-
រដ្ឋបាលខេត្តរតនគិរីបើកវគ្គបណ្តុះបណ្តាលស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»

រតនគិរី៖ វគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារសាលាខេត្តរតនគិរីកាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី ។ លោក មួង ប៉ាង បានប្រាប់ដល់សិក្ខាកាមថា កិច្ចការរៀបចំវេទិការវាងរាជរដ្ឋា ភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការថ្មីមួយសម្រាប់យើងទាំងអស់គ្នា ។លោកបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតែងតែផ្តល់ការគាំទ្រ និងជំរុញដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ធ្វើយ៉ាងណាឱ្យកំណែទម្រង់នេះកាន់តែមុតស្រួច និងស៊ីជម្រៅដើម្បីចូលរួមសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយកម្ពុជា ទៅសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ទាក់ទងការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជាឆ្នាំ២០៥០ មានឯកសារសំខាន់ពីរ ។ឯកសារទី១ គឺសេចក្តីណែនាំបច្ចេកទេសស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងឯកសារទី២ គឺផែនការអនុវត្ត ដែលកំណត់ អំពីសកម្មភាពជាអាទិភាព រួជាមួយក្របខណ្ឌ នីតិវិធី និងស្ថាប័នដែលត្រូវអនុវត្ត។ ឯកសារទាំងពីរនេះ ត្រូវបាន…
-
ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិបង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាងអាមេរិក-កម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ នៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក-កម្ពុជា ។ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួបឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសហរដ្ឋអាមេរិក-កម្ពុជា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនាពេលកន្លងមក។ឯកឧត្តមបានរំលេចថា ក្រោមការដឹកនាំរបស់សម្តេចធិបតីរយៈពេលប្រាំបីខែកន្លងមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីក ប្រសើរបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែតបអំពីកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល វិស័យបោសសំអាតមីន និងវិស័យសំខាន់ៗ ផ្សេងទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យបោសសំអាតមីន…
-
ឯកអគ្គរាជទូតកាតាបេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃប្រទេសកាតាប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការបេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។ការអះអាងនេះ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម Khalid Ali Abdullah Abel បាននាំនូវការសួរសុខទុក្ខពីឯកឧត្តម នាយករដ្ឋមន្រ្តីកាតា ជូនចំពោះសម្តេចធិបតី និងប្រជាជនកម្ពុជា។បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងអាណត្តិការទូតនៅកម្ពុជា ឯកលោកប្តេជ្ញាជំរុញ និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់ កម្រិតខ្ពស់បន្ថែមទៀត។លោកបញ្ជាក់ អំពីបំណងក្នុងការសម្របសម្រួល និងជំរុញវិនិយោគិនរបស់ប្រទេសកាតាឱ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Khalid Ali Abdullah Abel និងគណៈប្រតិភូ…
-
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំរួម រាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា លើកទី២

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំរួម រាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍ ដើម្បីសម្របសម្រួល ឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធាន ឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥ និងរួមគ្នាពិចារណា អំពីការធ្វើឱ្យសម្រេចនូវគោលដៅ ដែលបានឯកភាព និងធានានិរន្តភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ តាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ ក្រុមការងាររាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា ជាសហប្រធាន ដោយមានការចូលរួមក្នុងកិច្ចប្រជុំពីតំណាងស្ថានទូតប្រទេស ផ្តល់ជំនួយធំដល់មូលនិធិសកល (បារាំង និងជប៉ុន) សមាជិក សមាជិកា ក្រុមការងារបច្ចេកទេសឆ្លើយតបនឹង…
-
ឯកឧត្តម ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន ស៊ីធីរ៉ាយស៍ និងទទួលអំណោយ អង្ករសែនក្រអូប ចំនួន ៥តោន

(ភ្នំពេញ)៖ រសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយ អង្ករសែនក្រអូប ចំនួន ៥តោន ពីក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ីមផតអិចផតខូលិធីឌី (City Rice Import Export Co., Ltd.) ដឹកនាំដោយ លោក ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី នៅទីស្ដីការក្រសួងអធិការកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីបេសកកម្ម និងផែនការសកម្មភាពចំនួន៤ របស់ក្រសួងអធិការកិច្ចរួមមាន ៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ លោក ឡាយ ឈុនហួ បានជម្រាបជូនអំពីប្រវត្តិរបស់ក្រុមហ៊ុន ដែលបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ដើម្បីបន្តកេរដំណែលនៃអាជីវកម្មម៉ាស៊ីនកិនស្រូវ របស់ឪពុកម្តាយ និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតក្លាយជាអ្នកនាំចេញធំបំផុតនៅក្នុងប្រទេសកម្ពុជា ដោយរយៈពេល ៣ឆ្នាំចុងក្រោយ…
-
និស្សិតជ័យលាភីទៅសិក្សានៅអូស្រ្តាលី ប្ដេជ្ញាចិត្តថា នឹងចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើន

(ភ្នំពេញ)៖ ក្នុងឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន ១៨រូប ដឹកនាំលោក ផេង គីមហេង មន្ត្រីពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងត្រូវបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យនានា ក្នុងប្រទេសអូស្រ្តាលី បានប្ដេជ្ញាចិត្តថា បន្ទាប់ពីបញ្ចប់ការសិក្សា នឹងត្រឡប់មកវិញ ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ។ សូមជម្រាបថា និស្សិតជ័យលាភីទាំង ១៨រូបនេះ គឺមកពីក្រសួង ស្ថាប័នចំរុះនានា មានមកពីក្រសួងសុខាភិបាល, ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងអប់រំ យុវជន និងកីឡា, ទីស្ដីការគណៈរដ្ឋមន្ត្រី, អង្គការជាតិ អង្គការអន្តរជាតិ ក្នុងនោះក៏មានមកពីធនាគារជាតិ នៃកម្ពុជា និងធនាគារ មេប៊ែង ផងដែរ ។ និស្សិតជ័យលាភីទាំងអស់នេះ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី ទៅបំពេញវិជ្ជាមានរយៈពេលចាប់ពី១ឆ្នាំរហូតដល់២ឆ្នាំកន្លះ…
-
ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា នឹងបញ្ជូនប្រេសិតពិសេសមកកម្ពុជា ដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារដ្ឋបាល រដ្ឋមីយ៉ាន់ម៉ា នឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជា ដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៍ និងមានតម្លាភាព ។ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងដូច្នេះក្នុងជំនួបសន្ទនាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចតេជោ បានសំដែងក្តីរីករាយដែលបានជួប ឯកឧត្តម មីន អោងឡាំង សាជាថ្មី និង អរគុណចំពោះសារអបអរសាទររបស់ឯកឧត្តម នៅឱកាសដែលសម្តេចបានជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភា ។ សម្តេចបានលើកឡើងថា កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា ។ ជាកិច្ចឆ្លើយតប ឯកឧត្តម មីន អោងឡាំង ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះ សម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និង អរគុណ សម្តេចតេជោ និងវាយតម្លៃខ្ពស់នៃការចូលរួមរបស់សម្តេចតេជោ ដែលបានមកធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយ ព្យាយាមចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងខណៈពេលដែលសម្តេចធ្វើជាប្រធានអាស៊ាន ។ ឆ្លៀតក្នុងឱកាសនោះ…
-
សម្តេចនាយករដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ ៥ចំណុច ដើម្បីជំរុញការកែទម្រង់លើក កម្ពស់បរិយាកាសធុរកិច្ច ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្ត ប្រព័ន្ធ បញ្ជរ តែមួយជាតិ

(ភ្នំពេញ)៖ ក្នុងពិធីប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីទំនើបកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៥ចំណុច ដើម្បីជំរុញ ការដ្ឋានកែទម្រង់លើកកម្ពស់បរិយាកាសធុរកិច្ច និង ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ។ អនុសាសន៍ទាំង ៥ចំណុចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ទី១. ក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធ បញ្ហារតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យបានឆាប់ ចំពោះ ក្រសួងស្ថាប័នដែលបានចូលរួមរួចហើយ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារ ឱ្យបានប្រកបដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់ ។ ទី២. គណៈកម្មាធិការដឹកនាំ គម្រោងបញ្ជរតែមួយជាតិត្រូវតាមដាន និង វាយតម្លៃការ អនុវត្ត ព្រមទាំងបន្តកែលម្អ និង ពង្រីកមុខងារប្រព័ន្ធ ក៏ដូចជា ពង្រីកការតភ្ជាប់ ទៅ ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និង ពាណិជ្ជកម្ម…
-
ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកសំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកមួយដ៏ សំខាន់ ក្នុងការកែលម្អបរិយាកាស ធុរកិច្ចនៅកម្ពុជា ។ នេះជាការថ្លែងរបស់ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រ កាស ដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីទំនើកម្មដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញ សកម្ម ភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងភាពជឿជាក់ពីសំណាក់វិនិយោគិន និងធុរជន បង្កើតការបង្ខិតសេវាសាធារណៈ ទៅជិត អ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយ ពាក់ព័ន្ធផ្សេងៗ។ សម្តេចធិបតី បានបន្តថា សមិទ្ធផលនេះ ក៏ជាការបន្តជំរុញ ការកែទម្រង់ស៊ីជម្រៅ និង…
-
មន្រ្តីរាជការក្រសួងព័ត៌មានត្រូវបានធ្វើតេស្ត រកសារធាតុញៀន

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំធ្វើតេស្ត រកសារធាតុញៀនក្នុងក្របខណ្ឌ នៃមន្ត្រីរាជការក្រសួងព័ត៌មាននៅថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងព័ត៌មាន។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ១៨៤០នាក់ នឹងត្រូវធ្វើតេស្តរកសារធាតុញៀន ។ ជាយុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជា ជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន គឺធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងថា៖«យើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការធ្វើតេស្តរកសារធាតុញៀនទាំងអស់គ្នារាប់ទាំងរូបខ្ញុំផងដែរ»។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា គិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ មួយ ចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័ស…