-
ការបោះឆ្នោតជ្រើសរើងក្រុមប្រឹក្សារាជធានី ខណ្ឌ ប្រព្រឹត្តទៅដោរលូន

(ភ្នំពេញ)៖ ខណ្ឌជ្រោយចង្វារបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌ នៅព្រឹកថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៤ដោយមានអង្គបោះឆ្នោតសរុប៤១នាក់ និងមានចំនួន១ការិយាល័យ ទីតាំងការិយាល័យលេខ០០១១ ស្ថិតនៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វានររាជធានីភ្នំពេញ។ការិយាល័លេខ០០១១ បានបើកអោយ អង្គបោះឆ្នោតចូលមកបោះឆ្នោត នៅម៉ោង ៧ និង១ នាទីព្រឹក នេះ ដោយមានគណបក្សនយោបាយឈរឈ្មោះសំរាប់ក្រុុមប្រឹក្សារាជធានី មានចំនួន ៥ គណបក្ស និងក្រុមប្រឹក្សាខណ្ឌ មានចំនួន ៤ អង្គបោះឆ្នោត បានមកបោះឆ្នោតគ្រប់ចំនួន ៤១ នាក់ នៅម៉ោង៨ ព្រឹកនេះ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ឆ្នាំ២០២៤នៅខេត្ត កំពត បានបើកការិយាល័យបោះឆ្នោត ចាប់ពីម៉ោង៧ ព្រឹក

កំពតៈសម្រាប់ការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អណត្តទី៤ ឆ្នាំ២០២៤ នៅខេត្តកំពត បានបើកដំណើរការការិយាល័យបោះឆ្នោត ហើយ គឺចាប់ពីម៉ោង៧:០០នាទី ព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤ ក្នុងនោះមានគណៈបក្សនយោបាយ ឈឈ្មោះបោះឆ្នោត ចំនួន៥គឺ១- គណ បក្សប្រជាជនកម្ពុជា២- គណ បក្ស ឆន្ទ:ខ្មែរ៣- គណបក្ស កម្លាំងជាតិ៤ – គណបក្ស ហ៊្វុនស៊ិនប៉ិច៥ – គណ បក្ស ខ្មែររួបរួមជាតិ។ មណ្ឌលខេត្តកំពតមានលេខកូដ ០៧មានមណ្ឌលបោះឆ្នោត ចំនួន ៩ មណ្ឌលនិងការិយាល័យ បោះឆ្នោត ចំនួន៩ដែរដែលមានទីតាំងស្ថិតនៅក្នុងក្រុងស្រុកទាំង៩នៃខេត្តកំពត ក្នុងនោះគឺ១-ស្រុក អង្គជ័យ ២ -ស្រុកបន្ទាយមាស ៣ -ស្រុកឈូក ៤ -ស្រុក ដងទង់ ៥-ស្រុកជុំគីរី ៦-ស្រុកកំពង់ត្រាច ៧- ស្រុក ទឹកឈូ ៨ – ក្រុងកំពត និង ៩…
-
ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ បង្ហាញច្បាស់ពីតម្លៃនៃសន្តិភាព ស្ថិរភាព នៅកម្ពុជា

ភ្នំពេញ:នៅថ្ងៃអាទិត្យ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង៣:០០រសៀលនេះ ព្រះរាជាណាចក្រកម្ពុជាបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បន្ទាប់ពីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលប្រាំបីថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភាបញ្ចប់ទៅដោយរលូនមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សានិងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់។ជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងមុខតំណែង។ក្នុងដំណើរនៃការអនុវត្តប្រជាធិបតេយ្យ សេរី ពហុបក្ស , កម្ពុជាបានរៀបចំការបោះឆ្នោតសកល និងអសកលជាទៀងទាត់ជាបន្តបន្ទាប់។ក្នុងនោះទម្រង់នៃការបោះឆ្នោតសកលចំនួនពីរ និងការបោះឆ្នោតអសកលចំនួនពីរ។ការបោះឆ្នោតសកលមាន៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ចំណែកការបោះឆ្នោតអសកលមាន៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលអាណត្តិនៃការបោះឆ្នោតនីមួយៗមានរយៈពេលប្រាំឆ្នាំ។ក្នុងឆ្នាំ២០២៤នេះដែរ កម្ពុជាបានរៀបចំការបោះឆ្នោតអសកលចំនួនពីរ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីខែកុម្ភៈកន្លងមកនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៦ ខែឧសភានេះ។សូមរំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌអាណត្តិទី១បានប្រព្រឹត្តទៅនៅថ្ងៃទី១៧…
-
សកម្មភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រៀបចំបើកការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរេីសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤

-
រយៈពេលមួយខែនៃការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ (APP) NoDrug មានអ្នកទាញយក និងប្រើប្រាស់ ជិត ១ម៉ឺននាក់

(ភ្នំពេញ)៖ រយៈពេលមួយខែនៃការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ (APP) NoDrug https://nodrugsnacd.com/download_kh ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ពីថ្ងៃទី២៣ (https://nodrugsnacd.com/download_kh) ខែមេសា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានអ្នកទាញយកនិងប្រើប្រាស់ សរុបបានចំនួន ៨ ៦០៤នាក់។ នេះជាការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក្នុងកិច្ចប្រជុំបូកសរុបការងារផ្សព្វផ្សាយអប់រំកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមបានថ្លែងថានេះជាការបោះជំហានដ៏វិជ្ជមានមួយក្នុងការងារអប់រំនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយប្រើប្រាស់មធ្យោបាយបណ្តាញទំនាក់ទំនងសង្គមទំនើប និងរហ័សពេញនិយម និងមានជំនឿថាចំនួននៃការដំឡើងនិងប្រើប្រាស់កម្មវិធីនេះនឹងកើនឡើងកាន់តែច្រើនថែមទៀតដើម្បីរួមគ្នាទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនខុសច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំបានថ្លែងថាការបង្កើតកម្មវិធីទូរសព្ទដៃ APP NoDrug ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។ ឯកឧត្តមបានថ្លែងថា ការងារផ្សព្វផ្សាយអប់រំជាការងារអាទិភាពទី១ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៩ ឆ្នាំ២០២៤នេះ ហើយគណៈកម្មការទទួលបន្ហទុកផ្សព្វផ្សាយអប់រំ ដឹកនាំអន្តរវិស័យលើការបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់ វិនាសកម្ម និងបំផុសចលនាប្រឆាំងគ្រឿងញៀនគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋាន ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មានការប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug…
-
កម្ពុជា និងអូស្រា្តលី នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Caroline Linke, Assistant Secretary នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា រួមទាំងវិស័យសន្ដិសុខ និងការពារជាតិ ព្រមទាំងបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ តាមរយៈកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសដែលទើបបានចុះហត្ថលេខានាពេលថ្មីៗនេះរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគី និងការផ្ដល់ការគាំទ្រគ្នានៅលើឆាកអន្ដរជាតិ ហើយក៏បានផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្ដរជាតិ ដែលជាក្ដីកង្វល់រួម ផងដែរ ៕ ដោយ ៖ សួង ពិសិដ្ឋ
-
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ស្នើដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជាចូលរួមក្នុងផលិតស្ពតអប់រំពីបញ្ហាគ្រឿងញៀន

(ភ្នំពេញ)៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានស្នើដល់ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជាចូលរួមក្នុងផលិតស្ពតអប់រំពីបញ្ហាគ្រឿងញៀន ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបចំណេះដឹងនិងជំរុញចលនាជាតិចូលរួមបង្ការ ទប់ស្កាត់និងលុបបំបាត់គ្រឿងញៀនចេញពីកម្ពុជា ដើម្បីអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ ការស្នើឡើងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាមួយលោក សុខ គឹមនិតតា ជាអគ្គនាយកក្រុមហ៊ុន Marketing Solutions Asia, Ltd. MSA នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមហ៊ុន MSA ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនិងពោរពេញដោយបទពិសោធនិងធនធានមនុស្សដែលមានលទ្ធភាពផលិតបាននូវស្ពតអប់រំផ្សេងៗ។ ឯកឧត្តមបានថ្លែងថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នានិងចាំបាច់ត្រូវចូលរួមក្នុងការផ្សព្វផ្សាយអប់រំដើម្បីទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ដោយឯកឧត្តមបានថ្លែងថា «យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ ក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំប្រឆាំងគ្រឿងញៀនខុសច្បាប់…
-
ចាប់ពីម៉ោង ១០យប់ថ្ងៃទី២៤ រហូតដល់ថ្ងៃបោះឆ្នោត គឺជាពេលវេលាដែលត្រូវរក្សាភាពស្ងប់ស្ងាត់

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ នៃគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានថ្លែងថា ៖ ចាប់ពីម៉ោង ១០យប់ថ្ងៃទី២៤ នេះ រហូតដល់ថ្ងៃបោះឆ្នោត គឺជាពេលវេលាដែលត្រូវរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកពេលវេលាឱ្យអ្នកបោះឆ្នោតត្រៀមខ្លួន ត្រៀមឯកសារ សម្រាប់ទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម សោម សូរីដា សមាជិកគ.ជ.ប បានថ្លែងក្នុងពិធីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការសរុបព្រឹត្តិការណ៍ទូទៅនៃការឃោសនាបោះឆ្នោត ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនិងលេខកូដការិយាល័យបោះឆ្នោតនិងនីតវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការផ្សព្វផ្សាយនៃលទ្ធផលការបោះឆ្នោត ។ ក្នុងពិធីដែលបានរៀបចំឡើងនារសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម សោម សូរីដា បានឱ្យដឹងថា៖ក្នុងរយៈពេល ៨ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គ.ជ.ប សង្កេតឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។ ឯកឧត្តមលើកឡើងដោយបញ្ជាក់បន្ថែមថា” ក្នុងរយៈពេល ៨ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅតាមរាជធានី…
-
ឯកឧត្តម ហេង សួរ អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែស៊ីជម្រៅ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ (ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤) ទៅកាន់ប្រទេសសិង្ហបុរីដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាដំណើរទស្សនកិច្ចដែលធ្វើឡើងតបតាមការអញ្ជើញរបស់ប្រមុខការទូតសិង្ហបុរី។ ក្នុងអំឡុងបំពេញទស្សនកិច្ចនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីសិង្ហបុរីសំខាន់ៗចំនួនបីក្រសួង រួមមាន៖ ឯកឧត្តមបណ្ឌិត Vivian Balankrishnan រដ្ឋមន្រ្តីក្រសួងការបរទេស ឯកឧត្តម Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំ និងឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងការងារ។ ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកការងារ ផ្នែកអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ការអភិវឌ្ឍជំនាញ ទំនាក់ទំនងវិជ្ជាជីវៈ សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។ ក្រៅពីនេះ ឯកឧត្តម ហេង សួរ ក៏បានអញ្ជើញទស្សនាមជ្ឈមណ្ឌល Temasek Polytechnic-HRG Robotic Innovation Centre(RIC) របស់សិង្ហបុរីផងដែរ៕ ប្រភព ៖ ក្រសួងការងារ
-
ឯកឧត្តម បណ្ឌិត អ៊ិត សំហេង អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ សូមបោះឆ្នោតដើម្បីបន្តការអភិវឌ្ឍន៍មូលដ្ឋាន

(ភ្នំពេញះ)៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាមកពីសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង បក្ខជនក្រុមប្រឹក្សារាជធានី បេក្ខជនក្រុមប្រឹក្សាខណ្ឌ សរុបប្រមាណ ៥០០ នាក់ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង និង លោក គឹម ឈុនអ៊ូ ជាអនុប្រធានគណបក្សខណ្ឌ ព្រឹកថ្ងៃទី ២៤ ខែឧសភានេះបានមកជួបជុំគ្នា លើដងផ្លូវលេខ៤៣៤ ក្នុងសង្កាត់ទំនប់ទឹក ដើម្បីធ្វើមេទ្ទីង អបអរសារទរ និងស្ដាប់ក្លឹមសារនៃសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា មុននឹងដង្ហែរក្បួនចេញ ឃោសនារកសម្លេងឆ្នោត ក្នុងថ្ងៃចុងក្រោយ តាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខណ្ឌ អណត្តិទី៤ ។ លោក សុខ សម្បត្តិ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក-សមាជិកាគណបក្ស ទាំងអស់ ដែលតែងផ្តល់យុត្តិធម៌ ជំនឿ និង ការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និង ប្រជាជន…