Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាស មួយ ជា សហគមន៍សុខសាន្តមួយ» ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាបណ្តាញសរសៃឈាមនៃការដឹកជញ្ជូនដ៏សំខាន់មួយ របស់ កម្ពុជា។ កំពង់ផែនេះជាច្រកដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម អន្តរជាតិសម្រាប់ កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលនៅកាន់តួនាទីជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកំពង់ផែក្នុងព្រះសីហនុនេះ។ សម្តេចតេជោ បានជ្រើសយកថ្ងៃទី១ ខែឧសភា រៀងរាល់ឆ្នាំចុះមកសំណេះសំណាល និងសួរសុខទុក្ខ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលបម្រើការងារនៅកំពង់ផែស្វយ័តនេះ។ មកដល់រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្ត ការ យកចិត្តទុកដាក់ចំពោះកំពង់ផែនេះ ហើយបន្តបេសកកម្មសម្តេចតេជោ ហ៊ុន…

  • ក្រសួងបរិស្ថាន បានបង្ហាញពីឥរិយាបថវិជ្ជមានរបស់ប្រជាជនកម្ពុជា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

    ក្រសួងបរិស្ថាន បានបង្ហាញពីឥរិយាបថវិជ្ជមានរបស់ប្រជាជនកម្ពុជា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

    ភ្នំពេញ៖ ភាពវិជ្ជមាននៃការប្រែប្រួលឥរិយាបថរបស់សិស្សានុសិស្ស និងប្រជាជនសរុបជាង ៨លាននាក់ គឺជាលទ្ធផលស្តែងចេញពីសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាកុំឱ្យមានការកើនឡើងនូវកម្តៅភពផែនដីជាបន្តទៀត។ នៅចំពោះមុខក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ. ឬ ECOSOCC) និងធនាគារពិភពលោក World Bank ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត បានឆ្លើយតបថា ក្នុងរយៈពេល ៨ខែ និង៨ថ្ងៃកន្លងមកនេះ សមិទ្ធផលដែលសម្រេចបានដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមមាន៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមានការចូលរួមពីសំណាក់សិស្សានុសិស្ស ព្រះសង្ឃ ធុរៈករ កម្មករ កម្មការនី និងប្រជាពលរដ្ឋចំនួនជាង ៨លាននាក់ ដែលយុទ្ធនាការនេះបានបំបែកចេញពីភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមគ្នានេះ ក៏មានវិធានការ ៤ចំណុច ដែលរួមមាន ១. ពង្រឹងការអនុវត្តច្បាប់ ១០០% ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទី២. សហការជាមួយអាជ្ញាធរមូលដ្ឋាន (រដ្ឋបាលថ្នាក់ក្រោមជាតិ) ដោយក្នុងនោះក្រសួងបរិស្ថានបានអនុវត្តជាជំហានៗ ក្នុងនោះក្រសួងបរិស្ថានបានផ្ទេរអំណាចទៅដល់ថ្នាក់ក្រោមជាតិ ដោយគូសបញ្ជាក់លើផែនទីតំបន់ការពារធម្មជាតិ ជូនអាជ្ញាធរមូលដ្ឋាន ឬថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ App ហើយ Appនោះនឹង បង្ហាញព័ត៌មានអំពីទីតាំងដី និងព្រំប្រទល់ដីនៃតំបន់ការពារធម្មជាតិ…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ ប្រ៊ុយណេ យាងធ្វើមាតុភូមិនិវត្តន៍

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ ប្រ៊ុយណេ យាងធ្វើមាតុភូមិនិវត្តន៍

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា អាប់ឌុល ម៉ាទីន យាងធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានយាងមកកាន់ប្រទេសកម្ពុជា កាលពីរាត្រី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងឱកាស នៃការថ្វាយព្រះរាជដំណើរ របស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីកូនប្រុសទាំងពីររបស់សម្ដេចតេជោផងដែរ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ងារ សា ធា រណៈ និងឯកឧត្តម ឧត្តម សេនីយ៍ ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ សូមជម្រាបថា នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា…

  • សម្ដេចតេជោ ហ៊ុន សែន និងកូនប្រុសទាំងបី អញ្ជើញក្នុងពិធីអាហារពេលព្រឹកជាមួយ ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ

    សម្ដេចតេជោ ហ៊ុន សែន និងកូនប្រុសទាំងបី អញ្ជើញក្នុងពិធីអាហារពេលព្រឹកជាមួយ ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ ឌុល ម៉ាទីន ។ ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេច តេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារ វឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិត កណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះ…

  • គ្រប់គ្នានៅរដ្ឋាករទឹកបាត់ដំបង ប្រកាសគាំទ្រពេញទំហឹងការ អនុវត្តគម្រោង”ព្រែកជីកហ្វូណនតេជោ”

    គ្រប់គ្នានៅរដ្ឋាករទឹកបាត់ដំបង ប្រកាសគាំទ្រពេញទំហឹងការ អនុវត្តគម្រោង”ព្រែកជីកហ្វូណនតេជោ”

    បាត់ដំបង៖ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង កាលពីថ្ងៃចន្ទបានធ្វើការផ្សព្វផ្សាយជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក តាមបណ្តាអង្គភាព កម្មករ និយោជិតនៃរដ្ឋាករទឹក បាត់ដំបងអំពីគម្រោងផ្លូវទឹកជាប្រវត្តិសាស្រ្តលើកទី១របស់កម្ពុជា។ ជាមួយគ្នា នេះតបនឹងសេចក្តីអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធាន ព្រឹទ្ធសភា អង្គភាពរដ្ឋាករ ទឹកខេត្តបាត់ដំបងបានចេញញត្តិគាំទ្រ រាជរដ្ឋា ភិបាល ចំពោះការអនុវត្តនូវគម្រោងព្រែក ជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ។ ឯកឧត្តម អ៊ុត ក្លឹង បានគូសបញ្ជាក់ថា៖ ក្នុងនាមជាប្រជាពល រដ្ឋម្នាក់ និងក្នុងនាមថ្នាក់ដឹកអគ្គនាយករដ្ឋាករទឹក បាត់ដំបងនិង បុគ្គលិក កម្មករនិយោជិតទាំងអស់ សូមប្រកាសគាំទ្រ យ៉ាង ពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន តេជោ ដែលជា ព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជា គំនិត ផ្ដួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី និង ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ហើយដែលបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តនូវ…

  • សាស្ដ្រាចារ្យ និស្សិត នៅសាកលវិទ្យាល័យ សៅថ៍អ៊ីសថ៍អេយ សៀ ខេត្ដសៀមរាបប្រកាសគាំទ្រការអនុវត្ត គម្រោងព្រែកជីក ហ្វូណន តេជោ

    សាស្ដ្រាចារ្យ និស្សិត នៅសាកលវិទ្យាល័យ សៅថ៍អ៊ីសថ៍អេយ សៀ ខេត្ដសៀមរាបប្រកាសគាំទ្រការអនុវត្ត គម្រោងព្រែកជីក ហ្វូណន តេជោ

    សៀមរាប៖ សាស្ដ្រាចារ្យ និងនិស្សិត នៅសាកលវិទ្យាល័យ សៅថ៍ អ៊ីស ថ៍អេយសៀ ខេត្ដសៀមរាប បានប្រកាសគាំទ្រ ពេញទំហឹង នូវការអនុវត្ដគម្រោងព្រែកជីកហ្វូណនតេជោ ដោយលើកឡើងថា វត្តមានព្រែកនេះមានផលប្រយោជន៍ធំ ណាស់សម្រាប់ការអភិវឌ្ឍប្រទេស ។ អាន៖ប្រាប់ទូរទស្សន៍អប្សរា លោក មាន សុធី សាកលវិទ្យា ធិការ នៃសាកលវិទ្យាល័យសៅស៍អ៊ីថ៍អេយសៀ តំណាងឱ្យ សាកល វិទ្យាល័យ សូមប្រកាសគាំទ្រពេញទំហឹង ចំពោះ រដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការអនុវត្ត គម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។លោកបន្ដថា គម្រោង ព្រែកជីកហ្វូណនតេជោនេះ មានអត្ថប្រយោជន៍ ណាស់ក្នុង វិស័យ សេដ្ឋកិច្ច ។ ដោយឡែកក្រុមនិស្សិត នៃសាកលវិទ្យាល័យសៅស៍អ៊ីថ៍ អេយសៀ ក៏បានលើកឡើងស្រដៀងដែរថា ប្អូនចង់ឃើញ គម្រោងនេះអនុវត្ត…

  • តើកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃខែឆ្នាំណា លេខរៀងទីប៉ុន្មាន?

    តើកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃខែឆ្នាំណា លេខរៀងទីប៉ុន្មាន?

    ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២៤) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។ បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ #សមាជិកអាស៊ាន #ដំណើរកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានគឺជាក្រុមគោលដៅអាទិភាពមួយក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានគឺជាក្រុមគោលដៅអាទិភាពមួយក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨

    ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានពិភាក្សាអំពីការចុះឈ្មោះ និងការផ្តល់អត្ថប្រយោជន៍សម្រាប់ក្រុមគោលដៅ «អ្នកសារព័ត៌មាន» ក្រោមក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កិច្ចប្រជុំដែលប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន បានទទួលយកអនុសាសន៍ពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ក្នុងការគាំទ្រការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ជាពិសេស ការរៀបចំផែនការសកម្មភាពលម្អិត និងអាទិភាពសម្រាប់គាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តឱ្យបានល្អប្រសើរ។ ឯកឧត្តម ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម បានបន្ថែមថា៖ “អ្នកសារព័ត៌មានត្រូវបានកំណត់ជាក្រុមគោលដៅមួយ ក្នុងចំណោមក្រុមគោលដៅទាំង១៥ នៃយុទ្ធសាស្រ្តនេះ ហើយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានបំណងសហការជាមួយក្រសួងព័ត៌មាន ដើម្បីចលនាការចុះឈ្មោះអ្នកសារព័ត៌មានឱ្យទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ រួមទាំងអត្ថប្រយោជន៍គាំពារសង្គម និងរបបសន្តិសុខសង្គម។” ឯកឧត្តម នេត្រ…

  • ពីរថ្ងៃទៀតការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនក្របខ័ណ្ឌក្រសួងអប់រំ សម្រាំងបេក្ខជនលើកទី១ នឹងមកដល់

    ពីរថ្ងៃទៀតការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនក្របខ័ណ្ឌក្រសួងអប់រំ សម្រាំងបេក្ខជនលើកទី១ នឹងមកដល់

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំធ្វើវឌ្ឍនភាពការងារ ឆ្ពោះទៅកាន់ការប្រឡង ប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាំងបេក្ខជនលើកទី១ ដែលនឹងចាប់ផ្តើមក្នុងរយៈពេល ពីរថ្ងៃទៀត។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃចន្ទទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ។ តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារទទួលបន្ទុកតាមអនុគណៈកម្មការនានា បានធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការប្រឡង។ បន្ទាប់ពីការបង្ហាញពីរបាយការណ៍វឌ្ឍនភាពការងារនៃការរៀបចំការប្រឡងរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យសមាជិកនៃអង្គប្រជុំចូលរួមជាមតិយោបល់ ក្នុងការលើកឡើងនូវចំណុចខ្វះខាតក្នុងការបង្កាបញ្ហាណាមួយកើតឡើងជាយថាហេតុ។ ដោយទទួលបានការចូលរួម និងការងារ ព្រមទាំងការចូលរួមជាធាតុចូលយ៉ាងច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបានកើតឡើង និងបញ្ហាប្រឈមនៅពេលខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនួលខុសត្រូវរបស់ក្រុមការងារ និងអនុគណៈកម្មការនីមួយៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “ទោះជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល…

  • មកឈ្វេងយល់ផលចំណេញរបស់កម្ពុជា ពី គម្រោង “ព្រែកជីក ហ្វូណន តេជោ”

    មកឈ្វេងយល់ផលចំណេញរបស់កម្ពុជា ពី គម្រោង “ព្រែកជីក ហ្វូណន តេជោ”

    ភ្នំពេញ៖ គម្រោង”ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងប្រវត្តិ សាស្ត្រ លើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បី តភ្ជាប់ ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ។ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា “គម្រោងព្រែកជីកហ្វូណន តេជោ “អាចនឹងចាប់ដំណើរ ការនៅចុងឆ្នាំ២០២៤ ឬយ៉ាងយូរនៅដើមឆ្នាំ២០២៥។ កាលពីថ្ងៃទី២៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តីកម្ពុជា ,ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះ មហា ក្សត្រ, ប្រធាន ព្រឹទ្ធសភានិងប្រធានគណបក្ស ប្រជាជនកម្ពុជា បានប្រកាសឱ្យមានចលនាជាតិ គាំទ្រដល់គម្រោង «ព្រែកជីក ហ្វូណនតេជោ» ដើម្បី សម្រេច បានគម្រោងនេះ។សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សប្បុរសជននានាទាំងអស់ សូមរួមកម្លាំងគ្នា រួមសាមគ្គីគ្នា កសាងព្រែក ជីកហ្វូណនតេជោ ឱ្យខាងតែបាន។ ឥឡូវនេះសូមមកឈ្វេងយល់ផលចំណេញរបស់កម្ពុជា ពី គម្រោងព្រែកជីកហ្វូណនតេជោ។យោងតាមប្រភព ក្រសួង សាធារណការនិងដឹកជញ្ជូន បានបង្ហា ញថា ” ព្រែកជីក…