-
កិច្ចប្រជុំពិភាក្សារួមគ្នាលើកដំបូង ស្ដីពី កសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅទី៦ ខែឧសភា ឆ្នាំ២០២៤ បានរួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពី កសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំពិភាក្សានេះ រៀបចំធ្វើជាលើកដំបូង នៅទីស្ដីការក្រសួងកសិកម្ម ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ដ្រីជំនាញនៃក្រសួងទាំង៣ ដើម្បីឈ្វេងយល់អំពីសក្ដានុពល និងតម្រូវការ នៅក្នុងវិស័យទាំង៣ គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ។ នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញនៃក្រសួងទាំង៣ បានធ្វើបទបង្ហាញអំពីវិស័យរបស់ខ្លួន ដោយផ្ដោតសំខាន់លើធនធាន និងរចនាសម្ព័ន្ធដែលមានស្រាប់ គម្រោងដែលកំពុងអនុវត្ត ព្រមទាំងគម្រោងដែលគ្រោងនឹងអនុវត្តនាពេលអនាគត។ បទបង្ហាញពីសំណាក់មន្ដ្រីជំនាញនៃក្រសួងទាំង៣ បានផ្ដល់ឱកាសឱ្យអង្គប្រជុំជជែកពិភាក្សា ដើម្បីយល់ពីគ្នាបានកាន់តែច្បាស់ និងឈានទៅធ្វើការរួមគ្នា ក្នុងការប្រើប្រាស់ធនធានដែលមានទាំងអស់ឱ្យចំគោលដៅ អស់ពីលទ្ធភាព ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាលទ្ធផល ឯកឧត្តមរដ្ឋមន្ដ្រីនៃក្រសួងទាំង៣ បានព្រមព្រៀងគ្នាជាគោលការណ៍ និងបានដាក់ចេញនូវចំណុច សំខាន់ចំនួន ៤…
-
ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការ រវាងក្រសួង-ស្ថាប័នជំនាញ សម្រាប់វិស័យសាធារណៈ

ភ្នំពេញ៖ ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការ រវាងក្រសួង-ស្ថាប័នជំនាញ សម្រាប់វិស័យសាធារណៈ ។ នេះជាការថ្លែងរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបពា្ជរតែមួយជាតិ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីទំនើកម្មដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា សម្រាប់វិស័យសាធារណៈ ប្រព័ន្ធបញ្ជរតែ មួយជាតិ មានតួនាទីសំខាន់ ក្នុងការសម្របសម្រួល និង ការពង្រឹងកិច្ចសហការ រវាងក្រសួង- ស្ថាប័នជំនាញពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពបន្ថែមទៀត នូវកិច្ចសម្រួល ពាណិជ្ជកម្ម ជាពិសេស សម្រួលដល់ការបំពេញឱ្យបានឆាប់ នូវបែបបបទនាំចេញនាំចូល ទំនិញ ស្របតាមយុទ្ធសាស្ត្រ និង គោលនយោបាយ របស់រាជរដ្ឋាភិបាល ។ ជារួម…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះលទ្ធផល នៃការអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សជាកងកម្លាំងក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សី នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងមហាផ្ទៃ ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសកម្ពុជា និងរុស្ស៊ី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថាប័ននានានៃភាគីរុស្ស៊ី ដែលផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើនលើជំនាញផ្សេងៗ ជាពិសេសជំនាញប្រយុទ្ធប្រឆាំងភេរវកម្ម ចារកម្មដល់នាយនគរបាលជាតិកម្ពុជា ខណៈជានិច្ចកាលក៏បានអញ្ជើញមន្ត្រីនៃក្រសួងមហាផ្ទៃ ទៅចូលរួមកម្មវិធីនានានៅប្រទេសរុស្ស៊ីផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្សី ដែលក្នុងរយៈពេលជិត៧ទសវត្សរ៍មកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានរួមចំណែកដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើនវិស័យ ។ ជាការឆ្លើយតប ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត អំពីការវិវឌ្ឍនៃបញ្ហាប្រឈមសកលលើវិស័យសន្តិសុខ រួមមាន ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ខេត្តកំពត បាននឹងកំពុងប្រែក្លាយខ្លួន ជាទីក្រុងទេសចរណ៍ទី២ នៅកម្ពុជា

កំពត៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្កេតឃើញថា ខេត្តកំពតបាននឹងកំពុងប្រែក្លាយខ្លួនជាទីក្រុងទេសចរណ៍ទី២ នៅកម្ពុជា បន្ទាប់ពីខេត្តសៀមរាប ជាមួយនឹងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តកំពត នារសៀលថ្ងៃទី ៦ ខែឧសភាឆ្នាំ២០២៤ នៅសាលាខេត្តកំពត ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា ចំពោះការរៀបចំដែនដី គឺធ្វើយ៉ាងណាត្រូវរៀបចំទៅតាមតំបន់ដោយប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ចតាមតំបន់នីមួយៗ។ ដោយឡែកចំពោះការរៀបចំទីប្រជុំជននិងទីក្រុងក្នុងខេត្តកំពត អាជ្ញាធរត្រូវបន្តសហការជាមួយវិស័យឯកជនដើម្បីចូលរួមថែរក្សាសោភ័ណភាពនិងកែលម្អបង្កើនសោភ័ណភាពក្រុងឱ្យកាន់តែមានភាពទាក់ទាញសំបូរបែបបន្ថែមទៀត ដោយផ្តល់នូវការសម្រាកលំហែប្រកបដោយផាសុកភាពនិងសុវត្ថិភាពសំរាប់អ្នកទេសចរណ៍។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញដល់ការអភិវឌ្ឍន៍បុរីជនបទ សម្រាប់ទីប្រជុំជននានាដែលស្ថិតនៅឆ្ងាយៗក្នុងខេត្តកំពតត្រូវពិនិត្យមើលលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាទឹក អគ្គិសនី សាលារៀន មណ្ឌលសុខភាព ជាដើម ឱ្យបានទៅដល់គ្រប់ទីប្រជុំជនក្នុងខេត្តនេះដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅនិងការធ្វើអាជីវកម្ម ប្រកបមុខរបរផ្សេងៗសម្រាប់បង្កើនជីវភាពគ្រួសារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់…
-
កងទ័ពនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រកាសគាំទ្រយ៉ាង ពេញ ទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ

កំពង់ធំ៖កងយោធពលខេមរភូមិន្ទ នៃតំបន់ប្រតិបត្តិការ សឹករង កំពង់ធំ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោង ស្ថាបនា ព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹក រងកំពង់ធំ នៅព្រឹកថ្ងៃចន្ទទី៦ ខែឧសភាឆ្នាំ២០២៤ បាន រៀបចំ ផ្សព្វផ្សាយគម្រោងស្ថាបនា ព្រែកជីកហ្វូណនតេជោ ដែល ជាព្រែកជីកប្រវត្តិសាស្រ្ត លើកទី១ នៅកម្ពុជា ដែលជា ការ ផ្តួចផ្តើមគំនិត របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រី និងជាប្រធានព្រឹទ្ធសភា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើផលប្រយោជន៍ របស់ប្រជាជនកម្ពុជា ។គម្រោងនេះ នឹងអនុវត្តបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី កម្ពុជា។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអ្នកចូលរួមថា ព្រែកជីកហ្វូណនតេជោ បានផ្ដល់ផលប្រយោជន៍យ៉ាង ច្រើន ដល់ការ…
-
របៀបវារៈ២០២០+៥ និងរបៀបវារៈបញ្ញាសប្បនិមិត្ត AI ជាផែនទីយុទ្ធសាស្រ្ត បង្ហាញផ្លូវរបស់ IOC ឆ្ពោះទៅឆ្នាំ២០២៥

(ភ្នំពេញ)៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ បានបន្តធ្វើបទឧទ្ទេសនាមគោលការណ៍រចនាសម្ព័ន្ធ និងការដឹក នាំចលនាអូឡាំពិក ដែលបទបង្ហាញលើកទី៣នេះ គឺលើកឡើង ស្តីអំពី របៀបវារៈ២០២០+៥និងរបៀបវារៈ បញ្ញាសប្បនិមិត្តAI ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តី ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន ថ្លែង បញ្ជាក់ឱ្យដឹងថា បទឧទ្ទេសនាមនេះ គឺជាគំនិតផ្តួចផ្តើម បង្កើតឡើងពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ក្នុងគោលបំណងផ្តល់នូវការយល់ដឹងអំពីប្រព័ន្ធ គ្រប់ គ្រង ក៏ដូចជារចនាសម្ព័ន្ធក្នុងការដឹកនាំចលនាអូឡាំពិកទូទាំងពិភពលោក និងគណៈ កម្មា ធិការអូឡាំពិកអន្តរជាតិ(IOC) ដើម្បីធ្វើការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្នុង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាស្របតាមអ្វីដែលជាលក្ខខណ្ឌគោលការណ៍ណែនាំរបស់ចលនាអូឡាំពិកពិភពលោក។ ឯកឧត្តម ប៊ុយ សោភ័ណ្ឌ បានគូសបញ្ជាក់ទៀតថា សម្រាប់បទឧទ្ទេសនាមលើកទី ៣ នេះ គឺបានលើកយកនូវរបៀបរវារៈ២០២០+៥និងរបៀបវារៈបញ្ញាសប្បនិមិត្តAI ដែល…
-
សម្តេចធិបតី សម្រេចផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ ក្នុងឧបទ្ទវហេតុ នៅខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាព តាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។ មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់ សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជា បង ប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ព បន្តវេន ពីឳពុក ឬបងប្អូនរបស់គាត់” ៕ ប្រភព ៖ ឯកឧត្តម ស្វាយ ស៊ីថា
-
បណ្ឌិត ជា វ៉ាន់ដេត៖ក្រុមប្រឹក្សាឃុំសូមទៅបោះឆ្នោត ជ្រើស រើស ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុកឆ្នាំ២០២៤ឱ្យបានគ្រប់ៗគ្នា

តាកែវ៖ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានរំលឹកដល់ក្រុមប្រឹក្សា ឃុំ មកពីគណបក្សប្រជាជនកម្ពុជា ដែលជាអង្គបោះឆ្នោត សម្រាប់ ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗ គ្នានិងបោះ ជូន គណបក្សប្រជាជន កម្ពុជា។សារដាស់តឿន បានធ្វើឡើងខណៈកាលបោះឆ្នោតនឹងប្រព្រឹត្តទៅនៅចុងខែឧសភាខាងមុខ។ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជាបានលើកឡើងដូច្នេះកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួប សំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង របស់ គណបក្ស ប្រជាជន កម្ពុជាចំនួន៥៦០នាក់ នៅតាមទី តាំង ពីរផ្សេងគ្នា ។ក្នុងនោះនៅទីស្នាក់ការគណបក្សប្រជាជន កម្ពុជា ស្រុកគិរីវង់ និងនៅទីស្នាក់ ការ គណបក្សប្រជាជនកម្ពុជា ស្រុក សំរោង ខេត្តតាកែវ ។ ក្នុងពិធីដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក ក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងបេក្ខជន ពេញសិទ្ធក្រុម…
-
ឯកឧត្តមបណ្ឌិ ជា វ់ាន់ដេត អរគុណ អង្គបោះឆ្នោត ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កន្លងមក

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ៥៦០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់ និង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំរោង ខេត្តតាកែវ ។ ឯកឧត្តមបណ្ឌិ ជា វ់ាន់ដេត បានថ្លែងអំណរគុណចំពោះអង្គបោះឆ្នោត ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កន្លងមក។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនអំពីផលប្រយោជន៍សំខាន់នៃព្រែកជីកហ្វូណនតេជោ ហើយសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ របស់កម្ពុជា និងជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្ន បន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ព្រមទាំងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោនេះឱ្យសម្រេចបាននាពេលអនាគត។ ឯកឧត្តម បានធ្វើការសូមស្នើក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតសម្រាប់…
-
សមាគមសហគ្រិនស្ត្រីកម្ពុជា៖ ព្រែកជីកហ្វូណនតេជោ នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៥ លោកជំទាវ ចាន់ ភារី ជឿជាក់ថា ព្រែកជីកហ្វូណនតេជោ ប្រជានខ្មែរសប្បាយចិត្ត ពីព្រោះប្រសិនបើយើងបានអភិវឌ្ឍន៍ ហើយទទួលបាននូវផលប្រយោជន៍ ទៅតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ។ លោកជំទាវបន្ថែមថា ព្រែកជីកហ្វូណនតេជោ គឺជួយបានច្រើនណាស់នៅក្នុងការកាត់បន្ថយនូវថ្លៃដើម ហើយនឹងជួយជំរុញសេដ្ឋកិច្ច ជាពិសេស គឺភាពរហ័សទាន់ចិត្តនៅក្នុងការដឹកជញ្ជូន មួយផ្នែកធំ ហើយមួយផ្នែកធំ ហើយមួយផ្នែកទាក់ទងទៅនិងការផ្គត់ផ្គង់ ប្រពន្ធធារាសាស្រ្ត ក៏មានប្រយោជន៍ខ្លាំងទៅដល់ ប្រជនខ្មែរយើងផងដែរ ។ ថ្លែងក្នុងកម្មវិធីធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹងងថា ព្រែកជីកហ្វូណនតេជោនេះ នេះនឹងផ្តល់ចំណេញសម្រាប់ថ្លៃដឹកជញ្ជូនចន្លោះពី ៨៨ ទៅ៥៧០លានដុល្លារក្នុងមួយឆ្នាំ។ ព្រែកជីកហ្វូណនតេជោ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដ៏ធំមួយរបស់កម្ពុជា ដែលគ្រោយប្រើទុនវិនិយោគប្រមាណ ១៧០០លានដុល្លារ អនុវត្តក្នុងរយៈពេល ៤ឆ្នាំ។ គម្រោងនេះ ផ្តល់ផលចំណេញច្រើនសម្រាប់ការដឹកជញ្ជូនកម្ពុជា ជាពិសេសថ្លៃចំណាយទាប និងកាត់បន្ថយការដឹកជញ្ជូនខ្លីជាងមុន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបញ្ជាក់បន្តថា…