-
SPY បង្កើតកម្មវិធី The Music Box ស្វែងរកតារាចំរៀងជំនាន់ថ្មី

ភ្នំពេញ៖ យុវវ័យ ដែលមានចំណាប់អារម្មណ៍ទៅលើវិស័យសិល្បៈ មានឱកាសក្នុងការបញ្ចេញនូវទេពកោសល្យ និងបង្ហាញពីសមត្ថភាពផ្នែកសិល្បៈចំរៀងគ្រប់ទំរង់របស់ខ្លួន តាមរយៈកម្មវិធីស្វែងរកតារាចំរៀងជំនាន់ថ្មី ដែលមានអាយុចាប់ពី១៨ ដល់២៣ឆ្នាំទូទាំងប្រទេស តាមកម្មវិធី The Music Box by SPY ។ លោក និល កាន់ធីតា អ្នករៀបចំកម្មវិធី បានអោយដឹងនៅក្នុងកម្មវិធីMusic Box នាពេលថ្មីៗនេះថា កម្មវិធីប្រឡងចម្រៀងនេះ បានបើកឱកាសជូនដល់យុវវ័យទាំងប្រុស ទាំងស្រីទូទាំងប្រទេស បានចូលរួមដាក់ពាក្យដោយឥតគិតថ្លៃ តាមរយៈផេកផ្លូវការរបស់ SPY Club Cambodia។ លោក និល កាន់ធីតា បន្តថា បន្ទាប់ពីដាក់ពាក្យរួច បេក្ខជន បេក្ខនារីត្រូវច្រៀងថតជាវីដេអូ ផ្ញើជូនគណៈកម្មការបានវិនិច្ឆ័យ ដោយកម្មវិធីបានបែងចែកជា ៤តំបន់សំខាន់ៗ រួមមាន៖ ភ្នំពេញ បាត់ដំបង សៀមរាប និងកំពង់ចាម សំរាប់បេក្ខជន បេក្ខនារីដែលបានដាក់ពាក្យ ហើយត្រូវបានជ្រើសដោយគណៈកម្មការ ក្នុង១តំបន់មាន ចំនួន ២០នាក់ អាចធ្វើតេស្តសម្លេងផ្ទាល់លើឆាកតន្ត្រីជាមួយក្រុមតន្ត្រីចចកសមុទ្រ នៅតាមតំបន់ដែលនៅក្បែរ ឬគៀកតំបន់ទាំង ៤ខាងលើ។…
-
កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ជួយកែលម្អជីវភាពគ្រួសារកម្ពុជាកាន់តែប្រសើរ

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ លោក LEE Jaeyoo (លី ជេយូ) អគ្គស្នងការ នៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង លើកឡើងថា កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ជួយ ពលរដ្ឋកម្ពុជា ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូល ដើម្បីកែលម្អជីវភាពគ្រួសារកាន់តែប្រសើរ។ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះ លោក លី ជេយូដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងល្អចំពោះវិស័យការងារ នៃប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជាតិទាំងសងខាងហើយតាមរយៈសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត ក្រុង ស្រុក របស់សាធារណរដ្ឋកូរ៉េ ចំនួន ២៦ ផ្សេងគ្នា កំពុងដំណើរការដោយរលូន និងទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋ៕ ប្រភព ៖ ក្រសួងការងារ
-
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញពន្លឿនដំណើរការរៀបចំចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ព្រះវិហារ៖ ក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញពន្លឿនដំណើរការរៀបចំចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា សម្រាប់ខេត្តព្រះវិហារ គឺនៅសល់ក្បាលដីត្រឹមតែប្រមាណជាង ១១ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលត្រូវចុះបញ្ជីឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅក្នុងនីតិកាលទី៧ ដោយកិច្ចការនេះទាមទារឱ្យមានកិច្ចសហការ និងការទទួលយកនូវទស្សនៈវិស័យរួម ពីអាជ្ញាធរខេត្តព្រះវិហារ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យបញ្ចប់នូវការរៀបចំប្លង់គោលខេត្តព្រះវិហារឱ្យបានឆាប់រហ័ស ដើម្បីផ្ដល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងសំរេចបានទិសដៅក្នុងការរៀបចំការអភិវឌ្ឍនៅក្នុងខេត្តនេះ។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះវិហារ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន ម៉ាស៊ីនវាស់វែង ១០គ្រឿងដែលផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោង LASED III , កុំព្យូទ័រ Desktop ៧គ្រឿង, កុំព្យូទ័រ Laptop ៧គ្រឿង, ម៉ាស៊ីនព្រីនធ័រ ៧គ្រឿង, ម៉ាស៊ីនស្គេន ៧គ្រឿង និង UPS TruPower ១គ្រឿង។…
-
វីដេអូ៖ សម្រស់ប្រាសាទខ្មែរ ដែនដីអង្គរ ១៩៦៧

-
វីដេអូ៖ ឌុចលាក់កាំភ្លើងក្នុងខ្លួនមិនឱ្យអ្នកណាដឹង

-
រាជរដ្ឋាភិបាល ជ្រើសរើសពេទ្យបន្ថែមប្រមាណ ២ពាន់នាក់ ដើម្បីបម្រើតាមមណ្ឌលសុខភាពទូទាំងប្រទេស

(សៀមរាប)៖ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យបន្ថែមប្រមាណ២ពាន់នាក់ ដើម្បីបម្រើតាមមណ្ឌលសុខភាពទូទាំងប្រទេស ខណៈដែលមណ្ឌលសុខភាពទូទាំងប្រទេស នឹងបើក២៤ម៉ោង លើ២៤ម៉ោង ដើម្បីបម្រើពលរដ្ឋ នាពេលខាងមុខ ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈអញ្ជើញជាអធិបតី សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើប នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត ២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានជ្រើសរើសពេទ្យបន្ថែមប្រមាណ ២ពាន់នាក់ ដើម្បីបម្រើតាមមណ្ឌលសុខភាពទូទាំងប្រទេស ទោះបីពលរដ្ឋអញ្ជើញទៅពេទ្យយប់ម៉ោងប៉ុន្មាន ក៏មានពេទ្យនៅប្រចាំការអាចសង្រ្គោះបឋមភ្លាមៗ ។ សម្តេចធិបតី មានប្រសាសន៍ទៀតថា ជំនាញបឋម មានសារសំខាន់ណាស់ ក្នុងការជួយសង្គ្រោះបឋម។ សម្តេចធិបតី បន្តថា រាជរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកា ប្រមាណ ១៧០លានដុល្លារ ដើម្បីពង្រឹងពេទ្យមូលដ្ឋាន។សម្តេចបានបញ្ជាក់ថា ទោះតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលមិនថយដៃក្នុងការចំណាយចំពោះវិស័យអប់រំ និងវិស័យសុខាភិបាល ទេ ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត…
-
ពេលនេះពលរដ្ឋមិនពិបាកទៅដល់ពេទ្យនៅភ្នំពេញ ព្រោះមាន មន្ទីរពេទ្យ ដែល មានសមត្ថភាពខ្ពស់ នៅខេត្ត ចំនួនពីរ

សៀមរាប៖បច្ចុប្បន្នពលរដ្ឋមិនពិបាកទៅដល់ពេទ្យនៅភ្នំពេញ ព្រោះយើងនឹងមានមន្ទីរពេទ្យថ្នាក់តំបន់ដែលមានសមត្ថភាពខ្ពស់ ដូចជា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដោយនឹងត្រូវពង្រីកឱ្យកាន់តែមាន សមត្ថភាព ខ្ពស់ មួយកម្រិតទៀត ដើម្បីចូលរួមចំណែកជាមន្ទីរពេទ្យគាំទ្រ ដូចមន្ទីរពេទ្យជាតិ ។នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសសម្ពោធ អគារ មជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ បំពាក់ឧបករណ៍ដ៏ទំនើបនៃ មន្ទីរពេទ្យបង្អែក ខេត្តសៀមរាបនៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងឱកាសដដែលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បាន ណែនាំដល់ក្រសួងសុខាភិបាលឱ្យបន្តខិតខំពង្រឹងសមត្ថភាពពេទ្យ ឱ្យ កាន់ តែខ្លាំង ខណៈដែលរាជរដ្ឋាភិបាលកំពុងធ្វើទំនើប កម្ម និងបច្ចេកវិទ្យាកាន់តែទំនើបលើវិស័យសុខាភិបាល។សម្តេចធិបតី បានបន្តថា ដើម្បីពង្រឹងសុខភាពពលរដ្ឋ ត្រូវ ពង្រឹងសមត្ថភាពពេទ្យ ធ្វើទំនើបកម្ម ដោយបំពាក់ឧបករណ៍ ទំនើបនៅមន្ទីរពេទ្យ បង្កើនគ្រូពេទ្យ ជំនាញ ដូចជាគ្រូពេទ្យ ជំនាញវះកាត់បេះដូង, ព្យាបាលមហារីក និងវះកាត់ព្យាបាល ខួរក្បាលជាដើម។ សម្តេចបញ្ជាក់ថា ទន្ទឹមនឹងការពង្រឹងសុខភាពពលរដ្ឋ ពង្រឹង សមត្ថភាពពេទ្យ យើងត្រូវការពង្រីកវិសាលភាពត្រូវរុញ សេវាសុខា…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ គោលនយោបាយកសិកម្ម គឺធ្វើការជំរុញសហគមន៍កសិកម្មទំនើប ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ដែលការងារទាំងនេះកំពុងត្រូវការ ការសហការចូលរួមពីដៃគូអភិវឌ្ឍ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់អំពីគោលដៅកាត់បន្ថយថ្លៃដើម ធ្វើឱ្យកសិករទទួលបានផលចំណេញ ដោយមិនបន្ថែមបន្ទុកចំណាយដល់កសិករលើសេវាប្រើប្រាស់ទឹក (Water Licensing) ឡើយ។ ដូច្នេះ គម្រោងទាមទារឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយ និងត្រូវពិនិត្យឱ្យបានស៊ីជម្រៅទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ ពិសេសស្របតាមគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងត្រូវប្រើប្រាស់ថវិកាឱ្យចំទិសដៅ ដោយមិនត្រូវបង្កើតបញ្ហាណាមួយឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា គោលនយោបាយកសិកម្ម គឺធ្វើការជំរុញសហគមន៍កសិកម្មទំនើប ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ដែលការងារទាំងនេះកំពុងត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍ ដើម្បីឈានទៅលើកកម្ពស់ជីវភាពប្រជាជន។បើតាម ឯកឧត្តមរដ្ឋមន្ត្រី គម្រោងត្រូវមានផែនការវិនិយោគច្បាស់លាស់ និងត្រូវធ្វើជាជំហាន ដោយចាប់ផ្តើមដំបូងនៅខេត្តចំនួន២ គឺក្រចេះ និងមណ្ឌលគិរី មុននឹងឈានទៅអនុវត្តជំហានបន្ទាប់នៅខេត្តកំពង់ធំ និងព្រះវិហារ។ សូមជម្រាបថា គោលបំណងរបស់គម្រោង គឺដើម្បីបង្កើនសន្តិសុខទឹក និងផលិតភាពកសិកម្មក្នុងអាងទន្លេដែលបានជ្រើសរើសដោយរួមបញ្ចូលនូវយន្តការឆ្លើយតបបន្ទាន់សម្រាប់វិបត្តិផ្សេងៗ ជាពិសេសក្នុងបរិបទបម្រែបម្រួលអាកាសធាតុ (Climate Change) ៕ ប្រភព ៖…
-
ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ធំ ឯកភាពគ្នាពន្លឿនការងារចុះបញ្ជីដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ

(កំពង់ធំ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ធំ ឯកភាពគ្នាពន្លឿនការងារចុះបញ្ជីដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋក្នុងរយៈពេល ២ឆ្នាំ ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីតាមគោលនយោបាយ “ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្តនិងបរិយាកាសគ្មានវិវាទ” ។ ការលើកឡើងនេះ ក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ជាសេនាធិការ បានដាក់ចេញនូវផែនការចុះបញ្ជីដីធ្លីបញ្ចប់ចំនួន ២២៥ ៣២៤ ក្បាលដី លើ ២៧៧ ភូមិ ៤៧ឃុំ និង ៧ ស្រុក ក្នុងរយៈពេល ២ឆ្នាំ(២០២៤ -២០២៥ ) ដោយបានបន្ថែមធនធានមនុស្សចំនួន ១៤៩នាក់និងចែកជា ៧ក្រុម ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចុះបញ្ជីដីចំនួន…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើប នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត ២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យដើរតួនាទីផ្តល់សេវាសុខាភិបាលដ៏សំខាន់ ដែលត្រូវបានបើកទ្វារតាំងពីឆ្នាំ១៩២៩ ពេលកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំង ហើយបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មន្ទីរពេទ្យនេះ ត្រូវបានផ្អាកដំណើរការទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេលជិត ៤ឆ្នាំ ។ មន្ទីរពេទ្យនេះ បានបើកដំណើរការឡើងវិញមនៅក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខណៈដែលហេដ្ឋរចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារបម្រើដល់ការព្យាបាល ត្រូវបានខូចអស់ ។ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការជួយគាំទ្រពីប្រទេសជាមិត្ត និងអង្គការមនុស្សធម៌នានា មន្ទីរពេទ្យ ត្រូវបានអភិវឌ្ឍន៍ និងលើកកម្ពស់ការផ្តល់សេវាសុខា ភិបាលឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាជួយសង្គ្រោះប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាពខ្ពស់ ។ អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ នឹងរួមចំណែកធ្វើឱ្យការផ្តល់សេវាសុខាភិបាល…