Category: នយោបាយ

  • ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ កម្ពុជា បានឈានដល់ការមានហូបគ្រប់គ្រាន់ កំពុងជួយឱ្យប្រជាជន មានបាន មាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន

    ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ កម្ពុជា បានឈានដល់ការមានហូបគ្រប់គ្រាន់ កំពុងជួយឱ្យប្រជាជន មានបាន មាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន

    (ភ្នំពេញ)៖ ការស្រាវជ្រាវពិតជាមានសារៈសំខាន់ ខណៈដែលកំណើនប្រជាជនពិភពលោកបន្តកើនឡើង ដែលការណ៍នេះទាមទារឱ្យមានការវិវត្តន៍ ដើម្បីឆ្លើយតបនឹងតម្រូវការស្បៀងអាហារ និងអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ។ ដោយឡែក កម្ពុជា បានឈានដល់ការមានហូបគ្រប់គ្រាន់ និងកំពុងធ្វើយ៉ាងណាជួយឱ្យប្រជាជនកម្ពុជាមានបាន ព្រមទាំងមាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។ បើតាម ឯកឧត្តម ឌិត ទីណា ការស្រាវជ្រាវលើគ្រប់អនុវិស័យទាំងអស់ ត្រូវមានគោលការណ៍ជាក់លាក់ គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ទាំងក្នុងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ ដូច្នេះហើយ ការវិនិយោគលើការស្រាវជ្រាវទាមទារឱ្យ អ្នកអនុវត្តប្រើប្រាស់ថវិកាឱ្យចំគោលដៅ ផ្ដល់ផលវិជ្ជមាន ចំណាយតិច មិនបន្ថែមបន្ទុកដល់កសិករ ផ្ដោតជាចម្បងលើនិរន្តរភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយអាទិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍នានា ដែលកំពុងបន្តចូលរួមគាំទ្រការងារគោលនយោបាយអាទិភាព និងយុទ្ធសាស្ត្រ ដែលជាដំណើរការដ៏ត្រឹមត្រូវ ដើម្បីជួយដល់កសិករមាននិរន្តរភាពសេដ្ឋកិច្ច ហើយអាចជួយដល់បរិស្ថាន និងធនធានធម្មជាតិផង៕ ប្រភព…

  • ទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី កំពុងស្ថិតលើផ្លូវវិជ្ជមាន

    ទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី កំពុងស្ថិតលើផ្លូវវិជ្ជមាន

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ី បានវាយតម្លៃដូចគ្នាចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរថា កំពុងធ្វើដំណើរប្រកបដោយភាពវិជ្ជមាន។ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយឯកឧត្ដម បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូណេស៊ី ប្រចាំកម្ពុជា។ ក្នុងជំនួបនោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានលើក ឡើងថា ឯកអគ្គរដ្ឋទូតអាណត្តិមុនៗសម្រេចបានក្នុង ការ ពង្រឹង និង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌូណេស៊ី ។ប្រមុខក្រសួងមហាផ្ទៃកម្ពុជារំពឹងថា ក្នុងអាណត្តិ បេសកកម្មការទូតនៅកម្ពុជា ឯកឧត្ដម បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ នឹងបន្តគាំទ្រ និងរួមចំណែកដល់ ការលើក កម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូ ណេស៊ី និងឥណ្ឌូណេស៊ី-អាស៊ាន ឱ្យកាន់តែប្រសើរឡើង ថែម ទៀតលើគ្រប់វិស័យ ។ ចំណែកឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បាន…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ គោលនយោបាយកសិកម្មរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យមានហូប មានបាន មានប្រើ និងមានរហូត តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ គោលនយោបាយកសិកម្មរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យមានហូប មានបាន មានប្រើ និងមានរហូត តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដោយចំពោះការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា MOU រវាងក្រសួងទាំងពីរ ផ្ដោតសំខាន់លើការចិញ្ចឹមត្រីទឹកសាប ការគ្រប់គ្រងនិងរៀបចំដីព្រៃឈើនិងកសិកម្ម ការផលិតស្រូវ និងការផ្ដោះផ្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បើតាម ឯកឧត្តម ឌិត ទីណា MOU នេះ ត្រូវរៀបចំដោយគិតគូរឱ្យបានច្បាស់លាស់ ទាំងផ្នែកបច្ចេកទេស នយោបាយ និងសេដ្ឋកិច្ច ធ្វើយ៉ាងណាឱ្យវិស័យកសិកម្មរវាងប្រទេសទាំងពីរ ផ្ដល់ផលចំណេញ និងបំពេញបន្ថែមគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវអំពីគោលនយោបាយកសិកម្មរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យមានហូប មានបាន មានប្រើ និងមានរហូត តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប ការកាត់បន្ថយថ្លៃដើមផលិត និងមានតម្លៃបន្ថែមខ្ពស់ ទទួលបានផលចំណេញច្រើន។ ទាក់ទងនឹងពាណិជ្ជកម្មក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី ឌិត…

  • ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជ ពិធី ចម្រើនព្រះជន្មាយុគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

    ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជ ពិធី ចម្រើនព្រះជន្មាយុគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

    ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងថ្នាក់ ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ផ្ញើសាលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជា អម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយ មានខ្លឹមសារដូចខាងក្រោម ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តមសិរីជយាភិរម្យនៃព្រះរាជពិធីចម្រើនព្រះជន្មាយុគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា ដែល នឹង ឈានចូលមកដល់នៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងក្នុងនាម ទូលព្រះបង្គំជាខ្ញុំផ្ទាល់ នឹងភរិយា សូម ព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ នឹងគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង…

  • រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នឹងបើកទំព័រថ្មីក្នុងវិស័យ សំណង់ នៅកម្ពុជា

    រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នឹងបើកទំព័រថ្មីក្នុងវិស័យ សំណង់ នៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពី មហិច្ឆតា លើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូប នីយ កម្មនៅកម្ពុជា ដែលជាសំណង់ពោរពេញដោយជីវិតរស់ រវើក និងចង់ឱ្យទីក្រុង ប្រកបទៅដោយវប្បធម៌ អរិយធម៌ ទំនៀម ទម្លាប់ និងប្រពៃណី ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំកំណត់ភារកិច្ច និងទិសដៅការងារ របស់អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និង ក្រុមប្រឹក្សា ជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ កាលពីថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ បានបន្តដោយណែនាំឱ្យ គិតគូរដល់ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំ សំណង់ ដែលនឹង មានតម្រូវការ ច្រើននាពេលខាងមុខ។លោកក៏បានជំរុញដល់អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ ជាតិសំណង់ និងក្រុមប្រឹក្សា ជាតិបទបញ្ញត្តិ បច្ចេក ទេសសំណង់…

  • រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រកម្ពុជា

    រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រកម្ពុជា

    បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យនៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នា សាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ ។បានប្រារព្ធ ព្រះរាជពិធីបុណ្យ ចម្រើន ព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ សីហមុនី ក្នុងគម្រប់ខួប៧១ យាងចូល៧២ព្រះវស្សា។ ក្នុងឱកាសនេះឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្ត សូមព្រះបរមរាជានុញ្ញាត សូមអភិវន្ទលំអោន កាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ គ្រប់យ៉ាង ចំពោះព្រះករុណាថ្លៃវិសេស ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលមាំមួន ខ្លាំងក្លាព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរដើម្បី ព្រះអង្គ ទ្រង់គង់នៅ ក្នុងព្រះបរមសិរីរាជសម្បត្តិ បន្តព្រះរាជបេស…

  • កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធយុទ្ធផ្តោតលើការប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌

    កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធយុទ្ធផ្តោតលើការប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌

    ភ្នំពេញ៖​ កងទ័ពកម្ពុជា និង កងទ័ពប្រជាជន ចិន សរុបជាង ២ ០០០នាក់ នឹងធ្វើសមយុទ្ធ រួម គ្នា នៅពាក់កណ្ដាលខែឧសភានេះ។ សមយុទ្ធដែល មាន ឈ្មោះថា នាគមាស ឆ្នាំ២០២៤ ផ្តោត លើ សកម្មភាព ប្រឆាំង អំពើភេរវកម្ម និង ការងារមនុស្សធម៌។ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ១៣ ខែឧសភានេះថា សមយុទ្ធនឹង ត្រូវ ចាប់ ផ្តើម នៅថ្ងៃទី ១៦ ឧសភា សម្រាប់ រយៈពេល ១៥ ថ្ងៃ នៅ លើ ដែន សមុទ្រ ខេត្ត ព្រះសីហនុ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងខេត្តកំពង់ឆ្នាំង។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ…

  • សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើប្រទេសកាណាដាបន្តគាំទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន»ក្នុងឆ្នាំ២០២៥

    សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើប្រទេសកាណាដាបន្តគាំទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន»ក្នុងឆ្នាំ២០២៥

    (ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទទី១៣ ខែឧសភាឆ្នាំ២០២៤។ លោកជំទាវ Ping M. Kitnikone បានចូលរួមអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជា ដែលទទួលតំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានចូលរួមអបអរសាទរសមិទ្ធផលថ្មីៗជាច្រើន ដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងបន្តសម្រេចបាន។ លោកជំទាវ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងកាណាដា។ ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ចាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា កាលពីឆ្នាំ២០២២ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលបានធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរបោះជំហានទៅមុខទាំងក្របខណ្ឌកម្ពុជានិងកាណាដាក៏ដូចជាកាណាដានិងអាស៊ានផងដែរ។ បន្ថែមពីនេះ កាណាដាក៏បានស្នើដល់កម្ពុជាបន្តគំាទ្រដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងកាណាដានិងអាស៊ាន។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងមិត្តភាពដ៏ល្អរវាងកម្ពុជា និងកាណាដា ទោះបីប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក្តី…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការបំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជន

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការបំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជន

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុនពេលលោកជំទាវ ត្រូវចេញទៅបំពេញបេសកកម្មការទូត។ សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីសោមនស្សរីករាយ និងមានមោទនភាពជាទីបំផុតដែល លោកជំទាវ ទួត បញ្ញា ទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការតែងតាំងជាឯកអគ្គរាជទូត ប្រចាំបណ្តាប្រទេសចំនួន៦នៅប៉ែកអឺរ៉ុប។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងទេពកោសល្យរបស់លោកជំទាវ ដែលបានបំពេញបេសកកម្មក្នុងវិស័យការទូត និងព័ត៌មានតាំងពីទសវត្សរ៍ឆ្នាំ៨០មក ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនពីធម្មជាតិក្នុងការបំពេញបេសកកម្មការទូត ដូចជាភាពទន់ភ្លន់ និងការបន់បែនតាមសភាពការណ៍ជាដើម។ សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់បន្តថា នាពេលបច្ចុប្បន្នបេសកកម្មការទូតមិនមែនសំដៅលើការទូតនយោបាយតែមួយនោះទេ។ ការទូតបានកំពុងផ្តោតការយកចិត្តទុកដាក់លើច្រើនវិស័យផ្សេងៗទៀត មានដូចជាការទូតសេដ្ឋកិច្ច និងការទូតប្រជាជនជាដើម។ សម្តេចបានសង្កត់ធ្ងន់ថា ការទូតប្រជាជនគឺជាកត្តាសំខាន់ដែលធ្វើឱ្យប្រជាជន និងប្រជាជនស្គាល់គ្នា យោគយល់គ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា ដែលឈានដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម…

  • កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍

    កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍

    (ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូត នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍ ។ នៅក្នុងជំនួបនេះ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CEPA) ដែលជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាង អេមីរ៉ាតអារ៉ាប់រួម-កម្ពុជា ឱ្យកាន់តែរឹងមាំ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា…