-
ប្រធាន គ.ជ.ប ៖ ការបោះឆ្នោតក្រុមប្រឹក្សា ប្រព្រឹត្តដោយរលូន ខណៈតួលេខបណ្ដោះអាសន្នអ្នកទៅបោះឆ្នោតជិត ១០០%

ភ្នំពេញ៖ ឯកឧត្តម ប្រាជ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃថា បរិយាកាសទូទៅជុំវិញ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។ ការបោះឆ្នោតនេះ បើតាមតួលេខបណ្តោះអាសន្ន នៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបានបង្ហាញថា «អ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១.៥៩៨នាក់ ស្មើនឹង ៩៩,៧៩% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួនសរុប ១១.៦២២នាក់»។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃ២៦ ឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានវាយតម្លៃជារួមថា «បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ដែលយើងអាច ចាត់ទុកថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផល ជោគជ័យគួរជាទីមោទក»។ អំពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ដើម្បីឲ្យដំណើរការ…
-
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីការសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤

-
ឯកឧត្តម ប្រាជ្ញ ចន្ទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីសរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោត និងការប្រកាសលទ្ធផល

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីសរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត លទ្ធផលបឋម បណ្តោះអាសន្ន និងផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
-
ឯកឧត្ដម បណ្ឌិត ជា វ៉ាន់ដេត បានចុះពិនិត្យសភាពការណ៍នៃការបោះឆ្នោត

-
ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៃខេត្តបាត់ដំបង បានប្រព្រឹត្តទៅយ៉ាងរលូន

បាត់ដំបង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ នៅខេត្តបាត់ដំបង បានប្រព្រឹត្តទៅចាប់ពីម៉ោង៧ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ទៅតាមប្រតិទិនកំណត់បានយ៉ាងរលូនទាំងនៅមណ្ឌលនិងកាការិយាល័យស្រុក-ទាំង១៤នៅក្នុងខេត្តបាត់ដំបង ពុំមានបាតុភាពមិនប្រក្រតីណាមួយ បានកើតឡើងនោះទេ។ដោយឡែកដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ក៏ត្រូវបានបិទបញ្ចប់ទាំងស្រុងផងដែរ ។ តាមរយៈអ្នកបោះឆ្នោត ដែលជាអង្គបោះឆ្នោតមកពីសង្កាត់នានាក្នុងក្រុងបាត់ដំបងបានបង្ហាញនូវអារម្មណ៍រីករាយដែលបានបំពេញកាតព្វកិច្ចជាអង្គបោះឆ្នោតល្អ ថែមទាំងបង្ហាញពីទស្សនៈផ្ទាល់ខ្លួនដោយចាត់ទុកដំណើរការបោះឆ្នោតមានសភាពល្អប្រសើរ ប្រព្រឹត្តទៅដោយរលូន ។មានលក្ខណៈប្រជាធិបតេយ្យនិងមានសណ្ដាប់ធ្នាប់រៀបរយ ។ចំណែកលោក សុខ ហ៊ីង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បាត់ដំបងឱ្យដឹងថា នៅគ្រប់ការិយាល័យបោះឆ្នោតទាំង១៤ ក្រុងស្រុក ទូទាំងខេត្តបាត់ដំបង ជាការកត់សម្គាល់ ពុំទាន់មានបញ្ហាអ្វីមួយកើតឬក៏ភាពមិនប្រក្រតីណាមួយបានកើតឡើង នៅក្នុងមណ្ឌលឬការិយាល័យបោះឆ្នោតទាំងអស់នោះ ឡើយ។ លោក សុខ ហ៊ីង បន្ថែមថាការបោះឆ្នោតនេះបានប្រព្រឹត្តទៅប្រកបដោយសន្តិសុខសុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់ បានល្អប្រសើរ។ តាមការបញ្ជាក់របស់លោក សុខ ហ៊ីង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះខេត្តបាត់ដំបង មានមណ្ឌលនិងការិយាល័យបោះឆ្នោតក្រុង ស្រុក១៤ ការិយាល័យ ដែលស្ថិតនៅតាមក្រុង ស្រុកនីមួយៗ និងមានអ្នកបោះឆ្នោតសរុបចំនួន៨២៣នាក់។ចំនួនអាសនៈក្រុមប្រឹក្សាខេត្តមានចំនួន២៧អាសនៈ។ដោយឡែក…
-
អ្នកទេសចរចិនសម្រុកទៅថៃច្រើនជាងគេ នៅអាស៊ីអាគ្នេយ៍ដល់ ១.៧៥លាននាក់

បាងកក៖ ចំនួនអ្នកទេសចរចិនទៅកាន់ប្រទេសថៃស្ទុះឡើងដល់ ១.៧៥លាននាក់ ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលនេះជាតួលេខខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារគោលនយោបាយទិដ្ឋាការ និងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍របស់ខ្លួន។ យោងតាមទិន្នន័យដែលប្រមូលបានពីក្រសួងទេសចរណ៍ បានឲ្យដឹងថា ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ២នៅអាស៊ីអាគ្នេយ៍ ដែលទាក់ទាញអ្នកទេសចរមកលេងកំសាន្តច្រើនជាងគេ ជាមួយនឹងចំនួន ៨៨៩.០០០នាក់ តាមពីក្រោយដោយប្រទេសសិង្ហបុរីមានចំនួន ៧៨៦.០០០នាក់ និងប្រទេសម៉ាឡេស៊ីមានចំនួន ៧៥៨.៧៧២នាក់។ ឡាវជាប់លេខ៥ មានចំនួន ២៤២.៤០៤នាក់, កម្ពុជាជាប់ចំណាត់ថ្នាក់ទី៦ ទាក់ទាញអ្នកទេសចរចិនបានចំនួន ១៩០,០០០នាក់ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសស្វាគមន៍ភ្ញៀវទេសចរចិនច្រើនជាងគេលំដាប់ទី៣ បន្ទាប់ពីប្រទេសថៃ និងវៀតណាម។ តាមពីក្រោយដោយប្រទេសឥណ្ឌូនេស៊ីទទួលបានភ្ញៀវទេសចរចិនចំនួន ១១៣,០០០នាក់ និងហ្វីលីពីនមានចំនួន ១០៩,៥៦៨នាក់។ ដោយមើលឃើញពីសក្តានុពលទេសចរណ៍ពីទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ពិភពលោក បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានប្រញាប់ប្រញាល់ផ្តល់ការចូលដោយគ្មានទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន។ ប្រទេសថៃបានធ្វើសកម្មភាពពិសេសមួយ ខណៈដែលខ្លួនបានផ្តល់ជាអចិន្ត្រៃយ៍ការចូលប្រទេសខ្លួន ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់អ្នកទេសចរចិនចាប់ពីថ្ងៃទី១ ខែមីនា។ ប្រទេសម៉ាឡេស៊ីក៏បានផ្តល់ការចូលដោយគ្មានទិដ្ឋាការរយៈពេល ៣០ថ្ងៃដល់ភ្ញៀវទេសចរចិនកាលពីខែធ្នូឆ្នាំមុនផងដែរ ខណៈសិង្ហបុរីបានធ្វើដូចគ្នាកាលពីខែកុម្ភៈដែរ។ ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ីក៏បានពិចារណាផ្តល់ការចូលដោយគ្មានទិដ្ឋាការដល់ពលរដ្ឋមកពីប្រទេសចំនួន២០ រួមទាំងប្រទេសចិនផងដែរ។ រដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung កាលពីឆ្នាំមុនក៏បានស្នើឱ្យរដ្ឋាភិបាលពិចារណាដកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទសចំនួន២ គឺចិន និងឥណ្ឌា…
-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ នៅខេត្តកំពតបានបញ្ចប់ដោយភាពល្អប្រសើរ

កំពត៖ អ្នកសង្កេតការណ៍ និងប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោតខេត្តកំពត បានបញ្ជាក់ថា ដំណើរបោះឆ្នោត ជ្រើស ក្រុមប្រឹក្សា ខេត្ត ក្រុងស្រុក អាណត្តិទី៤នៅខេត្តកំពត ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងរក្សាការសម្ងាត់ ។ចំពោះ សន្តិសុខ សណ្តាប់ល្អ ។អង្គ បោះឆ្នោតចូលរួមបានគ្រប់គ្នា ធ្វើឱ្យការបោះឆ្នោតទូទាំងខេត្ត បិទបញ្ចប់ត្រឹមម៉ោង៩ព្រឹក ។ អាន៖ អ្នកសង្កេតការណ៍មកពីសហភាពសហព័ន្ធយុវជន កម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានបង្ហាញការ មើលឃើញ របស់ ខ្លួនថា តាមការពិនិត្យជាក់ស្តែង ដំណើរ ការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ នៅខេត្តកំពត ប្រព្រឹត្តទៅ ដោយ ល្អប្រសើរ ទាំងមុនពេល និងអំឡុងពេលបោះឆ្នោតនិងការរាប់សន្លឹកឆ្នោត គឺគោរព តាមគោលការណ៍ប្រជាធិបតេយ្យ។ អ្នកសង្កេតការណ៍យល់ថា ការបោះឆ្នោតក្រុមប្រឹក្សានេះ ពិតជាមានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងរក្សាការសម្ងាត់ គ្មានការ បង្ខិតបង្ខំ កំរាមគំហែង។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក អ៊ុង វិសាល…
-
អ្នកសង្កេតការណ៍ និងអង្គបោះឆ្នោត ៖ ការបោះឆ្នោតប្រកបដោយភាពចាស់ទុំ ក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ ក្រុមអ្នកសង្កេតការ និងក្រុមអ្នកបោះឆ្នោតបានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ឬហៅថា”ក្រុមប្រឹក្សា”អាណត្តិទី៤ ឆ្នាំ ២០២៤ ដែលប្រព្រឹត្តិទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤នេះថាក៏ជាផ្នែកមួយទៀតបង្ហាញពីភាពចាស់ទុំក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ។ លោក ឯម សុផល អ្នកសង្កេតការណ៍ មកពីសមាគមន៍រាជសីបានធ្វើការវាយតម្លៃថា៖តាមការអង្កេតតាមដានតាំងតែពីដំណើរការរៀបចំបោះឆ្នោត ការឃោសនារកសម្លេង និងថ្ងៃបោះឆ្នោតនេះឃើញថាមានសភាពមួយល្អប្រសើរ និងអាចទទួលយកបានគួរឱ្យកោតសរសើរ។ទាំងអស់នេះវាបានបង្ហាញពីភាពចាស់ទុំក្នុងការដំណើរការបោះឆ្នោតនាកន្លងមក ក៏ដូចជាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកបានលើកឡើងថា ប្រទេសកម្ពុជាបានឈានចូលដល់ដំណាក់កាលមួយ នៃដំណើរការប្រជាធិបតេយ្យ ដែលមានភាពចាស់ទុំ សម្រាប់គណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយមានភាពត្រឹមត្រូវ សេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ និងពុំមានការបំភិតបំភ័យអ្វីនោះឡើយ ។ ឯកឧត្តម ឡី សុភាព អ្នកសង្កេតការណ៍ជាតិមួយរូបបានលើកឡើងថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤នេះព្រឹត្តិទៅល្អ មានសេរីភាព ត្រឹមត្រូវយុត្តិធម៌ និងទទួលយកបាន។ជាមួយគ្នានេះការបោះឆ្នោតដែលរៀបចំឡើងដោយ គ ជ បនេះដែរឃើញថាមាលក្ខណៈប្រជាធិបតេយ្យ ដែលទាំងនេះបង្ហាញក៏ដូចជាបញ្ជាក់ពីភាពចាស់ទុំនៃការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នកស្រី អ៊ឹម ប៊ុនរ៉េន អង្គអ្នកបោះឆ្នោតមួយរូបមកពីសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ…
-
អង្គបោះឆ្នោត នៅខេត្តបន្ទាយមានជ័យនិយាយពីការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤

បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ចាប់ពីម៉ោង ៧ព្រឹកនៅខេត្តបន្ទាយមានជ័យ បានដំណើរការ បោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។ លោក យ៉ង់ សាក់ ប្រធានគណៈកម្មការរៀបចំការ បោះឆ្នោត ខេត្ត បន្ទាយមានជ័យបានប្រាប់ថា ការបោះ ឆ្នោតបានប្រព្រឹត្ត ទៅ ដោយរលូននិងមិនមានបញ្ហាអ្វី ខុសប្រតីនោះទេ។អង្គ បោះឆ្នោតទាំងអស់គោរពបាននូវការ ណែនាំ របស់ គ.ជ.ប ។ នៅខេត្តបន្ទាយមានជ័យមានអង្គបោះឆ្នោតសរុបមាន ៥៣៣ នាក់ និងមានបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ចំនួន២៥នាក់ និងបេក្ខជនបម្រុងមាន២៥នាក់។មាន ការិយាល័យបោះឆ្នោតចំនួនប្រាំបួនការិយាល័យ ទូទាំងប្រាំ បួនក្រុងស្រុក។ លោក ង៉ិន សិទ្ធី ដែលជាអង្គបោះឆ្នោតមួយរូបបានបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ បង្ហាញច្បាស់ពីតម្លៃនៃ សន្តិភាព ស្ថិរភាព នយោបាយ។អង្គបោះឆ្នោតរូប នេះក៏បាន សំណូមពរ ដល់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤…
-
សារព័ត៌មានចិនស៊ីនហួរ៖ កម្ពុជាដំណើរការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ឌឹម សុវណ្ណារុំ បាននិយាយថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ បានចាប់ផ្តើមហើយនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែង។ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់សារព័ត៌មានចិនស៊ីនហួថា ការិយាល័យបោះឆ្នោតសរុបចំនួន ២០៩ការិយាល័យនៅទូទាំងប្រទេស បានបើកនៅម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយនឹងត្រូវបិទនៅម៉ោង ៣៖០០នាទី រសៀលថ្ងៃដដែល។ ឯកឧត្តម សុវណ្ណារុំ បន្តថា ការបោះឆ្នោតអសកលនេះ នឹងត្រូវបោះឆ្នោតដោយមេឃុំ និងសមាជិកក្រុមប្រឹក្សាចំនួន ១១.៦២២រូប ក្នុងនោះស្រ្តីសរុបចំនួន ២.៥៧៤រូប។ ឯកឧត្តម សុវណ្ណារុំ បន្ថែមថា ការបោះឆ្នោតនេះបែងចែកជាពីរ និងថា ការបោះឆ្នោតមួយគឺជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ខេត្តចំនួន ៥៥៩រូប និងមួយទៀតគឺជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកចំនួន ៣.៦៤១រូប។…