-
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យលើរបៀបវារៈដូចជា៖ ១- ការពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។ ២- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុម សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុក សហប្រតិបត្តិការជាមួយអង្គការអន្តរសភា ។ ៣- ការពិនិត្យ និងសម្រេចអំពីការចាត់តាំង ក្រុមសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភា ក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា។ ៤- បញ្ហាផ្សេងៗ ៕ ដោយ ៖ វណ្ណលុក
-
ប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម និងកម្លាំងជំនាញ ភ្ជាប់ជានិមិត្តរូប តួបង្គោលលេខ ០៣៤ ព្រំដែនកម្ពុជា-ឡាវ

ឧត្តមសេនីយ៍ទោ សឹង សុខន ដឹកនាំប្រតិភូចូលរួម និងសហការរៀបចំពិធីភ្ជាប់តួបង្គោលព្រំដែនលេខ០៣៤ ជានិមិត្តរូបក្នុងឱកាសបើកការដ្ឋានសាងសង់បង្គោលព្រំដែន និងផ្លាស់ប្តូរបង្គោលព្រំដែនថ្មីរវាងកម្ពុជា-ឡាវ៕ ឯកឧត្តម ឧត្តមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ បានដឹកនាំប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម និងកម្លាំងជំនាញសហការរៀបចំ និងបានចូលរួមក្នុងពិធីភ្ជាប់តួបង្គោលព្រំដែនលេខ០៣៤ ជានិមិត្តរូបក្នុងឱកាសបើកការដ្ឋានសាងសង់បង្គោលព្រំដែន និងផ្លាស់ប្តូរបង្គោលព្រំដែនថ្មីរវាងកម្ពុជា-ឡាវ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឯ វុឌ្ឍី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែនកម្ពុជា-ឡាវ និងសហការីជាច្រើនរូបទៀត ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សឹង សុខន បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបានបន្តអនុវត្តនយោបាយកសាងព្រំដែនដែលមានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជាសេនាធិការរបស់រាជរដ្ឋាភិបាល ហើយកងកម្លាំងវិស្វកម្មជាប្រតិបត្តិករអនុវត្តដោយផ្ទាល់ក្នុងការចូលរួមបោះបង្គោលខណ្ឌសីមាព្រំដែន និងស្ថាបនាសំណង់ផ្លូវគមនាគមន៍ខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ។ កងកម្លាំងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងរយៈពេលកន្លងមកនេះ…
-
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យ ឯកអគ្គរាជទូតអង់គ្លេស បន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី ដើម្បីជំរុញទំហំពាណិជ្ជកម្មឱ្យមានការកើនឡើង

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានលើកទឹកចិត្តឱ្យ ឯកអគ្គរាជទូត អង់គ្លេស បន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដើម្បី ជំរុញទំហំពាណិជ្ជកម្មឱ្យមានការកើនឡើង ។ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចតេជោ អំការចុះហត្ថលេខារវាងចក្រភពអង់គ្លេស ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង ថាមពលករកើតឡើងវិញ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត មើលឃើញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាបន្តបន្ទាប់ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជាផងដែរ ។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលចក្រភពអង់គ្លេស បានសម្រេចតាមបំណងរបស់សម្ដេច បើកសាកលវិទ្យាល័យមួយនៅក្នុងប្រទេសកម្ពុជា ពីព្រោះថា កន្លងទៅនេះ មាននិស្សិតកម្ពុជាមួយចំនួន បានទៅសិក្សានៅអង់គ្លេស…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញការរៀបចំក្រុងឱ្យមានសោភ័ណភាព មានខឿនសេដ្ឋកិច្ចរឹងមាំ ជីវិតមានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានក្សេមក្សាន្តសម្រាប់ពលរដ្ឋគ្រប់រូប

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា យើងត្រូវរៀបចំក្រុងឱ្យមានសោភ័ណភាព មានលំហសាធារណៈសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព មានខឿនសេដ្ឋកិច្ចរឹងមាំ ជាទីក្រុងដែលមានជីវិត ក្នុងនោះមានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានដ៏ក្សេមក្សាន្ត ប្រកបដោយមនោសញ្ចេតនា សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងបែបនេះក្នុងវេទិកាជាតិលើកទី២ ស្តីពី “ទីក្រុង និងលំនៅឋាន” ក្រោមមូលបទ “ទីក្រុងឆ្លាត បៃតង មានភាពធន់ និងប្រកបដោយបរិយាបន្ន” នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម បានឲ្យដឹងថា អគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម បានបន្តពង្រឹងនិងពង្រីកការរៀបចំ ផែនការអភិវឌ្ឍរូបវ័ន្តដោយធ្វើសមាហរណកម្មជាមួយហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈទាំងទីក្រុង និងជនបទ ជំរុញការរៀបចំការងារកសាងផែនការប្រើប្រាស់ដី ប្លង់គោលប្រើប្រាស់ដីប្លង់មេ ទីតាំងរដ្ឋបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងទីជនបទ ទីក្រុង ពង្រឹងការងាររៀបចំផែនការប្រើប្រាស់ដី ប្លង់គោលប្រើប្រាស់ដី តាមវិធានជាទីក្រុងឆ្លាត និងគួរឱ្យចង់រស់នៅ សម្រាប់ទាក់ទាញអ្នកវិនិយោគទាំងក្នុង…
-
កិច្ចប្រជុំកំពូលសកលស្តីពីបញ្ញាសិប្បនិម្មត AI

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ កិច្ចប្រជុំកំពូលពិភពលោក ស្តីពី «AI for Good» បានចាប់ផ្តើមដំណើរការ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាទីដែលអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មតសំខាន់ៗ និងអ្នកពាក់ព័ន្ធរាប់ពាន់នាក់ជួបជុំគ្នា ពន្លឿនកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហានានា របស់ពិភពលោក ដូចជា ការប្រែប្រួលអាកាសធាតុ ភាពអត់ឃ្លាន និងការថែទាំសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI។ លោក Tomas Lamanauskas អគ្គលេខាធិការរង នៃសហភាពទូរគមនាគមន៍អន្តរជាតិ មានប្រសាសន៍ថាគោលបំណងសំខាន់នៃកិច្ចប្រជុំកំពូល ដែលមានរយៈពេល២ថ្ងៃនេះ គឺដើម្បីស្វែងយល់ពីរបៀប ដែលដំណោះស្រាយ AI អាចជួយដល់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។ លោកបាននិយាយថា «ហានិភ័យ នៃព័ត៌មានមិនពិត និងភាពលំអៀង តាមរយៈបច្ចេកវិទ្យានេះ ក៏កំពុងត្រូវបានដោះស្រាយ ផងដែរ»។ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាតិកំពុងស្ថិតក្នុងការប្រណាំងប្រជែងនឹងពេលវេលា ដើម្បីទាញយកថាមពល ដែលលេចចេញជារូបរាងដ៏ធំ នៃបញ្ញាសិប្បនិមិត្ត ដើម្បីជាប្រយោជន៍ទាំងអស់គ្នា ប៉ុន្តែ ក៏មានហានិភ័យដ៏ធ្ងន់ធ្ងរ។ លោកស្រី Doreen Bogdan-Martin ប្រធានសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) របស់អង្គការសហប្រជាជាតិបាននិយាយថា «ការវិវឌ្ឍន៍ថ្មីៗ…
-
រដ្ឋមន្រ្តីព័ត៌មាន៖ ត្រូវចាំថា វិជ្ជាជីវៈត្រូវតែអនុវត្តន៍ ប៉ុន្តែជាតិនិយម និងមនសិការជាតិក៏ត្រូវតែមាន

ភ្នំពេញៈ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានរំលឹកដល់អ្នកសារព័ត៌មានថា វិជ្ជាជីវៈត្រូវតែអនុវត្តន៍ ប៉ុន្តែជាតិនិយម និងមនសិការជាតិក៏ត្រូវតែមាន ។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយ ទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ ហើយអ្នកកាសែតមិនអាចសរសេរព័ត៌មានបានទេបើគ្មានប្រភព។ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញស្តីពី “ការសរសេរដំណឹងទាន់ហេតុការណ៍” រៀបចំឡើងដោយ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្រសួងព័ត៌មាន បន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីឳ្យបងប្អូនសារព័ត៌មាន មានមូលដ្ឋានរឹងមាំក្នុងការប្រកបអាជីពក្នុងវិស័យព័ត៌មាន ប្រកបដោយមោទនភាព គុណភាព សេចក្តីថ្លៃថ្នូរ និងមានតម្លៃសម្រាប់វិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ស្ថាប័ន អង្គភាព សមាគមសារព័ត៌មាន ទាំងអស់ ត្រូវបន្តពង្រឹងការលើការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីធ្វើឳ្យការសរសេរព័ត៌មាន និងប្រកបអាជីពជាអ្នកសារព័ត៌មាន បានកាន់តែល្អប្រសើរថែមទៀត ។លោកបន្តថា ក្រសួងព័ត៌មាន បានរៀបចំជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ពិសេសសារព័ត៌មាន អនឡាញ ជាច្រើននាក់…
-
សម្ដេចធិបតី៖យុវវ័យទាំងអស់ត្រូវក្លាហានចូលរួមសកម្មភាពសង្គម

កំពង់ស្ពឺ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន ផ្ដាំយុវវ័យទាំងអស់ត្រូវក្លាហានចូលរួមសកម្មភាពសង្គ ដើម្បីជាចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែប្រសើរ។ពោលសូមកុំប្រកួតប្រជែងរឿងកាប់ ហើយកុំក្លាហានជាមួយអំពើខុសច្បាប់ ។ សម្ដេចធិបតីបន្តថា ក្មួយៗយុវជនត្រូវប្រកួតប្រជែងគ្នារឿងការងារសង្គម កុំប្រកួតប្រជែងគ្នារឿងកាប់ដាវ ។សម្ដេចបន្ថែមថាម្សិលមិញសម្ដេចបញ្ជាឱ្យចៅហ្វាយខេត្តតាកែវ រកឱ្យឃើញក្រុមកាប់ដាវ នៅត្រាំកក់ឥលូវរកបាន២-៣នាក់ហើយ តាមរកឱ្យឃើញ ។ សម្ដេចធិបតី បានបន្តថា កន្លែងមួយចំនួនលួចលក់ដាវសាម៉ូរ៉ៃ ដែលជាសម្ភារៈក្មេងទំនើងប្រើប្រាស់ ដើម្បីធ្វើសកម្មភាព ខណៈការលក់នូវសម្ភារៈនេះ មិនមានតម្រូវការចាំបាច់ឡើយ ខុសពីសម្ភារៈមួយចំនួន ដែលបម្រើឱ្យការងារកសិកម្ម។ សម្ដេចថា ជាការពិត អាវុធមិនអាចសម្លាប់មនុស្សបានទេ ។មនុស្សទេ ដែលប្រើប្រាស់អាវុធខុសទិសដៅ ។ សម្ដេចធិបតី ក៏បានណែនាំឱ្យខិតខំប្រឹងប្រែងបណ្ដុះឆន្ទៈ និងការអប់រំ ដល់យុវជន យុវតី ដែលជាវ័យមួយកំពុងចង់ឃើញ ,ចង់សាកនូវអ្វីដែលប្លែកៗ ដូច្នេះមិនអាចបណ្ដែតបណ្ដោយ បានឡើយ ត្រូវតែតម្រង់ទិស ដើម្បីរក្សានូវធនធានមនុស្ស និងរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ។ សម្ដេចធិបតី ក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់តាំងលើសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព…
-
ឯកឧត្តម ឌិត ទីណា ចូលរួមស្តាប់បទបង្ហាញរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាក់ទងនឹងការធ្វើតេស្តរកសារធាតុញៀន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាក់ទងនឹងការធ្វើតេស្តរកសារធាតុញៀន នៅទីស្តីការក្រសួងកសិកម្ម ។ បន្ទាប់ពីបានស្តាប់បទបង្ហាញចប់សព្វគ្រប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបង្កើតគណៈកម្មាការរៀបចំ និងគ្រប់គ្រងការងារធ្វើតេស្តរកសារធាតុញៀននេះ ដើម្បីសិក្សាឱ្យបានច្បាស់លាស់ពីនីតិវិធីការងារ ដើម្បីឈានទៅអនុវត្តបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សូមជម្រាបថា ការធ្វើតេស្តរហ័សរកសារធាតុញៀនសម្រាប់មន្ត្រីរាជការ ធ្វើឡើងតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្លាយជាបូជនីយដ្ឋានសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា

(កំពង់ស្ពឺ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជារួចរាល់ នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូលក្លាយជាបូជនីយដ្ឋានសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង ៩ ខ្សែ , បូជនីយដ្ឋានសមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជា មានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់ការថែរក្សាចីរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិ ឱ្យកាន់តែមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ជាក់ស្តែង ការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជារួចរាល់ នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូលក្លាយជាបូជនីយដ្ឋានសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា រួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និងផ្លូវធម៌…
-
គោលនយោបាយរបស់ក្រសួងកសិកម្ម គឺជំរុញកំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility-ISF) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ដែលបានសហការចូលរួមគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា ក្រោមម្លប់សន្តិភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយរបស់ក្រសួង គឺជំរុញកំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ នឹងរួមចំណែកជួយដល់វារីវប្បករ និងអ្នកនេសាទ គ្រប់កម្រិត ឱ្យមានលទ្ធភាពកែច្នៃផលិតផលជលផលក្រោយប្រមូលផលប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាពខ្ពស់។ ផលិតផលដែលមានគុណភាពស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សារ ជាពិសេសទីផ្សារក្រៅប្រទេស នឹងផ្ដល់លទ្ធភាពដល់ភាគីពាក់ព័ន្ធពង្រីកផលិតកម្មប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដើម្បីសម្រេចនូវគោលដៅ «មានហូប មានប្រើ មានបាន និងមានរហូត»។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីនិរន្តរភាពវិស័យជលផល ដែលជាការងារអាទិភាពមួយរបស់ក្រសួង…