-
ឯកឧត្តម ឌិត ទីណា ៖ ការអភិវឌ្ឍនៅក្នុងវិស័យកសិកម្មចាំបាច់ ត្រូវការដៃគូសហការចូលរួមនៅក្នុងចំណុចដែលខ្វះខាត

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំបន្តចុះអនុស្សារណៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្មជាមួយសហព័ន្ធសហករណ៍រ៉ៃអៃសិនអាល្លឺម៉ង់ (DGRV) ស្តីពីការអភិវឌ្ឍសហគមន៍កសិកម្ម នាទីស្តីការក្រសួងកសិកម្ម ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងអំពីកម្មវិធីគោលនយោបាយអាទិភាពវិស័យកសិកម្ម តាម រយៈការជំរុញសហគមន៍កសិកម្មទំនើប។ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់ថ្នាក់ដឹកនាំក្រសួងត្រូវមានភាពម្ចាស់ការលើការគ្រប់គ្រង ដឹកនាំ មានផែនការមេច្បាស់លាស់ ជាពិំសេសណាំស្វាយចន្ទី។ ដើម្បីប្រសិទ្ធភាពការងារ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំដល់ថ្នាក់ដឹកនាំពាក់ព័ន្ធនិងមន្ដ្រីជំនាញ ចាំបាច់ត្រូវចុះឱ្យដល់មូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យ សិក្សាឱ្យបានគ្រប់ជ្រុងជ្រោយពីស្ថានភាពជាក់ស្តែង ហើយត្រូវមានផែនការវិនិយោគច្បាស់លាស់ ជាពិសេសត្រូវប្រើប្រាស់ថវិកាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រជាកសិករ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការអភិវឌ្ឍនៅក្នុងវិស័យកសិកម្មចាំបាច់ ត្រូវការដៃគូសហការចូលរួមនៅក្នុងចំណុចដែលខ្វះខាត ជាអាទិ៍ទីប្រឹក្សាជួយគាំទ្រដល់ការបង្កើតសហគមន៍កសិកម្មទំនើប ការបង្កើតផែនការវិនិយោគ ដែលជួយឱ្យកសិករអាចអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
កិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាប លើប្រធានបទ(ការពិគ្រោះយោបល់លើលិខិតបទដ្ឋានគតិយុត្ត ស្ថិតក្រោមក្រមបរិស្ថាននិងធនធានធម្មជាតិ)

(ភ្នំពេញ)៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញបើកកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាប លើប្រធានបទ(ការពិគ្រោះយោបល់លើលិខិតបទដ្ឋានគតិយុត្ត ស្ថិតក្រោមក្រមបរិស្ថាននិងធនធានធម្មជាតិ) លោក ម៉ម ផល្លា ប្រធានមន្ទីបរិស្ថានខេត្តកំពង់ឆ្នាំ ព្រមទាំងលោក លោកស្រី តំណាងអង្គការដៃគូ តំណាងសហគមន៍តំបន់ការពារធម្មជាតិ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ លោកជំទាវ ម៉ុម ថានី បានលើកឡើងថា ៖ ក្រសួងបរិស្ថានបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ”យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន”ឆ្នាំ២០២៣-២០២៨ ក្រោមអធិបភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយអនុលោមតាម”យុទ្ធសាស្រ្តបញ្ចកោណ” ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាព បរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ច បៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ ឈើ ៦០ភាគរយ នៅឆ្នាំ២០៥០» ។ លោកជំទាវរដ្ឋលេខាធិការ បន្តថា៖ ដើម្បីរៀបចំដាក់ចេញ នូវយុទ្ធសាស្ត្រ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។ សូមជម្រាបថា រាជរដ្ឋាភិបាល តែងបានចាត់ទុកវិស័យអប់រំជាអាទិភាពបំផុតក្នុងចំណោមវិស័យនានា ជាក់ស្តែងការជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានបន្តពីអាណត្តិមុនៗ ក្នុងគោលដៅបានស្តាប់ និងស្វែងយល់ដោយផ្ទាល់ នូវវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា នៃដំណើរការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខ័ណ្ឌឧត្តមសិក្សា ។ នេះគឺជាជំនួបលើកទី៨ របស់ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយនាយករដ្ឋមន្ត្រី ដែលកន្លងទៅចំនួន៧លើក បានជួបជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានខិតខំបំពេញនូវបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីឱ្យមាននិរន្តរភាព នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយ កែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ៕ អត្ថបទ ៖…
-
អភិបាលរាជធានីភ្នំពេញណែនាំដល់អជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវបន្តបង្ក្រាបក្មេងទំនើងឲ្យដល់ឫសគល់សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួនគឺមិនមានក្មេងទំនើង

ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកំលាំងសមត្ថកិច្ច បន្តបង្ក្រាបក្មេងទំនើងឲ្យដល់ឫសគល់សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួនគឺមិនមានក្មេងទំនើង។ ការណែនាំរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ឧសភានេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តមឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖ នៅរាជធានីភ្នំពេញមានក្រុមក្មេងទំនើងចំនួន ១២ក្រុម ហើយក្នុងចំនួន ១២ក្រុមនេះ កម្លាំងមានសមត្ថកិច្ចរបស់យើង ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ចំនួន ១០ក្រុម នៅសល់ ២ក្រុម ដែលជាក្រុមមិនទាន់មានធ្វើសកម្មភាព។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងចំនួន ១០ក្រុមនេះ ក៏មានក្រុមទំនើងខ្លះកំពុងតែរត់គេចខ្លួន ដែលសមត្ថកិច្ចរបស់យើងកំពុងតែស្រាវជ្រាវតាមចាប់។ ឯកឧត្ដម អភិបាលរាជធានី បានមានប្រសាសន៍លើកឡើងថា ការបង្ក្រាបក្មេងទំនើង អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចរបស់យើងបានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាព គឹកម្លាំងរបស់យើងចាប់បានភ្លាម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី កងកម្លាំងមានសមត្ថកិច្ចរបស់យើងត្រូវពង្រឹងបន្ថែមទៀតក្នុងការបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះ។ ជាមួយគ្នានោះ ឯកឧត្តមឃួង ស្រេង បានស្នើឱ្យអភិបាលខណ្ឌនៅជាប់ព្រំប្រទល់ជាមួយនឹងស្រុកនៃខេត្តកណ្ដាលប្រជុំជាមួយអភិបាលស្រុកជាប់ព្រំប្រទល់ ដើម្បីរកវិធានការទប់ស្កាត់ក្មេងទំនើងទាំងនេះ។បន្ថែមពីនេះក៏ត្រូវសហការជាមួយនឹងនាយកសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកំណត់ពីមុខសញ្ញាក្មេងទំនើងជាមួយនិងការដាក់កម្លាំងឆែកឆេរទៅលើម៉ូតូសិស្សដែលយើងសង្ស័យថា ជាមុខសញ្ញាក្មេងទំនើង។ ឯកឧត្តមអភិបាល បានបញ្ជាក់ផងដែរថា ការបង្ក្រាបក្មេងទំនើង អាជ្ញាធរមានសមត្ថកិច្ចរបស់យើង អនុវត្តបានល្អប្រសើរហើយ។ប៉ុន្តែអ្វីដែលល្អជាងនេះ គឺការបង្ការទប់ស្កាត់ កុំឲ្យមានក្មេងទំនើងទើបជារឿងដែលល្អបំផុត។ក្រៅពីបង្ក្រាប…
-
សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

-
ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានIOM ប្រចាំនៅកម្ពុជា

ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ សមភាគីទាំងពីរ បានពិភាក្សានិងចែករំលែកទស្សនទានស្តីពីកម្មវិធីណែនាំតម្រង់ទិសមុនពេលចេញដំណើរសម្រាប់ទេសន្តរប្រវេសករឱ្យអាចទទួលបានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវមុនពេលបំពេញការងារនៅប្រទេសទទួល ហើយនឹងអាចដឹងពីវិធីសាស្ត្រសុំជំនួយពេលត្រូវការ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងដើម្បីធ្វើឱ្យពលករទេសន្តប្រវេសន៍អាចទទួលបានកិច្ចគាំពារ និងប្រយោជន៍ជាអតិបរមាបន្ថែមទៀតដែលជាបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល ។ លោកស្រីប្រធានបេសកកម្ម អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា បានបញ្ជាក់ពីការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានិយាយជារួម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិយាយដាច់ដោយឡែកលើការគ្រប់គ្រងទេសន្តប្រវេសករ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការទេសន្តរប្រវេសន៍ដែលបានបង្កើតកិច្ចសហការ និងការគាំទ្រដល់ក្រសួងកន្លងមក និងកិច្ចសហការនាពេលអនាគតដើម្បីបន្តពង្រឹងយន្តការគ្រប់គ្រងទេសន្តរប្រវេសន៍ ឱ្យកាន់តែមានប្រសិទ្ធភាពនិងផ្តល់ប្រយោជន៍កាន់តែច្រើនបន្ថែមទៀត៕ ប្រភព ៖ ក្រសួងការងារ
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កត់សម្គាល់ថា បច្ចុប្បន្នធនធានមនុស្សរបស់កម្ពុជា គឺកាន់តែមានភាពរឹងមាំ សម្បូរបែប និងវាងវៃ ដែលទាំងនេះ គឺជាក្តីសង្ឃឹមសម្រាប់អនាគតរបស់ប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកត់សម្គាល់ថាបច្ចុប្បន្នធនធានមនុស្សរបស់កម្ពុជាគឺកាន់តែមានភាពរឹងមាំ សម្បូរបែប និងវាងវៃ ដែលទាំងនេះ គឺជាក្តីសង្ឃឹមសម្រាប់អនាគតរបស់ប្រទេសជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកត់សម្គាល់បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតនីតិសាស្ត្រអន្តរជាតិនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលត្រៀមចូលរួមកម្មវិធីប្រកួតសវនាការប្រតិដ្ឋ ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ និងនិស្សិតចុះកម្មសិក្សាស្រាវជ្រាវស្ដីពីយន្តការចុះបញ្ជីដីរដ្ឋនៅប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ដែលមានភាពអង់អាចក្លាហាន ក្នុងការចាកចេញពីប្រទេសកំណើតរបស់ខ្លួនទៅស្វែងរកបទពិសោធន៍ និងចំណេះដឹងបន្ថែមទៀត នៅក្រៅប្រទេស។ កត្តាទាំងនេះបង្ហាញឱ្យឃើញពីភាពចាស់ទុំ និងភាពម្ចាស់ការឯករាជ្យរបស់និស្សិត។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំដល់និស្សិតកុំឱ្យមានភាពអំនួតក្រអឺតក្រទម តែយកឱកាសនេះបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ឯកឧត្តមស្វាគមន៍និស្សិតទាំងអស់ប្រើប្រាស់ចំណេះដឹង ជំនាញ និងសមត្ថភាពដែលខ្លួនមាន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយគ្នា ពិសេសការផ្ដល់យោបល់ផ្នែកច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយពេលពួកគេត្រលប់មកពីប្រទេសហូឡង់វិញ៕ ដោយ / គ្រី សម្បត្តិ
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ក្រសួងរៀបចំដែនដី បាននិងកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រី ការកសាងស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកគុណភាពបេតុង និងការងារពិសោធន៍សម្ភារៈសំណង់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ ឯកឧត្តម ញ៉ូ ហេង អគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ បានឲ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ ជាសិក្ខាសាលាលើកទី២ហើយ ដែលមន្ទីរពិសោធន៍ជាតិសំណង់ បានរៀបចំ ដោយលើកយកប្រធានបទចំនួន៣ មកបង្ហាញរួមមាន ៖១. ឧបករណ៍ពិសោធន៍និងបច្ចេកទេសពិសោធន៍ ដោយបង្ហាញពីឧបករណ៍ពិសោធន៍ទំនើបៗរបស់ជប៉ុនដែលទើបតែដំឡើងរួចរាល់នៅក្នុងខែមេសាកន្លងទៅនេះ។ ២. ការលើកកម្ពស់គុណភាពបេតុងដោយបង្ហាញពីវិធីគ្រប់គ្រងបេតុង បច្ចេកទេសផលិតបេតុង និងការថែទាំបេតុង។ មន្ទីរពិសោធន៍ជាតិសំណង់ ក៏បានព្រាងសៀវភៅណែនាំបច្ចេកទេសលើកកម្ពស់គុណភាពបេតុងដែលគ្រោងនឹងដាក់ប្រជុំពិភាក្សាគ្នាក្នុងឆ្នាំ ២០២៤នេះ។ ៣. បច្ចេកទេសជណ្ដើរយន្តដែលរៀបចំបង្ហាញដោយក្រុមហ៊ុនKoyo ពីលក្ខណៈបច្ចេកទេសនៃការដំឡើង ការប្រើប្រាស់ ការត្រួតពិនិត្យនិងការថែទាំ ។ តាមរយៈសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថានឹងទទួលបានធាតុចូលបន្ថែមទៀតដែលអាចជួយជំរុញការអភិវឌ្ឍន៍លើវិស័យសំណង់ ឱ្យកាន់តែមានភាពជឿជាក់ដល់អ្នកវិនិយោគ និងអ្នកប្រើប្រាស់សំណង់…
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងជម្រាបលា

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ក្នុងពេល ជិត៦ ឆ្នាំ ដែលជាអំឡុងពេលរវល់ខ្លាំង និងបានធ្វើកិច្ចការរួមគ្នាជាច្រើន ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជាពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ ដែលសម្តេចបានធ្វើការយ៉ាងស្និតរមួតជាមួយឯកឧត្តម ក្នុងការខិតខំទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ ។ ឯកឧត្តម Wang Wentian បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនសម្ដេចតេជោ។ ឯកឧត្តម ក៏បានសម្ដែងការអបអរសាទរ ចំពោះជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាខែកុម្ភៈកន្លងមក…
-
ស្ត្រីទី១ កម្ពុជា កោតសរសើរចំពោះបេសកកម្មរបស់ អង្គការមូលនិធិកុមារកម្ពុជា (CCF) បានរួមចំណែក គាំពារសង្គមនៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កោតសរសើរចំពោះបេសកកម្មរបស់ អង្គការមូលនិធិកុមារកម្ពុជា (CCF) ថាពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយគាំពារសង្គមនៅកម្ពុជា ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរគម្រប់ខួបលើកទី២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជា (CCF) នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤ ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានសម្រេចចូលរួមគាំទ្រដល់សកម្មភាពរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលមានដែលលោកស្កុត នីសុន (Scott Neeson) ជាប្រធាន អស់រយៈពេលជាង ១០ ឆ្នាំ មកហើយ ដោយបានមើលឃើញថា អង្គការនេះបានជួយបណ្ដុះបណ្ដាលកុមារ និងអ្នកបាត់បង់ឱកាសជាច្រើននាក់ ឱ្យមានជំនាញ វិជ្ជាជីវៈច្បាស់លាស់ និងឱកាសបន្តការសិក្សាកម្រិតឧត្តមសិក្សា ទាំងក្នុង និងក្រៅប្រទេស ដើម្បីមានរបរចិញ្ចឹមជីវិត ព្រមទាំងមានអ្នកខ្លះត្រឡប់មកជួយដល់ការងាររបស់មូលនិធិវិញ ផងដែរ ។…