Category: នយោបាយ

  • ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា

    ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពី ផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសេចក្ដីព្រាងច្បាប់នេះ ដែលទាមទារឱ្យ អង្គប្រជុំយកចិត្តទុកដាក់ពិនិត្យ ពិភាក្សា ឱ្យបានច្បាស់លាស់ ល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងទិដ្ឋភាពទម្រង់ និងខ្លឹមសារ ដើម្បីធានានូវភាពស្មើគ្នា សម្រាប់ អ្នកផលិត និងអ្នកទិញ។ សូមជម្រាបជូនថា ច្បាប់កិច្ចសន្យាផលិតកម្មកសិកម្ម មានកំណត់អំពីវិធាន នៃការបង្កើត កិច្ចសន្យាផលិតកម្មកសិកម្ម និងយន្តការក្នុងការដោះស្រាយវិវាទទាក់ទងនឹងកិច្ច សន្យា ផលិតកម្មកសិកម្ម ក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍របស់ភាគីនៃកិច្ចសន្យា ទាក់ទងទៅនឹងការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម នៅកម្ពុជា ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • កញ្ញាលីដា ទទួលបានការបណ្តុះបណ្តាល ធុរកិច្ចអាជីវកម្មច្បាស់លាស់ជាងមុនបន្ទាប់ពី បរាជ័យ ការរកស៊ីមិនមានបទពិសោធន៍ និងជំនាញ

    កញ្ញាលីដា ទទួលបានការបណ្តុះបណ្តាល ធុរកិច្ចអាជីវកម្មច្បាស់លាស់ជាងមុនបន្ទាប់ពី បរាជ័យ ការរកស៊ីមិនមានបទពិសោធន៍ និងជំនាញ

    (ភ្នំពេញ)៖ ជាអ្នកធ្លាប់ប្រកបអាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារ លក់កាហ្វេភេសជ្ជៈ នៅរាជធានីភ្នំពេញ និងសាខានៅតាមខេត្ត នាពេលកន្លងមក កញ្ញា ជា លីដា ជាអ្នកស្រុកកំណើតមកពីខេត្តព្រៃវែង បានចុះឈ្មោះចូលរៀនជំនាញ ធុរកិច្ចអាជីវកម្ម នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ កញ្ញា លីដា បានគូសបញ្ជាក់បន្តថា នៅក្នុងវគ្គសិក្សាធុរកិច្ចភេសជ្ជៈនេះ មិនមែនផ្តោតតែទៅលើការរៀនឆុងកាហ្វេតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែមានការបណ្តុះបណ្តាលទៅលើភេសជ្ជៈផ្សេងៗទៀត ដែលសាលាមានមុខវិជ្ជាជាច្រើននៅក្នុងការបង្រៀនសិស្ស។ កញ្ញា បន្ថែមថា ពីមុនមកការប្រកបអាជីវកម្មលក្ខណៈគ្រួសារ គឺមិនមានជំនាញច្បាស់លាស់នៅក្នុងការឆុងកាហ្វេ និងភេសជ្ជៈ លក់ទៅអោយអតិថិជន ដោយការរៀនឆុងតគ្នា មិនបានទទួលការបណ្តុះបណ្តាលច្បាស់លាស់ ទើបធ្វើអោយអាជីវកម្មបរាជ័យ ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលនៅសាលាត្រឹមត្រូវ គឺខុសពីការរៀនតពីគ្នាព្រោះថា មានគ្រូឯកទេស ជាអ្នកជំនាញច្បាស់លាស់ ពិសេសគឺបន្ទាប់ពីសិក្សាមានការអនុវត្តជាក់ស្តែង មានបន្ទប់សិក្សាច្បាស់លាស់ មានម៉ាស៊ីនឆុងកាហ្វេ តេសសមត្ថភាពតែម្តង។ កញ្ញា លីដា បន្ថែមថា ការសិក្សានៅទីនេះមិនត្រឹមតែទទួលបានការសិក្សាជំនាញតែមួយមុខនោះទេ គឺទទួលបានទាំងជំនាញរឹង និងជំនាញទន់ ដោយនៅក្នុងសាលាមានបង្រៀនទាក់ទងទៅនិងការគ្រប់គ្រងអាជីវកម្ម និងចំណេះជំនាញផ្សេងៗទៀត។ ជាមួយនិងឱកាសនៃការទទួលបានការបណ្តុះបណ្តាលជំនាន់ទី១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នេះ កញ្ញា ជា…

  • រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

    រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ម៉ារី ហេលេន ល័រហ្សុង (Marie Hélène LOISON) អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ លោកស្រី ម៉ារី ហេលេន ល័រហ្សុង បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារនាឱកាសនេះ ព្រមទាំងបានបញ្ជាក់ អំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងកម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ នេះបន្ថែមទៀត។ លោកស្រីអគ្គនាយិការង ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធការពារសង្គម ការកសាងមូលធនមនុស្ស ថាមពល និងបច្ចេកវិទ្យា ដើម្បីសម្រេចគោលដៅ…

  • ជោគជ័យរបស់ កម្ពុជា នៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀន ពិសោធដ៏ល្អសម្រាប់ប្រជាជាតិ លើពិភពលោក

    ជោគជ័យរបស់ កម្ពុជា នៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀន ពិសោធដ៏ល្អសម្រាប់ប្រជាជាតិ លើពិភពលោក

    (ភ្នំពេញ)៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានគុសបញ្ជាក់ថា ជោគជ័យរបស់កម្ពុជា នៃដំណើរការ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀន ពិសោធដ៏ល្អ សម្រាប់ប្រជាជាតិ លើពិភពលោក ។ លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍ បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា អនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ លោកស្រីអគ្គលេខាធិការរង បានគោរពជម្រាបជូន សម្ដេចធិបតី អំពីបទពិសោធ និងបេសកកម្មការងាររបស់លោកស្រី នាពេលកន្លងមក ក្នុងការទប់ស្កាត់ និងបង្ការអំពើប្រល័យពូជសាសន៍ នៅតាមបណ្ដាប្រទេសដូចជា៖ បូស្ន៊ី ហេហ្សេហ្គូវីន (Bosnia and Herzegovina) និងរ៉វាន់ដា (Rwanda) ហើយគោលបំណងនៃបេសកកម្មសំខាន់មួយរបស់លោកស្រីនៅកម្ពុជានាពេលនេះ…

  • ឯកឧត្ដមអភិសន្តិបណ្ឌិត និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា

    ឯកឧត្ដមអភិសន្តិបណ្ឌិត និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្ដ ម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក ចូសេហ្វ សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន លោក ចូសេហ្វ សូយ័រ និងបាន ថ្លែងអំណរគុណចំពោះភ្នាក់ងារអង្គការសហប្រជាជាតិដែលនៅតែបន្តផ្ដល់ការគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ទីភ្នាក់ងារUN បានរួមដំណែកក្នុងដំណើរការស្ដារប្រទេសកម្ពុជាក្រោយសង្គ្រាម រួមទាំងការពង្រឹងសមត្ថភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេសការជួយគាំទ្រកម្ពុជាក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកល នៃការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យស្របទៅនឹងបរិការណ៍កម្ពុជាដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជម្រាបជូន លោក ចូសេហ្វ សូយ័រ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការសហប្រជាជាតិក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពមួយចំនួន រួមមាន អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ សុវត្ថិភាពផ្លូវថ្នល់ ការប្រឆាំងហិង្សាផ្នែកយេនឌ័រ បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង…

  • ក្រសួងបរិស្ថាន នឹងបញ្ចញប្រព័ន្ធអែប (APP) ថ្មី ដែលជាកម្មវិធីទូរស័ព្ទដៃ ដើម្បី ឱ្យពលរដ្ឋដាំដើមឈើ ហើយដាក់ឈ្មោះ និងតាមដានដើមឈើរបស់ខ្លួន

    ក្រសួងបរិស្ថាន នឹងបញ្ចញប្រព័ន្ធអែប (APP) ថ្មី ដែលជាកម្មវិធីទូរស័ព្ទដៃ ដើម្បី ឱ្យពលរដ្ឋដាំដើមឈើ ហើយដាក់ឈ្មោះ និងតាមដានដើមឈើរបស់ខ្លួន

    ភ្នំពេញ៖ តាមរយៈការបំផុសពលរដ្ឋឱ្យដាំដើមឈើ និងក៏ដូចជាដើម្បីលើកទឹកចិត្តដល់ពលរដ្ឋដែលស្រឡាញ់ការដាំដើឈើ និងក៏ដូចជាចូលរួមភាពបៃតង ក្នុងប្រទេសនោះក្រសួងបរិស្ថានគ្រោងនឹងបញ្ចេញប្រព័ន្ធអែប (APP)ថ្មីមួយទៀតដែល ជាកម្មវិធីទូរស័ព្ទដើម្បីឱ្យពលរដ្ឋតាមដានដើមឈើដែលខ្លួនបានដាំនៅថ្ងៃខាងមុខឆាប់ៗនេះ ។ បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤នាទីស្តីការក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ”ក្រសួងបរិស្ថាននឹងធ្វើការអភិវឌ្ឍន៍ប្រព័ន្ធ អែបទូរស័ព្ទដៃ មួយទៀត។ សម្រាប់អែបនេះ គឺកាលណាបងប្អូនយើងដាំដើមឈើហើយគាត់ថតដើមឈើហ្នឹងទៅ រួចដាក់ឈ្មោះដើមឈើនោះខ្លួនឯង ។ ក្នុងនេះបើកាលណាដាក់ឈ្មោះខ្មែរចេញជាភាសាអង់គ្លេស និងបើដាក់ឈ្មោះអង់គ្លេសចេញជាខ្មែរ ។ដើមឈើនោះនឹងក្លាយជារបស់ពុកម៉ែ ពូមីងបងប្អូនហើយ ។ ដើមឈើនឹងនៅជាប់ក្នុងអែបតែម្តង ។ ឆ្នាំក្រោយយើងអាចឆែកមើលដើមឈើហ្នឹងធំប៉ុនណា! ឆ្នាំក្រោយទៀតឆែកមើលឃើញដើមឈើហ្នឹងប៉ុនណាទៀតហើយជាដើម ។ ដើមឈើធំប៉ុនណាវានឹងនៅក្នុងទូរស័ព្ទហ្នឹងរហូតហើយ ។ ពិសេសក្នុងទូរស័ព្ទហ្នឹងយើងក៏អាចជជែកពិភាក្សាគ្នាបានថាដើមឈើហ្នឹងត្រូវថែរក្សារបៀបម៉ិចក្នុងនេះដូចជាដើមឈើអ្នកធំលឿនម្ល៉េះ និងដើមឈើអ្នកតូចម្ល៉េះយើងអាចពិភាក្សាគ្នាដើម្បីដោះស្រាយក្នុងហ្នឹងបានទាំងអស់” ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដោយបញ្ជាក់បន្ថែមថា ៖ ”អែបហ្នឹងខ្ញុំសង្ឃឹមថា នៅចុងខែនេះនឹងធ្វើរួចហើយ ។ តាមពិតធ្វើរួចហើយ ប៉ុន្តែស្ថិតនៅក្នុងការធ្វើតេសសាកល្បងនៅឡើយ”។ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងដោយពន្យល់បន្ថែមថា ”ពាក្យថាអែបហ្នឹងជាហ្វេសប៊ុករបស់កម្ពុជាយើងដែលដាក់ឱ្យប្រើប្រាស់ដាំដើមឈើនៅកម្ពុជាសម្រាប់ជំរុញការទាក់ទាញ ការចូលចិត្ត ការស្រឡាញ់ពេញចិត្តដើមឈើនៅកម្ពុជាយើងតែម្តង” ៕ អត្ថបទ ៖…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ អ្នកស្រឡាញ់បរិស្ថានមានច្រើនណាស់ មិនដូចក្រុមសង្គមស៊ីវិល ប៉ុន្មាននាក់ដើរតែនិយាយមិនធ្វើនោះទេ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ អ្នកស្រឡាញ់បរិស្ថានមានច្រើនណាស់ មិនដូចក្រុមសង្គមស៊ីវិល ប៉ុន្មាននាក់ដើរតែនិយាយមិនធ្វើនោះទេ

    ភ្នំពេញ៖ ក្នុងចំណោមប្រជាពលរដ្ឋ ១៧លាននាក់ ហើយបើដើរសួរថា គេស្រឡាញ់បរិស្ថានប៉ុន្មាននាក់នោះ ខ្ញុំជឿថា មានចំនួនមិនតិចជាង ៧០ទៅ៨០ភាគរយទេ ដែលស្រឡាញ់បរិស្ថាន ។ បើសិនជាខ្ញុំធ្វើការចែកកូនឈើទៅពួកគាត់ដើម្បីធ្វើការដាំដុះ ខ្ញុំមិនសុំទៅដល់ ១០លាននាក់ទេគឺសុំត្រឹមតែ ១លាននាក់គាត់នឹងដាំគាត់នឹងថែដោយក្តីស្រឡាញ់ពេញចិត្ត។ខ្ញុំជឿថាជំហានរបស់ក្រសួងបរិស្ថានកំពុងបោះជំហានទៅមុខទាំងស្វាហាប់ និងប្រកបដោយប្រាកដនិយម មិនរវើរវាយទេថាហើយធ្វើ ធ្វើហើយបោះជំហានទៅមុខទៀត។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងពិធីបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» ដែលនឹង រៀបចំឡើងរយៈពេល ៦ថ្ងៃ ក្នុងនោះ២ថ្ងៃធ្វើនៅភ្នំពេញ និង ៤ថ្ងៃទៀតធ្វើនៅតាមបណ្តាខេត្ត នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖ ការជំរុញឱ្យមានការដាំដើមឈើនេះមិនត្រឹមតែក្រសួងបរិស្ថាន ក្រសួងដទៃទៀត អង្គការដៃគូ និងពិសេសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំប្រទេសក៏បានជំរុញឱ្យមានភាពបៃតង ក្នុងប្រទេសតាមរយៈការដាំកូនឈើនេះផងដែរ ។ ទាក់ទិនទៅនឹងដីនៅក្នុងតំបន់យុទ្ធនាការចុះបង្រ្កាប ទប់ស្កាត់បទល្មើស ធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់កន្លងមកក្រសួងបរិស្ថានកំពុងត្រៀមយុទ្ធសាស្រ្តក្នុងការដាំដុះ និងក្រសួងកំពុងត្រៀមយុទ្ធសាស្រ្តក្នុងការដាំនៅទីខ្ពស់មុនដើម្បីកុំឱ្យហូរច្រោះបាត់បង់ដីស្រទាប់ខាងលើដោយសារភ្លៀងឬទឹកហូរច្រោះកាត់នោះ ។ ទាក់ទិននឹងដីដែលត្រូវបានដកហូតមកវិញមិនថា នៅខេត្តពោធិ៍សាត់ទេ…

  • ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»

    ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»

    ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«យុទ្ធនាការកាត់ បន្ថយការ ប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»កម្មវិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានអបអរសាទរចំពោះការចុះអនុស្សរណៈដែលភាគីទាំងពីរ សម្រេច បានជាផ្លូវការនាពេលនេះដើម្បីជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសហគ្រាស គ្រឹះស្ថាន ខណៈដែលក្រសួងទាំងពីរធ្លាប់ធ្វើការរួមគ្នារួចហើយ តាមរយៈយន្តការអធិការកិច្ចនៅតាមរោងចក្រសហគ្រាសដើម្បីធានាពីបរិយាកាសល្អសម្រាប់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស។ សម្រាប់ឯកឧត្តរដ្ឋមន្ត្រី ការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងបង្ហាញជាផ្លូវការពីកិច្ចសហការរបស់ក្រសួងទាំងពីរក្នុងការធានានូវបរិយាកាសកន្លែងធ្វើការនៅតាមសហគ្រាស គ្រឹះស្ថានដែលមានលក្ខណៈសមរម្យ ជួយជំរុញកំណើនប្រសិទ្ធភាព និងផលិតភាពការងារ។ មួយវិញទៀតស្មារតីនៃការចុះអនុស្សរណៈនេះ នឹងជំរុញការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំណល់ប្លាស្ទិកដែលបាននិងកំពុងប្រើប្រាស់ក្នុងសង្គមតាមរយៈជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងបង្កហានិភ័យដល់បរិស្ថាន។ ដោយឡែកឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន អ៊ាង សុផល្លែត ក៏បានបង្ហាញពីក្តីសោមនស្សរីករាយចំពោះការចុះអនុស្សរណៈរបស់ក្រសួងទាំងពីរដើម្បីធ្វើឱ្យកម្ពុជាឈានមុខជាលំដាប់លើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅទូទាំងប្រទេសមួយកម្រិតទៀត។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងពីយុទ្ធសាស្ត្រចក្រារបស់ក្រសួងដែល ស្របទៅ តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យកម្ពុជា ស្អាត តាមរយៈការដាក់ចេញនូវយុទ្ធនាកា គ្មានថង់ប្លាស្ទិក និងយុទ្ធនាការដាំកូនឈើមួយលានដើម ក្នុងមួយឆ្នាំ រួមទាំងយុទ្ធនាការផ្សេងៗទៀតជាដើម។ យ៉ាងណាក៏ដោយឯកឧត្តម ហេង សួរ បានកត់សម្គាល់ថា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្ត ទាក់ទងនឹងសង្រ្គាម និងសន្តិភាពរបស់ប្រទេស

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្ត ទាក់ទងនឹងសង្រ្គាម និងសន្តិភាពរបស់ប្រទេស

    ភ្នំពេញ៖ កម្ពុជា មានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្ត ទាក់ទងនឹងសង្រ្គាម និងសន្តិភាពរបស់ប្រទេស ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និ សីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ» ខណៈសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែឧសភា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានថ្លែងថា កម្ពុជា ត្រូវមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្ត ព្រោះអនាគតរបស់ប្រទេសមួយ ពឹងផ្អែកលើឆន្ទៈរបស់ប្រទេសនោះ ក្នុងការប្រឈមមុខជាមួយនឹងអតីតកាល ប៉ុន្តែដើម្បីធ្វើបែបនោះបាន លុះត្រាតែប្រជាជាតិនោះ មានការឯកភាពគ្នាលើការបកស្រាយអំពីអតីតកាល និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ ដែលទាក់ទងនឹងសង្រ្គាម និងសន្តិភាពរបស់ប្រទេស ។ សម្តេចធិបតី បានបញ្ជាក់ថា សម្រាប់កម្ពុជា ប្រវត្តិសាស្រ្តទាក់ទងនឹងថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការសម្រេចបាននូវសន្តិភាពពេញលេញទាំងស្រុងតាមរយៈនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រកម្ពុជា ក្នុងរបបវាលពិឃាតដោយក្រុមខ្មែរក្រហម

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រកម្ពុជា ក្នុងរបបវាលពិឃាតដោយក្រុមខ្មែរក្រហម

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រកម្ពុជា បានធ្លាក់ចូលក្នុងរបបវាលពិឃាត ដោយក្រុមខ្មែរក្រហម បានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់ ។ សមត្ថភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ បានពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ សន្និសីទលើកទី១នេះ គឺជាជំហានដ៏ចាំបាច់មុតមាំឈានទៅសម្រេចបាននូវទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា ។ ប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដោយក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃយង់ឃ្នង និងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់ បាននាំឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីពឹងគ្មាន។ ក្នុងន័យនេះ វិធីសាស្ត្រប្រសើរបំផុតដើម្បីប្រែក្លាយអតីតកាលរបស់ខ្លួន និងកំណត់អត្តសញ្ញាណជាតិជាថ្មីម្តងទៀត នោះគឺ ការយកចិត្តទុកដាក់ចំពោះប្រជាជន ដែលបានរស់នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិតពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា គឺជាទឡ្ហីការណ៍ បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយប្រទេសសម្រាប់សតវត្សរ៍ទី២១ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត…