Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា ប្រកាសគោរពលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តទី៤

    សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា ប្រកាសគោរពលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តទី៤

    ភ្នំពេញ៖ យោងតាមសារលិខិត ក្នុងឱកាសបើក យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តទី៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍សម្តែងការគោរព និងដឹង គុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំ នៅគ្រប់កាលៈទេសៈ តាំងពីដំណាក់កាលសង្គ្រោះ ជាតិពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលសន្តិភាព និងការអភិវឌ្ឍបច្ចុប្បន្ននេះ និង បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ សម្ដេចតេជោ បានបន្តថា តាមរយៈការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាព របស់ខ្លួន។ ព្រមជាមួយនេះ ខ្ញុំក៏សូមសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកានៃ ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំង ប្រាជ្ញា ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុញ្ញាតឱ្យ ប្រធានមជ្ឈមណ្ឌលហេប្រុន និងស្ថាបនិក Friends of Asia Pacific ជួបសម្តែងការគួរសម

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុញ្ញាតឱ្យ ប្រធានមជ្ឈមណ្ឌលហេប្រុន និងស្ថាបនិក Friends of Asia Pacific ជួបសម្តែងការគួរសម

    ភ្នំពេញ៖ ក្នុងឱកាសអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេស កូរ៉េខាងត្បូង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យលោក Woo Jung Kim ប្រធានមជ្ឈមណ្ឌលហេប្រុន ប្រចាំប្រទេសកូរ៉េ និងប្រតិភូអម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន (HMC) បានចូលរួមចំណែកលើវិស័យសុខា ភិបាលកម្ពុជា តាំងពីឆ្នាំ២០០៧ ដែលព្យាបាលអ្នកជំងឺប្រហែល ៦០,០០០នាក់ ជារៀងរាល់ឆ្នាំ ដោយ ផ្តល់ កាព្យាបាលជំងឺទូទៅ រោគស្រ្តី និងកុមារ ព្រមទាំងអាចផ្ដល់ការវះកាត់ជំងឺបេះដូង និង មហារីកផងដែរ។ ជាមួយគ្នានេះមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ក៏បានរួមចំណែកដល់ ការ បណ្ដុះបណ្ដាលគ្រូពេទ្យជំនាញ ផ្នែកវេជ្ជសាស្ត្រប្រកបដោយនិរន្តរភាព តាមរយៈប្រតិ បត្តិការ នៃមហាវិទ្យាល័យគិលានុបដ្ឋាយិកា និង Residency Program ។ ក្រៅពីជំនួបខាងលើនេះ លោកជំទាវបណ្ឌិត ក៏អនុញ្ញាតឱ្យលោកស្រីបណ្ឌិត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជា នៅមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីបើកវេទិកា ធុរកិច្ច កម្ពុជា-កូរ៉េ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និង សាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និង ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក  ។ យើងមានចំណុចរួមមួយ គឺកេរ្តិ៍ដំណែលនៃការជម្នះឧបសគ្គគ្រប់បែបយ៉ាង និងសម្រេចបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ។ សម្ដេចបន្តថា ប្រទេសទាំងពីរ ធ្លាប់ រងគ្រោះដោយសារសង្គ្រាម ប៉ុន្តែ យើងបាន ងើប ឡើងវិញ ប្រកបដោយភាព ធន់…

  • សមយុទ្ធនាគមាសបានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបានរវាងប្រទេសនិងកងទ័ពទាំងពីរកម្ពុជា-ចិន

    សមយុទ្ធនាគមាសបានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបានរវាងប្រទេសនិងកងទ័ពទាំងពីរកម្ពុជា-ចិន

    ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កងទ័ពកម្ពុជា-ចិន បានសហការរួមគ្នាបើកសមយុទ្ធនាគមាស ឆ្នាំ២០២៤ ជាលើកទី៦ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមនាវីទោ កៅ ស៊ីវឈីង នាយរងសេនាធិការ តំបន់ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។ សមយុទ្ធនាគមាសនេះ នឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយសមយុទ្ធលើគោកធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងសមយុទ្ធលើផ្ទៃសមុទ្រ ស្ថិតក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា សមយុទ្ធនាគមាសប្រចាំឆ្នាំ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៤នេះ ត្រូវបានពង្រីកទំហំធំជាងបណ្តាឆ្នាំមុនៗ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើននិងទំនើប ស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើននិងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។ បើតាមការបញ្ជាក់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍…

  • នាយករដ្ឋមន្រ្តីកូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែម ដល់ កម្ពុជា

    នាយករដ្ឋមន្រ្តីកូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែម ដល់ កម្ពុជា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តម ហាន់ ដុកស៊ូ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋកូរ៉េ និងបានរំលេចអំពីការឯកភាពដំឡើងនូវកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលនេះនឹងចូលរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្រ្តីកូរ៉េ បានបញ្ជាក់ជូនសម្តេចធិបតី ថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត ហើយឯកឧត្តម ក៏បានសម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការនៃការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងបានបង្ហាញនូវក្តីរីករាយក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) និងឥណទានសម្បទានតាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។ សម្តេចធិបតី…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ អាកាសធាតុក្តៅស្ងួតហួងហែងបង្កការប៉ះពាល់ដល់ពលរដ្ឋ ប្រើប្រាស់ទឹកស្អាត និងជះផលអាក្រក់ ដល់ដំណាំកសិកម្ម

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ អាកាសធាតុក្តៅស្ងួតហួងហែងបង្កការប៉ះពាល់ដល់ពលរដ្ឋ ប្រើប្រាស់ទឹកស្អាត និងជះផលអាក្រក់ ដល់ដំណាំកសិកម្ម

    ភ្នំពេញ៖ តាមរយៈការប្រែប្រួលអាកាសធាតុនេះ កន្លងមកពលរដ្ឋកម្ពុជា មួយចំនួនអាចនឹងជួបកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់។ក្រៅពីនេះវាក៏បង្កបញ្ហាកង្វះទឹកក្នុងការធ្វើកសិកម្មរបស់ពលរដ្ឋដូចគ្នា ។ គ្រោះរាំងស្ងួត បានបង្កបញ្ហាចំបង ដែលបង្កការប៉ះពាល់ដល់ពលរដ្ឋពិសេសអគ្គីភ័យតែម្តង ។ តាមរយៈអាកាសធាតុក្តៅហួតហែងនេះដែរ គឺគេបានមើលឃើញត្រពាំងទឹក បឹងបួរ បានស្ងួតហួតហែងដែលជះផលមិនល្អដល់ការរស់នៅរបស់មនុស្សសត្វ ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ថ្លែងក្នុងវេទិការ “សកម្មភាពអាកាសធាតុសាកល២០២៤” ដែលបានរៀបចំឡើងនាសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៤នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា៖កម្ពុជាបានធ្វើកិច្ចការងារប្រែប្រួលអាកាសធាតុរយៈពេល២៨ និងឈានចូល ២៩ឆ្នាំទៅហើយ ។ យើងនឹងបញ្ជាក់ពីផលសម្រេចបានក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះថា យើងមានលទ្ធភាពអាចគ្រប់គ្រងទៅនឹងស្ថានភាពការប្រែប្រួលអាកាសធាតុ ដោយក្នុងនេះអាចឱ្យពលរដ្ឋរស់នៅបានដោយសុវត្តិភាព។ កម្ពុជា ទទួលបានមូលនិធិ ១០០ពាន់លានដុល្លារ ក្នុងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។ មូលនិធិទាំងនេះដែរត្រូវបានពិនិត្យពិច័យ នឹងការប្រើប្រាស់យ៉ាងប្រយ័ត្នប្រយែងសំដៅធ្វើយ៉ាងណាឱ្យការចំណាយទទួលបានមកវិញនូវលទ្ធផលខ្ពស់ ដែលឆ្លើយតបទៅនឹងការចង់បានរបស់យើងគ្រប់រូប។ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានលើកឡើងដោយបញ្ជាក់ដែរថា ៖ ដោយឡែកការអភិរក្សព្រៃឈើដោយសារភ្លៀងធ្លាក់មិនទៀងទាត់បានជះផលប៉ះពាល់មួយចំនួនដូចគ្នា ។ កង្វះទឹកភ្លៀងក៏ជាឧបសគ្គដល់គម្រោងនៃការដាំដើមឈើក្នុងមួយលានដើមរបស់ក្រសួងបរិស្ថានដូចគ្នា។ដើម្បីធ្វើកាងារទៅលើការសន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុគ្រប់វិស័យទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា…

  • ក្រសួងរៀបចំដែនដី នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ អូស្ត្រាលី លុបបំបាត់ទាំងស្រុង ការប្រើប្រាស់សារធាតុអាសបេស្តុស ក្នុងវិស័យសំណង់ និងសហការរៀបចំទីក្រុង

    ក្រសួងរៀបចំដែនដី នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ អូស្ត្រាលី លុបបំបាត់ទាំងស្រុង ការប្រើប្រាស់សារធាតុអាសបេស្តុស ក្នុងវិស័យសំណង់ និងសហការរៀបចំទីក្រុង

    ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋាភិបាលអូស្រ្តាលី ក្នុងការលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់សារធាតុអាសបេស្តុសក្នុងវិស័យសំណង់ និងសហការបន្ថែមផងដែរលើវិស័យផ្សេងទៀត ពិសេសការតាក់តែងបទដ្ឋានគតិយុត្តក្នុងវិស័យសំណង់ និងការចែករំលែកបទពិសោធន៍របស់អូស្ត្រាលី ក្នុងការរៀបចំទីក្រុងដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងបែបនេះ ក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយប្រតិភូភ្នាក់ងារ Australia Asbestos and Silica Safety and Eradication (ASSEA) ដឹកនាំដោយ ឯកឧត្តម Pablo Kang ភារធារី នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ឯកឧត្តម Pablo Kang មានបំណងចង់ដឹងអំពីផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងការគ្រប់គ្រង និងលុបបំបាត់ការប្រើប្រាស់សារធាតុអាសបេស្តុស (Asbestos) ក្នុងវិស័យសំណង់ និងបានអបអរសាទរដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបញ្ឈប់ការប្រើប្រាស់សារធាតុអាសបេស្តុសក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ សារធាតុអាសបេស្តុសនេះ បានបង្កមហន្តរាយជាច្រើនដល់អ្នកប្រើប្រាស់ ពិសេសគឺបង្កជំងឺមហារីកផ្លូវដង្ហើមក្នុងរយៈពេលវែង និងជាឃាតករលាក់មុខដែលបានសម្លាប់ប្រជាជនជាច្រើននាក់។…

  • ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ កម្ពុជាត្រូវការថវិកាប្រមាណ ៧ពាន់លានដុល្លារ លើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

    ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ កម្ពុជាត្រូវការថវិកាប្រមាណ ៧ពាន់លានដុល្លារ លើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

    ភ្នំពេញ ៖ ដើម្បីធ្វើកាងារទៅលើការសន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុគ្រប់វិស័យ ទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណជាង៧ប៊ីលានដុល្លារអាមេរិក ក្នុងនោះចំនួន២ពាន់លានដុល្លារ សម្រាប់កម្មវិធីបន្ស៊ាំ និងចំនួន៥,៨ពាន់លានដុល្លារ សម្រាប់កម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់(GHG) ដូចបានកំណត់ក្នុងគោលដៅកាត់បន្ថយឱ្យបានក្នុងរង្វង់៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០។ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះសុខុមាលភាពនិងភពផែនដី រួមមាន៖រលកកំដៅ ភ្លៀងធ្លាក់ខ្លាំង និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើនៅកម្រិតពិភពលោក គឺការអនុវត្តវិធានការកាត់បន្ថយ និងការសម្របខ្លួន ការកសាងភាពធន់របស់សហគមន៍ងាយរងគ្រោះប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការធ្វើឱ្យមានវឌ្ឍនភាពល្អ លើការប្តេជ្ញាចិត្តហិរញ្ញប្បទានអាកាសធាតុ១០០ពាន់លានដុល្លារ ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងវេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៤ ដែលបាននិងកំពុងធ្វើឡើងនៅក្នុងរាជធានីភ្នំពេញពីថ្ងៃទី១៦-១៧ ខែឧសភា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហការ និងសាមគ្គីភាពដ៏រឹងមាំ ក្នុងចំណោមក្រសួងពាក់ព័ន្ធ វិស័យសាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាសកល។ ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាជាប្រទេសងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុនេះ ដោយតាមរយៈការកើនឡើងសីតុណ្ហភាព ត្រូវបានព្យាករថា នឹងកាត់បន្ថយផលិតភាពក្នុងវិស័យកសិកម្ម នេសាទ និងព្រៃឈើ…

  • រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមីទ្ទីង និងតាមដងផ្លូវហែរក្បួន បើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា នីតិកាលទី៤ ឆ្នាំ២០២៤

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមីទ្ទីង និងតាមដងផ្លូវហែរក្បួន បើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា នីតិកាលទី៤ ឆ្នាំ២០២៤

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំ ធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទី ដោយធ្វើការជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍លេខ២៧៧០ លើផ្លូវម៉ៃដា (លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានី ភ្នំពេញ។ បន្ទាប់មកធ្វើការដង្ហែ ក្បួន ចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ក្នុងអំឡុងពេល នៃការជួបជុំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនានៅទីតាំងខាងលើនេះ អាចមានចរាចរ មមាញឹកខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក-សមាជិកា គណបក្សដែលអញ្ជើញចូលរួម ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលពុំមាន ការងារ ចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាង ការកកស្ទះចរាចរណ៍ កើតឡើង។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគ យល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមីទ្ទីង និងតាមដងផ្លូវហែក្បួនបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ទទួលបានសេចក្តីជូនដំណឹងនេះ…

  • យុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នឹងចាប់ ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សរុប ៨ថ្ងៃ

    យុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នឹងចាប់ ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សរុប ៨ថ្ងៃ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងថា៖ ការរផ្សព្វ ផ្សាយ និង យុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី ៤ នេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សរុប ៨ថ្ងៃដោយក្នុងនោះគណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយ គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ចំនួន ៥ មានសិទ្ធិធ្វើការ ឃោសនារកសំឡេងឆ្នោត ។ គួរបញ្ជាក់ថា៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយខ្លឹមសារសំខាន់ ចំនួន៤ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលក្នុងនោះមានដូចជា៖ ការឃោសនាបោះឆ្នោត, ពាក្យបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត, ការរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេល ឃោសនាបោះឆ្នោត និង ក្រមសីលធម៌របស់គណបក្សនយោបាយក្នុងដំណើរការឃោសនាបោះឆ្នោត។ ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប…