-
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅទីក្រុងសៀមរាប

(សៀមរាប)៖ កម្ពុជា បានចាប់ផ្តើមបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងសៀមរាប ។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នេះ អនុគណៈកម្មាធិការអាស៊ានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងធនធានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានបើកកិច្ចប្រជុំលើកទី៦០ របស់ខ្លួន ដោយមានការអញ្ញើញចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសទីម័រខាងកើត និងលេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ និងភាពជឿនលឿននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធនធានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់។ ឯកឧត្តម កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុត្តន៍ បានលើកឡើងថា៖ យើងមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ នេះជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់ ហើយក្នុងនាមជាប្រធានប្តូរវេន កម្ពុជាប្តេជ្ញាជំរុញការបង្កើនសមត្ថភាពផ្នែកវិទ្យាសាស្ត្ររបស់អាស៊ាន និងលើកកម្ពស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំទាំងនេះមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៦-២០២៥…
-
ពិធីប្រកាសក្រុមការងារចុះជួយស្រុកស្ទឹងត្រង់

កំពង់ចាម៖ កាលពីព្រឹកថ្ងៃអាទិត្យទី២ ខែមិថុនា ឯកឧត្តម អ៊ុន ចាន់ដា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររារដ្ឋាភិបាលចុះ ជួយខេត្តកំពង់ចាមនិងជាអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និងឃុំទាំង១២ នៃស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ដែលពិធីនេះប្រព្រឹតទៅនៅសាលាស្រុកស្ទឹងត្រង់៕ដោយៈលីពៅ
-
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញចូលរួមវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកអង្គរបូរី ខេត្តតាកែវ

តាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរបូរី មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ សរុបប្រមាណ ៤១០នាក់ នៅសាលាស្រុកអង្គរបូរី។ មានប្រសាសន៍លើកឡើងនៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងពីការងារអាទិភាពសំខាន់ ៗរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជានាចក្រកម្ពុជា ក្រៅពីការពង្រឹងសេដ្ឋកិច្ច ផ្តល់ការងារធ្វើជូនដល់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ គឺបាននិងកំពុងធ្វើការងារទៅលើការប្រយុទ្ធប្រឆាំងទៅនិងបញ្ហាគ្រឿងញៀន ក្មេងទំនើងជាដើម។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈម សំខាន់ក្នុងសង្គមក៏ដូចជាក្នុងពិភពលោក ផងដែរ។ ឯកឧត្តម បានបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលការណ៍ ពិនិត្យគ្រឿងញៀនតាម…
-
រូបភាពខ្លះៗនៃព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ៖ សូមទស្សនា រូបភាពខ្លះៗ នៃព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៥:០០នាទីព្រឹក ដែល ព្រះរាជពិធីដង្ហែនឹងហែចេញពីវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្បួនដង្ហែ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅចំណុចចាប់ផ្តើមមុខវត្តឧណ្ណាលោម ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ រូបថត៖ ក្រុមការងារ AKP+អប្សរា ក្បួនដង្ហែ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅចំណុចស្ពាននាគ វត្តភ្នំ។ រូបថត៖ ក្រុមការងារ AKP ក្បួនដង្ហែមកដល់ទីតាំង ព្រះរាជពិធីថ្វាយព្រះភ្លើង ។ នៅក្នុង…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ ASIA TECH x SINGAPORE ដើម្បីពិភាក្សាផ្លាស់ប្ដូរបទពិសោធនិង ស្វែងយល់អំពីការវិវឌ្ឍនៃបច្ចេកវិទ្យាចុងក្រោយ

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ ASIA TECH x SINGAPORE (ATxSG) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា និងក្រុមហ៊ុនបច្ចេកវិទ្យាមកពីប្រទេសជាច្រើនជុំវិញពិភពលោក។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាផ្លាស់ប្ដូរបទពិសោធនិង ស្វែងយល់អំពីការវិវឌ្ឍនៃបច្ចេកវិទ្យាចុងក្រោយ ព្រមទាំងតួនាទីរបស់រដ្ឋាភិបាល និងធុរកិច្ចក្នុងការរួមគ្នាជំរុញសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណ:ប្រតិភូកម្ពុជា ក៏បានចូលរួមពិភាក្សាលើការវិវឌ្ឍចុងក្រោយនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបញ្ហាសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេសសម្រាប់កុមារ។ នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ បានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយក្រុមហ៊ុន Apple, Amazon, Google, Grab, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី Blog 71 របស់សិង្ហបុរី និងទីភ្នាក់ងារសន្តិសុខសាយប័រ (Cyber Security Agency) ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។ ជាមួយគ្នានេះ គណៈប្រតិភូ បានអញ្ជើញទស្សនានូវឧបករណ៍ និងដំណោះស្រាយនានាដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបៗចុងក្រោយ ដែលបានដាក់តាំងពិព័រណ៍ដោយក្រុមហ៊ុននានានៅលើពិភពលោកផងដែរ៕ ដោយ…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នៅមន្ទីពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា និងអញ្ជើញជាអធិបតីពីធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ៕ រូបថត ៖ ឃុត សៅប្រភព ៖ TheAKP
-
នាយករដ្ឋមន្ត្រី បង្កើតមូលនិធិផ្ទាល់ខ្លួន ដើម្បីអភិរក្ស ជំរុញ លើកទឹកចិត្ត និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈដែលរងហានីភ័យ បានឋិតថេរគង់វង្សយូរអង្វែង

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីអ្នកស្នងមរតក ក្រោមពាក្យស្លោក «រក្សាចាស់ បង្កើត និង អភិវឌ្ឍថ្មី» ដែលរៀបចំឡើង ដោយសមាគមសិល្បករខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(CCIC) ក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការនី គ្រប់ទម្រង់ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង ។ «អ្នកស្នងមរតក» គឺជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈ និងគឺជាការចងចាំ និងដឹងគុណដល់គ្រប់ស្ថាបនិកសមាគម និងសិល្បកររៀមច្បងគ្រប់ជំនាន់ ហើយក៏ជាសក្ខីភាពនៃការចាប់ផ្តើមនូវការកសាងធនធានសិល្បករជំនាន់ថ្មី ពីព្រឹទ្ធសិល្បករដែលជារៀមច្បង ក្នុងក្តីរំពឹងថា សិល្បៈវប្បធម៌ខ្មែរ នឹងបន្តអត្ថិភាពជានិច្ចនិរន្តន៍។ប្រទេសជាតិកម្ពុជា បានឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលមិនត្រឹមតែមិនមាន ឱកាសកសាងធនធានសិល្បករប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបាត់បង់សិល្បករល្បីៗ អ្នកនិពន្ធ អ្នកសម្ដែង និង អ្នកចម្រៀង…
-
សម្ដេចតេជោ ហ៊ុន សែន៖ សូមកុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤! សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា «សូមកុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា» ។ សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នេះ ជាថ្ងៃខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ដែលប្រទេសនានានៅជុំវិញពិភពលោក ប្រារព្ធទិវានេះ ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ រួមទាំងចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោយឡែកកុមារនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា នេះឡើង ក៏ដើម្បីរំលឹកដល់សោកនាដកម្ម នៃការកាប់សម្លាប់ស្ត្រីនិងកុមារ របស់ពួកហ្វាសស៊ីសអ៊ីត្លែរ នៅប្រទេសឆេក និងប្រទេសបារាំង ចន្លោះឆ្នាំ១៩៤២-១៩៤៤ ពោលគឺនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បច្ចុប្បន្ននេះនៅផ្នែកខ្លះនៃពិភពលោក ពិសេសនៅបណ្តាប្រទេសដែលមានជម្លោះប្រដាប់អាវុធ តំបន់ដែលមានសង្គ្រាម មានកុមាររាប់សិបម៉ឺននាក់ បាននិងកំពុងក្លាយជាជនរងគ្រោះ ដោយមានទាំងត្រូវបាត់បង់ជីវិត របួស ពិការ ជួបគ្រោះអត់ឃ្លាន និងបាត់បង់ឱកាសនៃការសិក្សាអប់រំ ជាដើម។ ប្រធានបទទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤…
-
ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ដែលមានរបៀបវារៈដូចខាងក្រោម៖ ១- ការពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត ។ ២- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា កម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា។ ៣- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា កម្ពុជា សម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា។ ៤- ផ្សេងៗ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចដូចខាងក្រោម៖ ១- បង្កើតក្រុមមិត្តភាពព្រឹទ្ធសភា កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភានៃបណ្តាប្រទេសជាមិត្តចំនួន ១១ ប្រទេស រួមមាន ព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋសភាតួកគី, ព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍, រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋសភានៃសាធារណ-រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ,…
-
សម្តេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនកម្មករ-កម្មការិនី អនាម័យ និងបរិស្ថាន ចំនួន ២.៣៥៥នាក់ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនកម្មករ-កម្មការិនី អនាម័យ និងបរិស្ថាន សរុបចំនួន ២.៣៥៥នាក់ ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ហើយដែលនេះជាការជួបសំណេះសំណាលជាលើកទី៥ ក្រោយពីអាក់ខាន ចំនួន ៤ឆ្នាំ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា, អ្នកនាង កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំទីក្រុងបាងកក និងមានវត្តមានឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសប្បុរសជនរបស់កាកបាទក្រហមកម្ពុជា, ថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមផងដែរ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅពី…