-
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ រដ្ឋាភិបាល និងអ្នកសារព័ត៌មាន គឺជាដៃគូ ក្នុងការផ្សព្វផ្សាយព័ត៌មានពិតដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសុខដុមនីយកម្មក្នុងសង្គម

(ភ្នំពេញ)៖ «ក្នុងភាពជាដៃគូររវាងរាជរដ្ឋាភិបាលនិងអ្នកព័ត៌មា គឺមិនអាចកាត់ផ្តាច់នូវផ្នែកណាមួយនោះទេ ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋ និងពាំនាំនូវព័ត៌មានពីប្រជាពលរដ្ឋដើម្បីសុខដុមនីយកម្មក្នុងសង្គម ការយល់ដឹង និងការដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ»។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុង «វេទិកាសារធារណៈអ្នកសារព័ត៌មានដើម្បីក្តាប់នូវសំណើនិងសំណូមពរ បញ្ហាប្រឈមរបស់អ្នកសារព័ត៌មានដើម្បីស្វែងរកដំណោះស្រាយ ដែលសហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច MSJ នៅទីស្តីការក្រសួងព័ត៌មាន ដោយមាន អ្នកសារព័ត៌មានចូលរួមជិត ៤០០នាក់ ។ ឯកឧត្តមរដេ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តថា គោលដៅរួមរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មាន គឺធ្វើយ៉ាងណាធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ហើយធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានពិតត្រឹមត្រូវ ។ ដូច្នេះជម្រើសយកភាពជាដៃគូរវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងសារព័ត៌មាន ជាផ្នែកនៃកិច្ចសហប្រតិបត្តិការមួយប្រកបដោយសុខដុមនីយកម្មនៅក្នុងសង្គម រវាងអ្នកផ្តល់ព័ត៌មាន និងអ្នកដែលប្រមូលព័ត៌មានដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងកោតសរសើរដល់អ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពីរឿងរ៉ាវទាំងឡាយដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយតាមរយៈតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនេះហើយបាននាំយកនូវរឿងរ៉ាវពិតប្រាកដនៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច…
-
បណ្ឌិត ជា វ៉ាន់ដេត៖ យើងនឹងខិតខំប្រែក្លាយឃុំត្រពាំងក្រសាំងឳ្យទៅជាឃុំដែលមានការអភិវឌ្ឍ ប្រៀបបាននឹងទីក្រុងនៅទីជនបទ

តាកែវ៖ រយៈពេលប្រាំឆ្នាំទៀត យើងនឹងខិតខំប្រែក្លាយឃុំត្រពាំងក្រសាំង ឳ្យក្លាយទៅជាឃុំមួយដែលមានការអភិវឌ្ឍខ្លាំង ដែលប្រៀបបាននឹងទីក្រុងនៅក្នុងទីជនបទ។ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវបានថ្លែងដូច្នេះកាលពីរសៀលថ្ងៃសៅរ៍ទី២៧ ខែមេសា ឆ្នាំ២០២៤ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលថ្លែង អំណរគុណនិងបើកការដ្ឋានកសាងផ្លូវបេតុងប្រាំបីខ្សែប្រវែងប្រាំបីគីឡូម៉េត្រ ស្ថិតនៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំលេងឆ្នោតគាំទ្រច្រើនលើសលប់នៅទូទាំងស្រុកបាទី។ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បន្ថែមថា ឃុំត្រពាំងក្រសាំង ទាំងមូលនឹងទទួលបានផ្លូវបេតុងប្រវែងប្រាំបីគីឡូម៉ែត្រ ក្នុងចំណោមផ្លូវបេតុងសរុបទាំងអស់ ៨៤ខ្សែ ស្មើនឹង៨៤គីឡូម៉ែត្រ ដែលនឹងផ្ដល់ជូនសម្រាប់ប្រជាពលរដ្ឋនៅស្រុកបាទី។ឯកឧត្តម បន្ថែមថា សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ ក៏ដូចជាស្រុក ទទួលបានការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងសូមឱ្យបងប្អូនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេដែលដឹកនាំប្រទេស អភិវឌ្ឍន៍ ភូមិ ឃុំ ជូនលោកយាយ លោកតា ពូមីង បងប្អូន ពីមួយអាណត្តិទៅមួយអាណត្តិ ដែលនិងសម្រេចបាននូវសមិទ្ធផលថ្មីៗ ទៀត។ឯកឧត្តម ក៏បានជំរុញដល់ប្រជាពលរដ្ឋត្រូវចូលរួមការពារផលប្រយោជន៍របស់ប្រទេស។ការពារផលប្រយោជន៍រាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យភូមិឃុំ របស់យើងមានការអភិវឌ្ឍតទៅទៀត ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាផ្លូវទាំងអស់ នៅក្រោយពេលដែលសាងសង់រួចរាល់ និងត្រូវចូលរួមដាំដើមឈើនៅអមសងខាងផ្លូវ ក៏ដូចជានៅក្នុងភូមិឋានរៀងៗខ្លួន ដើម្បីបង្កើនសោភណ្ឌភាពស្រស់បំព្រង ៕អត្ថបទ៖…
-
សម្តេច ស ខេង អំពាវនាវដល់គ្រប់ទីអារាមបន្តអភិរក្ស អភិវឌ្ឍធនធានព្រះសង្ឃ និងធម៌វិន័យ

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអំពាវនាវឳ្យបន្តចូលរួមថែរក្សានូវមរតកប្រពៃណី និងទំនៀមទម្លាប់ក្នុងវិស័យពុទ្ធចក្រ ។ខិតខំបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសាសនាព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញនិងគុណធម៌ ដោយត្រូវប្រកាន់នូវធម៌វិន័យ ឱ្យបានខ្ជាប់ខ្ជួនទៅតាមពុទ្ធបញ្ញត្តិ ។សម្តេចក្រហោមបានអំពាវនាវបែបនេះ កាលពីព្រឹកថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៤ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តចន្ទតាគ្រាម (ហៅវត្តតាគ្រាម) ស្ថិតនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ សម្តេចក្រឡាហោម ស ខេង បានថ្លែងទៅកាន់ប្រជាពុទ្ធបរិស័ទដែលចូលរួមឳ្យបន្តខិតខំចូលរួមអភិរក្សនិងអភិវឌ្ឍវិស័យសាសនាដោយគោរពសេរីភាព ខាងជំនឿនិងប្រណិប័តន៍សាសនាដើម្បីចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ដែលជា”សាសនារបស់រដ្ឋ”។ត្រូវបន្តប្រឆាំងពីការធ្វើអាជីវកម្មលើសាសនាការរើស អើង និងការបែងចែក ក្នុងចំណោមប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា ។ប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ឳ្យទៅជាកម្លាំងសាមគ្គីជាតិតែមួយ សំដៅចូលរួមលើកស្ទួយវិស័យសាសនានៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងសុខដុមនីយកម្មបន្ថែមទៀត។ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា ត្រូវខិតខំ និងសូមបន្តចូលរួមថែរក្សានូវមរតកប្រពៃណី និង ទំនៀមទំលាប់ ក្នុងវិស័យពុទ្ធចក្រ ខិតខំបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសាសនា ព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញនិងគុណធម៌ ដោយត្រូវប្រកាន់នូវធម៌វិន័យ ឱ្យបានខ្ជាប់ខ្ជួនទៅតាមពុទ្ធបញ្ញត្តិ។ទាក់ទងនឹងសមិទ្ធផលនៅវត្តចន្ទតាគ្រាមសម្ដេចក្រឡាហោមរំពឹងថា សំណង់អគារព្រះវិហារដ៏ធំស្កឹមស្កៃនិងសមិទ្ធផលនានាដែលបានសាងសង់និងសម្ពោធឆ្លង នៅក្នុងបរិវេណវត្តចន្ទតាគ្រាមនេះ នឹងបំពេញសេចក្តីត្រូវការរបស់ព្រះគ្រូ ចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តក៏ដូចជាពុទ្ធបរិស័ទ។សម្តេចក្រឡាហោម…
-
ព្រះមហាក្សត្រប្រុយណេ នឹងយាងមកសោយក្រយាពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ ព្រះមហាក្សត្រប្រុយណេ នឹងយាងមក សោយក្រយាពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣០ មេសា ។ នេះបើតាមការបង្ហោះសារលើបណ្ដាញសង្គហ្វេសប៊ុករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា នាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ប្រសិនពុំមានការផ្លាស់ប្តូទេនៅយប់ថ្ងៃ ២៩ មេសា ខាងមុខនេះ ព្រះមហាក្សត្រប្រុយណេ ព្រះអង្គ និងយាងមកដល់កម្ពុជា ដែលខ្ញុំនិងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ សម្ដេចបន្តថា ករណីបែបនេះ មិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំ ព្រោះកាលពីឆ្នាំ២០១១ ពេលខ្ញុំ ទៅប្រុយណេ ព្រះអង្គបានបើករថយន្តដោយអង្គឯង មកទទួលខ្ញុំនៅព្រលានយន្តហោះ ជូនទៅសណ្ឋាគារ ។ សម្ដេចតេជោ បានបញ្ជាក់ថា គោលបំណងទស្សនកិច្ចរបស់ព្រះអង្គ គឺមកសោយក្រយា (ស្រស់ស្រូប) ពេលព្រឹក ជាមួយខ្ញុំ ដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ។ (បងប្អូន៣នាក់ គឺព្រះអង្គ ជាបងទី១, ឯកឧត្តម…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងពិសា អាហារសាមគ្គី អបអរសន្និបាត លើកទី១ របស់សមាគម ឧកញ៉ា កម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា កាល ពី រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជា អធិបតីក្នុងពិធី “ពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ា កម្ពុជា” ដើម្បីអបអរសាទរសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជា ដែលមានអ្នក ចូល រួមជាង៦០០រូប ។ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បាន ឱ្យដឹងថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងស្រប តាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០២២ និងបានចុះបញ្ជី ត្រឹមត្រូវនៅ ក្រសួងមហាផ្ទៃ និងត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ សមាគមឧកញ៉ាកម្ពុជា គឺស្ថាប័ន តែមួយគត់ តំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងជាដៃគូរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពជំរុញសេដ្ឋកិច្ច…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅវិមានសន្តិភាព

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចជា ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឧបត្ថម្ភដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ។ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបានការកោតសរសើរ រួមមាន៖ ខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី ដោយក្នុង ១ខេត្ត ទទួលថវិកាចំនួន ២០០លានរៀល និងភេសជ្ជៈ ១ពាន់កេស ៕ អត្ថបទ៖ វណ្ណលុករូបភាព៖ សួង ពិសិដ្ឋ, វ៉េង លីមហួត
-
ក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ១៨ ឯកភាពគ្នានៅក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ១៨។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រវាងក្រសួងដែលតំណាងដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ និង គ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ១៨ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានវ៉ាន់ដា ក្រោមអធិបតី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ កិច្ចព្រមព្រៀងនេះ មានគោលបំណងដាក់ឱ្យប្រើ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ សញ្ញាបត្រកម្រិតឧត្តមសិក្សាចេញដោយគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំង១៨ និងរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យជូនគ្រឹះស្ថានឧត្តមសិក្សាទាំងនេះ ក្នុងករណីមានតម្រូវការប្រើប្រាស់ ដើម្បីរួមចំណែកដល់ការធ្វើបរិវត្តកម្ម ឌីជីថលរបស់គ្រឹះស្ថានឧត្តមសិក្សា ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និង បញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ឯកឧត្តម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ ដែលជំទាស់ គម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទសួរថា តើអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ ដែលប្រឆាំងសូម្បីតែសមិទ្ធផល សម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ប្រជាជនកម្ពុជាមួយប្រទេស បានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រៃជីកហ្វូណនតេជោ និងផ្ដល់ឱ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ ។ សម្តេចបានបន្តថា តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯងក៏ដោយ ។ (សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្ត ដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ)។ សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអភិរក្ស និងការអភិវឌ្ឍលើវិស័យវប្បធម៌ ដើម្បីរក្សាឱ្យបានគង់វង្ស នូវការអភិរក្សអត្តសញ្ញាណដើម នៃសិល្បៈ វប្បធម៌ ប្រពៃណី សាសនា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអភិរក្ស និងការអភិវឌ្ឍលើវិស័យវប្បធម៌ ត្រូវបោះជំហានទន្ទឹមគ្នា ដើម្បីរក្សាឱ្យបានគង់វង្ស នូវការអភិរក្សអត្តសញ្ញាណដើមនៃសិល្បៈ វប្បធម៌ ប្រពៃណី សាសនារបស់យើង ប្រកបដោយភាពបត់បែន ស្របតាមការវិវត្តរបស់សង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការពង្រឹង ការស្រាវជ្រាវ និងចងក្រងឯកសារមូលដ្ឋានសំខាន់ៗឱ្យបានច្បាស់លាស់ សម្រាប់ទុកឱ្យប្រជាជនក្រេបយក ចំណេះដឹងច្រើនជំនាន់រៀងទៅ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសរុបចំនួន ២.១៣៣ គ្រឿង ជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែល បានចូលរួមចំណែក ក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៤ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិល្បករ សិល្បការិនី គ្រប់ទម្រង់ មានតួនាទីចម្បងក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពី…
-
នាយឧត្ដមសេនីយ៍ សៅ សុខា រំលឹកកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងត្រូវខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ

ស្ទឹងត្រែង៖ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមេបញ្ជាការថ្មីនៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ នាយឧត្តមសេនីយ៍ សៅ សុខា បន្តថា ចំពោះមេបញ្ជាការអាវុធហត្ថដែលត្រូវទទួលភារកិច្ចថ្មីនេះ ត្រូវធ្វើជាថ្នាក់ដឹកនាំគំរូ ចេះគ្រប់គ្រង ចេះបង្កើនប្រសិទ្ធភាពការងារ ចេះផ្គត់ផ្គង់សម្ភារៈ និងផ្តល់ការលើកទឹកចិត្តដោយស្មើភាពគ្នា ។នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរចំពោះកងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងដែលកន្លងមកបានខិតខំក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្តជូនប្រជាពលរដ្ឋបានល្អ ។ សូមបញ្ជាក់ថា មេបញ្ជាការអាវុធហត្ថដែលត្រូវបានប្រកាសតែងតាំងមុខតំណែងថ្មីនាពេលនេះគឺឧត្តមសេនីយ៍ត្រី សេង សុភាព ជាមេញ្ជាការថ្មី ជំនួសឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី ដែលត្រូវបានផ្ទេរទៅទទួលភារកិច្ចថ្មី នៅអាវុធហត្ថលើផ្ទៃប្រទេស ៕អត្ថបទនិងរូបភាពៈ ដេង ម៉ាវិន