Category: នយោបាយ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំបានដោះស្រាយបញ្ហាច្រើន ដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានពីអ្នកសារព័ត៌មាន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំបានដោះស្រាយបញ្ហាច្រើន ដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានពីអ្នកសារព័ត៌មាន

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៨ខែនេះ សម្ដេចបានដោះស្រាយបញ្ហាច្រើន ជូនប្រជាពលរដ្ឋ ដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានពីអ្នកសារព័ត៌មានទាំងអស់ រួមទាំងប្រជាពលរដ្ឋ យើងម្នាក់ៗ ដែលមិនមានអាជ្ញាប័ណ្ណ ។ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល៨ខែនេះ សម្ដេចបានដោះស្រាយបញ្ហាច្រើន រួមជាមួយអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅក្នុងការដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋបានទាន់ពេលវេលា គឺដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មាន ពីបងប្អូនអ្នកសារព័ត៌មានទាំងអស់ រួមទាំងប្រជាពលរដ្ឋយើងម្នាក់ៗ ដែលមិនមានអាជ្ញាប័ណ្ណ ឫជាអ្នកសារព័ត៌មានអាជីព តែគាត់ក្នុងនាមបុគ្គលម្នាក់ ជាពលរដ្ឋម្នាក់ដែលមានលទ្ធភាព ថតបង្ហោះផ្សព្វផ្សាយជាការល្អ ។ សម្តេចធិបតី បានបន្ថែមថា ការងារជួយគ្នានៅក្នុងសង្គមយើង ។ការងារជួយអំពាវនាវ ។ការងារជួយគ្នាក្នុងនាមមនុស្សធម៍ គឺមានការផុសផុលល្អ ។នេះហើយគឺបានបង្ហាញទឹកចិត្ត ហើយឥឡូវមូលហេតុនឹងសិទ្ធសេរីភាពនៃសារព័ត៌មាន និងផលប្រយោជន៍ដែលរាជរដ្ឋាភិបាលបានធានានូវសិទ្ធសេរីភាព ជាមួយនឹងលទ្ធភាពរបស់ប្រជាពលរដ្ឋ បានប្រែក្លាយទឹកចិត្ត ការចង់ជួយគ្នា ទៅជាកម្លាំងសាមគ្គីដែលអាចជួយគ្នា បានទាន់ពេលវលា…

  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញរបាយការណ៍សង្ខេបស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាដើមឆ្នាំ២០២៤

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញរបាយការណ៍សង្ខេបស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាដើមឆ្នាំ២០២៤

    (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាដើមឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា» នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងដោយផ្អែកតាមរយៈរបាយការណ៍សង្ខេបថា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា ទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សសិទ្ធិមនុស្ស និងនីតិរដ្ឋ។ សិទ្ធិមនុស្សត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់រដ្ឋចាប់ពីមាត្រា៣១ ដល់មាត្រា៥០ ដែលសូម្បីតែទោសប្រហារជីវិតមិនត្រូវមានឡើយ។ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបន្តថា កិច្ចសហការជាមួយយន្តការសិទ្ធិមនុស្សថ្នាក់តំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងកិច្ចសហការអន្តរជាតិយ៉ាងល្អ តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩…

  • សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យរោងចក្រនៅកម្ពុជា ផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង

    សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យរោងចក្រនៅកម្ពុជា ផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញចំណាប់អារម្មណ៍ដោយចង់ឱ្យរោងចក្រនៅកម្ពុជា ផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) ដឹកនាំដោយលោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ និង ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ។ សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមក្នុងពិធីសម្ពោធបើកដំណើរការរោងចក្រ តម្លើងរថយន្ត Toyota នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ កាលពីថ្ងៃទី២ឧសភា ។ សម្តេចក៏បានតាមដានការផ្សាយបន្តផ្ទាល់ការសម្ពោធក្រុមហ៊ុន…

  • អ្នកសារព័ត៌មាន៖ សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ និងសំណូមពរ ឱ្យមានការបណ្ដុះបណ្ដាលបន្ថែម

    អ្នកសារព័ត៌មាន៖ សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ និងសំណូមពរ ឱ្យមានការបណ្ដុះបណ្ដាលបន្ថែម

    ភ្នំពេញ៖ អ្នកសារព័ត៌មានចំនួនពីររូប បានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ហើយលោកទាំងពីរក៏បានសំណូមពរឱ្យមានការបណ្ដុះបណ្ដាលបន្ថែមដល់អ្នកប្រកបអាជីពនេះ។ លោក សោម ចន្ថា អនុប្រធានព័ត៌មានស្ថានីយទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្ដិលេខ៣ (TV3) បានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ដែលជាកាតាលីករមួយជួយជំរុញដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ សេរីភាពនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានផ្សេងទៀត។ អ្នកសារព័ត៌មានជើងចាស់ដែលប្រឡូកក្នុងវិស័យសារព័ត៌មានប្រមាណជាង ២០ឆ្នាំរូបនេះ ក៏បានលើកឡើងពីកត្តាប្រឈមសម្រាប់អ្នកសារព័ត៌មាន គឺមានខ្លះៗនៅក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនខណៈបំពេញភារកិច្ច ដែលវាក៏ជាស្ថានភាពកើតឡើងចំពោះអ្នកសារព័ត៌មានដែលប្រកបអាជីពនេះ តែលោកថា បើយើងបំពេញការងារតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខ័ណ្ឌច្បាប់កំណត់ គឺមិនមានបញ្ហាអ្វីត្រូវប្រឈមទេ ហើយត្រូវបានទទួលការការពារ ដោយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ មកដល់អាណត្តិទី៧នេះ ដែលនេះជាការងារអាទិភាពមួយស្ថិតនៅក្នុងក្របខ័ណ្ឌរួមនៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជា ។ លោក សោម ចន្ថា បានបន្ថែមថា តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈ គឺការផ្តល់ចំណេះដឹង ព័ត៌មានពិត និងជឿទុកចិត្តបាន សម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ។ ចំណែកលោក គង់ សេរីរ័ត្ន បានឱ្យដឹងដែរថា…

  • ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ បេះដូងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅជាមួយកងទ័ពរហូត

    ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ បេះដូងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅជាមួយកងទ័ពរហូត

    ព្រះវិហារ៖ ឯកឧត្តម វង្សី វស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា បេះដូងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងនៅជាមួយកងទ័ពរហូត ពីមុនយ៉ាងមិច ឥលូវនៅតែអញ្ចឹង នឹងរឹតតែយកចិត្តទុកដាក់ ស្រឡាញ់កងទ័ពខ្លាំងជាងមុនទៅទៀត ។ ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វស្សុត ក្នុងឱកាសដែលលោកដឹកនាំប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ ខេង សុមេធ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងថ្នាក់ដឹកនាំមួយចំនួនទៀត នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ចុះសួរសុខទុក្ខសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ឈរជើងសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វស្សុត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាអគ្គភស្តុភារដែលមិនអាចខ្វេះបាន និងសម្តេចមហាបវរធិបតី…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានអញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅអូស្ត្រាលី

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានអញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅអូស្ត្រាលី

    ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តម Pablo Kang ភារធារីស្ថានទូតអូស្រ្តាលី ប្រចាំ កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសនិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណក្រសួ ងមហាផ្ទៃអូស្រ្តាលី ដែលបានអញ្ជើញឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃទស្សនកិច្ចសិក្សា នៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បន្តថា ទស្សនកិច្ចនេះ មានគោលបំណងជួយភាគីកម្ពុជាដកស្រង់បទពិសោធន៍យុទ្ធសាស្រ្តពាក់ព័ ន្ធការងារអន្តោប្រ វេ សន៍ សន្តិសុខសាយប័រ និងការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយគណៈប្រតិភូកម្ពុជាមានក្ដីសង្ឃឹមថា នឹងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗពីអូស្រ្តាលី ទាំងលើការងារគ្រប់ គ្រ ងកងកម្លាំងនគរបាលជាតិ ការជំរុញទំនាក់ទំនងបណ្តុះបណ្តាល មន្រ្តីនគរបាលលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ ។ ឯកឧត្តម Pablo Kang បានរំឭកអំពីលទ្ធផលវិជ្ជមាន នៃដំណើរទស្សនកិច្ច រ បស់…

  • ក្រុមហ៊ុនតូយ៉ូតាបើកជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា

    ក្រុមហ៊ុនតូយ៉ូតាបើកជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា

    ភ្នំពេញ៖ ជាមួយនឹងទុនវិនិយោគជិត៣៧លានដុល្លារអាមេរិកលើផ្ទៃទំហំជាងបួនហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ,ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង(Toyota Tsusho Manufacturing) (Cambodia) Co., Ltd បានសម្ពោធបើកជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២ ខែឧសភា ឆ្នាំ២០២៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចលកម្ពុជា ឯកឧត្តម អាតស៊ូស៊ី យូអេណូ( Atsushi Ueno) អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្រ្តីក្រុមហ៊ុនជាច្រើនរូប ។ ព្រឹត្តិការណ៍នៅព្រឹកថ្ងៃទី២ ខែឧសភានេះ របស់ក្រុមហ៊ុនតូយ៉ូតា ត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីសន្លាងមួយទៀតក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា និងជាការបោះទុនដ៏ធំរបស់ក្រុមហ៊ុន  បន្ទាប់ពីអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត ត្រូវបានចុះហត្ថលេខាររវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Toyota Tsusho កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានកត់សម្គាល់ដោយមោទនភាពចំពោះការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា ។សម្ដេចបានថ្លែងទៅកាន់អ្នកចូលរួមនិងជាសាធារណៈថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ។ ទាក់ទងនឹងវត្តមានរបស់ក្រុមហ៊ុន Toyota Tsushoនៅកម្ពុជា សម្ដេចធិបតីបានបញ្ជាក់ថា…

  • សម្តេចនាយករដ្ឋមន្រ្តីលើកទឹកចិត្តក្រុមហ៊ុនតូយ៉ូតា បើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជនជំនាញបច្ចេកវិទ្យាគ្រឿងយន្ដ

    សម្តេចនាយករដ្ឋមន្រ្តីលើកទឹកចិត្តក្រុមហ៊ុនតូយ៉ូតា បើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជនជំនាញបច្ចេកវិទ្យាគ្រឿងយន្ដ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឱ្យក្រុមហ៊ុន TO YOTA TSUSHO CORPORATION បើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់ យុវជនជំនាញបច្ចេកវិទ្យាគ្រឿងយន្ដ អាចមកហាត់ការ នៅក្នុងក្រុមហ៊ុនដោយផ្ទាល់ ដើម្បីលើកកម្ពស់ធនធានមនុស្សកម្ពុជា ឆ្លើយតបទៅនឹងការផលិតវត្ថុធាតុរបស់ខ្លួន សម្រាប់នាំចេញផលិតផលសម្រេចផងដែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតាកាលព្រឹកថ្ងៃទី២ ឧសភា ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ការបង្កើតរោងចក្រដំឡើងរថយន្តរបស់តូយ៉ូតានៅកម្ពុជា គឺជាឱកាសក្នុងការផ្ទេរបច្ចេកវិទ្យាទំនើបៗ ពីប្រទេសជប៉ុនមកកម្ពុជា។ សម្ដេចក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជន ដែលកំពុងរៀនជំនាញវិជ្ជាជីវៈ និងយុវជនជាច្រើនទៀត អាចមកហាត់ការនៅក្នុងក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលជំនាញការអនុវត្ដជាក់ស្ដែង និងមានសម្ភារៈទំនើបៗ។ ការបណ្ដុះបណ្ដាល បច្ចេកវិទ្យាគ្រឿងយន្ដ គឺជាចំណុចអាទិភាពបន្ទាប់ ។នេះជាអ្វីដែលសម្ដេចធិបតីរំលេចឡើង។សម្ដេចថាវាមាន សារៈសំខាន់នៅចំពោះមុខ ដើម្បីប្រែក្លាយផលិតភាព និងសក្ដានុ ពលរបស់ប្រជាពលរដ្ឋទាំងឱកាសការងារ និងអភិវឌ្ឍន៍វិស័យកម្មន្តសាល ដែលអាចមានសមត្ថភាព…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការបង្កើតរោងចក្រ ដំឡើងរថយន្តតូយូតា ជានិមិត្តរូបនៃការបន្តរួបរួមរបស់ជប៉ុន ក្នុងដំណើរអភិវឌ្ឍន៍កម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការបង្កើតរោងចក្រ ដំឡើងរថយន្តតូយូតា ជានិមិត្តរូបនៃការបន្តរួបរួមរបស់ជប៉ុន ក្នុងដំណើរអភិវឌ្ឍន៍កម្ពុជា

    (ភ្នំពេញ)៖ ការបង្កើតរោងចក្រដំឡើងរថយន្ត តូយូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង គឺជានិមិត្តរូបនៃការបន្តរួបរួមរបស់ប្រទេសជប៉ុន ក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលចំណាយទុនវិនិយោគជិត ៣៧លានដុល្លារ នាព្រឹកថ្ងៃទី២ ឧសភា ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការដំឡើងរថយន្តតូយ៉ូតា នៅកម្ពុជា មិនត្រឹមតែជាវឌ្ឍនភាពថ្មីដ៏ល្អពិសេសមួយ សម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាឡើយ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានមួយទៀត សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។ សម្តេចធិបតី បានបន្តថា ការវិនិយោគក្រុមហ៊ុនតូយ៉ូតា គឺជាអ្វីដែលកម្ពុជាចង់បាន ហើយតាមរយៈដំណើរការ នៃរោងចក្រដំទ្បើងរថយន្ត Toyota នឹងនាំមកនូវវឌ្ឍនភាព រីកចម្រើនសម្រាប់ក្រុមហ៊ុន ក៏ដូចជាការបង្កើតឱកាសការងារ ប្រកបដោយគុណភាព និងការបណ្តុះបណ្តាលលើកកម្ពស់ ថែមទៀតលើជំនាញវិស្វកម្មរថយន្តសម្រាប់ប្រជាជនកម្ពុជាផងដែរ។ សម្តេចបញ្ជាក់ថា ការទាក់ម៉ូយវិនិយោគិនបរទេសមកថ្មី ជាកិច្ចការសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ គឺធ្វើឱ្យអ្នកដែល វិនិយោគនៅកម្ពុជា មានភាពជោគជ័យ មានភាពកក់ក្តៅ ហើយពង្រីកការវិនិយោគកាន់តែច្រើនទៀតនៅកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រី…

  • កម្ពុជា បាត់ចំណូលនាំចូល តែចំណេញ តាមរយៈក្រុមហ៊ុននានា មកវិនិយោគនៅក្នុងប្រទេស

    កម្ពុជា បាត់ចំណូលនាំចូល តែចំណេញ តាមរយៈក្រុមហ៊ុននានា មកវិនិយោគនៅក្នុងប្រទេស

    ភ្នំពេញ៖ កម្ពុជា បាត់ចំណូលនាំចូល តែចំណេញ ដោយបានបង្កើតការងារ និងជំនាញជូនពលរដ្ឋខ្មែរ តាមរយៈក្រុមហ៊ុនមកវិនិយោគក្នុងស្រុក ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលចំណាយទុនវិនិយោគជិត ៣៧លានដុល្លារ នាព្រឹកថ្ងៃទី២ ឧសភា ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ទាក់ទាញក្រុមហ៊ុនមកដំឡើងរថយន្តនៅកម្ពុជា ដូច្នេះកម្ពុជា បាត់ចំណូលនាំចូល តែកម្ពុជាចំណេញដោយបានបង្កើតការងារ និងជំនាញជូនពលរដ្ឋខ្មែរ ។ សម្តេចធិបតី បានមានប្រសាសន៍ថា ឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនមកវិនិយោគបង្កើត រោងចក្រដំឡើងរថយន្តនៅកម្ពុជា គឺកម្ពុជា បានថយចំណូលពន្ធនាំចូលរថយន្តមកកម្ពុជា ។ សម្តេច ថា យើងសុខចិត្តថយចំណូលនាំចូលរថយន្ត តែយើងចំណេញ ផ្តល់ឱកាសដល់ពលរដ្ឋខ្មែរទទួលបានការងារ ទទួលបានចំណូល ទទួលបានជំនាញ ។…