-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ សិស្សានុសិស្ស គ្រូបង្រៀន ចូលរួមក្នុងចលនាសម្អាតបរិស្ថាន កន្លែងរស់នៅប្រកបដោយសុខភាពល្អ និងបណ្តុះទម្លាប់ក្នុងការរស់នៅស្អាត

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៤ ដើម្បីពង្រឹងទៅលើការអនុវត្ត យុទ្ធសាស្រ្តចក្រាលើវិស័យបរិស្ថាន ដែលក្នុងនេះ បានផ្តោតសំខាន់ទៅលើភាពស្អាត បៃតង និងចិរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមន្ទីរបរិស្ថាន បន្តយុទ្ធនាការកាត់បន្ថយប្លាស្ទិកឱ្យបានផុសផុលជាប្រចាំ សំដៅជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅតាមសាលារៀន បន្តការអនុវត្តយុទ្ធនាការ ”ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលត្រូវផ្សារភ្ជាប់ភាពស្អាត ពីសាលារៀនដល់មូលដ្ឋានដើម្បីចូលរួមក្នុងចលនាសម្អាតបរិស្ថាន នៅកន្លែងរស់នៅ ប្រកបដោយសុខភាពល្អ និងបណ្តុះទម្លាប់ក្នុងការរស់នៅស្អាត។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យសិស្សានុសិស្ស ត្រូវតែបង្កើតភាពស្អាតចេញពីខ្លួន ចេញពីបេះដូង ដើម្បីធ្វើយ៉ាងណារក្សាបាននូវផ្នត់គំនិតស្អាត។ ហើយសង្ឃឹមជឿជាក់ថា យុទ្ធនាការ”កម្ពុជាស្អាត ខ្មែរធ្វើបាន” ដែលជាយុទ្ធការថ្មីមួយទៀត របស់ក្រសួងបរិស្ថាន នឹងជួយឱ្យរួបរួមគ្នាកែប្រែពីយុទ្ធនាការ ទៅជាចលនាមួយយ៉ាងផុសផុល និងបន្តឆ្ពោះទៅជាទម្លាប់ ដែលទម្លាប់នេះហើយ នឹងជួយឱ្យកម្ពុជាស្អាត ពេលនោះមុខមាត់នៃប្រទេសជាតិយើងកាន់តែលេចត្រដែតលើឆាកអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ធ្វើការបណ្តុះកូនឈើឱ្យបានច្រើនថែមទៀត…
-
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីប្រកាសក្រុមការងារប៉ាម៉ានី ក្រោមប្រធានបទ ការសួរសុខទុក្ខពីប៉ាម៉ានី

កំពង់ស្ពឺ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុមការងារប៉ាម៉ានី ក្រោមប្រធានបទ ការសួរសុខទុក្ខពីប៉ាម៉ានី ដាំកូនឈើ និងសម្ពោធ ក្តារខៀនកិត្តិយស ឯកឧត្តម ហ៊ុន ម៉ានី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សា ស្រះស្តេច សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន ក្រុមការងារ ប៉ាម៉ានី បានសម្តែងការ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងអ្នកចូលរួមទាំងអស់ ដែលបានអញ្ជើញមកចូលរួម កម្មវិធី នាឱកាសនោះ ។ ឯកឧត្តម អនុប្រធាន ក្រុមការងារ ប៉ាម៉ានី បានលើកឡើងទៀតថា នេះជាលើកទី១ ដែលក្រុមការងារ ប៉ាម៉ានី បានរៀបចំ កម្មវិធីប៉ាម៉ានី ក្រោមប្រធានបទ “សួរសុខទុក្ខពីប៉ាម៉ានី”។ លើកទី១នេះ…
-
កម្ពុជា និងប្រេស៊ីល ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្ន

ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អេឌូអាដូ ប៉ែស សាប៊យ (Eduardo Paes Saboia) អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និងប្រេស៊ីល នៅក្នុងជំនួបនៅទីក្រុងប្រាស៊ីលីយ៉ា កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤។ អនុរដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់រដ្ឋមន្ត្រីការបរទេសប្រេស៊ីល ឯកឧត្តម ម៉ៅរ៉ូ វីអេរ៉ា (Mauro Vieira) កាលពីខែតុលាឆ្នាំមុន និងបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ គម្រោងទស្សនកិច្ចផ្លូវការនៅប្រេស៊ីលនៅឆ្នាំនេះ របស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងប្រេស៊ីល។ ឯកឧត្តម ជុំ សុន្ទរី និង ឯកឧត្តម អេឌូអាដូ ប៉ែស សាប៊យ…
-
ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំថ្នាក់ក្រសួងប្រចាំខែ ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ ទិសដៅការងាររបស់អគ្គនាយកដ្ឋានទាំង៣ វិទ្យាស្ថានជាតិអធិការកិច្ច និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំណុះក្រសួងអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងដូចជា ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង នាយកវិទ្យាស្ថានជាតិអធិការកិច្ច ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីររាជធានី ខេត្តទាំង២៥ តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាព និងសំលេង ZOOM។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកឱកាសនេះ អបអរសាទរលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នីតិកាលទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ភ្លូកទឹកភ្លូកដី ដោយក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ស្រុកស្ទឹងត្រង់ឈ្នះទទួលបានលទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងត្រចះត្រចង់ ២១…
-
ឯកឧត្តម អ៊ុច បូររិទ្ធ ទទួលជួប ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global LifeSharing) និងពិធីចុះហត្ថលេខាលើ ”អនុស្សារណៈស្តីពីការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក គីម ជុង ណាម (Kim Jung Nam) ប្រធាន ”អង្គការមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing)” នៃសាធារណរដ្ឋកូរ៉េ និងសមាជិកគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ តាងនាមឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ នៃ ”មូលនិធិចែករំលែកសង្រ្គោះជីវិតសកល” ដែលបានអញ្ជើញមកបំពេញបេសកកម្មការងារជាថ្មីម្តងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ ជំនួយមនុស្សធម៍ដ៏ថ្លៃថ្លា ដែលមូលនិធិ Global Life Sharing បានផ្តល់ និងមានគម្រោងបន្តផ្តល់ដល់កម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍ…
-
ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា គឺជាប្រទេសដែលយកពន្ធតិចបំផុត តែអភិវឌ្ឍបានលឿនបំផុត

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឱ្យជាប់ពន្ធឡើយ។ ជាក់ស្តែង រដ្ឋមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០ លានរៀល ឬ ២៥ ០០០ ដុល្លារអាម៉េរិក។ លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលទ្រព្យក្រោមឬស្មើ ៧ម៉ឺនដុល្លារអាម៉េរិក។ រដ្ឋមិនយកពន្ធប្រថាប់ត្រាផ្ទេរមរតកជាអំណោយមួយលើក មិនយកពន្ធផ្លូវម៉ូតូឬកង់បី។ ប្រាក់បៀវត្សទាបជាង ១,៥ លានរៀល មិនជាប់ពន្ធ។ អ្នកប្រកបរបរតូចតាចដែលមានផលរបរក្រោម ២៥០ លានរៀល មិនតម្រូវឱ្យ មានកាតព្វកិច្ចបង់ពន្ធទេ។ ទន្ទឹមគ្នានេះ គោលនយោបាយអនុគ្រោះដល់អាជីវកម្មនានា ដែលជួបការលំបាក ក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ និងនៅតែអនុវត្តជាប្រចាំ។ នៅមានការអនុគ្រោះ ព្រមទាំងការលើកលែងជាច្រើនផ្សេងទៀតដែលរដ្ឋបានផ្តល់ជូន។ ក្រៅពីមិនជាប់ពន្ធ ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពក្នុងការទទួលបានការឧបត្ថម្ភ គាំពារពីរដ្ឋ។ ជាក់ស្តែង ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបានចំណាយថវិកាជាង ១ ២០០ លានដុល្លារអាម៉េរិក ដើម្បីជួយពលរដ្ឋក្រីក្រដែលរងគ្រោះ។ បច្ចុប្បន្ន…
-
តំណាងប្រព័ន្ធអង្គការសហប្រជាជាតិតាមវិស័យនីមួយៗ បង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំជំនួបពិភាក្សាប្រចាំឆ្នាំលើកទី៧ រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី បញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំនូវកិច្ចពិភាក្សា ប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ដោយការរៀបចំកិច្ចពិភាក្សានេះ គឺជាការអនុវត្តបន្តយន្តការ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតឡើង និងបានដាក់ឱ្យអនុវត្តប្រមាណ ១ ទសវត្សរ៍កន្លងមក ដែលកិច្ចពិភាក្សានេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយ ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការចូលរួមចំណែក អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាងនេះទៅទៀត ជំនួបពិភាក្សាប្រចាំឆ្នាំ២០២៤នេះ ឆ្លុះបញ្ចាំងអំពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាស្នូល សំដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ, សាមគ្គីភាព, កិច្ចអភិវឌ្ឍន៍ និងវិបុលភាពរួមសម្រាប់ ទាំងអស់គ្នា ហើយជំនួបប្រចាំឆ្នាំលើកនេះក៏ជាវេទិកាសម្រាប់ប្រព័ន្ធអង្គការសហប្រជាជាតិដែលផ្តល់ការគាំទ្រ ប្រកបដោយស័ក្តិសិទ្ធិភាពដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលដៅអាទិភាព នៃកិច្ចអភិវឌ្ឍន៍ក្នុងដំណើរ ឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា…
-
ថៃនឹងតម្រូវឲ្យអ្នកលក់ដូរតាមចិញ្ចើមផ្លូវ បង់ពន្ធ

កាសែត Bangkok Post បានចេញផ្សាយ នាពេលថ្មីៗនេះថា អ្នកលក់ដូរទំនិញនៅតាមដងផ្លូវទាំងអស់ ក្នុងក្រុងបាងកក នឹងត្រូវបង់ពន្ធ ដើម្បីគ្រប់គ្រងអាជីវកម្មនៅលើចិញ្ចើមផ្លូវ និងទីសាធារណៈ។ យោងតាមកាសែតថៃមួយនេះដដែល អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានអះអាង កាលពីសប្តា៍មុនដែរថា មានតែអាជីវករដែលរកចំណូលប្រចាំខែ តិចជាង ៦៨០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឲ្យបន្តលក់ដូរតាមផ្លូវបាន។ ចំណែក អ្នកដែលរកចំណូលបានលើសពីចំនួននេះ ត្រូវបានលើកទឹកចិត្ត ឱ្យជួលកន្លែងឬហាងជំនួសវិញ ហើយអាជ្ញាធរក្រុងកំពុងស្វែងរកដៃគូវិនិយោគដើម្បីជួយសម្រួលដល់ពួកគេ។ យ៉ាងណាមិញ ពុំទាន់មានព័ត៌មានលម្អិត អំពីពេលវេលាជាក់លាក់ ដែលត្រូវអនុវត្តជាផ្លូវការនៅឡើយទេ។ លោក Chadchart និយាយថា រដ្ឋបាលក្រុងបាងកក កំពុងត្រួតពិនិត្យអំពីប្រាក់ចំណូលរបស់អាជីវករ ជាមុនសិន។ លោកបានបន្ថែមទៀតថា ទីតាំងលក់ដូរទាំងនោះ កំពុងរំខានដល់ចរាចរណ៍ថ្មើរជើង និងបញ្ហាសំរាម ផងដែរ។ ទីក្រុងបាងកក ត្រូវបានប៉ាន់ប្រមាណថា មានអ្នកលក់តាមដងផ្លូវ ចំនួន២ម៉ឺននាក់ គិតត្រឹមឆ្នាំ២០២៣ នេះបើតាមកាសែតវៀតណាម VNexpress។ ប្រភពបន្តទៀតថា ចាប់តាំងពីលោក Chadchart Sittipunt ក្លាយជាអភិបាលក្រុងបាងកក ក្នុងឆ្នាំ ២០២២មក…
-
គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំពិភាក្សាដើម្បីពន្លឿនការអនុវត្តអាទិភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់

(សៀមរាប)៖ គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំលើកទី៨៥ របស់ខ្លួន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងក្រុងសៀមរាប ប្រទេសកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពន្លឿនវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អាស៊ាន។ ក្រោយស្តាប់របាយការណ៍របស់ប្រទេសប្រ៊ុយណេ ក្នុងនាមជាប្រធានផុតអាណត្តិ ស្តីពីសមិទ្ធផលឆ្នាំ២០២៣ កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនថ្មីសម្រាប់ឆ្នាំ២០២៤ បានបង្ហាញចក្ខុវិស័យសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងប្រព័ន្ធនវានុវត្តន៍របស់តំបន់ និងបានពិភាក្សាអំពីគោលដៅយុទ្ធសាស្ត្រសម្រាប់អនាគត។។ នៅក្នុងសុន្ទរកថាបើក ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានចំពោះកិច្ចសហប្រតិបត្តិការ និងបរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់ទាំងមូល។ ខណៈដែលបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ាន កិច្ចសហប្រតិបត្តិការទាំងនេះ គឺជាគន្លឹះក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្ពោះទៅការបង្កើតសហគមន៍មួយដែលមានសន្តិភាព សមាហរណកម្ម និងនវានុវត្តន៍ខ្ពស់។” អង្គប្រជុំបានស្តាប់របាយការណ៍លទ្ធផលនៃកិច្ចប្រជុំនាពេលកន្លងមក ដែលផ្តល់បរិបទ និងកំណត់ជា ទិសដៅយុទ្ធសាស្ត្ររបស់គណៈកម្មាធិការ។ លទ្ធផលនៃកិច្ចប្រជុំត្រូវបានប្រើសម្រាប់កិច្ចពិភាក្សាជាបន្តបន្ទាប់ទាក់ទងនឹងសេចក្តីសម្រេចកន្លងមក, ស្ថានភាពនៃការអនុវត្តមូលនិធិអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា…
-
សម្ដេចធិបតី ណែរនាំការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ សហការពង្រីកសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគ បន្ថែមទៀត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ខេលវិន ម៉ូ (Kelvin Mo) ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោក ខេលវិន ម៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអរគុណចំពោះការសម្របសម្រួលរបស់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនៅកម្ពុជាប្រកបដោយភាពរលូន និងជោគជ័យ នាឱកាសនេះ។ លោក ខេលវិន ម៉ូ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងមានចីរភាព ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី។ ជាមួយគ្នានេះ លោក ខេលវិន ម៉ូ ក៏បានអបអរសាទរចំពោះកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ដែលតាមរយៈកិច្ចប្រជុំកំពូលនេះ កម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀត…