-
កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ បានបើកជាផ្លូវការនៅខេត្តសៀមរាប

សៀមរាប៖ កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ ក្រោមមូលបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត» បានបើកជាផ្លូវការ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយនិងគណ:ប្រតិភូរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ផងដែរ ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ចាប់តាំងពីការបង្កើតអាស៊ាននៅឆ្នាំ ១៩៦៧ មក មានការរីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសហគមន៍របស់យើង។ ក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើតជាមូលដ្ឋានគ្រឹះលើគ្រប់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អាស៊ានមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងផែនការអនុវត្តនៃផែនការសកម្មភាពអាស៊ានស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០១៦-២០២៥ ដែលផែនការនេះបង្ហាញពីជំហាន និងគោលដៅសំខាន់ៗ ដើម្បីសម្រេចឱ្យបាននូវការបង្កើតអាស៊ានរីកចម្រើនអាស្រ័យលើវិទ្យាសាស្ត្រ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប

សៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ។ ព្រឹត្តិការណ៍នេះ បាននាំអ្នកធុរកិច្ចប្រមាណជិត ៤ ពាន់នាក់ មកពី ៤៦ ប្រទេស ឱ្យមកស្គាល់កម្ពុជា ហើយរំពឹងថា អ្នកទាំងនោះ នឹងត្រឡប់មកកម្ពុជាម្តងទៀត ។ សូមជម្រាបថា សភាយុវពាណិជ្ជករអន្តរជាតិ បានបង្កើតឡើងនៅឆ្នាំ១៩១៥ មានសមាជិកសរុបប្រមាណ ២០ម៉ឺននាក់ ស្មើនឹង១០៧ ប្រទេស បាននឹងកំពុងធ្វើការរួមគ្នាដើម្បីផ្តល់ជាឥទ្ធិពលវិជ្ជមានជូនពិភពលោក ។ លោក លី ឧត្តម ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា មហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិចនៃសភាយុវពាណិជ្ជករអន្តរជាតិ ឆ្នាំ២០២៤ បានថ្លែងថា “សន្និបាតមានអ្នកចូលរួមសរុប ៣៩៣៧ នាក់ មកពី ២១ ប្រទេសក្នុងតំបន់ និង ២៣ប្រទេសពីតំបន់នានា ដែលតួលេខនេះ គឺជាសក្ខីភាពយ៉ាងមុតមាំបង្ហាញពីសក្តានុពលប្រសិទ្ធិភាព និងសហគ្រិនភាព…
-
ខេត្តជាប់សមុទ្រទាំងបួន ត្រូវសហការគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងប្រទេស

កំពត៖ ខេត្តជាប់សមុទ្រទាំងបួន ត្រូវសហការគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងប្រទេស ។ នេះការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅដល់ខេត្តជាប់សមុទ្រចំនួន ៤ នៅកម្ពុជារួមមាន កំពត កែប ព្រះសីហនុ និងកោះកុង សហការគ្នាដើម្បីជំរុញទៅដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ចនៅក្នុងប្រទេស។ សម្ដេចធិបតីថា ការធ្វើការសហការបានផ្ដល់ប្រយោជន៍ជាងការប្រកួតប្រជែង ។ សម្ដេចជំរុញទៅដល់ខេត្តទាំង៤ ធ្វើការជាមួយគ្នាផ្ដោតទៅលើវិស័យផ្សេងៗដើម្បីទាក់ទាញអ្នកទេសចរណ៍និងអ្នកវិនិយោគមកកាន់ខេត្តទាំងបួននេះ ។ សូមជម្រាបថា តំបន់ឆ្នេរ នៃប្រទេសកម្ពុជាមាន៤ខេត្តបញ្ចូលគ្នា គឺខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ នឹងខេត្តកែប ។ ខេត្តទាំង៤នេះ…
-
ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ៖ ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺការលើក កម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺ ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងគោលដៅធានានូវការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅរបស់ប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង។ ការបញ្ជាក់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ ធ្វើឡើងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គារៀបចំវេទិកាពិភាក្សាលើប្រធានបទ “អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញរបស់ក្រសួង ព្រមទាំងអ្នកសារព័ត៌មានមកពី ៥៧ អង្គភាពសារព័ត៌មានសរុបចំនួន ៩៧នាក់។ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ អនុវត្តបេសកកម្មសំខាន់ៗ របស់ខ្លួន ចំនួនបួនគឺ៖ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការផ្គត់ផ្គង់ទឹកស្អាត ការផ្ដល់បង្គន់អនាម័យ ការអប់រំផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងមានផាសុកភាព។ទី៣.…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែពហុបំណងកំពត ជាកំពង់ផែកម្រិតស្តង់ដារអន្តរជាតិដំបូងមុនគេ នៅកម្ពុជា

កំពត៖ កម្ពុជា មានកំពង់ផែច្រើន តែកំពង់ផែកម្រិតស្តង់ដារអន្តរជាតិដំបូងគេ គឺកំពង់ផែពហុបំណងកំពតនេះហើយ ។ នេះការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងការចាប់ផ្តើមអភិវឌ្ឍដំបូង កំពង់ផែពហុបំណងកំពត មានឈ្មោះហៅថា កំពង់ផែអន្តរជាតិកំពត។ ប៉ុន្តែក្រោយមករាជរដ្ឋាភិបាល បានសម្រេចចេញអនុក្រឹត្យកែតម្រូវដាក់ឈ្មោះកំពង់ផែពហុបំណងកំពតវិញ ដោយសារកុំឱ្យមានការយល់ច្រឡំ ពីព្រោះកំពង់ផែនៅក្នុងប្រទេសកម្ពុជាពុំមែនមានតែ១នោះទេ ដែលជាកំពង់ផែអន្តរជាតិ។ ប្រការនេះបានប្រែក្លាយកំពង់ផែកំពតឱ្យទៅជាកំពង់ផែអន្តរជាតិដែលមានកម្រិតស្តង់ដារអន្តរជាតិទី១ មុនគេតែម្តង ។ សម្តេចធិបតី បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅមិនទាន់បានឈានដល់កម្រិតស្តង់ដារអន្តរជាតិនៅឡើយទេ។ ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវរៀបចំកំពង់ផែនីមួយៗ ឱ្យទៅជាកម្រិតថ្នាក់ទី 1B, 2B…
-
ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ

កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តកំពត ដែលបានគាំទ្រគម្រោងការកសាងព្រែកជីកហ្វូណនតេជោ ។ សម្តេច ថា ពលរដ្ឋខេត្តកំពត នឹងទទួលបានផលច្រើនពីព្រែកជីកហ្វូណនតេជោ ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា ដូចដែលខ្ញុំ បានបញ្ជាក់ច្រើនដងហើយថា ព្រែកជីកហ្វូណនតេជោ ធ្វើឡើងដើម្បីផលប្រយោជន៍ខ្មែរតជំនាន់ ។ គម្រោងនេះ យើងមិនបានខ្ចីលុយអ្នកណាមកកសាងទេ គឺជាគម្រោងកសាងដោយវិស័យឯកជនក្រោមរូបភាព (BOT)…
-
នាយករដ្ឋមន្ត្រី ប្រកាសថា ខេត្តកំពត និងកែប មិនឲ្យចេញអាជ្ញាប័ណ្ណធ្វើកាស៊ីណូទៀតទេ ចាប់ពីពេលនេះទៅ

កំពត៖ ខេត្តកំពត និងខេត្តកែប មិនឲ្យចេញអាជ្ញាប័ណ្ណធ្វើកាស៊ីណូទៀតទេ ចាប់ពីពេលនេះទៅ ។ នេះការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជា មិនអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណសម្រាប់បង្កើតកាស៊ីណូនៅក្នុងខេត្តកំពត និងខេត្តកែបទៀតនោះទេ ខណៈបច្ចុប្បន្ន នៅក្នុងខេត្ត មានកាស៉ីណូមួយនៅលើភ្នំបូកគោរួចហើយ ។ ខេត្តកំពត និងកែប ត្រូវទុកសម្រាប់បម្រើវិស័យទេសចរណ៍ ឧស្សាហកម្ម កម្មន្តសាល កសិឧស្សាហកម្ម និដឹកជញ្ជូន ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះការស្នើសុំបើកកាស៊ីណូនៅក្នុងខេត្ត គឺមិនត្រូវអនុញ្ញាតទេ ក៏ប៉ុន្តែអាចអនុញ្ញាតបាននូវតាមព្រំដែន ។ សម្តេច ថា បើចង់សុំអាជ្ញាប័ណ្ណបើកតំបន់សេដ្ឋកិច្ចពិសេស…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កំពង់ផែពហុបំណងកំពត នឹងក្លាយជាសរសៃឈាមថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា

កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុក កំពង់ផែពហុបំណងកំពតនឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការ ដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំពង់ផែពហុបំណងកំពតនឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ ថ្មីមួយទៀត សម្រាប់ការ ដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្ម និង ការផ្លាស់ប្ដូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាផងដែរ ។ សម្តេចធិបតី បានបន្តថា ក្នុងការចាប់ផ្តើមអភិវឌ្ឍដំបូង កំពង់ផែពហុបំណងកំពត មានឈ្មោះ កំពង់ផែអន្តរជាតិកំពត ដើម្បីធានានូវភាពស្របច្បាប់ពេញលេញដោយអនុលោមតាមច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក…
-
កំពង់ផែអន្តរជាតិកំពត តម្លៃ ១៤០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កំពត)៖ កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រ មាណ ១៤០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ប៉េង ពោធ៌នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបង្កើតឡើងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតឱ្យអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ លើផ្ទៃដីទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត ។ គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពតនៅក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាង សង់ ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេសនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន ៖ ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មានបង្គោលចងពួរ សម្រាប់នាវាចូលចតអែបចំណតនាវា និងរបាំងការពារការប៉ះទង្គិចនាវា, ការសាងសង់ទីលានកុងតឺន័រ , ឃ្លាំងស្តុកទំនិញ, អគារត្រួតពិនិត្យទំនិញ, ការសាងសង់ច្រកទ្វារចូល-ចេញផ្នែកខាងមុខមានរបាំងប៉ុស្តិ៍យាមហ៊ុមព័ទ្ធដោយរបងជុំវិញ…
-
កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ បានបញ្ចប់ដោយផ្តោតលើនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់

សៀមរាប៖ កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ (COSTI-85) បានបិទបញ្ចប់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយផ្តោតលើនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់។ គណៈកម្មាធិការនេះនឹងបញ្ជូនលទ្ធផលនៃកិច្ចប្រជុំ និងអនុសាសន៍របស់ខ្លួន ជូនកិច្ចប្រជុំរដ្ឋ មន្ត្រី អាស៊ាន ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិនិត្យសម្រេច។ ផ្នែកសំខាន់មួយនៃកិច្ចប្រជុំ COSTI-85 នៅទីក្រុងសៀមរាបនេះ គឺការពិនិត្យសកម្មភាពដែលកំពុងបន្តចំនួន ៩៣ រួមមានគម្រោងដែលគាំទ្រដោយមូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASTIF)។ គម្រោងសំខាន់ៗពីរគឺ គម្រោងតាមដានហ្សែនជំងឺរាតត្បាតសម្រាប់អាស៊ាន និងការសិក្សា តាមដានភាពស៊ាំរបស់ប្រជាជនទៅនឹងមេរោគកូវីដ-១៩ កំពុងត្រូវបានអនុវត្ត។ អាស៊ានកំពុងធ្វើការជាមួយដៃគូសន្ទនាលើសកម្មភាពចំនួន៦៩ លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។ អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ រុស្ស៊ី ទួរគី ចក្រភព អង់គ្លេស និងសហរដ្ឋអាមេរិក…