-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ អញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦

ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ជំនួបពិភាក្សាការងារទ្វេរភាគីរួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ជាមួយឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ៦ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ ឯកសារចំនួន ៦ ដែលបានចុះអនុស្សរណៈយោគយល់គ្នា រួមមានដូចជា៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង រវាង រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។ ២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។ ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្ម កម្ពុជា និង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា ឆ្នាំ២០២៤ ដើម្បីពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការលើពហុវិស័យ ជំរុញនៅការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី…
-
គម្រោង «ព្រែកជីកហ្វូណនតេជោ» ជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ដែលនឹងក្លាយជាជន្ទល់ និង ឯករាជ្យនៃសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ គម្រោង «ព្រែកជីកហ្វូណនតេជោ» ជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ដែលនឹងក្លាយជាជន្ទល់ និង ឯករាជ្យនៃសេដ្ឋកិច្ចជាតិ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ស្តីពី “ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គម្រោង «ព្រែកជីកហ្វូណនតេជោ»ជាគំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ មិនមែនជាគំនិតផ្តួចផ្តើមពីចិននោះឡើយ ។ សម្តេច ថា គម្រោងនេះ នឹងក្លាយជាជន្ទល់ និងឯករាជ្យនៃសេដ្ឋកិច្ចកម្ពុជា សម្រាប់ថ្ងៃអនាគត ដែលទាមទារត្រូវតែសាងសង់ សម្រាប់កូនខ្មែរជំនាន់ក្រោយ ។ ជាថ្មីម្តងទៀត សម្តេចតេជោ បានប្រកាសច្រានចោល ទាំងស្រុង ចំពោះការចុះផ្សាយចោទប្រកាន់ថា គម្រោង ព្រែកជីកហ្វូណនតេជោ គឺដើម្បីបម្រើដល់កងទ័ពរបស់ចិន ព្រោះគម្រោងនេះតូច មិនអាចឱ្យនាវាយោធា អាចឆ្លងកាត់បាននោះទេ ។ សម្តេចប្រធានព្រឹទ្ធសភា បានចាត់ទុកការចោទនេះ គឺជានយោបាយប្រឆាំងចិន…
-
ឯកឧត្តម ឌិត ទីណា ៖ ក្នុងនាមថ្នាក់ដឹកនាំត្រូវយល់ឱ្យបានច្បាស់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្ម ទើបអាចពន្យល់ដល់សហគមន៍ចំគោលដៅ និងមានប្រសិទ្ធភាព

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជំរុញធ្វើយ៉ាងណាឱ្យ សហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការកែលម្អសហគមន៍នូវចំណុចខ្វះខាតឱ្យមានភាពល្អរឹងមាំ និងបន្តអ្វីដែលជាភាពខ្លាំងរបស់ពួកគាត់ លើគ្រប់អនុវិស័យទាំងអស់ទាំងកសិកម្ម ព្រៃឈើ ជលផល សត្វ និងកៅស៊ូ ដែលអាចជួយឱ្យសហគមន៍ប្រែក្លាយរូបរាងទៅជាលក្ខណៈក្រុមហ៊ុនមួយពេញលក្ខណៈ ដោយផ្តោតសំខាន់លើគុណភាព មានទីផ្សារ មានតម្លៃបន្ថែមខ្ពស់ មានខ្សែច្រវាក់តម្លៃល្អ ផ្តល់ផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។ ក្នុងនាមថ្នាក់ដឹកនាំ ត្រូវយល់ឱ្យបានច្បាស់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្ម ទើបអាចពន្យល់ដល់សហគមន៍ចំគោលដៅ និងមានប្រសិទ្ធភាព។ លើសពីនេះទៀត ក្រុមការងារត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ធ្វើយ៉ាងណាឱ្យកសិករចេះធ្វើការរួមគ្នា សហការគ្នាល្អ ដើម្បីជួយឱ្យមានការវិនិយោគពិតរីកចម្រើនទាំងអស់គ្នា និងមិនមានការយល់ខុសបន្តទៀតលើរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា យើងមិនលុបបំបាត់សហគមន៍ចាស់ទេ តែយើងធ្វើលើអ្វីដែលមានស្រាប់ ហើយប្រែក្លាយមកជាសហគមន៍កសិកម្មទំនើប ដូច្នេះត្រូវពិនិត្យ និងជំរុញឱ្យចេញជារូបរាង ដោយគិតផលសេដ្ឋកិច្ចជាធំ…
-
គណៈប្រតិភូបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយជួបសម្ដែងការគួរអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរ ភូមិន្ទ បានអនុញ្ញាតឱ្យ ឧត្តមសេនីយ៍ទោ ង្វៀន គួក ហ្ស៊ាត (NGUYEN QUOC DUYET) មេបញ្ជាការបញ្ជាការដ្ឋាន ការពារ រដ្ឋធានី ហាណូយនៃសាធារណ រដ្ឋសង្គមនិយមវៀត ណាម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ប្រភពអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ក្នុងជំនួបនៅអគ្គបញ្ជាការដ្ឋាន លើទំនាក់ទំនងកិច្ចសហប្រតិ បត្តិការ ប្រទេសទាំងពីរ នាយឧត្តម សេនីយ៍ វង្ស ពិសេន បានលើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណី ជាយូរលង់ ណាស់មកហើយ។ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ប្រមុខរដ្ឋាភិបាល ប្រទេសទាំងពីរ បានបន្តពូនជ្រុំចំណងសាមគ្គី ភាព មិត្តភាព កិច្ចសហប្រតិបត្តិការ មានការរីកចម្រើនរឹងមាំ ជាលំដាប់ គ្មានកម្លាំងអមិត្ត ណាមកបំបែកបំបាក់បានឡើយ។ ឯកឧត្តមអគ្គមេបញ្ជាការបានថ្លែងអំណរគុណដល់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះកម្ពុជាពី របប ប្រល័យ ពូជសាសន៍…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការរួមសាមគ្គី ផ្សព្វផ្សាយព័ត៌មាន ដែលមានភាពប្រាកដនិយម ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា

(ភ្នំពេញ)៖ ការរួមសាមគ្គីគ្នា ដើរតួនាទីតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គម ដូចគ្នាដែរក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានភាពប្រាកដនិយម បម្រើឱ្យឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា ជាពិសេសក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាសទទួលជួបជាមួយយុវជន នៃបណ្តាញអង្គការ សមាគម ជាង ២០ ស្ថាប័នផ្សេងគ្នា ដឹកនាំដោយ លោក មួង សូនី ប្រធានយុវជន ១០០រាត្រី នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅរបស់ប្រជា-ពលរដ្ឋកម្ពុជា ក្នុងការរស់នៅស្អាត បៃតង និងចីរភាព ដែលកំណត់ជាមុំយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ប្រសិនបើខ្មែរឈ្លោះបែកបាក់ ខ្មែរនឹងវិនាស។ ប្រសិនបើយើងទាំងអស់រួមសាមគ្គីគ្នា គាំទ្រនូវគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាពិតជាមានសុខសន្តិភាព…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ស្ថាបត្យករកម្ពុជាត្រូវមានភាពជឿជាក់ ក្នុងការបង្ហាញគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គមកម្ពុជាឱ្យកាន់តែរីកលូតលាស់

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំ និងជំរុញដល់ស្ថាបត្យករកម្ពុជាត្រូវមានភាពជឿជាក់ក្នុងការបង្ហាញនូវគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គមកម្ពុជាឱ្យកាន់តែរីកលូតលាស់ឈានឆ្ពោះទៅមុខបន្ថែមទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងបែបនេះក្នុងពិធីចែកពានរង្វាន់ស្នាដៃស្ថាបត្យករកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ «ដង្ហើមទីក្រុង Breath of the City» ធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញពីក្តីរំភើប កោតសរសើរ និងអបអរសាទរចំពោះទេពកោសល្យស្នាដៃរបស់ស្ថាបត្យករកម្ពុជាដែលទទួលបានពានរង្វាន់នាពេលនេះ ចំពោះពេលវេលា និងកម្លាំងកាយចិត្តចូលរួមប្រកួតប្រជែងក្នុងកម្មវិធីស្នាដៃស្ថាបត្យករកម្ពុជាឆ្នាំ ២០២៤ និងថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជាដែលជារឿយៗតែងតែបង្ហាញអំពីគំនិតច្នៃប្រឌិតដ៏គួរឱ្យភ្ញាក់ផ្អើល ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា សង្គមកម្ពុជាកំពុងតែត្រេកអរ និងទទួលយកនូវគំនិតច្នៃប្រឌិតថ្មីៗប្លែកៗផ្នែកស្ថាបត្យកម្ម ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានការវិវឌ្ឍឈានឡើងទៅមុខ។ យើងចាប់ផ្ដើមដើរលើមាគ៌ារួម ទទួលយកភាពច្នៃប្រឌិតដ៏អស្ចារ្យរបស់សហការីផ្នែកស្ថាបត្យកម្មរបស់យើង ហើយយើងត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួនដោយមិនត្រូវមានការរាថយឡើយ។ ទេពកោសល្យដែលយើងមើលឃើញនាថ្ងៃនេះ គឺជាមោទនភាពរបស់យើង ហើយវានឹងមានការលូតលាស់រីកចម្រើនបន្ថែមទៀតនាពេលខាងមុខ ។ គួរបញ្ជាក់ថា ការប្រកួតប្រជែងនៃស្នាដៃស្ថាបត្យករកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ដង្ហើមទីក្រុង…
-
កិច្ចប្រជុំពិភាក្សា ករណីសំណង់ ជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្ត នៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

(ភ្នំពេញ)៖ តំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មិនគ្រាន់តែជាទីប្រវត្តិសាស្ត្រនៃការសម្លាប់ប្រជាជនស្លូតត្រង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ តែជាទីតាំងសាក្សីនៃឧក្រិដ្ឋកម្មមនុស្សជាតិមួយ ដែលដាស់តឿនក្រើនរំលឹកដល់ពិភពលោកក៏ដូចជាប្រទេសកម្ពុជាកុំឱ្យឆ្លងកាត់ ឬវិលត្រលប់រកឧក្រិដ្ឋកម្មដ៏សាហាព្រៃផ្សៃនេះម្ដងទៀត។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធករណីសំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្តថា យើងត្រូវកំណត់ឱ្យបានជាក់លាក់នូវសំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះដោយត្រូវគិតគូរពិចារណាវែងឆ្ងាយពីព្រោះការសម្រេចចិត្តនាពេលនេះនឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ កម្ពុជា ជាប្រទេសមួយដែលងើបចេញពីថ្លុកឈាម និងគំនរឆ្អឹងផេះផង់នៃសង្គ្រាម ដូច្នេះរាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបញ្ជៀសកុំឱ្យមានសោកនាដកម្មដ៏អាក្រក់ឃោរឃៅនេះកើតមានជាថ្មីម្ដងទៀត។ រាល់សំណង់ជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។ លើសពីនេះ គឺត្រូវធ្វើការយ៉ាងស្អិតរមួត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់អភិរក្សដទៃទៀតនៅទូទាំងប្រទេស៕ ដោយ / គ្រី សម្បត្តិ
-
នគរបាលជាតិ បានរួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ ដើម្បីស្ដារ ការពារ និងកសាងប្រទេសជាតិ រហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នគរបាលជាតិ បានរួម ដំណើរ ជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ ដើម្បីស្ដារ ការពារ និងកសាង ប្រ ទេស ជាតិ រហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបាននូវបរិយា កាស សង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្ដៅ និងមានជំនឿទុកចិត្ត ពីប្រជា ពលរដ្ឋ ។ នេះបើយោងតាមសាររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃ កម្ពុជា បានផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើក ទី ៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤) ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយកិត្យានុភាព និងឧត្តមភាព ក្រោមស្នាមព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត…
-
អនុស្សាវរីយ៍សម័យខ្មែរក្រហម ជំរុញឳ្យតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារមួយរូបសង់អគារសម្ភពជាច្រើនកន្លែង

ព្រះវិហារ៖ឯកឧត្តម មាស សុភា ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាតំណាង រាស្ត្រមណ្ឌលខេត្តព្រះវិហារបានរំលឹកអំពីមូលហេតុដែលលោកនិងភរិយាសាងសង់អគារសម្ភពជាបន្តបន្ទាប់នៅខេត្តព្រះវិហារ ពីព្រោះលោកមានអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅពីអតីតកាលជាង៤០ឆ្នាំមុន។ ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារសម្ភព មួយខ្នងនៅមណ្ឌល សុខភាពរណសិរ្ស ឃុំរណសិរ្ស ស្រុកសង្គមថ្មី កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឯកឧត្តម មាស សុភា បានរំលេចរឿងរ៉ាវទាក់ទងនឹងការសង់អគារសម្ភពនៅឃុំរណសិរ្ស ។លោកថា ពីព្រោះកាលពីសម័យប៉ុលពត លោកនិងលោកជំទាវត្រូវបានជម្លៀសមករស់នៅនិងធ្វើការយ៉ាងធ្ងន់ធ្ងរនៅទីនេះ ។ផ្តើមចេញពីប្រវត្តិដ៏លំបាកជូរចត់ ៣ឆ្នាំ ៨ខែ ២០ថ្ងៃក្នុងរបបប្រល័យពូជសាសន៍នេះ ឯកឧត្តមបានតាំងចិត្តថា បើបានទៅនៅភ្នំពេញវិញ គឺមិនភ្លេចប្រជាពលរដ្ឋនៅឃុំរណសិរ្សនេះឡើយ ។ដោយហេតុនេះទើបឯកឧត្តមសម្រេចសាងសង់អគារសម្ភពនៅទីនេះទុកជាចំណងដៃ និងទុកជាអនុស្សាវរីយ៍ បន្ទាប់ពីអគារសម្ភពនៅស្រុករវៀង និងនៅស្រុកឆែប ដែលបានសង់រួចមកហើយ។ របបខ្មែរក្រហមដែលគេនិយាយរត់មាត់ថា របបប៉ុល ពត បានកាន់អំណាចចាប់ពីឆ្នាំ១៩៧៥ មកដល់ឆ្នាំ១៩៧៩។ មុនរបបនេះដួលរលំនាថ្ងៃទី៧ មករា ១៩៧៩ ខ្មែរក្រហមបានជម្លៀសប្រជាជនឳ្យចាកចេញពីផ្ទះសម្បែងឳ្យទៅរស់នៅតំបន់ចុងកាត់មាត់ញក និងធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរ។ ប្រជាជនជាង៣លាននាក់បានស្លាប់ដោយការសម្លាប់ ការធ្វើទារុណកម្ម ការបង្អត់អាហារ ការបង្ខំឳ្យធ្វើការបាក់កម្លាំង ឈឺពុំមានថ្នាំព្យាបាលជាដើម។ឯកឧត្តម មាស សុភា ក៏ជនរងគ្រោះម្នាក់នៃរបបខ្មែរក្រហមដូចប្រជាជនដទៃទៀតដែរ។ ឯកឧត្តម ត្រូវបានគេស្គាល់ជាអតីតមន្រ្តីយោធាជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ។លោកធ្លាប់មានតំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មុនពេលលោកក្លាយជាតំណាងរាស្រ្ត។…