-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ឱ្យគិតគូរអំពីការរៀបចំក្រុង ឬទីប្រជុំជន ត្រូវមានលំហរបៃតងដើម្បីលើកកម្ពស់សុខភាពសាធារណៈ

ត្បូងឃ្មុំ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ក្រៅពីការជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានរួចរាល់តាមផែនការដែលបានកំណត់ហើយនោះ ក៏ត្រូវគិតគូរអំពីការរៀបចំប្លង់គោល ការរៀបចំក្រុង ផ្ទះសម្បែង ដីធ្លីសម្រាប់កសិកម្ម ផ្លូវថ្មើរជើងនិងលំហសាធារណៈដែលមានភាពបៃតង ស្របតាមសក្តានុពលរបស់ខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងប្រែក្លាយខេត្តនេះឱ្យក្លាយជាទីកន្លែងដែលមានបរិយាកាសប្រកបដោយផាសុកភាពនិងផ្ដល់សុខុមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា កិច្ចការរៀបចំដែនដីនិងការងារចុះបញ្ជីដីធ្លី គឺទាមទារឱ្យមានការឯកភាពចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសេវាគាប់ចិត្តរបស់ក្រសួង ដែលដំណើរការតាមប្រព័ន្ធឌីជីថលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទទួលសេវាកម្មបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិត។ បច្នុប្បន្ននេះខេត្តត្បូងឃ្មុំ មានក្បាលដីប៉ាន់ស្មានសរុប ២៥៥ ៧៦៤ក្បាលដី ក្នុងភូមិចំនួន ២៦៩ភូមិ ស្មើនឹង ២២ឃុំ លើ ៥ស្រុក គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ ស្រុកពញាក្រែក…
-
សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា ក្នុងការប្រកួតបាល់ទាត់ ដើម្បីសប្បុរសធម៌

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍តាមរយៈសារលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា សម្ដេចត្រូវបានទទួលនូវការអញ្ជើញឱ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេម ជាប្រធានក្រុម ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង របស់ក្រុមបាល់ទាត់មួយនេះ ។ សម្ដេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះថា ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះ ខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យម និងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។ សម្ដេចតេជោ បានបន្តថា អ្វីដែលជាកិច្ចការបន្ទាន់ គឺការរៀបចំការប្រកួតល្ងាចថ្ងៃ១ ឧសភា ២០២៤ ខាងមុខ នៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ សម្ដេចបន្តថា ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការ នៅស្តាតអូឡាំពិក នាល្ងាចថ្ងៃ១…
-
គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សានៅទីក្រុងកាស្ស៊ីវ៉ា(Kashiwa) ប្រទេសជប៉ុន អំពីការអភិវឌ្ឍទីក្រុងដើម្បីសង្គមមួយមានអាយុវែង

(ប្រទេសជប៉ុន) ៖ ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍មនុស្សវ័យចំណាស់សកម្មនៃវេទិកាសមាជិកសភាដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) នៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជននិងការអភិវឌ្ឍ (CAPPD) និងជាហិរញ្ញិករបស់ AFPPD បានអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សានៅទីក្រុងកាស្ស៊ីវ៉ា(Kashiwa) ប្រទេសជប៉ុន អំពីការអភិវឌ្ឍទីក្រុងដើម្បីសង្គមមួយមានអាយុវែង។ នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោកជំទាវបានស្វែងយល់អំពីការអនុវត្តគោលនយោបាយមនុស្សចាស់នៅថ្នាក់ក្រោមជាតិនៃប្រទេសជប៉ុន។ តាមរយៈទស្សនកិច្ចសិក្សានេះ នាយកដ្ឋានសុខភាពនិងឱសថនៃទីក្រុងកាស្សីវ៉ា បានជម្រាបគណៈប្រតិភូសភាថា ពលរដ្ឋវ័យចំណាស់នៅទីក្រុងមានការកើនឡើង មានប្រមាណ២៦%នៃប្រជាពលរដ្ឋសរុបរស់នៅទីក្រុងនេះ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់។ រដ្ឋបាលទីក្រុងកាស្ស៊ីវ៉ាបានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងភ្នាក់ងារអភិវឌ្ឍទីក្រុងនិងសកលវិទ្យាល័យតូក្យូ ដើម្បីពិភាក្សា និងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលរបស់ទីក្រុង កាស្ស៊ីវ៉ា តាមរយៈការអនុវត្តគម្រោងទីក្រុងគម្រូ និងជីវិតរស់នៅដែលមានវិបុលភាពសម្រាប់សង្គមមនុស្សវ័យចំណាស់។ គម្រោងនេះបានផ្តល់៖ (១)លើកកម្ពស់ការថែទាំសុខភាពតាមផ្ទះ (២) បង្កើតសេវាព្យាបាលនិងគិលានុបដ្ឋាកថែទាំដើម្បីផ្តល់សេវាថែទាំសុខភាពតាមផ្ទះ (៣)បន្តធ្វើការងារពេញមួយជីវិត (៤) បន្តរៀនពេញមួយជីវិត (៥)ផ្ទះសម្រាប់មនុស្សចាស់ (៦)មធ្យោបាយធ្វើដំណើរ (៧)សេវាកម្មគាំទ្រជីវិតរស់នៅ (៨)លើកកម្ពស់សុខភាពនិងបង្ការ និង(៩)វិធានការនានាដែលចាំបាច់ដើម្បីគាំទ្រមនុស្សវ័យចំណាស់។ តាមរយៈការស្រាវជ្រាវ មនុស្សវ័យចំណាស់ដែលមានជំងឺវង្វេងអាចនឹងមានការកើនឡើងនៅថ្ងៃអនាគត។ ម្យ៉ាងវិញទៀត ចំនួនពលរដ្ឋវ័យចំណាស់អាចនឹងមានការកើនឡើងខុសៗគ្នាទៅតាមតំបន់ នៅតាមទីក្រុងធំៗពលរដ្ឋដែលមានអាយុលើសពី៧៥ឆ្នាំអាចនឹងមានកំណើនច្រើន ខណៈដែលនៅតំបន់ជនបទអាចនឹងមានកំណើនតិចជាង ស្របពេលដែលចំនួនប្រជាជនសរុបធ្លាក់ចុះ។ ដូច្នេះរដ្ឋបាលខេត្តកាស្ស៊ីវ៉ាយល់ថា រដ្ឋបាលថ្នាក់រាជធានី ខេត្ត-ក្រុងត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់និងស្វ័យភាពនិងលទ្ធភាពរបស់ខ្លួន ដើម្បីផ្តល់បង្កលក្ខណៈអំណោយផលដល់មនុស្សចាស់ឱ្យបន្តសកម្មភាពដ៏សកម្មរបស់គាត់បាន…
-
រដ្ឋសភាកម្ពុជាប្រកាសសុពលភាព ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន

(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០១រូប ។ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ បានដំណើរការតាមរបៀបវារៈដែលមានលទ្ធផល ដូចខាងក្រោម៖ ១. អង្គសភាបានអនុម័តយល់ព្រមលើរបៀបវារៈដោយសំឡេង ១០២ សំឡេង។ ២.ការសម្រេចសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ ចំនួន ២រូប សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា បានអាននូវសេចក្តីប្រកាសរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់សុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសុំលាលែង និងឯកឧត្តម ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន ដែលបានសុំលាលែង។ ឯកឧត្តម ចាប…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក

(ភ្នំពេញ)៖ នារាត្រីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបសំណេះសំណាល និងពិសារអាហារពេលល្ងាច តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សម្តេចរដ្ឋសភាធិបតី និងឯកអគ្គរាជទូតជប៉ុន បានយកឱកាសនេះពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញវិស័យនយោបាយ ការចូលរួមរបស់ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច នយោបាយ អបរំ កិច្ចការព័ត៌មាន ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងបញ្ហាស្ថានភាពភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងសកលលោក។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលរួមទទួលទានអាហារពេលល្ងាចជាមួយឯកឧត្តមនាពេលនេះ ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយគ្នាជាយូរមកហើយ។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យ ព្រះបាទនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជប៉ុនគ្រប់រូប រហូតដល់ពេលបច្ចុប្បន្ន…
-
សម្តេចតេជោ ហ៊ុន សែន បដិសេធការលើកឡើងរបស់លោក សាពូន មីដាដា ថា សម្តេច និងភរិយា ជួយលុយដល់ខ្លួន ៦.៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបដិសេធចំពោះការលើកឡើងរបស់លោក សាពូន មីដាដា ថា សម្តេច និងភរិយា ជួយលុយដល់ខ្លួន ៦.៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន គឺជាការមិន ពិតនោះបោះទេ។ ដោយសម្តេចបានបញ្ជាក់ថា លុយជិត ៧លានដុល្លារ វាច្រើនណាស់ ដែលសម្តេចគ្មានលទ្ធភាពផ្តល់ឱ្យនោះឡើយ។ ការបដិសេធរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក សាពូន មីដាដា បានសរសេរបង្ហោះសារថា សម្តេច និងភរិយា ជួយខ្លួនចំនួន៦,៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោហ៊ុនសែន បានសរសេរថា៖ លោក សាពូន មីដាដា បានបង្ហោះសារដោយនិយាយថា ខ្ញុំនិងភរិយាបានជួយគាត់ចំនួន ៦.៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។ ច្រើនណាស់កូន បើកូនទទួលបានមែន តើកូនយកទៅណា?។ តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដទៃ? ជាង១០ឆ្នាំមុន ពុកម៉ែបានហៅកូនទាំងពីរ និងចៅទៅលេងផ្ទះវិមានឯករាជ្យ និងបានផ្តល់ប្រាក់៣០ម៉ឺនដុល្លារ សម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថា…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកវិស័យរៀបចំដែនដី នគ រូប នី យកម្ម និងសំណង់ ជាបំណែកដ៏មានសារៈសំខាន់នៅក្នុងរដ្ឋបាល ឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ព្រៃវែង៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ បានចាត់ទុកវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថាជាបំ ណែក ដ៏មានសារៈសំខាន់នៅក្នុងរដ្ឋបាលឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្តថា កិច្ចការរៀបចំដែនដី និងការចុះបញ្ជីដីធ្លី ត្រូវតែមានការឯកភាពចូលរួម សហការពីគ្រប់ភាគីពាក់ព័ន្ធ និងមានការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ទើបការងារដំណើរការដោយរលូននិង មានប្រសិទ្ធភាព។ ការចុះបញ្ជីដីធ្លី គឺជាការបង្កើតបរិយាកាសមិនមានវិវាទដីធ្លី នៅក្នុងប្រទេសកម្ពុជានិងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្តព្រៃវែងឱ្យគិតគូរ អំពីការរៀបចំប្លង់គោល ការរៀបចំក្រុងស្របតាមសក្តានុពលរបស់ ខេត្តដើម្បី ផ្ដល់សុខុមាលភាព ក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋ។ ជាមួយនេះឯកឧត្តមសាយ សំអាល់ បានលើកឡើងអំពីសេវាគាប់ចិត្តរបស់ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹក ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ស្វាយរៀង៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការប្រើប្រាស់អាងទឹកទាំងអស់នេះ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា កិច្ចការរៀបចំដែនដី និងការចុះបញ្ជីដីធ្លី មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូននិងមានប្រសិទ្ធភាព។ ការចុះបញ្ជីដីធ្លីគឺជាការបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជានិងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដែលកត្តានេះពិតជានឹងអាចកាត់បន្ថយភាពក្រីក្រដែលជាគោលដៅក្នុងគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្តស្វាយរៀងឱ្យគិតគូរអំពីការរៀបចំប្លង់គោល ការរៀបចំក្រុង ផ្ទះសម្បែង ដីធ្លីសម្រាប់កសិកម្ម ផ្លូវថ្មើរជើង និងលំហសាធារណៈស្របតាមសក្តានុពលរបស់ខេត្តដើម្បីអភិវឌ្ឍន៍ខេត្តនេះឱ្យក្លាយជាទីកន្លែងដែលមានបរិយាកាសប្រកបដោយផាសុកភាពនិងផ្ដល់សុខមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋផងដែរ ។ ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីសេវាគាប់ចិត្តដែលដំណើរការតាមប្រព័ន្ធឌីជីថលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទទួលសេវាកម្មបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិត។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់អំពីការងារជាយុទ្ធសាស្ត្ររបស់ក្រសួងជូនដល់មន្ត្រីនិងរដ្ឋបាលស្រុកក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងដើម្បីចូលរួមពង្រឹងកិច្ចសហការ ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងអោយបានល្អ ដោយត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តតាមគោលនយោបាយ និងកិច្ចសហការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋផងដែរ នោះទើបការងារចុះបញ្ជីដី ទាំងការចុះបញ្ជីដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ ដីប្រជាពលរដ្ឋ ដីឯកជន…
-
ចិនចាត់ទុកកម្ពុជា ជាអ្នកជិតខាងល្អ ជាមិត្តភក្តិពិតប្រាកដ និងបានបង្កើតកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ

(ភ្នំពេញ)៖ ចិន ចាត់ទុកកម្ពុជា ជាអ្នកជិតខាងល្អ ជាមិត្តភក្តិពិតប្រាកដ និងបានបង្កើតគំរូនៃការរួមរស់ដោយស្មើភាពគ្នារវាងប្រទេសធំ និងប្រទេសតូច ព្រមទាំងបង្កើតកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា ជាមួយឯកឧត្តម Zhang Qingli ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអនុប្រធានគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិនអាណត្តិមុន នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្តម ប្រាក់ សុខុន បានកត់សម្គាល់ដោយពេញចិត្តថា ទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ ស្របពេលគ្នានឹងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទាំងពីរ ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងសភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅថែមទៀត។ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្រដ៏សំខាន់របស់ប្រទេសចិន ចំពោះប្រទេសកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ…
-
សមាជិកសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មកាធិការអចិន្រ្តៃ (AFPPD )ស្តីពីមនុស្សវ័យចំណាស់ដ៏សកម្ម

(ជប៉ុន)៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានចូលរូមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃ ស្តីពីមនុស្សវ័យចំណាស់ដ៏សកម្ម ក្រោមមូលបទ ICPD30: គ្មាននណារម្នាក់ដែលត្រូវទុកចោលនៅពេលវ័យចំណាស់នោះឡើយ ដែល ត្រូវបានរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី 23 ខែមេសា ឆ្នាំ 2024។ កិច្ចប្រជុំនេះរៀបចំឡើងដោយវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) សមាគមអភិវឌ្ឍន៍ប្រជាជនអាស៊ី (APDA) និងសហព័ន្ធសមាជិកសភាជប៉ុនសម្រាប់ប្រជាជន (JPFP) ដោយមានការគាំទ្រពីមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) តាមរយៈមូលនិធិ Japan Trust Funds (JTF)។ កិច្ចប្រជុំនេះមានការចូលរួមពីសភា រដ្ឋាភិបាល អង្គការអន្តរជាតិ អង្គការយុវជន និងបណ្ឌិតសភា ដើម្បីចែករំលែក និងពិភាក្សាអំពីការអនុវត្តល្អក្នុងគោលនយោបាយ ច្បាប់ និងកម្មវិធីនានាក្នុងគោលបំណងសម្រេចបាននូវភាពចាស់ជរាសកម្ម និងមានសុខភាពល្អ។ កិច្ចប្រជុំផ្តោផ្តោតលើគោលនយោបាយ ប្រព័ន្ធ និងសេវាកម្មដែលអាចពង្រឹងបាន ទាក់ទងនឹងភាពចាស់ រួមទាំងវិធីសាស្រ្តធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់មនុស្សចាស់ គោរពស្វ័យភាព សេចក្តីថ្លៃថ្នូរ និងជម្រើសរបស់មនុស្សចាស់ និងរបៀបចាត់វិធានការបង្ការជាដំណោះស្រាយរយៈពេលវែង តាមរយៈ វិធីសាស្រ្តវដ្តជីវិត ដែលរួមបញ្ចូលសមភាពយេនឌ័រ សង្គមប្រកបដោយបរិយាបន្ន…