-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្តល់សេចក្តីទុកចិត្ត ចំពោះអ្នកវិនិយោគ គឺជារឿងសំខាន់សម្រាប់កម្ពុជា

ភ្នំពេញ៖ ការផ្តល់សេចក្តីទុកចិត្ត ចំពោះអ្នកវិនិយោគ គឺជារឿងសំខាន់សម្រាប់កម្ពុជា ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលចំណាយទុនវិនិយោគជិត ៣៧លានដុល្លារ នាព្រឹកថ្ងៃទី២ ឧសភា ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងខិតខំទាក់ម៉ូយ ទាក់ទាញអ្នកវិនិយោគជារឿងសំខាន់ ហើយអ្វីដែលសំខាន់បន្ថែមទៀត គឺ ការផ្តល់សេចក្តីទុកចិត្ត ចំពោះអ្នកវិនិយោគដែលមានស្រាប់នៅកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា យើងបានផ្តល់ជំនឿចិត្ត ដល់ក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជាដែលមានស្រាប់ ។ជាក់ស្តែងដូចជា៖ ក្រុមហ៊ុនតូយូតា ដែលបានមកវិនិយោគនៅកម្ពុជា ប្រមាណ៣០ឆ្នាំមកហើយ រហូតដល់ក្រុមហ៊ុននេះ បានពង្រីកការវិនិយោគ រហូតដល់បង្កើតជារោងចក្រ ដំឡើងរថយន្តនៅកម្ពុជា ផ្ទាល់តែម្តង ដូច្នេះ ការផ្តល់ជំនឿចិត្តដល់វិស័យឯកជន ជារឿងសំខាន់។ សម្តេច បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បី…
-
ជប៉ុនបង្កើតរោងចក្រផ្គុំ និងដំឡើងយានយន្តតូយ៉ូតា នៅកម្ពុជា

ភ្នំពេញ៖ នាយកប្រតិបត្តិ នៃក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ (Toyota Tsusho) បានចាត់ទុកការបង្កើតរោងចក្រផ្គុំ និងដំឡើងយានយន្តតូយ៉ូតា នឹងបន្តចូលរួមលើកស្ទួយសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍឧស្សាហកម្មយានយន្តនៅកម្ពុជា ។ នេះជាប្រសាសន៍លោក អ៊ីជីរ៉ូ កាស៊ីតានី(Ichiro Kashitani ) នាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Tsusho ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលចំណាយទុនវិនិយោគជិត ៣៧លានដុល្លារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ឧសភា ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។ លោក Ichiro Kashitani បានឱ្យដឹងថា គម្រោងការចាប់ផ្តើមរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅកម្ពុជានេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត ដែលត្រូវបានចុះហត្ថលេខាររវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Toyota Tsusho នៅខែវិច្ឆិកា ឆ្នាំ ២០២២។ ពិធីនេះ ត្រូវបានរៀបចំនៅរោងចក្ររបស់តូយ៉ូតាដោយផ្ទាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចធិបតី ហ៊ុន…
-
ស្នងការនគរបាលខេត្តកំពត ប្រើប្រាស់រថយន្តចល័តចុះធ្វើអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ជូនសិស្សានុសិស្សនៅតាមវិទ្យាល័យ

កំពត៖ មន្ត្រីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនដល់សិស្សានុសិស្សដែលគ្រប់អាយុត្រូវធ្វើ នៅតាមបណ្តាវិទ្យាល័យក្នុងខេត្តកំពត តាមរយៈរថយន្តចល័ត ដែលបានបំពាក់ឧបករណ៍រួចជាស្រេច ។ តាមការឱ្យដឹងពី លោកវរសេនីយ៍ឯក យី គា នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រាប់ឱ្យដឹងថា យោងតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត កម្លាំងរបស់លោកបានចុះធ្វើអត្តសញ្ញាណបណ្ណជូនក្មួយៗដែលជាសិស្សានុសិស្ស ដែលគ្រប់អាយុប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលយុទ្ធនាការនេះនឹងអនុវត្តនៅគ្រប់វិទ្យាល័យទូទាំងខេត្ត តាមរយៈរថយន្តចល័តដែលបានបំពាក់ឧបករណ៍សម្ភារ:គ្រប់គ្រាន់ និងបែបទំនើបរបស់ស្នងការដ្ឋាននគរបាលខេត្ត។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ដោយសារក្មួយៗថ្នាក់វិទ្យាល័យដល់អាយុត្រូវទទួលអត្តសញ្ញាណបណ្ណ តែមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការទៅទទួលសេវានៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទើបស្នងការដ្ឋានបញ្ជូនមន្ត្រីជំនាញចុះធ្វើជូនដើម្បីជួយសម្រួលការលំបាក។ លោកឧត្តមសេនីយ៍ទោស្នងការបានបន្តថា យុទ្ធនាការនេះបានចាប់ផ្តើមកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាល័យព្រះរាជសម្ភារ ដោយធ្វើបានចំនួន ៧១នាក់។ ចំណែកថ្ងៃទី៣០ ខែមេសា កំពុងបន្តធ្វើនៅវិទ្យាល័យវឌ្ឍនវិជ្ជាក្រុងកំពតបន្តទៀត។ លោកស្នងការបានបញ្ជាក់ថា ការចុះធ្វើនេះមិនសំដៅតែលើសិស្សប៉ុណ្ណោះទេ ពោលគឺបើបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរវិទ្យាល័យដែលគ្រប់អាយុ មានអត្តសញ្ញាណបណ្ណហួសសុពលភាព ឬខូច ក៏អាចធ្វើបានដោយគ្រាន់តែកាន់ឯកសារពាក់ព័ន្ធយកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីបញ្ជាក់ រួចមកបង្ហាញមន្ត្រីជំនាញជាការស្រេច។ ទន្ទឹមនឹងនោះលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សូមកុំធ្វើការកែប្រែទិន្នន័យដោយខ្លួនឯង ព្រោះការកែប្រែទិន្នន័យឱ្យខុសពីអត្តសញ្ញាណបណ្ណចាស់គឺធ្វើឱ្យរយៈពេល នៃការចេញអត្តសញ្ញាណបណ្ណមានការយឺតយ៉ាវ…
-
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ៖ រាជរដ្ឋាភិបាលនឹងបន្តសាងសង់ផ្ទះ និងប្រគល់ដីកសិកម្មជូនគ្រួសារអតីតយុទ្ធជន ៧០៩គ្រួសារបន្ថែមទៀតនៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ រាជរដ្ឋាភិបាលនឹងរៀបចំសាងសង់ផ្ទះសម្បែងនិងដីបង្កបង្កើនផលជូនដល់អតីតយុទ្ធជនចំនួន ៧០៩គ្រួសារដែលគ្មានដី គ្មានផ្ទះ មានដីខ្វះផ្ទះនិងអតីតយុទ្ធជនកំពុងរស់នៅលើដីសាធារណៈរបស់រដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការលើកឡើងរបស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ នាសាលាខេត្តកំពង់ស្ពឺ ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា គ្រួសារយោធិនប្រមាណ ៧០៩គ្រួសារដែលគ្មានផ្ទះ គ្មានដី និងមានដីខ្វះផ្ទះ នៅពេលខាងមុខនេះសមាគមនឹងរៀបចំសាងសង់ផ្ទះនិងដីបង្ករបង្កើនផលជូន ដែលការរៀបចំនេះ ក្រោមការគិតគូរបស់សម្តេចតេជោប្រធាននិងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក៏បានកសាងផ្ទះជូនសមាជិកអតីតយុទ្ធជនក្នុងខេត្តកំពង់ស្ពឹប្រមាណ៤១៩ខ្នង រួចមកហើយ។ នាយឧត្តមសេនីយ៍ សង្គហបណ្ឌិត គន់ គីម ក៏បានលើកឡើងដោយគូសបញ្ជាក់បន្ថែមផងដែរថា ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជន បានបន្តចុះត្រួតពិនិត្យ ស្រង់ស្ថិតិអតីតយុទ្ធជន ខ្វះដីខ្វះផ្ទះ មានដីខ្វះផ្ទះ និងអតីតយុទ្ធជនកំពុងរស់នៅលើដីសាធារណៈ នៅតាមបណ្តាខេត្តនានា ទូទាំងប្រទេស ដើម្បីរកបច្ចុប្បន្នភាព អតីតយុទ្ធជនក្រីក្រពិតប្រាកដ សម្រាប់ធ្វើជារបាយការណ៍ជូនទៅលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសាធារណការ ចេញពន្យល់ពីរឿងកំពង់ផែទេសចរណ៍នៅខេត្តកំពត

(ព្រះសីហនុ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសាធារណការ ចេញពន្យល់ពីរឿងកំពង់ផែទេសចរណ៍នៅខេត្តកំពត ក្រោយរងការរិះគន់ថា សាងសង់រួច តែមិនអាចប្រើប្រាស់បាន ។ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាស មួយ ជា សហគមន៍សុខសាន្តមួយ» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានអ្នកខ្លះគេឆ្ងល់ថាធ្វើផែហើយច្រើន ម៉េចមិនដើរ បន្តិចទៀតក្រសួងសាធារណការ នឹងចេញពន្យល់ឱ្យច្បាស់ព្រោះផែមួយៗ មិនមែនធ្វើមកដោយចៃដន្យទេ ដូចជាផែ ADB (ផែនទេសចរណ៍នៅខេត្តកំពត ) ដែលមានការសិក្សាពី ADB យើងត្រូវធ្វើឱ្យវាដើរ ។ សម្ដេចបានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នជំនាញ ចេញពន្យល់ ព្រោះមិនមែននាយករដ្ឋមន្ត្រី កាន់មេក្រូត្រូវពន្យល់ទេ ខាងបច្ចេកទេសត្រូវចេញពន្យល់។ ថ្ងៃមុនឃើញពីណានោះ ចេញសារមកវាយរឿងនេះ ហើយគេស៊ែររាប់លាននាក់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អ្នកប្រឆាំងការកសាងព្រែកជីកហ្វូណនតេជោ ជាអ្នកប្រឆាំងចលនាជាតិ

ព្រះសីហនុ៖ អ្នកប្រឆាំងការកសាងព្រែកជីកហ្វូណនតេជោ ជាអ្នកប្រឆាំងចលនាជាតិ និងប្រឆាំងការគាំទ្ររបស់ពលរដ្ឋ ។ នេះជាការផ្តាំទៅអ្នកប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយ ជា សហគមន៍សុខសាន្តមួយ» ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ចាក់ថា យើងក្តាប់បានថា មានក្រុមមួយក្រុមនៅអាមេរិក គេរៀបចំធ្វើចលនាប្រឆាំងព្រែកជីកហ្វូណនតេជោ។ សម្តេច ថា អ្នកដែលកំពុងតែប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺកំពុងតែដើរផ្លូវខុសហើយ។ ប្រជាពលរដ្ឋទូទាំងប្រទេស កំពុងអបអរនឹងគម្រោងព្រែកជីកហ្វូណនតេជោ ។ ទន្ទឹមនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានផ្តាំថា រាជរដ្ឋាភិបាល នឹងរៀបគម្រោងកសាងនេះឲ្យចេញជារូបរាង ដើម្បីផលប្រយោជន៍ពលរដ្ឋ និងជាតិ ដោយមិនចាំបាច់ខ្ចីដង្ហើមគេដក ព្រែកជីកហ្វូណនតេជោ គឺជាការបង្កើត ការដកដង្ហើមដោយខ្លួនឯង ។ សម្ដេចធិបតី ហ៊ុន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រូវធ្វើផែទឹកជ្រៅ ដើម្បីកុំពឹងដង្ហើមគេដក

ព្រះសីហនុ៖ វិស័យកំពង់ផែ គឺជាវិស័យមួយ ក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ។ តែយ៉ាងណា កំពង់ផែរបស់កម្ពុជា នៅរាក់នៅឡើយ ដូច្នេះយើងត្រូវធ្វើផែទឹកជ្រៅ ដើម្បីកុំពឹងដង្ហើមគេដក ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាស មួយ ជា សហគមន៍សុខសាន្តមួយ» ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យមួយក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ ការដឹកជញ្ជូនតាមផ្លូវទឹក បានជួយក្នុងការប្រកួតប្រជែងខាងវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងកសិកម្ម។ សម្ដេចធិបតី បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដើរតួយ៉ាងសំខាន់ណាស់ តែកំពង់ផែនៅរាក់នៅឡើយ បច្ចុប្បន្នយើងកំពុងសាងសង់កំពង់ផែទឹកជ្រៅ ដើម្បីកុំឲ្យពឹងដង្ហើមគេដក ព្រោះនាវាធំៗដឹកទំនិញមកមិនអាចចូលចតបាន ដូច្នេះយើងត្រូវដឹកនាវាតូចៗទៅចូលចត និងលើកទាក់ទំនិញនៅសិង្ហបុរី ។ សម្តេច…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស នៅតាមសាលារៀន នារដូវក្តៅនេះ

ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារបច្ចុប្បន្នសីតុណ្ហភាពក្តៅខ្លាំង ថ្ងៃខ្លះឡើងដល់៤០អង្សា ដូច្នេះសម្ដេច បានណែនាំឲ្យក្រសួងអប់រំ យកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស នៅតាមសាលារៀន នារដូវក្តៅនេះ ដោយកែប្រែម៉ោងសិក្សា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ០១ ឧសភា ឆ្នាំ២០២៤ ថា ក្នុងពេលអាកាសធាតុបច្ចុប្បន្ននេះ ត្រូវប្រុងប្រយ័ត្នចំពោះអគ្គិភ័យ និងទឹក។ សូមជំរាបដែរថា តាមរយះការណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពេលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល ។ យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា រដូវប្រាំងឆ្នាំ២០២៤ អាកាសធាតុក្តៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រូវធ្វើផែទឹកជ្រៅ ដើម្បីកុំពឹងដង្ហើមគេដក

ព្រះសីហនុ៖ វិស័យកំពង់ផែ គឺជាវិស័យមួយ ក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ។ តែយ៉ាងណា កំពង់ផែរបស់កម្ពុជា នៅរាក់នៅឡើយ ដូច្នេះយើងត្រូវធ្វើផែទឹកជ្រៅ ដើម្បីកុំពឹងដង្ហើមគេដក ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាស មួយ ជា សហគមន៍សុខសាន្តមួយ» ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យមួយក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ ការដឹកជញ្ជូនតាមផ្លូវទឹក បានជួយក្នុងការប្រកួតប្រជែងខាងវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងកសិកម្ម។ សម្ដេចធិបតី បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដើរតួយ៉ាងសំខាន់ណាស់ តែកំពង់ផែនៅរាក់នៅឡើយ បច្ចុប្បន្នយើងកំពុងសាងសង់កំពង់ផែទឹកជ្រៅ ដើម្បីកុំឲ្យពឹងដង្ហើមគេដក ព្រោះនាវាធំៗដឹកទំនិញមកមិនអាចចូលចតបាន ដូច្នេះយើងត្រូវដឹកនាវាតូចៗទៅចូលចត និងលើកទាក់ទំនិញនៅសិង្ហបុរី ។ សម្តេច…
-
ទូតតួកគីស្នើសុំកម្ពុជា គាំទ្រតួកគីជាដៃគូពិភាក្សារបស់អាស៊ាន និងគាំទ្រគំនិត ផ្តួចផ្តើម របស់មូលនិធិ Maarif Foundation រួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

ភ្នំពេញ៖ ទូតតួកគី ស្នើសុំកម្ពុជា គាំទ្រតួកគីជាដៃគូពិភាក្សារបស់អាស៊ាន និងគាំទ្រគំនិតផ្តួចផ្តើមរបស់មូលនិធិ Maarif Foundation នៅក្នុងការរួមចំណែកអភិវឌ្ឍស័យអប់រំនៅកម្ពុជា ។ លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំ កម្ពុជា បានស្នើដូច្នេះ ក្នុងឱកាសដែលឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា កម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ។ លោកជំទាវឯកអគ្គរដ្ឋទូត បានសំដែងការអបអរសាទរជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា និងបានសម្តែងនូវការចូលរួមរំលែកទុក្ខ ចំពោះឧបទ្ទវហេតុថ្មីៗនេះ ដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិតនាយទាហាន និងពលទាហានរបស់កម្ពុជាមួយចំនួន និងសូមបន់ស្រន់ឱ្យអ្នកដែលរងរបួសឆាប់បានជាសះស្បើយឡើងវិញ ។ លោកជំទាវឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ព្រឹទ្ធសភា មានថ្នាក់ដឹកនាំសុទ្ធតែមានសមត្ថភាព និងបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំនយោបាយការបរទេស និងការទូតសភា ជាពិសេស ឯកឧត្តម ប្រាក់ សុខុន ផ្ទាល់ និងសហការី ដែលកន្លងមកបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងនិងពង្រីកចំណងទាក់ទងរវាងប្រទេសទាំងពីរ ដែលក្នុងនោះ លោកជំទាវ បានកត់សម្គាល់ថា ទំនាក់ទំនងមិត្តភាព…