-
កម្ពុជា គាំទ្រពេញទំហឹងចំពោះតួនាទីជាប្រធានអាស៊ាន និងជាប្រធានអន្តរសភាអាស៊ាន នៅឆ្នាំ២០២៤ របស់មិត្តឡាវ

(ភ្នំពេញ)៖ កម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីជាប្រធានអាស៊ាន និងជាប្រធានអន្តរសភាអាស៊ាន នៅឆ្នាំ២០២៤ របស់មិត្តឡាវ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី១៤ រវាងថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយ ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម និងជាប្រធានរដ្ឋឡាវ និងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំកំពូល នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះការរីកចម្រើន ឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង ។ ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍រួមនៅក្នុងតំបន់ និងអន្តរជាតិ សភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការ ក្នុង ក្របខណ្ឌតំបន់និងអន្តរជាតិ ព្រមទាំងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គលេខាធិការបក្ស និងថ្នាក់ដឹកនាំឡាវទាំងអស់ ដែលបានផ្ញើសារអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា…
-
អ្វីខ្លះដែលត្រូវបានលើកឡើងនៅក្នុងជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយប្រធានរដ្ឋនៃប្រទេសឡាវ?

ភ្នំពេញ៖ មានចំណុចជាច្រើនត្រូវបានលើកឡើងមកជម្រាប ជូន គ្នាទៅវិញទៅមកនៅក្នុងជំនួបពិភាក្សាការងាររវាង សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា មានិតឡាវ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ក្នុងនោះមានការគាំទ្រគ្នាទៅវិញ ទៅមក បញ្ហា ព្រំដែន បញ្ហាថាមពលអគ្គិសនីជាដើម។ ក្នុងជំនួបនេះឯកឧត្តមប្រធានរដ្ឋ ថងលុន ស៊ីសុលីត បាន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងឡាវ-កម្ពុជា ជាពិសេស ចំពោះការរៀប ចំផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅ ក្នុងប្រទេសកម្ពុជា ពីជំនាន់មុន មកជំនាន់ថ្មី ដែលបានដំណើរការយ៉ាងរលូន និងប្រកបដោយលទ្ធផល ល្អប្រសើរ។ឯកឧត្តម បានកត់ សម្គាល់ ឃើញថា ក្នុងរយៈពេលនៃការដឹកនាំរបស់សម្ដេចធិបតី ប្រមាណប្រាំបីខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង ទាំងការកែ លម្អជីវភាពរស់នៅរបស់…
-
សម្ដេចតេជោ ហ៊ុន សែន ស្នើប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោងព្រែកជីកហ្វូណន របស់កម្ពុជា ដែលជាការតភ្ជាប់រវាងទន្លេបាសាក់ ទៅកាន់សមុទ្រកម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំការគាំទ្រនូវគម្រោង ព្រែកជីកហ្វូណនរបស់កម្ពុជា ដែលជាការតភ្ជាប់រវាងទន្លេបាសាក់ ទៅកាន់សមុទ្រកម្ពុជា ខណៈប្រធានរដ្ឋឡាវ ក៏បានគាំទ្រចំពោះ គម្រោងនេះផងដែរ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានស្នើសុំការគាំទ្រពីឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដូច្នេះ ក្នុងជំនួបពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចាត់ទុក ដំណើរ ទស្សនកិច្ចរបស់ឯកឧត្តម ថងលុន នៅកម្ពុជានាពេលនេះ នឹងពង្រឹង ថែមទៀតនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ដែលជា បងប្អូន ជាអ្នកជិតខាងល្អ ហើយនៅថ្ងៃទី២៤មេសា គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា…
-
ចិននៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា លើគ្រប់វិស័យ ស្របតាម ការ ប្តេជ្ញា ចិត្តខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរ ក្រោមក្របខ័ណ្ឌកិច្ចសហ ប្រតិ បត្តិការ ត្បូងពេជ្រ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទ ប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ឯកឧត្តម ចាង ឈីងលី បានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជានាពេល បច្ចុប្បន្ន ទាំងជីវភាពរស់នៅប្រជាជន និងសង្គម ព្រមទាំងបានគូសបញ្ជាក់ថា ចិននៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ស្របតាម ការ ប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរក្នុងការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្រោមក្របខ័ណ្ឌ កិច្ច សហប្រតិបត្តិការត្បូងពេជ្រ ។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនៅក្នុងឱកាសនេះ ថាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុង ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិនកាន់តែរឹងមាំឡើង។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងស្របពេល នឹងការប្រារព្ធ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ហើយបាន រួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប…
-
អភិបាលខេត្តស្វាយរៀងណែនាំអាជ្ញាធក្រុងស្រុកត្រូវពិនិត្យតាមដានរាល់ការចាក់បំពេញអាចម៍ដីនៅទីតាំងនានា

ស្វាយរៀង៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មេសា និងទិសដៅការងារខែឧសភារបស់រដ្ឋបាលខេត្តនាព្រឹក ថ្ងៃទី២៣ ខែមេសាឆ្នាំ ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំដល់អាជ្ញាធក្រុង ស្រុក ត្រូវពិនិត្យតាមដាន រាល់ការចាក់បំពេញអាចម៍ដីនៅទីតាំង នានា នៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានអាជីវកម្មធំៗដែលត្រូវមានច្បាប់អនុញ្ញាតមុននឹងជីកឬ ដឹកជញ្ជូន ។ទន្ទឹមនោះត្រូវពិ និត្យទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាស់ដូចជា ដីព្រៃដីបឹងជាដើម។ ក្នុងកិច្ចប្រជុំដដែលនេះឯកឧត្តមអភិបាលខេត្ត បានកោត សរសើរ និងអរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរ ពាក់ ព័ន្ធ ទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានល្អក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាការចូលរួមសហការ ជា មួយល្អជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក) ក្រុង ស្រុក ក្នុងការរៀបចំ សង្ក្រាន្ត ឆ្នាំថ្មីនៅ តាម ទីតាំងនានាប្រកបដោយការទាក់ទាញ សប្បាយរីករាយ និងសុខ សុវត្ថិភាព។ កិច្ចប្រជុំក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន។ក្នុងនោះដូចជា ករណីអគ្គិភ័យក្នងរដូវរាំងស្ងួតនេះ ,បញ្ហា សុខភាព, ការអនុវត្តភូមិឃុំមានសុវត្ថិភាព,សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធក្នុងការរៀបចំពិនិត្យធ្វើតេស្តរកសាធាតុញៀននៅតាមរដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពនានាក្នុងខេត្ត ជាដើម៕ ដោយ៖នុត នាង
-
ឯកឧត្តម ហ៊ុន ម៉ានី ណែនាំក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បន្តរៀបចំវេទិកាសាធារណៈ ផ្សព្វផ្សាយពីការរៀនជំនាញវិជ្ជាជីវៈ និងការចូលរួមប្រឡង មន្ត្រីរាជការស៊ីវិល

(កំពង់ស្ពឺ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការណែនាំដល់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បន្តរៀបចំវេទិកាសាធារណៈ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈល្អជូនប្រជាពលរដ្ឋ និងបង្កើនឱកាសដល់យុវជន តាមបណ្តាមូលដ្ឋាន បានដឹងនិងបានចូលរួម ដូចជាការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ឬការចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្នជាដើម ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីក្ដាប់នូវស្ថានភាពការងារជាក់ស្ដែង ពិនិត្យបន្ថែមលើទិសដៅការងារមូលដ្ឋាន រួមទាំងប្រមូលនូវបញ្ហាប្រឈម សំណើ និងសំណូមពរនានា ដើម្បីចាត់វិធានការដោះស្រាយ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក ក្រុមការងារជនបង្គោលរបស់ក្រសួងមុខងារសាធារណៈ ទទួលបន្ទុកការងាររាជរដ្ឋាភិបាលរាជធានី ខេត្ត ក្រុមការងារចល័ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអង្គភាពពាក់ព័ន្ធប្រមាណ ១២០នាក់ ។…
-
សេចក្ដីជូនដំណឹងស្ដីពី ការប្រឡង ប្រជែងជ្រើសរើស គ្រូបង្រៀន នៅបឋមសិក្សា ក្នុងក្របខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈចេញសេចក្ដីជូនដំណឹងស្ដីពី ការប្រឡង ប្រជែងជ្រើសរើស គ្រូបង្រៀន សម្រាប់បង្រៀន នៅបឋមសិក្សា ក្នុងក្របខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ក្នុងនោះរួមមាន ៖ (១) គ្រូបង្រៀន បឋមសិក្សាតាមប្រព័ន្ធបណ្តុះបណ្តាល ១២+៤ ជំនាន់ទី៤ ចំនួន ៣០០នាក់ (២) គ្រូបង្រៀនបឋមសិក្សាតាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី៤០ ចំនួន ១,០៤៧នាក់ ។ ការបណ្តុះបណ្តាលមានរយៈពេល ៤ឆ្នាំ និង២ឆ្នាំ ដោយចាប់ផ្តើម នៅដើម ឆ្នាំ២០២៤ នៅតាមវិទ្យាស្ថានគរុកោសល្យ សាលាគរុកោសល្យ និងវិក្រឹត ការខេត្ត ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជា ក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ី នាឆ្នាំ២០២៩

(ភ្នំពេញ)៖ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជា ក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ី នាឆ្នាំ២០២៩ ។ លោក តាង ហ្គោដុន បានសម្តែងនូវការអរគុណ យ៉ាងខ្លាំងចំពោះសម្តេចធិបតី ដែលបានទទួលស្គាល់នូវការងារ និង ការចូលរួមរបស់លោក ក្នុងការអភិវឌ្ឍវិស័យកីឡា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក តាង ហ្គោដុន ក៏បានគូសរំលេច និងគោរពជម្រាបជូន សម្តេចធិបតី អំពីការចូលរួមចំណែករបស់លោក ក្នុងការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជាពិសេសចំពោះអត្តពលិកកម្ពុជា ក្នុងវិស័យកីឡាទូកក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ (Gymnastics) ក៏ដូចជាការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន។ បន្ថែមលើនេះ លោក តាង ហ្គោដុន ក៏បានគោរពជម្រាបជូន…
-
ប្រធានរដ្ឋឡាវ អញ្ជើញមកដល់កម្ពុជាដើម្បីបំពេញ ទស្សនកិច្ចរយៈពេលពីរថ្ងៃ

ភ្នំពេញ៖ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិប តេយ្យ ប្រជាមានិតឡាវ និងលោកជំទាវ បានអញ្ជើញមកដល់ កម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដើម្បី បំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅ ព្រះរាជាណា ចក្រកម្ពុជារយៈពេល ពីរថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ។ដំណើរទស្សនកិច្ចនេះ តបតាម ការអញ្ជើញរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រ កម្ពុជា។ តាមកម្មវិធីដែលបានរៀបចំទុក ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមប្រធានរដ្ឋឡាវ នឹងជួបគាល់សវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ ឯកឧត្តម ប្រធានរដ្ឋ ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយសម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធាន រដ្ឋសភា និង…
-
ក្រុមហ៊ុន Stefano Ricci ជ្រើសរើសយកទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយភ្ជាប់ជាមួយផលិតផល

ភ្នំពេញ៖ ក្រុមហ៊ុន Stefano Ricci ដែលជា ម៉ាកយីហោរល្បីរបស់ពិភពលោក មានបំណង ជ្រើសរើសយកទីតាំងមួយចំនួនពាក់ពន្ធ័ បេតិកភណ្ឌ វប្បធម៍ ស្ថាបត្យកម្ម និងធនធានធម្មជាតិប្រទេសកម្ពុជា ដើម្បីថតរូប សម្រាប់ធ្វើការផ្សព្វផ្សាយភ្ជាប់ជាមួយផលិតផល STEFANO RICCI ដែល Brand ល្បីរបស់ពិភពលោក ។ នេះគឺជាការបញ្ជាក់របស់លោក Niccolo Ricci នាយកប្រតិបត្តិ ក្រុមហ៊ុន Stefano កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ រួមនឹងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ។ លោក NICCOLÒ RICCI បានជម្រាបជូនថា ក្នុងគម្រោងអន្តរជាតិ លើការផ្សព្វផ្សាយផលិតផល STEFANO RICCI គឺបានធ្វើនៅប្រទេស អេហ្សុីប ប្រទេស…