-
កម្ពុជា និងហ្វាំងឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យបរិស្ថាន

(ភ្នំពេញ)៖ កម្ពុជា និងហ្វាំងឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យបរិស្ថាន ។ នេះបើតមាលទ្ធផលនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និង ឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តម Jyri Järviaho បានថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិការទូតរបស់ឯកឧត្តម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចូលរួមសម្តែងនូវមរណទុក្ខចំពោះការសោយព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា…
-
ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្រ្តីរាជការស៊ីវិលឡើយ

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិ ជំរុញ ការអនុវត្ត វិធានការ គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) រាជរដ្ឋាភិបាល បានសម្រេចបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានដាក់ចេញ នូវវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំនួន ៣ រួមមាន៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីស៊ីវិល (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ និង (៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ។ ក្នុងនាមលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ជំរុញ ការអនុវត្ត វិធានការ គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ត្រូវសម្របសម្រួលការអនុវត្ត ឱ្យបានចប់សព្វគ្រប់នូវការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ក្នុងករណីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនត្រូវបានអនុញ្ញាត ឱ្យជ្រើសរើសមន្រ្តីរាជការស៊ីវិលឡើយ។ ជាលទ្ធផលសម្រាប់ការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានរៀបចំនិយាមស្តីពីនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ដែលត្រូវបានដាក់ឱ្យអនុវត្តតាមរយៈអនុក្រឹត្យ។ ក្រសួងបានដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ចំនួន៦លើក ដោយបានជ្រើសរើសបេក្ខជនសរុបចំនួន…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញមន្ត្រីឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យមន្ត្រីបន្តអភិវឌ្ឍសមត្ថភាព ខិតខំប្រឹងប្រែងបំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត និងស្របទៅនឹងការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជានាពេលខាងមុខ។ នេះជាប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងនាកិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្តថា កម្ពុជាជាប្រទេសដែលទើបតែងើបផុតពីភ្នក់ភ្លើងនៃសង្គ្រាម ដូច្នេះយើងទាំងអស់គ្នាគប្បីនាំគ្នាកសាងប្រទេសជាតិឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត។ យើងត្រូវរៀបចំក្រុងដោយផ្អែកទៅតាមសក្តានុពលសេដ្ឋកិច្ចតំបន់ដូចជាតំបន់ឆ្នេរ តំបន់ភាគឦសាន តំបន់បឹងទន្លេសាប និងតំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រំដែនជាដើម ដើម្បីស្រូបចំណូលចូលថវិកាជាតិ ថែរក្សាការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពប្រជាជន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជំរុញការងាររៀបចំក្រុងឱ្យមានសោភ័ណភាព មានលំហសាធារណៈសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព មានខឿនសេដ្ឋកិច្ចរឹងមាំ ជាទីក្រុងដែលមានជីវិត ក្នុងនោះមានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានដ៏ក្សេមក្សាន្ត ប្រកបដោយមនោសញ្ចេតនាសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ លើសពីនេះ លោកបានបន្តជំរុញការងារកសាងលំនៅឋានតម្លៃសមរម្យ មានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលរស់នៅ និងធ្វើឱ្យពលរដ្ឋបរទេសទាំងក្នុងតំបន់ និងពិភពលោកមានបំណងប្រាថ្នាចង់មករស់នៅលើទឹកដីកម្ពុជាដ៏ស្រស់ត្រកាលក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព៕ ដោយ /…
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។ សូមជម្រាបថា លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិអាមេរិក បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ ។ ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់លោក ឡយ អូស្ទីន ទទួល បានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ តំណាងអគ្គមេបញ្ជា ការកង យោធព ល ខេមរភូមិន្ទ និងតំណាងមេបញ្ជាការកងទ័ពទាំង៣ប្រភេទរបស់កម្ពុជាផងដែរ ។ បន្ទាប់ពីអញ្ជើញដល់ប្រទេសកម្ពុជា រដ្ឋមន្ត្រីការពារជាតិអាមេរិក អញ្ជើញសម្តែងការ គួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ជាមួយសម្តេចតេជោ ហ៊ុន សែន…
-
ក្រសួងមហាផ្ទៃ និងUNDP បន្តប្ដេជ្ញាខិតខំធ្វើការជាមួយគ្នាដើម្បីប្រយោជន៍ពលរដ្ឋនៅមូលដ្ឋាន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានបង្ហាញការឯកភាពបន្តកិច្ចសហការជាមួយគ្នាឱ្យបានកាន់តែសកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ដ ល់ ប្រជាពលរដ្ឋក ម្ពុ ជា ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលត្រូវទទួលសេវាសាធារណៈពីមន្ត្រីថ្នាក់ក្រោមជាតិ។ បើតាមលទ្ធផលនៃជំនួប ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវត្តមាន UNDP នៅប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ មា នរយៈពេលជាង ៥០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ១៩៥៨ ព្រមទាំងការបង្កើតការិយាល័យផ្លូវការរបស់ UNDP នៅរាជធានីភ្នំ ពេ ញ ក្នុ ងឆ្នាំ ១៩៩៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបានយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ UNDP ដែលបានជួយគាំទ្រកម្ពុជាក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។…
-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៤

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក Geoffroy Roux de BEZIEUX ប្រធានសម្ព័ន្ធ និយោជកហ្វ្រង់កូហ្វូន (APF) និងលោក Chakib ALJ ប្រធានសហព័ន្ធទូទៅនៃសហគ្រាសម៉ារ៉ុក (CGEM) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៤ នៅទីក្រុងម៉ារ៉ាកិច ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៤ ដោយមានក្រុមហ៊ុនឯកជនជាង ១០០០ក្រុមហ៊ុនចូលរួម ។ ក្នុងសុន្ទរកថា បើកនៃកម្មវិធីកិច្ចប្រជុំ REF ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន លើកឡើងពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាស ដោយសង្កត់ធ្ងន់លើកត្តាចាំបាច់ចំនួនពីរ៖ ១) ការរៀបចំយន្តការពិគ្រោះយោបល់ជាមួយក្រុមហ៊ុន ឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការគោលនយោបាយជាមួយ ក្រុមហ៊ុនឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការ គោលនយោបាយ សមស្រប និង ២) ការជួយដល់ក្រុមហ៊ុនឱ្យសម្របខ្លួនបានយ៉ាងល្អប្រសើរទៅ នឹងកាលៈទេសៈថ្មីៗ ជាអាទិ៍ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ក្នុងឱកាសនោះ…
-
ឯកឧត្ដមរដ្ឋលេខាធិការ កាន់ ផារិទ្ធ ទទួលសារតាំងពីលោកស្រី Tammi Lynn Sharpe តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Tammi Lynn Sharpe តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីស្តីការក្រសួង នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះ លោកស្រីបានប្រគល់ជូននូវសារតាំងរបស់លោកស្រី ដែលអង្គការសហប្រជាជាតិបានតែងតាំងលោកស្រី ជាតំណាង UNHCR ប្រចាំកម្ពុជា ដែលមានទីស្នាក់ការនៅទីក្រុងបាងកក ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីកិច្ចសហប្រតិបត្តិការរបស់ UNHCR នៅកម្ពុជា និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតនៅអនាគត ៕ ដោយ ៖ សួង ពិសិដ្ឋ
-
ឯកឧត្តម ហេង សួរ និងប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) ប្តេជ្ញារួមគ្នាបង្កើនផលិតភាពការងារសម្រាប់ទាក់ទាញការវិនិយោគបន្ថែម

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Carsey Burnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក Carsey Burnett បានពិភាក្សាលើការដោះស្រាយបញ្ហាប្រឈមដើម្បីបង្កើនផលិតភាពការងារក្នុងចង្វាក់ផលិតកម្មសំដៅធ្វើឱ្យកម្លាំងពលកម្មនៅកម្ពុជាកាន់តែមានផលិតភាពខ្ពស់ ក្នុងការទាក់ទាញបាននូវការវិនិយោគបន្ថែមទៀតពីសហរដ្ឋអាមេរិក។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់សមភាគីផងដែរថា ដើម្បីបង្កើនផលិតភាពការងាររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងការបំពេញតម្រូវការជូនវិស័យឯកជននោះ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋទាំងអ្នកមិនទាន់មានការងារធ្វើ និងអ្នកដែលកំពុងប្រកបការងារ អាចចូលសិក្សាបានតាមវេនសិក្សាដែលមានភាពបត់បែន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានឯកភាពរួមគ្នាជំរុញការអភិវឌ្ឍជំនាញថ្មីៗនៅកម្ពុជាដែលទីផ្សារកំពុងត្រូវការបន្ថែមទៀតដើម្បីបង្កើនផលិតភាពការងារឱ្យស្របទៅតាមតម្រូវការចាំបាច់ក្នុងទីផ្សារដែលកំពុងប្រកួតប្រជែង និងដើម្បីទាក់ទាញការវិនិយោគធំៗមកកាន់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា គឺជាអ្វីដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលចង់បាន ៕ ប្រភព ៖ ក្រសួងការងារ
-
ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣

បន្ទាយមានជ័យ៖ កិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តិទៅ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ ២០២៤។ ក្នុងកិច្ចប្រជុំឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ជាការបិទបញ្ចប់អាណត្តិទី៣ របស់ក្រុមប្រឹក្សារាជធានី និងខេត្តទូទាំងប្រទេសស្របតាមនីតិវិធីច្បាប់ ។ជាមួយគ្នានេះអាណត្តិទី៤ របស់ក្រុមប្រឹក្សារាជធានី និងខេត្តដែលនឹងធ្វើសេចក្ដីប្រកាសខាងមុខនេះ ៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ចប់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគីប្រកបដោយផ្លែផ្កា

(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅសាធារណរដ្ឋតួកគី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤ ដែលជាទស្សនកិច្ចលើកទី១ នៅក្រៅតំបន់អាស៊ី។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម Hakan FIDAN រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី ហើយបានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម បណ្ឌិត Numan KURTULMUŞ ប្រធានសភាតួកគី និងឯកឧត្តម Cevdet YILMAZ អនុប្រធានាធិបតី នៃសាធារណរដ្ឋតួកគី។ ឯកឧត្តមក៏បានជួបជាមួយឥស្សរជនមួយចំនួនទៀតរួមមាន ឯកឧត្តមបណ្ឌិត Ömer BOLAT រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម Fahrettin ALTUN ប្រធានផ្នែកទំនាក់ទំនងនៃ ការិយាល័យប្រធានាធិបតីតួកគី ឯកឧត្តម Zafer SIRAKAYA ប្រធានកិច្ចការបរទេសនៃគណបក្ស យុត្តិធម៌ និងអភិវឌ្ឍន៍តួកគី និងឯកឧត្តម Serkan KAYALAR ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ និង…