-
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន-តេជោ នៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន-តេជោ នៅក្នុងខែ សីហា ឆ្នាំ២០២៤ ខាងមុខនេះ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការដ្ឋានព្រែកជីកហ្វូណន-តេជោ ដែលនឹងធ្វើឡើងនៅខែ៨ខាងមុខនេះ ហើយកិច្ចការកសាងព្រែកជីកហ្វូណនតេជោ មិនចាំយូរទេ ព្រោះជាផលប្រយោជន៍របស់ពលរដ្ឋ និងជាតិខ្មែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកការដ្ឋានសាងសងនេះ ធ្វើឲ្យបានលឿន កុំឲ្យយប់យន់សុបិនយូរទេ ។ សម្តេច បានបញ្ជាក់ថា កម្ពុជា បានសិក្សាជាមួយអ្នកជំនាញកសាង តែខ្មែរយើងភាគច្រើនជាអ្នកធ្វើ។ សម្តេចបានបន្តថា ទោះអ្នកណាមិនក៏ដោយក៏ខ្មែរធ្វើខ្លួនឯងដែរ ដើម្បីផលប្រយោជន៍ខ្មែរតជំនាន់ ។ សូមជំរាបថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំធ្វើយ៉ាងណា ក៉ំឱ្យកម្ពុជា មានជម្លោះសាសនាឱ្យសោះ

កំពង់ស្ពឺ៖ កម្ពុជា មានសុខដុមនីយកម្មផ្នែកសាសនារួចទៅហើយ តែក៏ត្រូវធ្វើយ៉ាងណា ក៉ំឱ្យកម្ពុជា មានជម្លោះសាសនាឱ្យសោះ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានសុខដុមនីយកម្មផ្នែកសាសនារួចទៅហើយ មានមេដឹកនាំសាសនានានាបានធ្វើការងារជាមួយគ្នាដោយគ្មានការរើសអើង។ សម្ដេចធិបតី បានបន្តថា សង្គ្រាមមិនមែនកើតមានដោយសារអាវុធនោះទេ ពោលសង្គ្រាមកើតមានដោយសារផ្នត់គំនិត និងមនោគមវិជ្ជារបស់មនុស្ស ហេតុនេះដាច់ខាតត្រូវរួមគ្នាទប់ស្កាត់ មនោគមវិជ្ជាជ្រុលនិយម រួមគ្នារក្សាសុខសន្តិភាពឱ្យខាងតែបាន និងអង្វែងយូរ ។ សម្តេច ក៏ណែនាំធ្វើយ៉ាងណា ក៉ំឱ្យកម្ពុជា មានជម្លោះសាសនាឱ្យសោះ ។សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ត្រូវរួមគ្នាថែរក្សាសន្តិភាព តាមរយៈការធ្វើបុណ្យ ការយោគយល់គ្នា ការប្រកួតប្រជែងគ្នាដោយក្រមសិលធម៌ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនតួកគីស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឯកឧត្តម Mustafa Tuzcu អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋតួកគី បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងការណ៍រួមក្នុងកម្មវិធីអាហារថ្ងៃត្រង់ធុរកិច្ចកម្ពុជា-តួកគី ដែលមានការចូលរួមពីធុរជនប្រមាណជាង ៣០រូប ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនតួកគីស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជា ដូចជាវិស័យទេសចរណ៍ កសិកម្ម ការកែច្នៃម្ហូបអាហារ ឡូជីស្ទីក ការគ្រប់គ្រងសណ្ឋាគារ និងសំណង់ និងជ្រើសរើសកម្ពុជាជាច្រកដ៏សំខាន់មួយ ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារពាណិជ្ជកម្មមួយដ៏ធំ ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានស្រាប់ ៕ ដោយ ៖ សួង ពិសិដ្ឋ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គិរីរម្យ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្ដីពីការកំណត់តំបន់គ្រប់ គ្រងក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបានកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដីសរុប ១២៦ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិ សាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំ កសាងអភិវឌ្ឍប្រែក្លាយទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិ អន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។ ឯកឧត្តមបន្តថា គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន ៣៨គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹងពុទ្ធិ និងបញ្ញា រួមមាន៖ ការសាងសង់ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន៤ , មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក ,…
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុង ១ឆ្នាំ ជាការបោះជំហានទៅមុខយ៉ាងស្វាហាប់ សម្រាប់ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុង១ឆ្នាំ ជាការបោះជំហានទៅមុខយ៉ាងស្វាហាប់ សម្រាប់ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធគម្រោង USAID អភិរក្ស (USAID Conserve)នៅថ្ងៃពុធទី ២៩ ខែឧសភាព ឆ្នាំ២០២៤ នារាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា កម្ពុជាគឺជាប្រទេសដំបូងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានដាក់ចេញ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ដែលមានទស្សៈវិស័យរយៈពេលវែង ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ បន្ថែមពីនេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ នោះគឺស្អាត បៃតង និងចីរភាព បានគិតគូគ្រប់ជ្រុងជ្រោយនូវ សកម្មភាពជាយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្ត«បញ្ចកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាប្រទេស«អព្យាក្រឹតកាបូននិងមានគម្របព្រៃចំនួន៦០%នៅឆ្នាំ២០៥០»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង…
-
ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមវេទិកាសាកលកំណែទម្រង់រដ្ឋបាលសាធារណៈ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក

ភ្នំពេញ៖ ប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមវេទិកាសាកលកំណែទម្រង់រដ្ឋបាលសាធារណៈ ស្តីពី« Transforming government for a livable planet» ដែលប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ (ថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២៤ ) នៅទីស្នាក់ការកណ្តាលធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ តាមរយៈវេទិកានេះ បានផ្តល់ឱកាសអោយថ្នាក់ដឹកនាំ និងអ្នកជំនាញមកពីបណ្តាប្រទេសនានា ក្នុងនោះរួមទាំងកម្ពុជាផងដែរ ក្នុងការផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយនានាដែលប្រទេសនីមួយៗបានឆ្លងកាត់ លើការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងកិច្ចពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងការស្តារទំនុកចិត្តលើរដ្ឋបាលសាធារណៈ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានចែករំលែកពីស្ថានភាព និងបរិបទរួមនៃវិស័យមុខងារសាធារណៈនៅកម្ពុជា ដោយគូសបញ្ជាក់ពីការងារកែទម្រង់រដ្ឋសាធារណៈក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេសលើការពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលជាមូលដ្ឋានគ្រឹះមួយក្នុងការឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជូនដល់អង្គពិធី។ សូមជម្រាបជូនផងដែរថា វេទិកាសាកលកំណែទម្រង់រដ្ឋបាលសាធារណៈ ស្តីពី« Transforming government for a livable planet»…
-
គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ១៤ ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៣៧ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ១៤ ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៣៧ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល។ គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៧ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៦ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ និង គម្រោងពង្រីកចំនួន ១ ។ គម្រោងទាំង ១៤ នោះ រួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, ដែលមានទំហំទុនវិនិយោគសរុប ប្រមាណ ៧៣៣ លានដុល្លារអាមេរិក ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំនារសៀលថ្ងៃទី ២៩ ខែឧសភា…
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ លោកជំទាវ Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ដែលបានផ្ញើសារលិខិតជូនពរសម្ដេច ដែលត្រូវបោះឆ្នោតក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា ។ យោងតាមសារលិខិតដែលទទួលបាននៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំសូមថ្លែងអំណរគុណ លោកជំទាវ ដោយស្មោះ ចំពោះលិខិតអបអរសាទរ និងសព្វ សាធុការពររបស់ លោកជំទាវ ជូនរូបខ្ញុំ ក្នុងឱកាសដែលខ្ញុំត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥។ សម្ដេចតេជោ បានបន្តថា កម្ពុជា និងអ៊ូសបេគីស្ថាន មានទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា ដោយផ្អែកលើការ គោរព និងការយោគយល់គ្នាទៅវិញទៅមក ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេស យើងទាំងពីរ ក្នុងឆ្នាំ១៩៩៥។ ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវ និងព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែម ទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការអន្តរសភារបស់យើង ដើម្បីជាប្រយោជន៍ ទៅវិញទៅមករវាងប្រទេស…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥%

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ ។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥% ដែលក្នុងនោះមាន៖ ១. ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ,២. ស្តារព្រែកហូរប្រវែង ៣.៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ , ៣. ស្តារប្រឡាយព្រែកហូរប្រវែង ៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និងទី៤. រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ ៩៦ ប្រវែង ៤.៥គីឡូម៉ែត្រ ។ គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីត្រៀមលក្ខណៈសម្រាប់ខែវស្សា ដែលកំពុងចូលមកដល់ ៕ ដោយ ៖ វណ្ណលុក
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគទាំងអស់លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមកិច្ចពិភាក្សាជាមួយអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគទាំងអស់លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ជាអាទិ៍ចិន និងអឺរ៉ុប។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមានស្វាយចន្ទីល្អ រសជាតិឆ្ងាញ់ ដែលកំពុងត្រូវការអ្នកកែច្នៃ នាំចេញប្រកបដោយគុណភាព មានតម្លៃបន្ថែមខ្ពស់ ដែលអាចផ្តល់ផលចំណេញទាំងកសិករ និងក្រុមហ៊ុន។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីផលិតផលកសិកម្មរបស់ខ្មែរ ដែលមានសក្តានុពលមួយចំនួនទៀត ដូចជាស្វាយ ចេកអំបូងលឿង កៅស៊ូ និងអង្ករជាដើម ដែលត្រូវការក្រុមហ៊ុនផ្សព្វផ្សាយ ធ្វើទីផ្សារ និងនាំចេញទៅក្រៅប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់អំពីកម្មវិធីគោលនយោបាយអាទិភាពរបស់ក្រសួង គឺការជំរុញសហគមន៍កសិកម្មទំនើប ដែលជួយដល់ក្រុមហ៊ុនក្នុងការប្រមូលទិញ និងធ្វើកិច្ចសន្យាជាមួយសហគមន៍ផលិត ហើយក្រសួងនឹងជួយគាំទ្របន្ថែម ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅបានរលូន ទទួលបានជោគជ័យ និងមានផលចំណេញពិតប្រាកដដល់គ្រប់ភាគីពាក់ព័ន្ធ ៕ ប្រភព ៖ ក្រសួងកសិកម្ម