Category: នយោបាយ

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការលួចដីរដ្ឋ គឺមិនអាចលាក់បាំងបានទេ ត្រូវបញ្ឈប់ការរំលោភបំពានដីព្រៃរបស់រដ្ឋជាបន្ទាន់

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការលួចដីរដ្ឋ គឺមិនអាចលាក់បាំងបានទេ ត្រូវបញ្ឈប់ការរំលោភបំពានដីព្រៃរបស់រដ្ឋជាបន្ទាន់

    ភ្នំពេញ៖ សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧នៃរដ្ឋសភាកំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ នេះជាការថ្លែងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការវិនិយោគលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាពកសិអេកូឡូស៊ី នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារ Hyatt Regency ភ្នំពេញ ។ គួរបញ្ជាក់ថា ការថ្លែងប្រកាសយ៉ាងម៉ឺងម៉ាត់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពីវិធានការច្បាប់យ៉ាងតឹងរ៉ឹងលើបទល្មើសធនធានធម្មជាតិ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភានេះ គឺដើម្បីទប់ស្កាត់ និងការពារការកាប់រានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ដោយខុសច្បាប់ ដែលជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចតាមការបង្ក្រាបជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា រដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានដាក់យុទ្ធនាការបណ្ដុះកូនឈើ ១លានដើមយ៉ាងតិចក្នុង ១ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង ២៥រាជធានី/ខេត្ត កាលពី…

  • មិត្តភាព កម្ពុជា ចិន នឹងកាន់តែបន្តរីកចម្រើន ហើយចិននៅតែជាដៃគូដ៏គួរឲ្យទុកចិត្ត របស់កម្ពុជា

    មិត្តភាព កម្ពុជា ចិន នឹងកាន់តែបន្តរីកចម្រើន ហើយចិននៅតែជាដៃគូដ៏គួរឲ្យទុកចិត្ត របស់កម្ពុជា

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និង ជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ឯកឧត្តម Wang Yi  ដោយសម្ដេចបានចាត់ទុកថាឯកឧត្តម ជាមិត្តចាស់របស់សម្ដេច ដែលធ្លាប់បានធ្វើការជាមួយគ្នាជាយូរណាស់មកហើយ។ សម្ដេចតេជោបានមានប្រសាសន៍រំលឹកថាកាលពីខែសីហាកន្លងទៅនេះ ឯកឧត្តម Wang Yi ក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ផងដែរ ដែលរហូតមកដល់ពេលនេះមិនដល់រយៈពេលមួយឆ្នាំផង ឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត ដែលនេះបង្ហាញឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំចិនចំពោះកម្ពុជា។ សម្ដេចតេជោ បន្តទៀតថា ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ ក្រោយពេលនៃការផ្លាស់ប្ដូរ អ្នកបន្តវេនជំនាន់ក្រោយ ដែលពេលនេះអ្វីៗគឺដំណើរការទៅដោយរលូន ទាំងស្ថិរភាពនយោបាយ សេដ្ឋកិច្ចក៏ដំណើរការល្អ ហើយមានការអភិវឌ្ឍជាបន្តបន្ទាប់…

  • ជនសង្ស័យ ៨១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី២២ ខែមេសា

    ជនសង្ស័យ ៨១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី២២ ខែមេសា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៨១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់ រួមមាន ជួញដូរ ៦ករណី ឃាត់ ៣២នាក់ស្រី ៣នាក់ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ២២នាក់ស្រី ១នាក់ប្រើប្រាស់ ១០ករណី ឃាត់ ២៧នាក់ស្រី ២នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ១២០៩១៧,៤៨ក្រាម ។ មេតំហ្វេតាមីន(Wy)ស្មើ ២០,១១ក្រាម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • កម្ពុជា-ចិន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិឱ្យបានកាន់តែរីកចម្រើន បន្ថែមទៀត

    កម្ពុជា-ចិន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិឱ្យបានកាន់តែរីកចម្រើន បន្ថែមទៀត

    ភ្នំពេញ៖ កម្ពុជា-ចិន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស ភាគីចិន នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលឆាប់ៗ ។ នេះបើតាមលទ្ធផលនៃជំនួបដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ ឯកឧត្តម វ៉ាង យី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង ជូនចំពោះសម្តេចធិបតី និងបានអបអរសាទរចំពោះកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានប្រារព្ធទៅនាពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ…

  • ក្រសួងមុខងារសាធារណៈកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ ក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍ ឥណ្ឌា

    ក្រសួងមុខងារសាធារណៈកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ ក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍ ឥណ្ឌា

    ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍ នៃសាធារណរដ្ឋឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវបណ្ឌិត Devyani Uttam Khobragrade ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ មានប្រសាសន៍ក្នុងពិធីចុះអនុស្សរណៈនេះ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ ក្រសួង មុខងារសាធារណៈ បានលើកឡើងថា ពិធីចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការជំរុញទំនាក់ ទំនង ជាដៃគូនៃប្រទេសទាំងពីរ ក្នុងការចូលរួមចំណែកការអភិវឌ្ឍសមត្ថភាព មន្ត្រីរាជការនៅកម្ពុជា លើសពីការផ្លាស់ប្តូរចំណេះដឹង អនុស្សរណៈនេះ ផ្តោតលើការរៀនសូត្រទៅវិញទៅមក ការកសាងសមត្ថភាព និងការ អភិវឌ្ឍធនធានមនុស្សក្នុងមុខងារស៊ីវិល ដែលរួមចំណែកដល់ការ កែលម្អអភិបាលកិច្ច ការផ្តល់សេវាសាធារណៈ និងការអនុវត្តគោល នយោបាយក្នុងប្រទេសទាំងពីរ។ អនុស្សរណៈនៃការយោគយល់គ្នានេះសង្កត់ធ្ងន់លើការអនុវត្តជាក់ស្តែង និងធ្វើជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសេវាកម្មស៊ីវិល។ ឯកឧត្តមបានបន្តថា…

  • ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខ រាជរដ្ឋាភិបាល ដែលគ្រោង ធ្វើឡើង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នា នៃការប្រារព្ធទិវា សេរីភាព សារព័ត៌មានពិភពលោក

    ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខ រាជរដ្ឋាភិបាល ដែលគ្រោង ធ្វើឡើង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នា នៃការប្រារព្ធទិវា សេរីភាព សារព័ត៌មានពិភពលោក

    (ភ្នំពេញ)៖ ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នានៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។ ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធានគណៈកម្មការរៀបចំ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីរៀបចំជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ ដើម្បីពិនិត្យឡើងវិញនូវរាល់កិច្ចការងារដែលអនុគណៈកម្មការនីមួយៗសម្រេចអនុវត្តន៍បាន និងពន្លឿនកិច្ចការងារដែលនៅសេសសល់អោយបានឆាប់រួចរាល់ ដើម្បីបង្ករភាពងាយស្រួលដល់អ្នកសារព័ត៌មានចុះឈ្មោះ និងត្រៀមចូលរួមកម្មវិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៦ ថ្ងៃទី០៣ ខែឧសភឆ្នាំ២០២៤ ខាងមុខនេះ ។ដើម្បីធ្វើឱ្យកម្មវិធីដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការមួយដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីជួបជុំរវាង សម្តេចធិបតី នាយករដ្ឋមន្ត្រី…

  • ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ២ប្រភេទបន្ថែមទៀត ចិនទទួលយក ទៅលក់នៅទីផ្សាររបស់ខ្លួន

    ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ២ប្រភេទបន្ថែមទៀត ចិនទទួលយក ទៅលក់នៅទីផ្សាររបស់ខ្លួន

    (ភ្នំពេញ)៖ ផលិតផលកសិកម្មរបស់កម្ពុជាចំនួន២ប្រភេទបន្ថែមទៀត គឺចំណីសត្វឆ្កែពាក់កណ្ដាលសម្រេចធ្វើពីស្បែកគោ និងផ្លែដូងស្រស់ ត្រូវបានរដ្ឋាភិបាលចិនឯកភាពទទួលយក សម្រាប់ការនាំចូលទៅកាន់ទីផ្សាររបស់ខ្លួន។ ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីសត្វឆ្កែពាក់កណ្ដាលសម្រេចធ្វើពីស្បែកគោ សម្រាប់ការនាំចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន និងការនាំចេញដូងស្រស់របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ត្រូវបានធ្វើពិធីចុះហត្ថលេខា ដោយមានសក្ខីភាពពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង យី (WANG YI) ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ក្រោយកិច្ចប្រជុំគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ជំនួយរបស់ប្រទេសចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទក្នុងប្រទេសកម្ពុជា ដំណាក់កាលទី២ និងពិធីប្រគល់ និងទទួលនូវគម្រោងផែនការមេអភិវឌ្ឍកសិកម្មនៅកម្ពុជា ព្រមទាំងពិធីសម្ពោធជាផ្លូវការនូវសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ ។ ក្រៅពីនោះ ភាគីទាំងពីរ បានអញ្ជើញក្នុងពិធីប្រគល់ និងទទួលសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទំលាប់ប្រែសម្រួលជាភាសាខ្មែរ ហើយ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើការនាំចេញទីផ្សារផ្លែដូងស្រស់ពីកម្ពុជាទៅចិនផងដែរ ។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាង យី…

  • សម្ដេចធិបតីអញ្ជើញនិវត្តន៍ បន្ទាប់ពីចូលរួមពិធីបើកសន្និបាត លើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

    សម្ដេចធិបតីអញ្ជើញនិវត្តន៍ បន្ទាប់ពីចូលរួមពិធីបើកសន្និបាត លើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

    ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូ រាជរដ្ឋា ភិបាលនិវត្តន៍ប្រកបដោយសុវត្ថិភាពនាវេលាថ្ងៃត្រង់ ថ្ងៃ ចន្ទទី២២ ខែមេសាឆ្នាំ២០២៤ បន្ទាប់ពីអញ្ជើញ ចូលរួមពិធី បើកសន្និបាត លើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និង សង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នាទីក្រុងបាងកក ព្រះរាជា ណាច ក្រថៃ ។ សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែមេសា បាន ដឹកនាំ គណៈ ប្រតិភូ អញ្ជើញទៅចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់ គណៈ កម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមប្រធានបទ «ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍ ប្រកប ដោយចីរភាព ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក» តបតាមការ អញ្ជើញរបស់លោក…

  • កម្ពុជា និង ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញ នវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព

    កម្ពុជា និង ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញ នវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និង គណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព ។ នេះបើតាមលទ្ធផលនៃជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាស នៃការអញ្ជើញចូលរួមសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ ។ ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកចូលរួម និងថ្លែងសន្ទរកថាគន្លឹះក្នុងសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគណ:កម្មការ…

  • សម្ដេចធិបតីអញ្ជើញនិវត្តន៍ បន្ទាប់ពីចូលរួមពិធីបើកសន្និបាត លើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

    សម្ដេចធិបតីអញ្ជើញនិវត្តន៍ បន្ទាប់ពីចូលរួមពិធីបើកសន្និបាត លើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

    ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូ រាជរដ្ឋា ភិបាលនិវត្តន៍ប្រកបដោយសុវត្ថិភាពនាវេលាថ្ងៃត្រង់ ថ្ងៃ ចន្ទទី២២ ខែមេសាឆ្នាំ២០២៤ បន្ទាប់ពីអញ្ជើញ ចូលរួមពិធី បើកសន្និបាត លើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និង សង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នាទីក្រុងបាងកក ព្រះរាជា ណាច ក្រថៃ ។ សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែមេសា បាន ដឹកនាំ គណៈប្រតិភូ អញ្ជើញទៅចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់ គណៈ កម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកកប្រទេសថៃ ក្រោមប្រធានបទ «ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក» តបតាមការអញ្ជើញរបស់លោក ជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Amida…