Category: នយោបាយ

  • លោកជំទាវ ខៀវ សុផានី ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការបរទេស

    លោកជំទាវ ខៀវ សុផានី ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការបរទេស

    (ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំដែលមានការចូលរួមពីអគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋាន/នាយកដ្ឋានក្រោមឱវាទ។ កិច្ចប្រជុំបានពិភាក្សាលើការត្រៀមរៀបចំ និងអនុវត្តការធ្វើការពិនិត្យឡើងវិញ និងការធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ដែលផ្តួចផ្តើមឡើងដោយគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ដំណើរការការងាររបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ដោយឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ៕ ដោយ ៖ សួង ពិសិដ្ឋ

  • កម្ពុជា និងរូម៉ានី សន្យាពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

    កម្ពុជា និងរូម៉ានី សន្យាពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

    (ភ្នំពេញ)៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Cristina Romila ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរូម៉ានី ប្រចាំ កម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅទីស្តីការក្រសួង។ លោកជំទាវ អនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ និងបានសម្តែងនូវសេចក្តីរីករាយយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ លោកជំទាវ Cristina Romila បានលើកឡើងពីលទ្ធផលវិជ្ជមាននៃកិច្ចពិគ្រោះយោបល់ទ្វេភាគីទាំងពីរលើក ក៏ដូចជាសមិទ្ធផលថ្មីៗលើទំនាក់ទំនងទ្វេភាគី ។ ភាគីទាំងពីរ បានសម្តែងនូវឆន្ទៈមុះមុតក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយសង្កត់ធ្ងន់លើគោលដៅរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសនៅក្នុងវិស័យអប់រំ។ ការប្តេជ្ញាចិត្តជាថ្មីចំពោះភាពជាដៃគូនេះ ពិតជានឹងត្រួសត្រាយផ្លូវសម្រាប់ផលប្រយោជន៍ទៅវិញទៅមក និងការរីកចម្រើនកាន់តែច្រើនសម្រាប់ប្រទេស និងប្រជាជនទាំងពីរ នាពេលអនាគត ៕ ដោយ ៖ សួង ពិសិដ្ឋ

  • ក្រសួងការបរទេស ជួបប្រជុំជាមួយតំណាងក្រសួង/ស្ថាប័ន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តគម្រោង ក្រោមការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

    ក្រសួងការបរទេស ជួបប្រជុំជាមួយតំណាងក្រសួង/ស្ថាប័ន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តគម្រោង ក្រោមការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

    (ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ និងជានា យកគ្រប់គ្រងគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងលោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការ និងជានាយករងគ្រប់គ្រងគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការអនុវត្តគម្រោងក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយតំណាងក្រសួង/ស្ថាប័នដែលជាភ្នាក់ងារអនុវត្តគម្រោងដែលស្ថិតក្រោមការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីស្តីការក្រសួង ។ កិច្ចប្រជុំខាងលើ ផ្តោតសំខាន់លើការកែសម្រួលនីតិវិធីមួយចំនួនក្នុងការអនុវត្តគម្រោងនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តគម្រោង ស្របតាមនីតិវិធីរួមបច្ចុប្បន្នសម្រាប់ការអនុវត្តគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ និងនីតិវិធីលទ្ធកម្មជាធរមាន ៕ ដោយ ៖ សួង ពិសិដ្ឋ

  • កម្ពុជា ថ្លែងអំណរគុណសហព័ន្ធស្វីស ចំពោះការផ្តល់ជំនួយយ៉ាងថ្លៃថ្លា ក្នុងវិស័យសុខាភិបាល

    កម្ពុជា ថ្លែងអំណរគុណសហព័ន្ធស្វីស ចំពោះការផ្តល់ជំនួយយ៉ាងថ្លៃថ្លា ក្នុងវិស័យសុខាភិបាល

    (ភ្នំពេញ)៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នាទីស្តីការក្រសួង។ លោកជំទាវ ផែន សាវនី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហព័ន្ធស្វីស ដែលបានផ្តល់ជំនួយដ៏មានតំលៃមិនអាចកាត់ថ្លៃបានដល់កម្ពុជា និងផ្តល់កិច្ចសហការជិតស្និទ្ធ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ជាពិសេសលើវិស័យសុខាភិបាល ដែលរួមមានទាំងការចូលរួមចំណែកដល់ការងារដ៏ល្អប្រសើរយ៉ាងខ្លាំងដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់កុមារ និងស្ត្រីកម្ពុជា ផងដែរ។ ឯកឧត្តម Pedro Zwahlen បានសម្តែងនូវការពេញចិត្តចំពោះការបន្តភាពជាដៃគូរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗរួមទាំងសុខភាព។ ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខ័ណ្ឌអន្តរជាតិ ៕ ដោយ ៖ សួង ពិសិដ្ឋ

  • កម្ពុជាលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអូទ្រីស

    កម្ពុជាលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអូទ្រីស

    (ភ្នំពេញ)៖ លោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបឯកឧត្តម វីលហែម ម៉ាកស៊ីមីលាន ដុងកូ (Wilhelm M. Donko) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា និងអូទ្រីស និងបានប្តេជ្ញាចិត្តបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។ ក្នុងក្របខ័ណ្ឌពហុភាគី, ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ ៕ ដោយ ៖ សួង ពិសិដ្ឋ

  • ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រីករាយចំពោះធនាគារពិភពលោក ដែលយល់ពីយុទ្ធសាស្ត្រ និងចំណុចគន្លឹះ នៃសហគមន៍កសិកម្មទំនើប និងកម្មវិធីផ្សព្វផ្សាយរបស់ក្រសួង

    ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រីករាយចំពោះធនាគារពិភពលោក ដែលយល់ពីយុទ្ធសាស្ត្រ និងចំណុចគន្លឹះ នៃសហគមន៍កសិកម្មទំនើប និងកម្មវិធីផ្សព្វផ្សាយរបស់ក្រសួង

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB) នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយចំពោះធនាគារពិភពលោក ដែលយល់ពីយុទ្ធសាស្ត្រ និងចំណុចគន្លឹះនៃសហគមន៍កសិកម្មទំនើប និងកម្មវិធីផ្សព្វផ្សាយរបស់ក្រសួង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនិងក្រសួង គឺជំរុញការចងក្រងសហគមន៍កសិកម្មទំនើប តាមរយៈការពង្រឹងកសិករឱ្យរឹងមាំ ការគ្រប់គ្រងដីកសិកម្មនិងផលិតកម្ម ការពង្រីកទីផ្សារឱ្យកាន់តែធំទូលាយ ការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប និងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីកសិករទទួលបានផលចំណេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្រសួងមានចំណាប់អារម្មណ៍ចំពោះគម្រោងកាបូនទាប ដែលដាក់បញ្ចូលផលិតកម្មស្រូវជាមួយវិស័យព្រៃឈើ ក្នុងកម្មវិធីរបស់សហគមន៍កសិកម្មទំនើប និងការលើកកម្ពស់វិស័យកៅស៊ូឱ្យមានភាពប្រសើរឡើង ទទួលបានតម្លៃបន្ថែមខ្ពស់ ដើម្បីបង្កើនចំណូលដល់កសិករ ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ អាជីវកម្ម សម្លឹងការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា

    បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ អាជីវកម្ម សម្លឹងការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួបនេះ លោក MARN Ki-jeong បានជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍភាពរបស់វេទិកាសម្ព័ន្ធឧស្សាហ៍កម្ម ដោយបានបញ្ជាក់ថា វេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានក្រុមហ៊ុនប្រមាណ៤០ ដែលបាននិងកំពុងវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ហើយក៏នឹងមានក្រុមហ៊ុនមួយចំនួនបន្ថែមទៀតមានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ជម្រាបជូនសម្ដេចធិបតី ថា វេទិកាសម្ព័ន្ធឧស្សាហកម្ម គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនឹងមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន ។វេទិកានេះនឹងជាឱកាសសម្រាប់ការស្វែងឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការរីករាយ និងវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ដែលមានបណ្ដាក្រុមហ៊ុនក្នុងសម្ព័ន្ធនេះបាននិងកំពុងមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា ។សម្ដេចធិបតីបានការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនផ្សេងទៀតនៃសម្ព័ន្ធឧស្សាហកម្មដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន…

  • សម្តេចធិបតី អនុញ្ញាតឱ្យអនុប្រធានក្រុមហ៊ុន Hyosung Group Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    សម្តេចធិបតី អនុញ្ញាតឱ្យអនុប្រធានក្រុមហ៊ុន Hyosung Group Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក CHO Hyungsang អនុប្រធានក្រុមហ៊ុន Hyosung Group Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្រុមហ៊ុន Hyosung Group Ltd. មានសកម្មភាពអាជីវកម្មលើវិស័យវាយនភណ្ឌ គីមី និងគ្រឿងចក្រឧស្សាហកម្ម ដែលល្បីល្បាញលើឆាកអន្តរជាតិ ។ កន្លងមក ក្រុមហ៊ុន Hyosung Group ក៏បានផ្តល់ការផ្គត់ផ្គង់ដល់វិស័យឯកជនកម្ពុជាមួយចំនួនផងដែរ រួមមាន ការពង្រឹងសំបកកង់ម៉ាក Sailun Tire សារធាតុគីមី VINA និងម៉ាស៊ីន ATM ។ ក្នុងឱកាសនៃជំនួបនេះ លោកអនុប្រធានក្រុមហ៊ុន បានជម្រាបជូនសម្ដេចធិបតីអំពីដំណើរការសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Hyosung Group Ltd. ដែលផ្ដោតលើការផលិតសម្ភារអេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនងនិងការអភិវឌ្ឍប្រព័ន្ធ 5G និងឧស្សាហកម្មផលិតសំបកកង់រថយន្ត ។លោកបានបញ្ជាក់ថា…

  • ក្រុមហ៊ុន Daewoo E&C បង្ហាញបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតនៅកម្ពុជា

    ក្រុមហ៊ុន Daewoo E&C បង្ហាញបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតនៅកម្ពុជា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន ជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែតអំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្ម និងការវិនិយោគរបស់ក្រុមហ៊ុនលើវិស័យសំណង់ដែលរួមមាន ការកសាងនូវតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសំណង់ដ៏សម្បូរបែបផ្សេងៗទៀត។ក្រុមហ៊ុនមានបំណងទទួលបានទស្សនៈបន្ថែមពីសម្ដេចធិបតី អំពីឱកាសវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យសំណង់ និងថាមពលបៃតងនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនូវសង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យមានភាពរីកចម្រើនបន្ថែមទៀត តាមរយៈការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើបពីប្រទេសកូរ៉េ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានក្រុមហ៊ុន និងសហការី និងបានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។សម្ដេចមានជំនឿថា ជំនួបនេះនឹងអនុញ្ញាតឱ្យប្រតិភូកម្ពុជាស្វែងយល់បន្ថែមអំពីចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យសំណង់ និងថាមពលស្អាត ខណៈពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ គឺជាអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ហើយរាជរដ្ឋាភិបាលក៏មានបំណងជំរុញឱ្យមាននូវការធ្វើពិពិធកម្មអចលនទ្រព្យ ជាពិសេសនៅតាមទីប្រជុំជន។ សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយកម្ពុជានៅមានសក្ដានុពលច្រើនសម្រាប់កាលានុវត្តភាពវិនិយោគក្នុងវិស័យអភិវឌ្ឍន៍ទីក្រុង បន្ថែមពីលើវិស័យសំណង់។…

  • ក្រុមហ៊ុន Hanshin E&C បង្ហាញបំណងពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

    ក្រុមហ៊ុន Hanshin E&C បង្ហាញបំណងពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។ ក្រុមហ៊ុន Hanshin E&C បានរកស៊ីនៅកម្ពុជាលើវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុរយៈពេលប្រមាណ១០ ឆ្នាំ។លោកប្រធានក្រុមហ៊ុន បានជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ថា តាមរយៈប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលប្រមាណ ១០ ឆ្នាំមកនេះ ក្រុមហ៊ុនបានសិក្សាស្វែងយល់ច្រើនអំពីការធ្វើអាជីវកម្មនៅកម្ពុជា ហើយក្រុមហ៊ុនកំពុងតែសិក្សាបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនលើវិស័យហិរញ្ញវត្ថុ។ ចំណែកសម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងរីករាយព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន Hanshin E&C ដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកទុនវិនិយោគ នៅកម្ពុជាលើវិស័យហិរញ្ញវត្ថុ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុនថា រាជរដ្ឋា ភិបាលកម្ពុជា…