Category: នយោបាយ

  • វីដេអូ៖ ទ័ពអាកាសខ្មែរ MiG ១៩៧០

    វីដេអូ៖ ទ័ពអាកាសខ្មែរ MiG ១៩៧០

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភព ៖ Lim Soknarith #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #អតីតកាល #ទ័ពអាកាសខ្មែរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់

    ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់

    (ភ្នំពេញ)៖ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិនបានតាំងចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដែលបង្កើតឡើងដោយក្រុមអគតិ ដើម្បីចូលរួមថែរក្សាបាន​នូវសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ។ ការតាំងចិត្តនេះធ្វើឡើងនៅអំឡុងពេលនៃជំនួបជាមួយថ្នាក់ដឹកនាំរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ​និងប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ព័ត៌មានក្លែងក្លាយដែលត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា គូសបញ្ជាក់ថា បាននិងកំពុងបង្កើតឡើង និងចរាចរណ៍ ក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គមព្រោះងាយស្រួលបង្កើត និងងាយស្រួលផ្សព្វផ្សាយ។ ជាមួយគ្នានេះក្នុងវេទិកានៃការបើកសម្ពោធកម្មវិធីសំឡេងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ», ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជននៃប្រទេសទាំងពីរចូលរួមសហការគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈក្នុងសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើងនិងផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមបង្កបដោយរបៀបវារៈទុច្ចរិត បង្កើតឱ្យមានការយល់ច្រឡំ និងមានទិសដៅបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរលើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ការវិនយោគ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជា បានដាក់ចុះនូវយន្តការនិងវិធានការនៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដោយប្រើប្រាស់យុទ្ធសាស្ត្រ ៣ប គឺ«បញ្ជ្រាប បន្សាប និងបង្ក្រាប» ហើយបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបាននិងកំពុងអនុវត្តកិច្ចការនេះ យ៉ាងយកចិត្តទុកដាក់បំផុត។ ដើម្បីអនុវត្តការងារនេះ, ក្រសួងព័ត៌មានបានបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ព័ត៌មានក្លែងក្លាយជាង ៣​​​ ពាន់ត្រូវបានកត់ត្រា…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការវាស់វែងផ្តល់បណ្ណកម្មសិទ្ធិ គឺធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ អចលនទ្រព្យសម្រាប់ពលរដ្ឋគ្រប់រូប

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការវាស់វែងផ្តល់បណ្ណកម្មសិទ្ធិ គឺធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ អចលនទ្រព្យសម្រាប់ពលរដ្ឋគ្រប់រូប

    (កណ្តាល)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤,៩៥១ប័ណ្ណ ជូនប្រជាពលរដ្ឋ ៩ភូមិ គឺភូមិបែកថ្លាង ភូមិដំបូកមានលក្ខណ៍ ភូមិកំណប់ ឃុំទំនប់ធំ ភូមិកាកាប ភូមិតាអោក ភូមិស្តែងមានជ័យ ភូមិ ស្តុកតាចាន់ ភូមិទស្សាស្វិត និងភូមិពង្រឃុំឃ្លាំង ស្រុកពញាឮ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណដល់មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការចុះបញ្ជីជាប្រព័ន្ធនេះរួចរាល់ និងមាននូវទិន្នន័យក្នុងដៃ ហើយឈានដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធអេឡិចត្រូនិក គឺចង់ទៅរកអាជ្ញាធរ ឬមន្ត្រីជំនាញជួយ…

  • ឧត្តមមន្រ្តីអាស៊ានកម្ពុជា ជួបពិភាក្សាការងារជាមួយឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាមេរិក

    ឧត្តមមន្រ្តីអាស៊ានកម្ពុជា ជួបពិភាក្សាការងារជាមួយឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាមេរិក

    (រដ្ឋធានីវៀងចន្ទន៍)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាមេរិក ក្នុងឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ។ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនានាដែលមានសក្តានុពលក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក និងអាទិភាពនានា ខណៈកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក (២០២៤-២០២៧)។ ភាគីទាំងពីរក៏បានចែករំលែកនូវទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម ផងដែរ ៕ ដោយ ៖ សួង ពិសិដ្ឋ

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទទួលការចូលជួបជម្រាបលារបស់ ឯកអគ្គរដ្ឋទូតបង់ក្លាដែស ដែលចប់អាណត្តិបេសកកម្ម

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទទួលការចូលជួបជម្រាបលារបស់ ឯកអគ្គរដ្ឋទូតបង់ក្លាដែស ដែលចប់អាណត្តិបេសកកម្ម

    (ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ម៉ូហាមេដ អាប់ឌុល ហៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចំពោះការបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតចូលជួបជម្រាបលា នៅទីស្តីការក្រសួង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរម្លឹកអំពីទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា នៅបង់ក្លាដែស កាលពីឆ្នាំ២០១៤ និង ទស្សនកិច្ចផ្លូវការរបស់លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីបង់កា្លដែស នៅកម្ពុជា កាលពីឆ្នាំ២០១៧ ដែលបានពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ បន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងកម្ពុជា និងបង់ក្លាដែស។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ នាពេលបច្ចុប្បន្ន ទាំងនៅក្នុងតំបន់ និងពិភពលោក ៕…

  • សម្ដេចតេជោ ហ៊ុន សែន៖ ការចូលរួម ឬមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន វាជាសិទ្ធិរបស់កម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន៖ ការចូលរួម ឬមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន វាជាសិទ្ធិរបស់កម្ពុជា

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សូមកុំព្យាយាមទម្លាក់ កំហុសឲ្យចិន ពេលកម្ពុជា មិនចូលរួមក្នុងសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ ។ ការមិនចូលរួមសន្និសីទនេះ វាជាសិទ្ធិរបស់កម្ពុជា ដោយមើលឃើញថា វាមិនមានជោគជ័យ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះតាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ហើយក៏ជាជាការឆ្លើយតបនឹងកាសែតបរទេសមួយចុះផ្សាយអំពីការមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខដោយសារចិន ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃ៧ មិថុនា ២០២៤ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាសុីអាគ្នេយ៍ ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម ។ សម្ដេចតេជោ បានបន្តថា កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណា លើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទ…

  • សេចក្តីប្រកាសព័ត៌មាន ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច បំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤

    សេចក្តីប្រកាសព័ត៌មាន ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច បំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលការណ៍សំខាន់ពីរ ដែលអាចជួយតម្រង់ទិសនៅក្នុងការឆ្លងកាត់បញ្ហាប្រឈមក៏ដូចជាកាលានុវត្តភាពថ្មីៗ តាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលការណ៍សំខាន់ពីរ ដែលអាចជួយតម្រង់ទិសនៅក្នុងការឆ្លងកាត់បញ្ហាប្រឈមក៏ដូចជាកាលានុវត្តភាពថ្មីៗ តាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត

    (សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលការណ៍សំខាន់ពីរ ដែលអាចជួយតម្រង់ទិសនៅក្នុង ការឆ្លងកាត់បញ្ហាប្រឈមក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្តែងឡើងតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត គឺ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើមូលដ្ឋាន «យកប្រជាជន ជា ស្នូល» និងសារសំខាន់នៃ គោលការណ៍ «ពហុភាគីនិយម» ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ (AMMSTI-20) នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរទៅអនាគត» ដែលកម្ពុជា ធ្វើជាប្រធានលើផ្នែកនេះ នៅក្នុងឆ្នាំ ២០២៤ ។ សម្តេចធិបតី បានមានប្រសាសន៍ថា ខណៈដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍក្នុងល្បឿនមួយយ៉ាងលឿន ជាការចាំបាច់…

  • បន្ថែមដៃគូនៅក្រៅប្រទេស៖ក្លិបអ្នកកាសែតកម្ពុជាចាប់ដៃ ជាមួយសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន

    បន្ថែមដៃគូនៅក្រៅប្រទេស៖ក្លិបអ្នកកាសែតកម្ពុជាចាប់ដៃ ជាមួយសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន

    ប្រទេសចិន៖ ក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃជាមួយ សមាគម អ្នកសារព័ត៌មាននៃប្រទេសមហាយក្ស​មួយ ទៀត ហើយនៅថ្ងៃសុក្រ​ទី៧ ខែមិថុនា ឆ្នាំ២០២៤​នេះបន្ទាប់ ពី ក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃគូជាមួយសមាគមអ្នកសារព័ត៌មានបរទេសជា​បន្តបន្ទាប់​នៅ​ក្នុងតំបន់អាស៊ាន។ សូមជម្រាបថា លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ត្រូវបានអញ្ជើញទៅប្រទេសចិនដើម្បីជួបពិភាក្សាការងារ​លើកទីមួយ​ជាមួយ លោកជំទាវ អ៊ូ សៀ សមាជិកក្រុមបក្ស កុម្មុយនីស្តចិននិងជាលេខាធិការនៃលេខាធិការដ្ឋានសមាគមអ្នកសារព័ត៌មាន​ទូទាំង​ប្រទេសចិនក្នុងគោលបំណងដើម្បីភ្ជាប់ ទំនាក់ ទំនងរវាងសមាគមនៃប្រទេសទាំងពីរ។ នៅឯជំនួបព្រឹកថ្ងៃទី៧ ខែមិថុនា នៅទីក្រុងគុនមីង ខេត្ត យូណាននៃប្រទេសចិន លោកជំទាវ អ៊ូ សៀ បានបញ្ជាក់​ថា​សមាគមអ្នក​សារព័ត៌មាន​ទូទាំងប្រទេសចិនធ្វើការជាមួយអ្នក សារព័ត៌មាន១,២លាននាក់នៅប្រទេសចិន រីករាយនឹងភ្ជាប់ ទំនាក់ទំនងជាមួយក្លិប​អ្នក​កាសែតកម្ពុជា​ដើម្បីធ្វើការរួមគ្នា លើវិស័យសារព័ត៌មាន។ ខណៈនៃជំនួបនេះលោក ពុយ គា បានជម្រាបជូនភាគី ចិន ថាក្លិបអ្នកកាសែតកម្ពុជាមានបំណងធ្វើការជាមួយអ្នកសារព័ត៌មាន​ចិន​តាមរយៈ​សមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដើម្បីផ្សព្វផ្សាយព័ត៌មានល្អៗដែលអាចជួយជំរុញដល់កំណើនទេសចរណ៍​និងទុនវិនិយោគនៅកម្ពុជា ជួយទប់ស្តាត់និងកាត់ បន្ថយព័ត៌មានដែលនាំឱ្យមានការភាន់ច្រឡំ ក៏ដូចជាខ្សែ ភាពយន្ត “No More Bets” ដែលបានចាក់បញ្ចាំងកន្លងមក។ ភ្លាមៗនោះ លោកជំទាវបានជម្រាបលោក ពុយ គា…

  • សម្តេចធិបតី៖ បច្ចេកវិទ្យា មានអត្ថប្រយោជន៍ជាអនេក តែត្រូវតែបម្រើមុខងារ ក្នុងគោលដៅត្រឹមត្រូវ

    សម្តេចធិបតី៖ បច្ចេកវិទ្យា មានអត្ថប្រយោជន៍ជាអនេក តែត្រូវតែបម្រើមុខងារ ក្នុងគោលដៅត្រឹមត្រូវ

    សៀមរាប៖ បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើ នូវមុខងារ ឱ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោលបំណងទាំងអស់នោះត្រូវកំណត់ឡើងដោយមនុស្ស ។ នេះជាការគូសពញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដែលដឹកនាំដោយ ឯកឧត្តម Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសព្រុយណេដារូសាឡឹម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅខេត្តសៀមរាប ដែលជាទីក្រុងវប្បធម៍របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំអនាគតដ៏រុងរឿង ។ ជាមួយគ្នានេះ សម្តេចធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារឱ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោលបំណងទាំងអស់នោះត្រូវកំណត់ឡើងដោយមនុស្ស។ សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា…