-
ឯកឧត្តម ជាប សត្ថារតន៍ អញ្ជើញចូលរួម បិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង នៅស្រុកព្រែកប្បាស ខេត្តតាកែវ

(តាកែវ)៖ ឯកឧត្តម ជាប សត្ថារតន៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកព្រៃកប្បាស រួមជាមួយនិងគណៈកម្មាធិការគណបក្សខេត្តតាកែវ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តម ជាប សត្ថារតន៍ បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការគណបក្ស ស្រុក ដែលបានខិតខំប្រឹងប្រែងនិងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតទាំងពិធីបើក និងពិធីបិទយុទ្ធនាការ ក៏ដូចជាការចុះឃោសនានៅមូលដ្ឋានក្រុងស្រុកផ្ទាល់ជាមួយអង្គបោះឆ្នោត។ យុទ្ធនាការឃោសនាបោះឆ្នោតដែលយើងធ្វើនៅក្នុងស្រុក ដែលប្រព្រឹត្តទៅដោយរលូន គ្មានហិង្សា និងគណបក្សនយោបាយនីមួយៗមានសិទ្ធិពេញលេញ ក្នុងការឃោសនា។ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្ងៃសម្រេចចិត្តរបស់អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងក្នុងការបោះឆ្នោតជូនគណបក្សខ្លួនដែលស្រឡាញ់ពេញចិត្ត និងជឿជាក់ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សា ក្រុង ស្រុក ជាការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀត។ គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា…
-
សម្តេច ម៉ែន សំអន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដោយមានអ្នកចូលរួមជាង ២.៦០០នាក់

ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ដែលមានសមាជិកសមាជិកាចូលរួមប្រមាណជាង ២.៦០០នាក់ មកពី ស្រុក ក្រុងទាំង៨ របស់ខេត្ត និងបានជួបជុំគ្នានៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីគ.ជ.បដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោតនិងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តបានយ៉ាងរលូន។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងខេត្តដែលជាអង្គបោះឆ្នោតសូមមេត្តាគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្ឆ្នាំ២០២៤…
-
នាយករដ្ឋមន្ត្រីកម្ពុជា ដាក់បទបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា ដាក់បទបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខ្ញុំសូមភ្ជាប់មួយទៀត រឿងបងធំបងតូចកាប់គ្នាច្រើនណាស់ អត់កើតទេ សូមពង្រឹងកិច្ចការងារនេះ , ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជារទៅអភិបាលរាជធានី ខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ជាពិសេស ក្រុមដាវសាំម៉ូរ៉ៃ កាប់គ្នាបំផ្លាញនូវទ្រព្យសម្បត្តិ និងបង្ករឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។ សម្តេចធិបតី បានបន្ថែមថា កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច នៅទូទាំងប្រទេស ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ដោយធ្វើទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ក្នុងការបង្ការទប់ស្កាត់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីធ្វើយ៉ាងណាការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើន ទំនើបកម្មសេវាសុខាភិបាល មិនមែនតែនៅភ្នំពេញ គឺត្រូវតែរុញទៅមូលដ្ឋានជនបទ

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើន ទំនើបកម្មសេវាសុខាភិបាល មិនមែនមានតែនៅភ្នំពេញ និងសម្រាប់អ្នកដែលមានលទ្ធភាពនោះទេ គឺត្រូវតែរុញទៅមូលដ្ឋានជនបទ និងគិតគូរពីលទ្ធភាពឱ្យពលរដ្ឋ ទទួលបានសេវាសុខាភិបាល ដែលមានគុណភាព ជាមួយតម្លៃសមរម្យគ្រប់គ្នា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចធិបតី បានមានប្រសាសន៍ថា លទ្ធភាពទទួលបាន សេវាសុខាភិបាល ការបង្កើនគុណភាពសុខាភិបាល តែប្រជាជន អត់មានលទ្ធភាពទទួល អត់មានប្រយោជន៍អ្វីនោះទេ អ៊ីចឹងគឺត្រូវធ្វើយ៉ាងណាបង្កើនលទ្ធភាពប្រជាពលរដ្ឋជាពិសេសអ្នក ក្រីក្របំផុត ដើម្បីទទួលបានសេវា មិនអាចប្រមូលផ្តុំបង្កើនទំនើបកម្មនៅតែភ្នំពេញ សម្រាប់តែអ្នកមានលទ្ធភាពនៅក្រុងនោះទេ នៅពេលដែលជនបទមានគម្លាតឆ្ងាយ ។ សម្តេច ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ទៅពង្រឹងការផ្តល់សេវា និងគុណភាពសុខាភិបាល នៅតាមមូលដ្ឋាន ដែលស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ ក្រៅពីការពង្រឹងទៅគុណភាពសុខាភិបាល រាជរដ្ឋាភិបាល…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការឃាត់ខ្លួន មេគណបក្សកម្លាំងជាតិ ជាការអនុវត្តវិធានការច្បាប់

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ គឺជាការអនុវត្តវិធានការច្បាប់ ដើម្បីការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ បើតាមប្រសាសន៍សម្តេចធិបតី រាជរដ្ឋាភិបាល គាំទ្រសេរីភាព នៃការបញ្ចេញមតិ តែនឹងត្រូវអនុវត្តច្បាប់ចំពោះការបំភ្លៃ ចោទប្រកាន់ និងបង្កើតចលាចលក្នុងសង្គម ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យើងខំធ្វើចង់ងាប់ មានអ្នកនយោបាយចូលចិត្តបន្តុះបង្អាប់ណាស់។ ស្អីក៏រាជរដ្ឋាភិបាលអាក្រក់ ស្អីក៏គ្មានកំណើត បង្អាប់ក្នុងប្រទេសមិនអស់ចិត្ត ចេញក្រៅប្រទេសបង្អាប់ទៀត ប៉ុន្តែករណីមួយនេះ បង្អាប់តម្លៃរឿងកម្មវិធីបណ្ណក្រីក្រ របស់រាជរដ្ឋាភិបាល។ បង្អាប់មិនកើត ព្រោះប្រជាពលរដ្ឋ បានទទួល ប្រជាពលរដ្ឋឱ្យតម្លៃ អីចឹងបង្អាប់លែងអស់តម្លៃ លួចតែម្តង។ គេលួចយ៉ាងម៉េច?…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្ត ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៤។ ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.) ជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខ ភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមាន បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និង លើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ)។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់រំលេច គ.ស.ស. ជាធាតុស្នូល នៅក្នុងឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយជាតិនានា ដូចជាយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ២០១៩-២០២៣, ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០០៨-២០១៥ និង ២០១៦-២០២០, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, និង ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់…
-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៩ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)

ភ្នំពេញ៖ លោកជំទាវ ឡុង សូនីតា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជា តំណាងកម្ពុជាប្រចាំអាយឆា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំអោយឆាលើកទី៣៩ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយមានការចូលរួមពី តំណាងអោយធានៃប្រទេសអាស៊ានទាំងអស់ និងតំណាងប្រទេសទីម័រខាងកើតក្នុងនាមជាប្រទេសសង្កេតការណ៍។ នៅក្នុងកិច្ចប្រជុំនេះ តំណាងប្រទេសប្រចាំអោយឆាមួយចំនួនបានធ្វើបច្ចុប្បន្នភាពលើការវិឌ្ឍថ្មីៗ រួមមាន ច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។ បន្ថែមពីនេះ កិច្ចប្រជុំបានពិភាក្សាលើ ការអនុវត្តកម្មវិធីសកម្មភាពរបស់អាយឆា ដោយផ្តោតលើសិទ្ធិជនមានពិការភាព សិទ្ធិស្ត្រី សិទ្ធិកុមារ ការផ្សព្វផ្សាយ ព័ត៌មានមិនពិតនិងព័ត៌មានខុស សិទ្ធិមនុស្សនិងគោលនយោបាយនៅក្នុងតំបន់អាស៊ាន ព្រមទាំងធុរកិច្ចនិងសិទ្ធិ មនុស្សជាដើម។ នៅក្នុងនោះផងដែរ អោយធាក៏បានពិភាក្សាក្នុងការត្រៀមរៀបចំផែនការការងាររយៈពេលប្រាំឆ្នាំ ឆ្នាំ២០២៦-ឆ្នាំ២០៣០ របស់ខ្លួន។ ទន្ទឹមនេះ អាយឆាក៏បានពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ២០២៤របស់ខ្លួន សេចក្តីថ្លែងការណ៍របស់ប្រធាន អាយឆា និងកម្មវិធីសកម្មភាព របស់អោយធាឆ្នាំ២០២៥ សម្រាប់ដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ ក្នុងអំឡុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងអាយឆា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៤…
-
កិច្ចសហប្រតិបត្តិការ រវាងសង្គមស៊ីវិលកម្ពុជា និងចិន ជាកម្លាំងចលករចូលរួមដល់កិច្ចអភិវឌ្ឍនៅមូលដ្ឋាន

ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការ រវាងសង្គមស៊ីវិលកម្ពុជា និងចិន ជាកម្លាំងចលករចូលរួមដល់កិច្ចអភិវឌ្ឍនៅមូលដ្ឋាន។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ធ្វើឡើងនៅក្នុងឱកាស អនុញ្ញាតឱ្យ លោកស្រី ស៊ុន យានណា (Sun Yanna) អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ ព្រមទាំងគណៈប្រតិភូ ចំនួនបីស្ថាប័ន គឺ១-នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ នៃប្រទេសចិន ២-ផ្នែកគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ស្វយ័តក្វាងស៊ីជនជាតិជ័ង និង៣-មូលនិធិចិនPEACELAND ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីសកម្មភាពការងារ រយៈពេល២ថ្ងៃ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅនៅសមាគមមិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។ លោកស្រី ស៊ុន យានណា (Sun Yanna) អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ នៃប្រទេសចិន បានជម្រាបថា ក្រោមកិច្ចគាំទ្រពី សមាគមមិត្តភាពកម្ពុជា-ចិន ទើបថ្ងៃទី២០និងទី២១ ខែឧសភា ឆ្នាំ២០២៤នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប សិក្ខាកាមចំនួន៧៤រូប ទទួលបានការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍…
-
ទំនាក់ទំនងរវាងអង្គនីតិប្រតិបត្តិ និង នីតិប្បញ្ញត្តិ នឹងចូលរួមពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។ តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជា ឯកឧត្តម Shohrat Zakir បានកត់សម្គាល់ឃើញថា កម្ពុជា ជាពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។ ឯកឧត្តម ជម្រាបជូនសម្តេចធិបតី អំពីលទ្ធផល នៃជំនួបប្រកបដោយផ្លែផ្កាជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាផ្នែកនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ បន្ថែមលើនេះ ឯកឧត្តម Shohrat Zakir ក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង…
-
រដ្ឋសភាចិន នឹងខិតខំជំរុញ លើកទឹកចិត្ត និងផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ដល់ វិនិ យោគិន និងប្រជាជនចិន បានបន្តមកបណ្តាក់ទុន និងធ្វើដំណើរទេសចរណ៍ នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម សូរ៉ាត ហ្សាគៀរ បានគូសបញ្ជាក់ថា រដ្ឋសភាចិន នឹងបន្តគាំទ្រដល់ការ អភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ការនាំ ចូលកសិផលពីកម្ពុជា វិស័យថាមពល បច្ចេកវិទ្យា សន្តិសុខ អប់រំ សុខាភិបាលជាដើម ។ ឯកឧត្តម បានសន្យាថា នឹងខិតខំជំរុញ លើកទឹកចិត្ត និងផ្សព្វផ្សាយពីសក្តានុពលរបស់ កម្ពុជា ដល់វិនិយោគិន និងប្រជាជនចិន បានបន្តមកបណ្តាក់ទុន និងធ្វើដំណើរ ទេសចរណ៍នៅកម្ពុជា។ ឯកឧត្តម បានគាំទ្រដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ តាម រយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ ការផ្លាស់ប្តូរបទពិសោធ គណៈកម្មការ ជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាវ័យក្មេង និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម។ ការគូសបញ្ជាក់របស់ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មា ធិការ អចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា…