៥.ត្រូវបង្កើននូវការផ្តល់នូវសេវាមេត្រីភាព។ ៦.សូមជួយពិនិត្យឡើងវិញនូវការធ្វើនិយ័តថវិកាកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍ ។ ៧.ក្រសួង…

  • រដ្ឋសភា កម្ពុជា បានកំណត់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បន្តសម័យប្រជុំពេញអង្គ ដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី ពីររូប

    រដ្ឋសភា កម្ពុជា បានកំណត់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បន្តសម័យប្រជុំពេញអង្គ ដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី ពីររូប

    (ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ នេះបានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម ៖ ១- អង្គប្រជុំបានអនុម័តយល់ព្រមសំណើសុំប្រកាសទទួលស្គាល់តំណាងរាស្ត្រចំនួន ២រូប ដើម្បីសម្រេច អំពីសុពលភាពនៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៧ នៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ ៖ ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន ដែលបានសុំលាលែង ។ ២- អង្គប្រជុំបានអនុម័តយល់ព្រមលើកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក ដែលមានរបៀបវារៈតែមួយគឺ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជា តំណាងរាស្ត្រ នីតិកាលទី៧ ចំនួន…

  • វីដេអូ៖ សណ្ឋាគារកាំបូឌីយ៉ាណា ជម្រកប្រជាជនភៀសខ្លួន ២០ មេសា ១៩៧៣

    វីដេអូ៖ សណ្ឋាគារកាំបូឌីយ៉ាណា ជម្រកប្រជាជនភៀសខ្លួន ២០ មេសា ១៩៧៣

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភព ៖ AP #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #អតីតកាល #សណ្ឋាគារកាំបូឌីយ៉ាណា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • វីដេអូ៖ ប៉ុល ពត ស្ថាបនិក ១៧ មេសា ១៩៧៥ មហាលោតផ្លោះ មហាប្រល័យពូជសាសន៍

    វីដេអូ៖ ប៉ុល ពត ស្ថាបនិក ១៧ មេសា ១៩៧៥ មហាលោតផ្លោះ មហាប្រល័យពូជសាសន៍

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភព ៖ ឯកសារស្រាវជ្រាវ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #អតីតកាល #មហាប្រល័យពូជសាសន៍ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខា ធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific-ESCAP) សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញ ចូលរួម ថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក នាថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រ សួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃទី១៧ ខែមេសានេះ ។ អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស…

  • ប្រជាពលរដ្ឋជាង ២លាននាក់ បានមកលេងកម្សាន្ត នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ ២០២៤

    ប្រជាពលរដ្ឋជាង ២លាននាក់ បានមកលេងកម្សាន្ត នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ ២០២៤

    (ព្រៃវែង)៖ ដោយបានការដឹកនាំពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រៃវែង បានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ២០២៤ នេះឡើងដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី បាននាំគ្នាមកលេងកម្សាន្តយ៉ាងសប្បាយរីករាយជាទីបំផុតនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ក្នុងរយៈពេល ៥ ថ្ងៃដោយគិតចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤ មានចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តចំនួន ២,២៩៩,០០៨ នាក់ នេះបើយោងតាម របាយការណ៍របស់រដ្ឋបាលខេត្ត ដែលនេះជាតួលេខមួយដ៏ខ្ពស់ បំផុតពុំធ្លាប់មាននៅក្នុងខេត្តព្រៃវែង បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ។ ក្នុងឱកាសនៃការបើកព្រឹត្តិការណ៍សង្ក្រាន្ត ព្រៃវែង ឆ្នាំ២០២៤ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើតឱ្យមានភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ដូចជា ការរៀបចំកម្មវិធីសម្ដែងសិល្បៈ, កម្មវិធីប្រគុំតន្រ្តី, កម្មវិធីលេងល្បែងប្រជាប្រិយផ្សេងៗ, ការតាំងពិព័រណ៍ដាក់បង្ហាញផលិតផលនានាជាស្នាដៃរបស់ប្រជាពលរដ្ឋយើងនៅតាមបណ្តាក្រុង-ស្រុក…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណ អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ រួមគ្នាធ្វើឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណ អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ រួមគ្នាធ្វើឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណក្រសួង-ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋដែលបានរួមគ្នាញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ ។ ក្នុងសំណេរតាមរយៈបណ្ដាញសង្គមតេលេក្រាម នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូន អ៊ំពូមីង តាយាយ ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ…

  • សម្ដេចតេជោ ហ៊ុន សែន ៖ សង្ក្រាន្តឆ្នាំ២០២៤ ពោរពេញដោយភាពសប្បាយរីករាយរបស់ពលរដ្ឋ

    សម្ដេចតេជោ ហ៊ុន សែន ៖ សង្ក្រាន្តឆ្នាំ២០២៤ ពោរពេញដោយភាពសប្បាយរីករាយរបស់ពលរដ្ឋ

    ភ្នំពេញ៖ សង្ក្រាន្ត ឆ្នាំ២០២៤ ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់ពលរដ្ឋ ។ នេះបើតាមសំណេររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមតេលេក្រាម នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់តាមបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម ថា ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត « សង្ក្រាន្ត » ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្តថា កម្ពុជា មានសន្តិភាពពេញលេញ ទើបអាចមានព្រឹត្តការណ៍ទាំងនេះបាន ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ លេងកម្សាន្តផងដែរ ប្រកបដោយភាពសប្បាយរីករាយ និង មានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួន ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់ ។…