-
ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកាណាដា-កម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ពីង គិតនីកន (Ping M. Kitnikone) អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងក្ដីពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកាណាដា-កម្ពុជា ។ ក្នុងជំនួបនេះ លោកជំទាវអគ្គរដ្ឋទូត បានបញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ដែលជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា ហើយក្នុងអាណត្តិការទូតនៅកម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូត ប្តេជ្ញាខិតខំបន្ត ពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ បន្ថែមលើនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកាណាដា-កម្ពុជា ក៏ដូចជាការពង្រឹងការវិនិយោគ ប្រកបដោយគុណភាព របស់ក្រុមហ៊ុនកាណាដា នៅកម្ពុជា ផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកជំទាវ ពីង គិតនីកន…
-
កម្ពុជា ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាល ឡាវ ថ្វាយព្រះមហាក្សត្រ កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Linkham DOOUANGSAVNH នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីប្រគល់-ទទួលសត្វដំរី ដែលជាអំណោយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីប្រគល់-ទទួលដំរីមួយគូថ្ងៃនេះ គឺមានអត្ថន័យជ្រាលជ្រៅនៃប្រទេសទាំងពីរ ហើយវត្តមានប្រតិភូជាន់ខ្ពស់ បង្ហាញពីមិត្តភាពកម្រិតខ្ពស់ កិច្ចសហការល្អ និងក្នុងនាមអ្នកជិតខាងល្អ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សត្វដំរីបានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត បាយ័ន និងប្រាសាទនានា ដែលកាលសម័យបុរាណបុព្វបុរសខ្មែរ បានយកសត្វដំរីមកប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូន ការធ្វើដំណើរ និងការធ្វើសង្គ្រាមជាដើម ។ ឯកឧត្តម ឌិត ទីណា បានសង្កត់បញ្ជាក់ថា បច្ចុប្បន្នសត្វដំរីត្រូវបានទទួលរងការគម្រាមកំហែង ចាំបាច់ត្រូវធ្វើការ ការពារ ថែរក្សា ហើយរដ្ឋាភិបាលកម្ពុជាបង្កើត និងលើកកម្ពស់សត្វដំរីព្រៃ ដោយក្នុងនោះការបង្កើតកម្មវិធីភ្លុកដំរី និងយុទ្ធសាស្ត្រនានាជាមួយដៃគូនានាក្នុងការការពារ និងអភិរក្សដំរី។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា សម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប

(សៀមរាប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា ដើម្បីជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាបស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអន្តរក្រសួងដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតព្រមទាំងអភិបាលខេត្ត និងអាជ្ញាធរជាតិអប្សរាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យមានការឯកភាពគ្នា រួមគ្នាគិត រួមគ្នាទទួលខុសត្រូវ និងរកដំណោះស្រាយលើបញ្ហានានាដែលកើតមានឡើងក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាប ក្នុងនោះមាន ការភាន់ច្រឡំផ្នែកបច្ចេកទេសលើការបើកប្រាក់ឧបត្ថម្ភប្រចាំខែមានការយឺតយ៉ាវ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ការភាន់ច្រឡំលើការហាមឃាត់ការចាក់ដីបំពេញបន្ថែម និងបញ្ហានានាមួយចំនួនទៀត។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតដោយចេតនាក្តី ឬអចេតនាក្តី ដើម្បីជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯកនិងពាក់ស្នែងស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គប្រជុំពិភាក្សាគ្នាកំណត់ឱ្យច្បាស់លាស់ចំពោះទិសដៅការងារនិងការរៀបចំក្រុងប្រកបដោយហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បីឱ្យប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ប្ដូរទីលំនៅមករស់នៅទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងនេះងាយស្រួលរស់នៅនិងបង្កើនជីវភាពគ្រួសារឱ្យប្រសើរឡើង។ ជាមួយនេះអាជ្ញាធរមូលដ្ឋានភូមិឃុំត្រូវរៀបចំផែនទីបែងចែកព្រំប្រទល់កំណត់តំបន់នីមួយៗឱ្យបានច្បាស់លាស់ រីឯគណៈកម្មាធិការដីសម្បទានសង្គមកិច្ចត្រូវសម្រួចមុខងារតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត ហើយក្រុមការងារត្រូវគិតគូរទាំងបច្ចេកទេស នយោបាយនិងថវិកា ដើម្បីជំរុញពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នាពេលឆាប់ៗខាងមុខនេះសំដៅបញ្ចប់វិវាទនានាផងដែរ។…
-
ឧបនាយករដ្ឋមន្រ្តី វាយតម្លៃខ្ពស់ចំពោះបេសកកម្ម៣០ ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានវាយ តម្លៃ ជាវិជ្ជមានចំពោះបេស ក កម្ម របស់ការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ៣០ឆ្នាំមកនេះ ជាពិសេស ការគាំទ្រលើការអភិវឌ្ឍនូវក្របខ័ណ្ឌច្បាប់ ព្រមទាំង ការផ្តល់អនុសាសន៍ល្អៗពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្ស ចំពោះ សកម្មភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបជាមួយលោកស្រី Roueida El Hage តំណាង ការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងអំណរគុណ OHCHR ដែលបានធ្វើការជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ព្រមទាំងដៃគូជាតិ និងអន្តរជាតិដទៃទៀតនៅកម្ពុជា ដើម្បីការពារ និងលើកកម្ពស់ សិទ្ធិមនុស្ស សំដៅគាំទ្រដល់ ការ ពង្រឹងសន្តិភាព និងដំណើរ ការ អភិវឌ្ឍប្រកបដោយបរិយាបន្ន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជម្រាបជូនលោកស្រី Roueida El Hage…
-
សម្តេច ម៉ែន សំអន អញ្ជើញជួបអង្គបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅស្រុករមាសហែក

ស្វាយរៀង៖ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងប្រព្រឹត្តតាមកាលកំណត់នៅចុងខែ ឧសភា ឆាប់ៗខាងមុខនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នក តំណាង រាស្រ្តមណ្ឌលខេត្ត ស្វាយរៀង បានអញ្ជើញជួប សំណេះ សំណាលជាមួយអង្គបោះឆ្នោត និងបង្ហាញបេក្ខជនឈរ ឈ្មោះ បោះ ឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុករមាសហែក ខេត្តស្វាយរៀង ។ ក្នុងពិធីដែលបានប្រារព្ធកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពរជ័យ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងកោតសរសើរ វាយតម្លៃ ខ្ពស់ចំពោះ កិច្ច ខិតខំប្រឹងប្រែង សាមគ្គីភាព ទទួលខុសត្រូវ របស់ ក្រុមការងារគ្រប់ថ្នាក់ដែលបានរួមគ្នាអនុវត្តបាននូវ រាល់ផែនការ ឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា…
-
កម្ពុជា និងសហភាពអឺរ៉ុប ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសខួប លើកទី៧៤ នៃទិវាសហភាពអឺរ៉ុប បានអបអរសាទរដោយស្មោះ និងសូមជូនពរ ដល់ប្រជាជន និងប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ ឱ្យជួបតែសន្តិភាព សុភមង្គល និងវិបុលភាព។ នៅក្នុងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ច សហ ប្រតិ បត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងកម្ពុជានិងសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងតាមរយៈការធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្ត ទៅវិញទៅមក ផ្នែកនយោបាយ ការពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ក៏ដូចជាការរក្សាទំនាក់ទំនង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់នានា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការ យ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីបុព្វហេតុ សន្តិ ភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរួមគ្នាក្នុងតំបន់ និងអន្តរជាតិ ៕ ដោយ ៖ សួង ពិសិដ្ឋ
-
ឯកឧត្តម សុខ សូកេន ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាល ដឹកនាំ អនុវត្ដការងារចុះមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពបំផុត

កំពង់ធំ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១០ ចាំបាច់ទទួលខុសត្រូវដឹកនាំ និងចាត់ចែងអនុវត្ដការងារចុះមូលដ្ឋានក្នុងឃុំរបស់ខ្លួន ផ្អែកតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពបំផុត ។ ជាពិសេសត្រូវសហការរៀបចំវេទិកាសាធារណៈតាមមូលដ្ឋានឃុំ សង្កាត់នីមួយៗចាប់ពីចុងខែកក្កដា ឆ្នាំ២០២៤នេះទៅ ឱ្យបានត្រឹមត្រូវ និង ក្ដាប់ឱ្យបាននូវសភាពការណ៍ជាក់ស្ដែងនៅតាមមូលដ្ឋានរៀងៗខ្លួន ។ ត្រូវកំណត់របបប្រជុំ និងធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារយ៉ាងតិចមួយត្រីមាសម្ដង មកលេខាធិការដ្ឋាន ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម សុខ សូកេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំទាំង ១០ និងក្រុមលេខាធិការដ្ឋាន នៃស្រុកបារាយណ៍ នៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម សុខ សូកេន បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីក ហ្វូណន តេជោ ដែលជាការសម្រេចប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕ អត្ថបទ-រូបភាព ៖ លោក…
-
ឯកឧត្តម ហ៊ឺ បាវី ៖ គម្រោងព្រែកជីកហ្វូណនតេជោ ជាជម្រើសប្រព័ន្ធដឹកជញ្ជូនតាម ផ្លូវទឹក ថ្មី ដែលធ្វើឱ្យការដឹកទំនិញ មានភាពងាយស្រួល និងតម្លៃសមរម្យ

ភ្នំពេញ៖ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះ ការអនុវត្តគម្រោងព្រែកជីហ្វូណនតេជោ ដែលជាព្រែកជីក ជាប្រវត្តិសាស្រ្តលើកទី១ របស់កម្ពុជា នៃគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា កម្ពុជា និងត្រូវបានបន្ត និងជំរុញការអនុវត្ត ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន គឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ។ ឯកឧត្តម ហ៊ឺ បាវី បានបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកនេះ កំពង់ផែស្វយ័តភ្នំពេញ នឹងទទួលបានជម្រើសប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកថ្មី ដែលធ្វើឱ្យការដឹកជញ្ជូនទំនិញរបស់អតិថិជនតាមរយៈ កំពង់ផែស្វយ័តភ្នំពេញ កាន់តែមានភាពងាយស្រួល ទាន់ពេលវេលា និងតម្លៃសមរម្យ ។ ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ថ្លែងបែបនេះ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី៩…
-
កម្ពុជា និងអង្គការអន្តរជាតិខាងការងារ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ របស់ពលរដ្ឋកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព លោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ។ លោកស្រី Chihoko Asada-Miyakawa បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអង្គការ ILO និងកម្ពុជា និងបានប្តេជ្ញាចិត្តបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការនេះ បន្ថែមទៀត។ លោកស្រីឧបការីអគ្គនាយក ក៏បានសម្តែង នូវការអបអរសាទរចំពោះការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គមជូនដល់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាក នៃវិបត្តិជំងឺកូវីដ-១៩ និងបានសម្តែងនូវការគាំទ្រ ចំពោះប្រទេសកម្ពុជា ក្នុងការរៀបចំចាកចេញពីចំណាត់ថ្នាក់ ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ ។ លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់…
-
គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជិត ៩រយនាក់ និងចេញបណ្ណឱ្យអ្នកសារព័ត៌មានជាង២រយនាក់ក្នុងការបោះឆ្នោតជ្រើសរើស“ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ ដោយក្នុងនេះ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៨៩៧ រូប ក្នុងនោះស្ត្រីសរុបចំនួន ៥០២ រូប មកពី ៥ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដោយឡែក រហូតមកដល់ពេលនេះ គ.ជ.ប ពុំទាន់បានទទួលពាក្យសុំសង្កេតការណ៍របស់អ្នក- សង្កេតការណ៍អន្តរជាតិពីស្ថាប័ន ឬប្រទេសណាមួយឡើយទេ លើកលែងតែភ្ញៀវពិសេស សរុបចំនួន ២រូប មកពី ២ស្ថាប័ន។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាប្រធាន ក្រុមអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌហៅកាត់ថាក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤នេះឯកឧត្តម ហង្ស…